ត្រាំនឹងកាត់បន្ថយកម្រិតកងទ័ពនៅអាហ្វហ្គានីស្ថាន ប៉ុន្តែមិនដកទ័ពចេញទាំងស្រុងទេ
ប្រែសម្រួល : កញ្ញាដាលីស/អាម៉េរិក ៖ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃអង្គារទី១៧វិច្ឆិកាថា ប្រធានាធិបតីដូណាល់ ត្រាំនឹងកាត់បន្ថយចំនួនកងទ័ពអាម៉េរិកនៅអាហ្វហ្គានីស្ថានពី ៤.៥០០នាក់មកនៅត្រឹម ២.៥០០នាក់នៅពាក់កណ្តាលខែមករាដោយឈប់គំរាមដកកងទ័ពចេញទាំងស្រុងពីសង្គ្រាមដ៏យូរបំផុតរបស់អាម៉េរិកបន្ទាប់ពីមានការជំទាស់យ៉ាងខ្លាំងក្លាពីសម្ព័ន្ធមិត្តទាំងក្នុងនិងក្រៅប្រទេស។ ការសម្រេចចិត្តរបស់លោកត្រាំក្នុងការដាក់កំហិតលើការដកកងទ័ពត្រូវបានរាយការណ៍ដំបូងដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទប៉ុន្តែនៅតែបង្កឱ្យមានការរិះគន់ពីសមាជិកជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ ដែលបារម្ភថាវានឹងធ្វើឱ្យអន្តរាយដល់សន្តិសុខនិងធ្វើឱ្យខូចខាតដល់កិច្ចចរចាសន្តិភាពដ៏ផុយស្រួយជាមួយពួកតាលីបង់។ រដ្ឋមន្ត្រីការពារជាតិស្តីទីលោក គ្រីស្តូហ្វើ មីលល័រ ដែលលោកត្រាំបន្តុបកាលពីសប្តាហ៍មុនបានបញ្ជាក់អំពីការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាននេះ...