សិប្បកម្មអារឈើរបស់យោធាម្នាក់ចាប់ផ្តើមបើកឡើងវិញបន្ទាប់ពីចុះបង្ក្រាបបានមួយរយៈខ្លី
ដោយៈគ្រញូង/បាត់ដំបងៈប្រភពច្បាស់ការមួយដែលជាអ្នករកស៊ីឈើដូចគ្នាបានលួចបង្ហើបប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងនៅរថ្មីៗនេះថាឈើ១រ៉ឺម៉កដែលដឹកចេញពីត្រង់ចំណុចភូមិដំណាក់ហ្លួងសង្កាត់វត្តគរក្រុងបាត់ដំបង។ឆ្ពោះទៅកាន់ទីតាំងនៅត្រង់ចំណុចមុខហាងគុយទាវកាហ្វេយីហោតែតៃលីស្ថិតនៅភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដបង។គឺជាឈើរបស់លោកស៊ីវវាសនាហៅខ្នុយជាមន្ត្រីយោធានៅច្រក៤០០ស្រុកសំឡូត។ អ្នករ៉ឺម៉កដឹកជញ្ជូនឈើយកមកចូលរោងសិប្បកម្មនេះបាននិយាយថាឈើនេះគឺមន្ត្រីយោធាម្នាក់នោះបានដឹកយកទៅផ្ញើគេនៅទីតាំងនៅភូមិដំណាក់ហ្លួងជាបណ្តោះអាសន្នសិនដោយសារកន្លងមកខាងកម្លាំងចម្រុះបានបើកកិច្ចប្រត្តិបត្តិការចុះបង្ក្រាបរោងម៉ាស៊ីនរ៉ៃអាឈើនិងសិប្បកម្មកែច្នៃនិងលួចលាក់អារឈើខុសច្បាប់ដែលឈ្មួញដឹកជញ្ជូនមកតាមពីបណ្តាស្រុកនានាចូលមកទឹកដីក្រុងបាត់ដំបងព្រមទាំងដកហូតបានឈើចម្រុះជាងសែសិបម៉ែត្រគូបដកហូតម៉ាស៊ីនរ៉ៃអារឈើនិងវត្ថុតាងមួយចំនួនផងយកទៅរក្សាទុកនៅកន្លែងថ្នាលដាំកូនឈើនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការរួចហើយ។ ប្រភព័ត៌មានដដែលបានឱ្យដឹងថានៅមានរោងសិប្បកម្មអារឈើលួចលាក់ជាច្រើនទៀតកើតឡើងដូចផ្សិតត្រូវទឹកភ្លៀងដោយជ្រកក្រោមស្លាកអារឈើស៊ីឈ្នួលឱ្យគេហើយបង៉លុយឱ្យខណ្ឌរដ្ឋព្រៃឈើជាការស្រេច៕S/ រូបថតៈរោងសិប្បកម្មអារឈើរបស់មន្ត្រីយោធាចាប់ផ្តើមបដឹកឈើដើម្បីអារជាបណ្តើររៗហើយ