Month: February 2020

ចុះ​ពិនិត្យ​សំណង់​លើ​ចំណីផ្លូវ​និង​ដាក់​ឱសានវាទ​រុះរើ​ដើម្បី​ត្រៀម​ពង្រីក​ផ្លូវ​សុខសាន្ត​ក្រុង​សៀមរាប​

​ដោយ​គូលែន​/​សៀមរាប​៖​ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​ចុះ​ពិនិត្យ​សំណង់​ចំណីផ្លូវ​ទូរ​ATM​និង​ដាក់​ឱសានវាទ​រុះរើ​ដើម្បី​ត្រៀម​ការសាងសង់​ពង្រីក​ផ្លូវ​សុខសាន្ត​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​នៅ​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​អ៊ឹង​សុភ័ណ​នាយក​ទីចាត់ការ​អន្តរ​វិស័យ​បាន​ដឹកនាំ​ក្រុម​កា​ងារ​ចម្រុះ​រដ្ឋបាលខេត្ត​ចុះ​ពិនិត្យ​សំណង់​ចំណីផ្លូវ​ទូរ​ATM និង​ដាក់​ឱសានវាទ​រុះរើ​ដើម្បី​ត្រៀម​ការសាងសង់​ពង្រីក​។ ​លោក​អ៊ឺ​ង​សុភ័ណ​នាយក​ទីចាត់ការ​អន្តរ​វិស័យ​បាន​និយាយថា​ក្រោម​ការណែនាំ​របស់លោក​ទៀ​សីហា​អភិបាលខេត្ត​លោក​បាន​ដឹកនាំ​ក្រុម​កា​ងារ​ចម្រុះ​រដ្ឋបាលខេត្ត​ចុះ​ពិនិត្យ​សំណង់​ចំណីផ្លូវ​ទូរ​ATM​និង​ដាក់​ឱសានវាទ​រុះរើ​ដើម្បី​ត្រៀម​ការសាងសង់​ពង្រីក​ផ្លូវ​សុខសាន្ត​។​លោក​បាន​បន្តថា​ផ្លូវ​សុខសាន្ត​ត្រូវបាន​រដ្ឋបាលខេត្ត​លើក​គម្រោង​ថវិកាខេត្ត​ឆ្នាំ​២០១៩​ដើម្បី​ពង្រីក​ដោយ​អ៊ុត​កៅស៊ូ​បេ​ទី​ម​AC​ពី​ផ្លូវ​ស៊ី​វត្ថា​ដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង​(​ក្រោលសេះ​)​ប្រវែង​១៦០០​ម៉ែត្រ​និង​ការ​ដាក់លូ​មុខកាត់​៨​តឹក​សងខាង​ផ្លូវ​ផងដែរ​។ ​ ​លោក​បាន​បន្តទៀត​ថាប​ច្ចុ​ប្បន្ន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​បាន​នឹង​កំពុង​អនុវត្ត​ពី​ម្ដុំ​ផ្លូវបំបែក​ក្រោលសេះ​ដោយ​កំពុង​សម្អាត​ជួរ​តម្រង់ផ្លូវ​និង​ដាក់លូ​ជាមុនសិន​ទើប​ចាប់ផ្ដើម​ជួសជុល​ស្រទាប់​គ្រឹះ​អនុវត្តបាន​ប្រមាណ​២០​ភាគរយ​។​ដូចនេះ​សូម​បងប្អូន​សាធារណជន​នៅតាម​ដងផ្លូវ​សូម​រុះរើ​សំណង់​នានា​ដែល​ប៉ះពាល់​ទៅ​លើដី​ចំណីផ្លូវ​តាម​ការជូនដំណឹង​រប​ស់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បីឱ្យ​ដំណើរការ​សាងសង់​បាន​ទៅតាម​ពេលវេលា​កំណត់​៕S/ ​រូបភាព​:​ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​ចុះ​ពិនិត្យ​សំណង់​ចំណីផ្លូវ​ទូរ​ATM​និង​ដាក់​ឱសានវាទ​រុះរើ​ដើម្បី​ត្រៀម​ការសាងសង់​ពង្រីក​ផ្លូវ​សុខសាន្ត ក្នុង​ក្រុង​សៀមរាប ៕​

សិក្ខាសាលា​ស្តីពី​បែបបទ​បញ្ជីស្នាម​គណនេយ្យ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម​សម្រាប់​អង្គភាព​រដ្ឋាករទឹក​

ដោយ​គូលែន​/​សៀមរាប​៖​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​សណ្ឋាគារ​រ៉ូយ៉ាល់​ក្រុង​សៀមរាប​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​បើក​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប​ស្តីពី​បែបបទ​បញ្ជីស្នាម​គណនេយ្យ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម​សម្រាប់​អង្គភាព​រដ្ឋាករទឹក​សាធារណៈ​ទាំង​៧​ក្នុងប្រទេស​កម្ពុជា​។​ ដោយមាន​ការចូលរួម​ពី​លោក​អ៊ុ​សុថា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​តំណាង​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម​ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​។​លោក​KOKIAZUMA​ប្រធាន​ទីប្រឹក្សា​គម្រោង​ពង្រឹងសមត្ថភាព​គ្រប់គ្រង​និង​ដឹកនាំ​វិស័យ​ទឹកស្អាត​ទីប្រជុំជន​នៅ​កម្ពុជា​។​ ​លោក​អ៊ុ​សុថា​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​និយាយថា​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ប្រទេស​ជប៉ុន​ហៅ​កាត់​ថា​JICA​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​បែបបទ​បញ្ជីស្នាម​គណនេយ្យ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម​ជូន​ដល់​មន្ត្រីរាជការ​ជាង​៨០​នាក់​មកពី​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​បាត់ដំបង​,​កំពង់ចាម​,​កំពង់ធំ​,​កំពត​,​ពោធិសាត់​,​ស្វាយរៀង និង​អង្គភាព​រដ្ឋាករទឹក​ស្វ័យ​ត​ព្រះសីហនុ​។ ​លោក​បាន​បន្តថា​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ប្រទេស​ជប៉ុន​(JICA)​ជំហាន​ទី​៣​កន្លងមក​និង​ឈានទៅ​ដាក់ឱ្យ​ប្រើប្រាស់​ពេញលេញ​សម្រាប់​អង្គភាព​រដ្ឋាករទឹក​សាធារណៈ​ទាំង​៧​រួមមាន​អង្គភាព​រដ្ឋាករទឹក​ស្វ័យ​ត​បាត់ដំបង​,​កំពង់ចាម​,​កំពង់ធំ​,​កំពត​,​ពោធិសាត់​,​ស្វាយរៀង​និង​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ព្រះសីហនុ​។​ ​លោក​KOKIAZUMA​ប្រធាន​ទីប្រឹក្សា​គម្រោង​ពង្រឹងសមត្ថភាព​គ្រប់គ្រង​និង​ដឹកនាំ​វិស័យ​ទឹកស្អាត​ទីប្រជុំជន​នៅ​កម្ពុជា​ជំហាន​ទី​៤​នៃ​JICA​មានប្រសាសន៍ថា​JICA​បាន​អនុវត្ត​នូវ​គម្រោង​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​ទឹកស្អាត​នៅក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​១៥​ឆ្នាំ​មកហើយ​។​គម្រោង​បច្ចុប្បន្ន​គឺ​ជំហាន​ទី​៤​ដែល​គោលដៅ​ប្តូរ​ពី​រដ្ឋាករទឹក​សាធារណៈ​មក​អគ្គនាយកដ្ឋាន​ទឹកស្អាត​ចាប់ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២២៕S/ ​រូបភាព​: សិក្ខាសាលា​ស្តីពី​បែបបទ​បញ្ជីស្នាម​គណនេយ្យ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម សម្រាប់​អង្គភាព​រដ្ឋាករទឹក​សាធារណៈ​ទាំង​៧ ក្នុង ប្រទេស កម្ពុជា ៕​គូលែន​

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អ​.​ស​.​បៈ​សេចក្តីថ្លែងការណ៍​សហភាព​អឺរ៉ុប​លម្អៀង​ក្រោម​ហេតុផល​នយោបាយ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) នៅ​ហ្សឺ​ណែវ បាន​ឆ្លើយតប​ទៅនឹង​គណៈប្រតិភូ​សហភាព​អឺរ៉ុប​(​ក្រូ​អាស៊ី​)​អូស្ត្រាលី​និង​បារាំង​ដែល​បានចេញ​សេចក្តីថ្លែងការណ៍​បរិយាយ​មិន​ត្រឹមត្រូវ​ពី​ស្ថានភាព​កម្ពុជា​និង​លម្អៀង​ជ្រុល​ក្រោម​ហេតុផល​នយោបាយ​និង​មាន​ស្តង់ដារ​ពីរ​។​ ​ ឯកអគ្គរាជទូត អាន សុខ​ខឿន តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ហ្សឺ​ណែវ តាមរយៈ​បទ​ធ្វើ​អន្តរាគមន៍​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ស្ថានភាព​ជាក់ស្ដែង​គឺថា...

​លោក​ហ៊ុន ម៉ា​ណែ​ត​៖​ទោះ​គ្មាន EBA ក៏​កម្ពុជា​នៅតែ​អាច​បន្ត​អភិវឌ្ឍ​ទៅមុខ​បាន​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា​សមិទ្ធផល​ការងារ​ជាក់ស្តែង​កន្លងមក​រប​ស់រាជ​រដ្ឋាភិបាល គឺ​ការបង្កើត​ឱកាស​និង​ការធានា​និរន្តរភាព​នៃ​ឱកាស​រយៈពេល​វែង​លើ​មូលដ្ឋាន​នៃ​សន្តិភាព​និង​ការអភិវឌ្ឍ​។ ​ ​ក្នុងនោះ​សំខាន់​គឺ​ការបង្កើត​ការងារ​និង​តម្លើង​ប្រាក់បៀវត្សរ៍​ជូន​កម្មករនិយោជិត​តាមរយៈ​ការទាក់ទាញ​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ក៏ដូចជា​ការ​ខំប្រឹងប្រែង​អនុវត្ត​ច្បាប់​លើកកម្ពស់​សិទ្ធិ​កម្មករ​និយោជិត​បានល្អ​រហូត​ទទួលបាន​ការអនុគ្រោះ​ពន្ធ​EBA​របស់​សហគមន៍​អឺរ៉ុប​។​ដែល​ខុសពី​អ្នកនយោបាយ​អាត្មានិយម​មួយចំនួន​ដែល​តែង​ដើរ​បំភ័យ​ប្រជាពលរដ្ឋ​និង​អ្នកវិនិយោគ​ហើយ​មិន​អៀនខ្មាស​។​ ​សូម្បីតែ​អង្វរ​គេ​ឱ្យ​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្លួនឯង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ការងារ​ដើម្បី​តែ​ផលប្រយោជន៍​នយោបាយរ​បស់​ពួកគេ​ផ្ទាល់ខ្លួន​។​ការ​ថ្លែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​នៅក្នុង​ពិធី​សម្ពោធ​ឆ្លង​មហា​កុដិ​ខ្លោងទ្វា​និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រៃ​រំដួល​ស្ថិតនៅ​ឃុំ​ប្រសូត្រ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០​។​ ​លោក​បញ្ជាក់ថា​“​ចំពោះ​បញ្ហា​EBA​ដែលជា​បញ្ហា​កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង​នៅពេលនេះ​គឺ​វា​គ្រាន់តែ​ជាការ​ព្យួរ​ការអនុគ្រោះ​ពន្ធ​មួយផ្នែក​ប៉ុណ្ណោះ​មិនមែនជា​ការបិទ​ទីផ្សារ​នោះទេ​។​យើង​នៅ​អាច​តែ​នាំចេញ​បាន​ដោយ​ភាគច្រើន​នៅ​បន្ត​រួច​ពន្ធ​ហើយ​មួយផ្នែក​តូច​ត្រូវ​បង់ពន្ធ​វិញ​ដូច្នេះ​រោងចក្រ​នៅតែ​បន្ត​ដំណើរការ​,​ប្រជាពលរដ្ឋ​នៅតែមាន​ការងារ​ធ្វើ​គ្មាន​ការព្រួយបារម្ភ​ឡើយ​។​ ​ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចាត់វិធានកា​រណ៍​ផ្សេងៗ​ដើម្បីឱ្យ​ពង្រឹង​ភាព​ប្រជែង​ប្រកួតប្រជែង​របស់​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ជាង​មុន​។​ថ្មីៗ​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​ហើយ​ថា​រាជរដ្ឋាភិបាល​បាន​ត្រៀមលក្ខណៈ​ដើម្បី​ការពារ​ថែទាំ​កូនចៅ​ប្រជាពលរដ្ឋ​យើង​ហើយនឹង​បន្ត​បង្កើត​និង​បង្កើន​ការងារ​បន្ថែម​រហូត​ទៀត​”​។ ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា...

មូ​យីត​ឌីន មិនមែន​មហាធៀ​ទេ ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​

​ស្តេច​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​សៅរ៍​ទី​២៩​កុម្ភៈ​បាន​ជ្រើសរើស​លោក តាន់​ស្រ៊ី មូ​យីត​ឌីន យ៉ា​ស៊ីន​(Tan Sri Muhyiddin Yassin )​ជា​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ជួប​ប្រជុំ​​ជាមួយ​ក្រុម​មេដឹកនាំ​នយោបាយ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ម៉ាឡេស៊ី​។​ ​ការប្រកាស​របស់​រាជ​វាំង​ត្រូវបាន​ធ្វើឡើង​ទោះ​ជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត​ខិតខំ​ប្រមូល​បាន​សម្លេងគាំទ្រ​គ្រប់គ្រាន់​ដើម្បី​វិល​មក​​កាន់​អំណា​ចក្តី​។​ ​មន្ត្រី​វាំង ម្នាក់​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ក្រោយ​ទទួល​ជួប​តំណាង​មកពី​គ្រប់​បក្ស​និង​សមាជិក​សភា​ឯករាជ្យ​មក​តាម​ព្រះរាជ​តម្រិះ​របស់​ព្រះ​​មហាក្សត្រ សមាជិក​សភា​តាន់​ស្រ៊ី...

​បើក​ឱ្យប្រើ​ប្រាស់​ស្តង់​លក់​បន្លែ​សុវត្ថិភាព​នៅ​ស្រុក​ជ័យ​សែន​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០​កម្មវិធី​អាស​ស្ប៉ា​យ​(Aspire)​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានរៀបចំ​ពិធី​បើក​ឱ្យប្រើ​ប្រាស់​ស្តង់​លក់​បន្លែ​សុវត្ថិភាព​មួយកន្លែង​នៃ​បណ្តំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​ឃុំ​ស្អាង​នៅ​ទីរួមស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។ ​មន្ត្រី​មន្ទីរ​កសិកម្ម​បានឱ្យដឹង​ថា​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​របស់លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​,​លោក​រស់​ហេង​អភិបាលស្រុក​ជ័យ​សែន​និង​មានការ​ចូលរួម​ពី​សំណាក់​លោក​-​លោកស្រី​ជាទី​ប្រឹក្សា​កម្មវិធី​មន្ត្រីរាជការ​អ្នក​មុខ​-​អ្នកការ​និង​កសិករ​ជា​សមាជិក​បណ្តុំ​អាជីវកម្ម ប្រមាណ​ជាង ៨០​នាក់​។ ​មន្ត្រី​បាន​បន្តថា​ស្តង់​លក់​បន្លែ​សុវត្ថិភាព​នេះ​ជា​ស្តង់​ទី​២​នៃ​កម្មវិធី​អាស​ស្ប៉ា​យ​បន្ទាប់ពី​ស្តង់​ទី​១​ដែល​បាន​សាងសង់​នៅ​ស្រុក​ឆែប​។​ក្នុង​ឆ្នាំ​២០២០​និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​កម្មវិធី​អាស​ស្ប៉ា​យ​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​មាន​ផែនការ​ពង្រីក​ការសាងសង់​ស្តង់​ទៅ​ស្រុក​និង​ឃុំ​ដទៃទៀត​។​ដែលមាន​បណ្តុំ​អាជីវកម្ម​បន្លែ​នៅ​ទូទាំង​ខេត្ត​ដោយ​សហការ​ជាមួយ​អ្នកប្រមូល​ទិញ​ដែលជា​ប្រធាន​បណ្តុំ​អាជីវកម្ម​បន្លែ​និង​អាជីវករ​ដទៃទៀត​ដើម្បី​ពង្រីក​ទីផ្សារ​បន្លែ​សុវត្ថិភាព​ដែល​ដាំ​ដុះ​ដោយ​កសិករ​ក្នុង​តំបន់​ឲ្យ​បាន​ទូទាំង​ខេត្តព្រះវិហារ​៕S/ ​

​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​និង​ម៉ា​ទឹកកក​១៦​ថង់​ទៅ​តុលាការ​

​ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥​នាក់​និង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹក​ក​ចំនួន​១៦​ថង់​ទៅ​តុលាការខេត្ត​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កំរៀង​ឃាត់ខ្លួន​បាន​កាលពី ថ្ងៃ ទី​២៦​ខែ កុម្ភៈ ឆ្នាំ​២០២០ នៅ ចំណុច ភូមិ សាមសិប ឃុំ តា ក្រី ស្រុក កំរៀង ខេត្ត...

ប្រមុខ​អង្គការ​Nato​ធ្វើ​ទស្សនកិច្ច​នៅ​អា​ហ្វ​ហ្គានី​ស្ថានមុន​ពេល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀ​ង​អាម៉េរិក​-​តា​លី​បង់​

​លោក​យេន ស្តូថិ​ន​ប៊ឺក ប្រមុខ​អង្គការ​Nato បាន​ស្ថិតនៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានៅ​ថ្ងៃ​សៅរ៍​ទី​២៩ ខែ​កុម្ភៈ​នេះ សម្រាប់​កិច្ចប្រជុំ​ជាមួយ​ក្រុម​មន្ត្រី ខណៈ​ដែល សហរដ្ឋ​អាម៉េរិក​និង​ក្រុម​តា​លី​បង់ គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​អូសបន្លាយ​ពេល​នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​នេះ ។​នេះ​បើ​យោង​​តាម​អង្គការ​Nato​។​ ​អង្គការ​Nato បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោក យេន ស្តូថិ​ន​ប៊ឺក...

​ពលរដ្ឋ​ក្រីក្រ​ចំនួន​២៣៥​គ្រួសារ​ទទួល​អំណោយ​ពីស​ម្ដេច​ក​ត្តិ​ព្រិ​ទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​

ដោយៈសៅ​វ៉ាន់ឌីព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែ​គុ​ម្ភៈ​ឆ្នាំ​២០២០​លោក​អ៊ុយ​សំអាត​នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា មក​ចែកជូន​ជនក្រីក្រ ចាស់ជរា​ជនពិការ​។​ ​ ប្រជាពលរដ្ឋ​មក​២​ស្រុក​ក្រុង​រួមមាន​ស្រុក​ត្បែងមានជ័យ​និង​ក្រុង​ព្រះវិហារ​ចំនួន​៦​ឃុំ​ស្មើរ​និង​២៣៥​គ្រួសារ​។​ក្នុង​កម្ម​ពិធី​ចែក​អំណោយ​មនុស្សធម៌​នោះ​ផងដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហម​ខេត្ត​,​លោក​យ៉ុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​សមាជិក​សមាជិការ​ក្រុមការងារ​សាខា​កាកបាទក្រហម​ជាច្រើន​ផងដែរ​។​ ​លោក​អ៊ុយ​សំអាត​បាន​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​។​លោក​បាន​អំពាវនាវ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ​ចង្ក្រាន​ភ្លើង​ធូប​ភ្លើងទាន​ឬ​កន្ទុយបារី​ជាដើម​ជាពិសេស​ត្រូវ​ពិនិត្យ លើ​ប្រព័ន្ធ បណ្តាញ អគ្គិសនី ផងដែរ​។​ ​គួរបញ្ជាក់​ផងដែរ​ថា​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ទាំង​២៣៥​គ្រួសារ​មាន​អង្ករ​,​ត្រីខ​,​មី​,​និង​ឃី​ត​១​ផង​៕​S/

​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ប្រជុំ​លើក​ទិសដៅ​បន្ត​

ដោយៈសៅ​វ៉ាន់ឌី​ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​ប្រចាំខែ​កុម្ភៈ​ឆ្នាំ​២០២០​និង​លើក​ទិសដៅ​បន្ត​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​បាន​បូកសរុប​នូវ​របាយការណ៍​ប្រចាំខែ​កុម្ភៈ​ឆ្នាំ​២០២០​និង​បាន​សំដែង​នូវ​ការកោតសរសើរ​ដល់ក​ង​កម្លាំង​ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​តួនាទី​ភារកិច្ច​ស្នូល​របស់ខ្លួន​ក្នុងការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​សំរេចបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បាន​ជំរុញ​ឱ្យ​កងកម្លាំង​គ្រប់​ជំនាញ​ទាំងអស់​ត្រូវ​បន្ត​ប្រពៃណី​នៃ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បំពេញ​ការងារ​ឱ្យ​កាន់តែ​ខ្លាំងក្លា។​ត្រូវ​ធានា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​បង្កា​ទប់​ស្តា​ត់បទ​ល្មើស​ផ្សេងៗ​ដែល​តែងតែ​កើតមាន​ក្នុង​មូលដ្ឋាន​ឱ្យខាងតែបាន​។​ពិសេស​ត្រូវ​យកចិត្តទុកដាក់​ជំរុញ​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់ រាជរដ្ឋាភិបាល ។ ​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ក៏មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​និង​សៀវភៅ​របាយការណ៍​បូកសរុប​លទ្ធផល​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដល់​អភិបាល​ក្រុង​,​ស្រុក​អធិការ​ក្រុង​,​ស្រុក​ឃុំ​សង្កាត់​ទាំង​៥១​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៥១​ទូទាំង​ខេត្ត​ផងដែរ​៕S/