អតីតបវរកញ្ញាពិភពលោកអាយុ២៤ឆ្នាំរិះគន់អង្គការសិទ្ធិមនុស្សដែលទាត់ចោលការប្រឹងប្រែងរបស់នាងដើម្បីកែច្បាប់ស្តីពីការដាក់ពាក្យប្រឡងបវរកញ្ញា
រាជនីសម្រស់ម្នាក់ ដែលបានចាប់ផ្តើមចាត់វិធានការច្បាប់ប្រឆាំងនឹងកម្មវិធីប្រឡងបវរកញ្ញាពិភពលោកបន្ទាប់ពីនាងត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រឡងនោះ បានរិះគន់បណ្តាអង្គការឃ្លាំមើលសិទ្ធិមនុស្ស បន្ទាប់ពីពួកគេបានទាត់ចោលការប្រឹងប្រែងរបស់នាងដើម្បីកែប្រែច្បាប់។ នាង វើរ៉ូនីកា ឌីឌូសេនកូ អាយុ ២៤ ឆ្នាំបានជាប់ជាបវរកញ្ញាអ៊ុយក្រែនក្នុងឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានដកហូតតំណែងរបស់នាងវិញនៅ ៤ ថ្ងៃក្រោយបន្ទាប់ពីលេចធ្លាយថានាងបានលែងលះនិងមានកូនប្រុសអាយុ ៤...