Day: March 1, 2020

​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​១​គ្រាប់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​ពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​១​គ្រាប់​នៅក្បែរ​គីឡូម៉ែត្រ​លេខ​៥៩​ផ្លូវជាតិ​៦២​ភូមិ​រំចេក​ឃុំរ​ម្មណី​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​គ្រាប់​មិនទាន់​ផ្ទុះ​នោះ​វា​មាន​រូបរាង​ដូច​ទៅនឹង​គ្រាប់បែក​ត្បាល់​៨០​មី​លី​ម៉ែត្រ​ចឹ​ង​ដែរ​។ ​ប្រជាពលរដ្ឋ​បាន​សុំឱ្យ​មន្ត្រី​ជំនាញ​យក​វា​ទៅ​បំផ្លាញចោល​ឆាប់ៗ​នេះ​ព្រោះ​បើ​ទុក​យូរ​ខ្លាច​ថា​មាន​ភ្លើង​ឆេះ​ព្រៃ​បណ្តាលឱ្យ​គ្រាប់​នោះ​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជ​ជន​ដែល​អាស្រ័យ​ផល​នៅក្បែរនោះ​ឬ​អ្នកធ្វើដំណើរ​ដែល​ឆ្លងកាត់​ទីនោះ​។​បើតាម​ពលរដ្ឋ​ដែល​ឃើញ​បាន​និយាយ​ឱ្យដឹងថា​គ្រាប់​ត្បាល់​Mota82mm​ប្រភេទ​គ្រាប់ផ្លោង​ហាម​ប៉ះ​ឫ​នៅក្បែ​ព្រោះ​គេ​បាញ់​រួចហើយ​។​គ្រាប់​នេះ​វា​ត្រៀម​ផ្ទុះ​គ្រប់ពេល​ទុកឱ្យ​មន្ត្រី​ជំនាញ​ធ្វើបាន​សុវត្ថិភាព​។​ ​ លោក​សាយ​ដេ​ត​អធិការ​ស្រុក​រវៀង​បាន​ឱ្យនៅ​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​ជំនាញ​បាន​យក​ចេញពី​ទីតាំង​ដែល​ប្រជាជន​ប្រទះឃើញ​គ្រាប់​ខាងលើ​នោះ​ហើយ​ដើម្បី​យក​កម្ទេចចោល​៕S/ ​

ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​លើក​ទី​៤២​អាណត្តិ​ទី​៥​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ជាំ​ក្សាន្ត​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​នេះ​មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤២​អាណត្តិ​ទី​៥​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ជាំ​ក្សាន្ត​។​ចូលរួម​មាន​លោក​ឡុង​សុវណ្ណ​សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​និង​ជា​អនុប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​។​ ​លោកស្រី​ឌឹ​ក​សមាជិក​កណៈក​ម្មា​ធិ​ការ​កណ្ដាល​គណៈបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​។​ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រធាន​អនុប្រធាន​ចុះជួយ​ថ្នាក់​ខេត្ត​ប្រធាន​អនុប្រធាន​ចុះជួយ​ថ្នាក់ស្រុក​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សមាជិក​សមាជិកា​រគ​ណ​បក្ស​ស្រុក​សមាជិក​សមាជិការ​ឃុំ​សង្កាត់​ប្រជាពលរដ្ឋ​ប្រមាណ​៧៣៥​នាក់​។​ ​លោក​ឡុង​សុវណ្ណ​បានបញ្ជាក់​ថា​តាម​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤២​អាណត្តិ​ទី​៥​ក៏បាន​ពិភាក្សា​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​របាយការណ៍​ស្តីពី​“​សភាពការណ៍​ទូទៅ​និង​ការងារ​គណបក្ស​ឆ្នាំ​២០១៩​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២០​។​ដោយ​អង្គសន្និបាត​បាន​ពិភាក្សា​និង​ក្តាប់ជាប់​នូវ​តួនាទី​ភារកិច្ច​របៀបរបប​ការងារ​របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​និង​អំពី​កំណែទម្រង់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​ ​លោក ឡុង សុវណ្ណ បាន​ជំរុញ​ដល់​សមា​ជិ​សមាជិការ​គណបក្ស​ស្រុក​ទាំងអស់​ត្រូវខិតខំ ពង្រឹង​សមត្ថ ភាព​របស់ខ្លួន​ដើម្បី​ការងារ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង​ឱ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​បន្ថែមទៀត​។​ត្រូវ​គ្រប់គ្រង​សមាជិក​របស់ខ្លួន​ឱ្យបាន​ល្អ​ត្រូវ​ព​ង្រឹ​ក​ប្រមូល​ម្តុំ​គៀង​គង​សមាជិក​ថ្មី​បន្ថែមទៀត​៕S/​

​រកឃើញ​សង្វៀន​ជល់​មាន់​មួយ​នៅ​ជើងភ្នំ​ម្ចាស់​រត់​ចូល​ព្រៃ​អស់​សល់​តែមាន់​និង​ម៉ូតូ​

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​លោក​វរសេនីយទោ​ហួ​យ៉ៃ​អធិការនគរបាល​ស្រុក​ព្រៃនប់​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​រាម​និង​ប្រជា​ការពារ​បាន​រកឃើញ​សង្វៀន​ជល់​មាន់​ដ៏​អាថ៌កំបាំង​មួយកន្លែង​។​ ​លោក​វរសេនីយទោ​បាន​បន្តថា​ទីតាំង​នោះ​នៅ​ចំណុច​ជើងភ្នំ​ក្បាលហុង​ស្ថិត​ក្នុងភូមិ​អុង​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ក៏បាន​ចុះបង្ក្រាប​ដកហូត​វត្ថុតាង​រួមមាន​៖១.​ម៉ូតូ​ចំនួន​៦​គ្រឿង​។​២.​មាន់​ជល់​ចំនួន​២​ក្បាល​។​៣.​កន្ត្រក​ដាក់​មាន់​ចំនួន​៥​។​ចំពោះ​អ្នកលេង​ល្បែង​ជល់​មាន់​នេះ​បាន​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​អស់​។​ករណីនេះ​សមត្ថកិច្ច​កំពុង​បន្តរ​នីតិវិធី ស្វែងរក​ម្ចាស់​ម៉ូតូ​និង​អ្នកពាក់ព័ន្ធ​៕S/​

ផ្តើម​សង់​ស្ពានដែក​បា​ឡេ​ត៍​ចូលទៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​,​ភ្នំ​ពក​បន្ទាប់ពី​ស្ពានឈើ​ត្រូវ​ភ្លើង​ឆេះ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អាជ្ញាធរខេត្ត​កាលពីព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២០បានសម្រេច​សាងសង់​ស្ពានដែក​បា​ឡេ​ត៍​ចូលទៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​,​ភ្នំ​ពក​បន្ទាប់ពី​ស្ពានឈើ​នេះ​ត្រូវបាន​ភ្លើង​ឆេះ​ដោយសារតែ​ភ្លើង​ឆេះ​ព្រៃ​។​ស្ពាន​នេះ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្លក​ឃុំ​ស្តៅ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​ ​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ថវិកា​សម្រាប់​ដំណើរការ​សាងសង់​ស្ពាន​ដែក​នេះ​ទទួលបាន​ការជួយឧបត្ថម្ភ​ពី​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តព្រះវិហារ​។​រួមមាន​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​,​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​។​ ​លោក​សំលាង​ទ្រី​បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ដែល​បាន​ឧបត្ថម្ភ​ថវិកា និង​ស្មារតី​ជួយ​ដល់​ការសាងសង់​ស្ពាន​នេះ​ឡើងវិញ​។​លោក​សំលាង​ទ្រី​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានចាប់ផ្តើម​ដំណើរការ​សាងសង់​ស្ពាន​ដែក​នេះហើយ​។ ស្ពាន​នេះ​អាច​នឹង​សាងសង់​ចប់សព្វគ្រប់​ក្នុង​រយៈពេល​ប្រមាណ ៧​ថ្ងៃ​។ ​លោក​សំលាង​ទ្រី​បាន​បន្តថា​ស្ពាន​នេះ​មាន​ប្រវែង​ប្រមាណ​៤៨​ម៉ែត្រ​ទទឹង​ជាង​៤​ម៉ែត្រ​,​សសរ​និង​តួ​ស្ពាន​ធ្វើ​ពី​ដែក​និង​ក្រាល​ឈើ​។​សូមបញ្ជាក់​ផងដែរ​ថា​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​ស្ថិតនៅក្នុង​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​និង​ខេត្ត​សៀម​រាម​មាន​ទំហំ​ផ្ទៃដី​សរុប​៤២.០៩៧​ហិកតា​។​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក​នេះ ត្រូវបាន​អះអាងថា សម្បូរ​ទៅដោយ​សត្វព្រៃ និង​ធនធានធម្មជាតិ​ជាច្រើន​៕S/ ​

​សមត្ថកិច្ច​ចាប់​កប៉ាល់​ដឹកទំនិញ​បរទេស​១​គ្រឿង​ដែល​បាន​រំលោភ​ចូល​ដែនសមុទ្រ​កម្ពុជា​

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់​នាវា​បរទេស​មួយគ្រឿង​ឈ្មោះ​CQURAGEQUS​ប្រភេទ​នាវា​ដឹកទំនិញ​ដែល​ចូល​ដែនទឹក​កម្ពុជា​ក្នុង​ចន្លោះ​កោះតាង​និ​កោះ​ពូ​លូ​វ៉ៃ​មិនមាន​ការអនុញ្ញាត​។ ​ប្រតិបត្តិការ​នេះ​អនុវត្តន៍​ដោយ​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​និង​កម្លាំង​រួម​របស់​នគរបាល​ព្រំ​ដែនទឹក​កាលពី​ល្ងាច​ថ្ងៃ​២៩​កុម្ភៈ​២០២០​។​នៅ​ព្រឹក​ថ្ងៃទី​១​ខែ​មិនា​២០២០​នាវា​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រំ​ដែនទឹក នាំចូល​មក​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ដើម្បី​បន្ត​នីតិវិធី​។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ទូច​ពលៈ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក​មានប្រសាសន៍​ប្រាប់ថា​”​ប្រតិបត្តិការ​នេះ​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​តេង​សួន​អគ្គ​ស្នងការរង​នគរបាលជាតិ​។​ក្រោយពី​រកឃើញថា​នាវា​មួយគ្រឿង​នេះ​ចូល​រំលោភ​ក្នុង​ដែនសមុទ្រ​ប្រទេស​កម្ពុជា​ខុសច្បាប់​អាច​ថា​ក្នុង​បំណង​ដោយ​ទុច្ចរិត​ណាមួយ​”​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តេង​សួន​មានប្រសាសន៍​ប្រាប់ថា​”​នៅលើ​នាវា​នេះ​មាន​បុគ្គលិក​និង​កង​នាវា​វិក​សរុប​១៦​នាក់​។​ក្នុងនោះ​មាន​ជនជាតិ​ឥណ្ឌូនេស៊ី​៤​នាក់​និង​ជនជាតិ​ភូមា​១២​នាក់​ចំណាត់​ការបន្ត អាជ្ញាធរ​ចម្រុះ​។​ក្នុងនោះ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផង និង​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ផង និង​បន្ត​ធ្វើតាម​នីតិវិធី​ផ្លូវច្បាប់​”​។ ​ដោយ​នីតិវិធី​សាកសួរ​កំពុង​ធ្វើ​បន្ត អាជ្ញាធរ​នៅ​មិនទាន់មាន​របាយការណ៍​បញ្ជាក់ ពី​ការរកឃើញ​អ្វី​ទៀត ដែលជា​បទល្មើស​នៅក្នុង​នាវា​នេះ​នៅឡើយ គិត​ត្រឹម​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​១​មីនា​២០២០​នេះ​៕S/​

ផលិតកម្ម​ក្រុង​ពិជ័យ ទម្លាយ​សកម្មភាព​ខ្លះ ជូន​អ្នកគាំទ្រ បន្ទាប់ពី​បានបញ្ចប់ ការថត​ដំបូង​របស់ខ្លួន​

​ភ្នំពេញ​៖ ផលិតកម្ម​ក្រុង​ពិជ័យ ដែល​ដឹកនាំ​ដោយ​ផលិតករ​វ័យក្មេង លោក ចាន់ណា រ៉ូ​ណាន បានបញ្ចប់​ការថត​ដំបូង​របស់ខ្លួន​គឺ រឿង “​សំណើច ៦៥២​គីឡូម៉ែត្រ​” ជាមួយគ្នា​នោះ​ក៏បាន ទម្លាយ​សកម្មភាព​ខ្លះ ជូន​អ្នកគាំទ្រ​។ ​ ​ខណៈ​កំពុង​ថត​បណ្តើរ...

ប្រជាពលរដ្ឋ​ប្រមាណ​៤០០​គ្រួសារ​នៅ​ខេត្តស្ទឹងត្រែង​បានទទួល​អណ្ដូងទឹក​ស្អាត​ពី​មូលនិធិ​អណ្តូង​ទឹកស្អាត​មាតាបិតា​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្នុង​គោលបំណង​បន្ត​ដោះស្រាយ​តម្រូវការ​ទឹកស្អាត​ប្រើប្រាស់​នៅតាម​ទីជនបទ​ដាច់ស្រយាល​កាលពី​ថ្ងៃទី ២៨-២៩ ខែកុម្ភ​: ឆ្នាំ​២០២០ លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ប្រធាន​មូលនិធិ​អណ្តូង​ទឹកស្អាត​មាតាបិតា​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួមទាំង​ក្រុមការងារ បានប្រគល់​អណ្តូងទឹក​ស្អាត​ចំនួន​២០​ជូន​ដល់​គ្រួសារ​យោធិន​និង​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ជិត​៤០០​គ្រួសារ នៅ​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន...

យុវជន​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​​បញ្ជូនទៅ​តុលាការ​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​រសៀល​ថ្ងៃទី​១​ខែមីនា​នេះ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ជា​យុវជន​ពីរ​នាក់​ទៅ​តុលាការ​(​ម្នាក់​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីបទ​ជូ​ញ​ដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​)​។​ ​ជនសង្ស័យ​ឈ្មោះ​យួ​ម ជាតិ​អាយុ​២០​ឆ្នាំ​នៅ​ភូ​មិច​ខ្នាច​អម្ពរ​ឃុំ​ព្រែកជីក​ស្រុក​រុក្ខ​គី​រី​និង​ឈ្មោះ​សេង ស៊ី​ឡុង​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​គារ​៣​ឃុំ​គារ​ស្រុក​មោង​ឬ​ស្សី​(​ជននេះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ឃុំខ្លួន​ពីបទ​ជូ​ញ​ដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ប្រ​ព្តឹ​ត្ត​នៅ​ចំណុច​ភូមិ​គារ​៣​ជុំ​គារ​ស្រុក​មោង​ឬ​ស្សី​កាលពី​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៩)​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​៥​ថង់​ទម្ងន់​១,៩១​ក្រាម​,​ទូរស័ព្ទដៃ​មួយគ្រឿង​,​កាបូប​លុយ​មួយ​ដែកកេះ​២​និង​អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​កែឆ្នៃ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​មួយ​។​ លោក​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​ការិយាល័យ​ជំនាញ​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​៕សរន

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មនុស្សម្នា​ក់នៅ​ស្រុក​ឧដុង្គ​

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​រថយន្ត​និង​ម៉ូតូ​បាន​បុក​ទង្គិច​គ្នា​បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣​និង​១៤​ត្រងចំណុច​ភូមិ​ស្តុក​ស្តៅ​ឃុំ​ក្សេមក្សាន្ត​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹងថា​ដំបូង​រថយន្ត​SCANIA​ក្បាល​ពណ៌​សលាយ​ផ្ទៃមេឃ​ពាក់​ផ្លាកលេខ​កំពង់ចាម 3A. 8014 សណ្តោង​រ៉ឺម៉ក ពណ៌​ខៀវ​ពាក់​ផ្លាកលេខ​កំពង់ចាម 4A. O358​។​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​បាត់ស្រមោល​)​បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​ទៅដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥​ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GJ. 6276...

ភ្លើង​ធូប​បំផ្លាញ​លំនៅឋាន​មួយ​ខ្នង​និង​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​

ដោយ​: គង់​ហេង​/​កំពង់ចាម​: អគ្គិភ័យ​មួយ​ដែល​បណ្តាលមកពី​ភ្លើង​ធូប បាន​ឆេះ​បំផ្លាញ​លំនៅឋាន មួយ ខ្នង និង​ម៉ូតូ​ចំនួន ពីរ គ្រឿង នៅ​ភូមិ​ដីឡូត៍៍ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ កាលពី​ម៉ោង​ប្រមាណ ៩ ព្រឹក​ថ្ងៃទី...