លោកគង់សោភ័ណ្ឌប្រកាសនឹងចូលកាន់តំណែង ជា អភិបាលខេត្តកណ្តាល,លោកនុតពុធដារ៉ាជាអភិបាលរង
ដោយៈរ៉ាម៉ន/ភ្នំពេញៈបើមិនមានការប្រែប្រួលទេនៅម៉ោង៨ព្រឹកថ្ងៃទី៤ខែមីនាស្អែកនេះនៅសាលប្រជុំសាលាខេត្តកណ្ដាលសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងអភិបាលនិងអភិបាលរងខេត្តកណ្តាល។លោកគង់សោភ័ណ្ឌជាអភិបាលខេត្ត។រីឯលោកនុតពុធដារ៉ាដែលជាអភិបាលរងខេត្តក្រចេះនឹងត្រូវផ្ទេរមកជាអភិបាលរងខេត្តកណ្ដាល។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលជំនួសលោកម៉ៅភិរុណ។ នៅឆ្នាំ១៩៩៩លោកគង់សោភ័ណ្ឌជាអភិបាលរងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។នៅឆ្នាំ២០០៩លោកជាអភិបាលស្រុកខ្សាច់កណ្តាល។នៅឆ្នាំ២០១៧លោកជាអភិបាលស្រុកល្វាឯម។នៅដើមខែតុលាឆ្នាំ២០១៧លោកត្រូវបានតែងតាំងជាអភិបាលរងខេត្តកណ្តាល។នៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០លោកត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល។។ ដោយឡែកកាលពីថ្ងៃទី២១...