Day: March 3, 2020

ក្មេងៗ​សិស្ស​លា​លា​ឈ្លោះ​គ្នា​ឪពុក​ផ្ទុះ​កំហឹង​ចូល​វាយ​ដល់​ក្នុង​សាលា​ប៉ូលិស​ឃាត់ខ្លួន​ចូល​ប៉ុស្តិ៍​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ឪពុក​ចិត្ត​មា​ក្រោយពី​កូន​ជា​សិស្សសាលា​ឈ្លោះ​គ្នា​ផ្ទុះ​កំហឹង​ចូលទៅ​ប្រើ​ហឹ​ង្សា​ចាប់វាយ​យុវតី​ជា​សិស្ស​ផ្អើល​ពេញ​សាលា​បង្ក​ឱ្យ​រងរបួស​ក្មេង​៥​នាក់​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែ​មិនា​ឆ្នាំ​២០២០​។​នៅក្នុង​សាលា​ជម្ពូ​វ័ន​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ​សែន​ជ័យ ។​ ​ក្នុងករណី​អាណាព្យាបាល​សិស្ស​ប្រើ​ហឹ​ង្សា​ក្នុង​សាលារៀន​វាយ​ក្មេង​របួស​៥​នាក់​ប្រុស​ម្នាក់​។​ក្នុងនោះ​មាន​សិស្ស​ម្នាក់​រងរបួស​ធ្ងន់​ឈ្មោះ​ស្រេង​ចន្ទ្រា​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​ជា​សិស្ស​រៀន​ថ្នាក់​ទី​12G1​កំពុង​ចូល​សម្រាក​នៅ​គ្លីនិក​ឡាំ​ប៊ុនថន ។​ ​បុរស​បង្ក​អុកឡុក​ក្នុង​សាលារៀន​ឈ្មោះ​ឈុំ​សា​វ៉េ​ត​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរបរ​ជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​កូនស្រី​ឈ្មោះ ផង់ ភិ​ជ្ជ​នា​ផា​នុត អាយុ​១៦​ឆ្នាំ ថ្នាក់​ទី​១០​បេ...

​រកឃើញ​សាកសព​កម្មករ​ទូ​កនេ​សាទ​ម្នាក់​នៅ​បាត់​ខ្លួន​២​នាក់​ទៀត​ដោយ​មិនដឹង​មូលហេតុ​

ដោ​យះ​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​កំពុង​ស្រាវជ្រាវ​ករណី​មនុស្ស​៣​នាក់​នៅលើ​ទូក​នេសាទ​មួយគ្រឿង ដែលមាន​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​បាត់​ខ្លួន​មិនទាន់​ដឹង​មូលហេតុ ។​ ​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​ប្រាប់ថា​សាកសព​បុរស​ជា​កម្មករ​នេសាទ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ជាប់​មង​នៅ​ចំណុច​ជិត​កោះ​ថាស​ក្នុង​ខេត្ត​ព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី​៣​ខែ​មិនា​២០២០​ក្រោយពី​បាត់​ខ្លួន​ជាមួយ​អ្នកនេសាទ​លើ​ទូក​ជាមួយគ្នា​សរុប​៣​នាក់​ក្នុងពេល​ចេញទៅ​នេសាទ​កាលពី​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០​។ ​ប្រភពពី​ម្ចាស់​ទូក​ឈ្មោះ​លី​គីម​លី​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ក្រុម​២៧​ភូមិ​៣​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ក្រោយ​បាត់​ដំណឹង​ទាំង​ទូក​និង​កម្មករ​នេសាទ​ទាំង​៣​នាក់ គាត់​បាន​រកឃើញ​ទូក​របស់គាត់​ជា​ប្រភេទ​ទូក​BE​នៅឯ​ថ្ម​ស​ក្នុង​ខេត្តកោះកុង​។​ប៉ុន្តែ​គ្មាន​ឃើញ​កម្មករ​និង​អ្នកបើកបរ​ទូក​នៅ​ទីនោះ​ទេ​ហើយ​បន្ទាប់មក​ក៏មាន​អ្នក​អ្នកនេសាទ​ផ្សេងទៀត​ប្រាប់ថា​បានឃើញ​សាកសព​ម្នា​ក់នៅ​ខាងជើង​កោះ​ថាស​ក្នុង​ខេត្ត​ព្រះសីហនុ​ឃើញ​ជាប់​នឹង​មង​រួច​បាន​អូស​យកមក​ដីគោក​ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​។ ​សមត្ថកិច្ច​ប្រាប់​បន្ថែមទៀតថា​ក្រៅពី​សាកសព​ម្នាក់នេះ នៅ​បាត់​មនុស្ស​លើ​ទូក​ចំនួន​២​នាក់​ទៀត គឺ​៖១.​ឈ្មោះ​ណែម​ពឿ​ន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បើកបរ​ទូក​មាន​ទីលំនៅ​ក្រុម​២៧​ភូមិ​៣​សង្កាត់​លេខ​១ ក្រុង ព្រះសីហនុ​។​២-​ឈ្មោះ​សុខ វណ្ណៈ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ នេសាទ​ស្នាក់​នៅលើ​ទូក​នេសាទ​។​ចំណែក​សាកសព​ឈ្មោះ​រ៉ា​ហៅ​ខ្មៅ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករ​នេសាទ​ស្នាក់​នៅលើ​ទូក​នេសាទ...

​សិស្ស​អនុ​វិទ្យា​ល​យ័​ភូមិ​រហាល​ចំនួន​៥​នាក់​ដួលសន្លប់​ដោយ​មិនទាន់​ដឹង​មូលហេតុ​

ដោយ​គូលែន​/​សៀមរាប​: យ៉ាងហោចណាស់​ក៏មាន​សិស្សសាលា​អនុវិទ្យាល័យ​ភូមិ​រហាល ចំនួន​៥​នាក់ បាន​ដួលសន្លប់​ដោយ​មិនដឹង​មូលហេតុ​។​ករណី​សិស្សសាលា​ដួលសន្លប់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​នេះ​ស្ថិតនៅ​ភូមិ​រហាល​ឃុំ​តា​សៀម​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​ ​លោក​វរសេនីយ៍ទោ​ស៊ុន​ថៃ​អធិការរង​នគរបាល​ស្រុក​ស្វាយ​លើ​បាន​និយាយថា​នៅវេលា​ម៉ោង​០៨​និង​៣០​នាទី​មាន​សិស្សសាលា​អនុ​វិទ្យា​ល​យ័​ភូមិ​រហាល​ចំនួន​៥​នាក់​បាន​ដួលសន្លប់​នៅពេល​ក្នុង​ម៉ោង​អង្គុយ​រៀន​។​លោក​បាន​បន្តថា​ក្រោយ​កើតហេតុ​សិស្ស​ទាំងអស់​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ស្វាយ​លើ ។ ​ សិស្ស​ដែល​ដួលសន្លប់​ទាំង​៥​នាក់​នោះ​គឺមាន​ទី​១,​ឈ្មោះ​សិ​ធីតា​ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​រស់នៅ​ភូមិ​តា​សៀម ឃុំ​តា​សៀម សិស្ស​ថ្នាក់​ទី​៨(B),​ទី​២,​ឈ្មោះ​ព្រិ​កសុគ​ង់​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​រហាល​ឃុំ​តា​សៀម​សិស្ស​ថ្នាក់​ទី​៩A,​។​ទី​៣,​ឈ្មោះ​ដឿ​ម​សៃ​មុំ​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​នៅ​ភូមិ​រហាល​ឃុំ​តា​សៀម​សិស្ស​ថ្នាក់​ទី​០៧B,​។​ទី​៤,​ឈ្មោះ​ដឿ​ម​សៃ​នាង​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​រស់នៅ​ភូមិ​រហាល​ឃុំ​តា​សៀម​សិស្ស​ថ្នាក់​ទី​៨A,​និង​ទី​៥,​ឈ្មោះ​ក្លាយ​ស្រីមុំ​ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​រៀន​នៅ​ថ្នាក់​ទី​៩B​រស់នៅ​ភូមិ​រហាល​ឃុំ​តា​សៀម​៕S/

ពលរដ្ឋ​បាន​បន្ដ​ជួបជុំគ្នា​នៅមុខ​សាលា​ខេត្ដ​រតនគិរី​សុំឱ្យ​អាជ្ញាធរ​ជួយ​ដោះលែង​មនុស្ស​ពីរ​នាក់

ដោយ​:​បានលុង​/​រតនគិរី​:​នៅ​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​នេះ​ពលរដ្ឋ​ជាង​ពី​រយ​នាក់​នៅ​ស្រុក​លំផាត់​បាន​បន្ដ​មកជួប​ជុំគ្នា​នៅមុន​សាលាខេត្ត​រតនគិរី​គឺ​ជំរុញ​អាជ្ញាធរ​ខេត្ដ​ឱ្យជួយ​អន្ដរាគមន៍​ទៅ​តុលាការ​ដើម្បី​ដោះលែង​មនុស្ស​ពីរ​នាក់​ដែល​មន្ដ្រី​បរិស្ថាន​បាន​ចាប់ឃុំខ្លួន​។​គួររំលឹកថា​កាលពី​ថ្ងៃទី​២៧​ខែកុម្ភ​:​ឆ្នាំ​២០២០​មន្ត្រី​បរិស្ថាន​ខេត្ដ​មួយក្រុម​បាន​ទៅ​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​គឺ​លោក​អ៊ុ​ធា​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ជនជាតិ​ទំពួន​និង​ឈ្មោះ​បិ​ន​យាង​ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​ជនជាតិខ្មែរ​ពួកគេ​ជា​កសិករ​មាន​ទីលំនៅ​ភូមិ​កៃ​សាន់​ឃុំ​សេ​ដា​ស្រុក​លំផាត់​។​ ​សាច់ញាតិ​ជនរងគ្រោះ​បានឱ្យដឹងថា​កា​ចាប់​មនុស្ស​ពីរ​នាក់​មានឈ្មោះ​ដូចខាងលើ​នោះ​ខាង​មន្ដ្រី​បរ​ស្ថាន​មិនបាន​បង្ហាញ​ដីកា​តុលាការ​ទេ​គឺ​ចោទថា​បាន​ពាក់ព័ន្ធ​ករណី​កាន់កាប់​ដី​ដែនជម្រកសត្វព្រៃ​លំផាត់​ដោយ​ខុសច្បាប់​នៅត្រង់ចំណុច​អូរ​ជីប​ឃុំ​សេ​ដា​។​ ក្រោយពី​ចាប់ខ្លួន​រួច​មន្ដ្រី​បរិស្ថាន​បាន​យក​ពួកគេ​ទៅ​ឃុំ​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​។​លុះ​ថ្ងៃទី​២៨​ខែកុម្ភ​:​ពលរដ្ឋ​នៅ​ឃុំ​សេ​ដា​បាន​លើកគ្នា​ជាង​មួយរយ​នាក់​ទៅ​សុំឱ្យ​ដោះលែង​វិញ​។​ប៉ុន្ដែ​ជនរងគ្រោះ​មិន​ត្រូវបាន​ដោះលែង​នោះទេ​គឺ​មន្ដ្រី​បរិស្ថាន​និង​អា​អ្ញាធរ​ខេត្ដ​ថាឱ្យ​រក​តំណាង​ចូលមក​ដោះស្រាយ​តាម​សម្រួល​ហើយ​ទីបំផុត​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​។​ លាង​មុំ​ត្រូវជា​ប្រពន្ធ​លោក​អ៊ុ​ធា​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ពួកគាត់​មាន​គ្នា​ជាង​ពី​រយ​នាក់​បាន​បន្ដ​មកជួបជុំ​នៅមុខ​សាលា​ខេត្ដ​គឺ​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្ដរាគមន៍​ទៅ​តុលាការ​ដើម្បី​ដោះលែង​អ្នក​ទាំងពីរ​មកវិញ​។​លាង​មុំ​បាន​បញ្ជាក់ថា​ពួកគាត់​នឹង​បន្ដ​ជួបជុំគ្នា​លុះត្រាតែ​តុលា​ការព្រម​ដោះលែង​អ្នក​ទាំងពីរ​ឱ្យមាន​សេរីភាព​វិញ​។​ ​ព្រោះ​ដីចម្ការ​ដែល​បាន​អាស្រ័យ​ផល​នៅ​ទីនោះ​គឺ​ទិញ​ត​ពី​អ្នកផ្សេង​ដែល​គេ​កាប់​រាន​រួច​ពួកគាត់​មិនបាន​ទៅ​កាប់​ព្រៃឈើ​នោះទេ​។​បើ​ខាង​បរិស្ថាន​យល់ថា​ទិញ​ដី​ត​ពី​គេ​ត្រូវមាន​កំហុស​នោះ​គួរតែ​ប្រាប់​ពលរដ្ឋ​នៅ​ទីនោះ​ឱ្យដឹង​ជាមុន​ហើយ​បើ​ពួកគាត់​នៅតែ​បំពាន​ចាំ​ដាក់ទោស​ទៅ​ចុះ​។​ លោក​ម៉ឺង​ស៊ី​នាថ​អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា​ករណី​មនុស្ស​ពីរ​នាក់​ដែល​មន្ដ្រី​បរិស្ថាន​ចាប់ខ្លួន​រឿង​ចូលកាន់​ដី​ដែនជម្រកសត្វព្រៃ​លំផាត់​នោះ​ខាង​សាលា​ខេត្ដ​បាន​ប្រជុំ​និង​រក​ដំណោះស្រាយ​ដែរ​តែ​រឿងនេះ​តុលាការ​កំពុងធ្វើកា​ស្រាវ​បន្ដ​តាម​នីតិវិធី​។​ ​ លោក​ស៊ី​នាថ​បាន​បញ្ជាក់ថា​ជនសង្ស័យ​បាន​សារា​ភាព​ថា​ខ្លួន​បាន​ចូលកាន់​កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​មិន​ស្របច្បាប់​មែន​តែ​យើង​សង្ឃឹមថា​ក្រោយពី​តុលាកា​បញ្ចប់​ការ​ស៊ើ​អង្កេត​រួច​ពួកគេ​អាច​ត្រូវ​ដោះលែង​វិញ​។​លោក​កែវ​ពិសុទ្ធ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ដ​រតនគិរី​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ដោយ​ខ្លី​ថា​ជនសង្ស័យ​បាន​បញ្ជូនទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២៨​ខែកុម្ភ​:​ដើម្បី​រង់ចាំ​ការ​ស៊ើប​សង្កេត​បន្ដ​៕S/ ​សកម្មភាព​របស់​ពល​រដ្ឋ​ដែល​មក​ផ្ដុំគ្នា​នៅមុខ​សាលា​ខេត្ដ​សុំ​ឲ្យ​ជួយ​ដោះលែង​ពីរ​នាក់​(​រូបថត​សុវណ្ណ​)​

​សម្តេច​តេ​ជោ ហ៊ុន សែន សុំ​ឲ្យ​សិល្បករ​សិល្បការិនី​កុំ​ជេរ​បញ្ចោរ​គ្នា​តាម Facebook

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​សុំ​ឲ្យ​សិល្បករ​សិល្បការិនី​ខ្មែរ​បញ្ឈប់​ការ​ជេរ​បញ្ចោរគ្នា​តាម Facebook ដែល​ធ្វើឱ្យ​សាធារណជន​មើលទៅ​ខ្វះ​សីលធម៌​ក្នុងនាម​ជា​បុគ្គល​សាធារណៈ​ដែល​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ខ្មែរ​។​ ​ការអំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មី​នានា​រសៀល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន...

​ចាប់​សង្ឃ​ក្លែងក្លាយ​ម្នាក់​ដែល​ដើរ​រ៉ៃ​អង្គាស​លុយ​ពី​ពលរដ្ឋ​នៅ​ក្រុង​សៀមរាប​

សៀមរាប​/​ដោយៈ​អង្គរតូច​៖​សមត្ថកិច្ច​នគរបាល​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​នេះ​បា​នស​ម្រ​ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​(​សង្ឃ​ក្លែងក្លាយ​)​យកទៅអនុវត្ត​ច្បាប់​។​លោក​វរសេនីយ៍ឯក​ណុប​សារ៉ាក់​អធិការនគរបាល​ក្រុង​សៀមរាប​បានឱ្យដឹង​ថាជ​ន​ដែល​ឃាត់ខ្លួន​ឈ្មោះ​អឿ​អួន​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​មុខរបរ​មិន​ប្រាកដ​រស់នៅ​ភូមិ​ទំនប់​ឃុំ​ទំនប់​ស្រុក​បាធាយ​ខេត្តកំពង់ចាម​។​ជននេះ​ជាប់​សង្ស័យ​ពីបទ​ឆបោក​នឹង​គ្របដណ្ដប់​បែប​ពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធ និង​ប្រើប្រាស់​ត្រា​ក្លែងក្លាយ​។​ ​លោក​បាន​ឱ្យដឹងទៀតថា ដំណើររឿង​: នៅ​ថ្ងៃទី ១​ខែមីនា​.២០២០ នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់ គោកចក​ក្រុង​សៀមរាប​បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​ព្រះសង្ឃ​នៅ​វត្ត​ថ្មី​ថា​មាន​ព្រះសង្ឃ​ក្លែងក្លាយ​នឹង​ដើរ​រ៉ៃអង្គាសប្រាក់​។ សង្ឃ​នេះ​ត្រូវបាន​ចាប់​ផ្សឹក​រួច ដោយ​ព្រះសង្ឃ​នៅ​វត្ត​ថ្មី​។ ក្រោយ​ទទួល​ព័​ត៍​មាន កម្លាំង​នគរ បាល​ក្រុង បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​សួរនាំ​។...

រដ្ឋសភា​ទទួលយក​សេចក្តីព្រាងច្បាប់​ដែល​ផ្លាស់ប្តូរ​ឈ្មោះ​ក្រសួង​១​និង​សេចក្តីព្រាងច្បាប់​៥​ផ្សេងទៀត​

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៣​ខែមីនា​ឆ្នាំ​២០២០​។​កិច្ចប្រជុំ​បានសម្រេច​ទ​ទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​៦ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​។​ក្នុងនោះ​មាន សេចក្តីព្រាងច្បាប់​ស្តីពី ការផ្លាស់ប្តូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម មួយ​ផង មក​ប្រគល់ជូន គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​នានា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។ ​សេចក្តីព្រាងច្បាប់​ទាំង​៦...

ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់ នូវ ការរំលោភ​លើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ

ដោយ​៖​តារា រិ ទ្ធ​/​ភ្នំពេញ​៖ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បាន អំពាវនាវ ដល់ ជនរួមជាតិ ទាំងអស់ ជាពិសេស សិល្បករ – សិល្បការិនី...

​វី​ង​និង​មេ​នូ​ឡាយ​ហ្វ៍​បើក​កិច្ចពិភាក្សា​ស្តីពី​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅក្នុង​យុគសម័យ​ឌីជីថល​

ដោយ​សុផល​/​ភ្នំពេញៈ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​ដែលជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​ធនាគា​រ​ចល័ត​នៅ​កម្ពុជា​និង​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​(​ខេ​ម​បូ​ឌា​)​ដែលជា​ក្រុមហ៊ុន​ធានារ៉ាបរង​អាយុជីវិត​អន្តរជាតិ​ឈានមុខ​គេ​មួយ​បានរួម​សហការ​រៀបចំ​កម្មវិធី​ពិភាក្សា​ស្តីពី​ការពង្រឹង​សិទ្ធិ​ស្ត្រី​និង​វិធីសាស្ត្រ​ឆ្ពោះទៅរក​ភាពជា​អ្នកដឹកនាំ​ក្នុង​យុគសម័យ​ឌីជីថល​។​ ​លោក​ម៉ា​នូ​រ៉ា​ចាន់​អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បាន​មានប្រសាសន៍ថា​៖«​ការពង្រឹង​សិទ្ធិអំណាច​ស្ត្រី​ក្នុងការ​ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច​គឺជា​គន្លឹះ​ដើម្បី​បិទ​គម្លាត​យេនឌ័រ​។​វី​ង ប្តេជ្ញា​ឆ្ពោះទៅរក​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ​នេះ​តាមរយៈ​បណ្តាញ​ផលិតផល​និង​សេវាកម្ម​ជាដើម​។​វា​ពិតជា​ចាំបាច់​ក្នុងការ​វិនិយោគ​លើ​ការពង្រឹង​សិទ្ធិអំណាច​ស្ត្រី​តាមរយៈ​ការផ្តល់ជូន​ឱកាស​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ការច្នៃប្រឌិត​បច្ចេកវិទ្យា​និង​ការអភិវឌ្ឍ​សហគ្រិនភាព​ដែល​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្ត្រី​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​គ្រួសារ​របស់​ពួកគេ​ផងដែរ​» ។ ​ក្នុង​បណ្តាញ​ភ្នាក់ងារ​របស់​វី​ង​៨០​ភាគរយ​គឺជា​ស្ត្រី​មេផ្ទះ​ដែល​ពួកគាត់​មានឱកាស​អាច​រកប្រាក់​ចំណូល​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ហើយ​សមិទ្ធផល​នេះ​បានរួម​ចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​ក្នុងប្រទេស​ផងដែរ​។​វី​ង​បាន​ចូលរួម​គាំទ្រ​ពួកគេ​ឲ្យ​ក្លាយជា​អ្នករក​ប្រាក់កម្រៃ​បាន​ដោយ​ឯករាជ្យ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគេ​។​ «​ក្នុងចំណោម​បុគ្គលិក​របស់​យើង​ទាំង ៤៧៨ នាក់ នៅក្នុង​កម្ពុជា បុគ្គលិក​ជាង ២០០ នាក់​ជា​ស្ត្រី និង ១៥​នាក់​ក្នុងចំណោម​ពួកគាត់​មានមុខ​ងារ​ជា​អ្នកដឹកនាំ​។​ពួកគាត់​ទាំងអស់​រួមចំណែក​យ៉ាងសំខាន់​ដល់​ការរីកចម្រើន​របស់​ក្រុមហ៊ុន​រួមទាំង​ជម្រុញ​ក្រុមហ៊ុន​របស់​យើង​ឲ្យ​ក្លាយទៅជា​អ្នកដឹកនាំ​ផ្នែក​ឌីជីថល​នៅលើ​ទីផ្សារ​សម្រាប់​អតិថិជន​ផងដែរ​។​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នក​ទាំងអស់គ្នា​ចូលរួម​ជម្រុញ​និង​លើកទឹកចិត្ត​ដល់​ស្ត្រី​ទូទៅ...

មេបញ្ជាការ​ទ័ពជើងគោក​៖​ជាង​៤០​ឆ្នាំ​កម្ពុជា​ការពារ​បាន​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេ​រម​ភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា​ការធានា​ការពារ​ឱ្យបាន​នូវ​រាល់​សមិទ្ធផល​សង្គម​សេដ្ឋកិច្ច​ដែល​កម្ពុជា​ខិតខំ​សម្រេចបាន​ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​ចុង​ក្រោយនេះ​។​ ​ជាពិសេស​ការការពារ​ឱ្យបាន​ដាច់ខាត​នូវ​ឯករាជ្យ​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​ព្រមទាំង​ការពង្រឹង​តួនាទី​សកម្ម​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​តម្រូវឱ្យ​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​ពឹងផ្អែក​ជា​ចម្បង​លើ​ការអភិវឌ្ឍ​សមត្ថភាព​និង​បណ្តុះ​ជាប់​ជានិច្ច​នូវ​មនសិការ​ស្នេហា​ជាតិ​ជា​ចាំបាច់​។​ដូច​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ការពារជាតិ​ឆ្នាំ​២០១៣​។​ ​សម្តេច​ជំរុញ​ឱ្យ​កងយោធពល​ខេមរភូមិន្ទ​ចាំបាច់​ត្រូវធ្វើ​ការកែទម្រង់​ឱ្យទៅជា​កម្លាំង​ការពារជាតិ​ដ៏​រឹងមាំ​មាន​វិន័យ​ម៉ឺងម៉ាត់​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ព្រមទាំង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ជាតិ និង​លើកតម្កើង​កិត្យានុភាព​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​​ការ​ថ្លែង​បញ្ជាក់​នេះ​នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៩​និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា សន្តិសុខ​ឆ្នាំ​២០២០​របស់​កងពលធំ​អន្តរាគមន៍​លេខ​៣ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ក៏បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ​មេបញ្ជាការរង​គ្រប់លំដាប់​ថ្នាក់​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​ទាំងអស់​របស់​កងពល​ធំ​អន្តរាគមន៍​លេខ​៣​និង​បណ្តា​ស្ថាប័ន​កងឯកភាព​ចំណុះ​សូម​រក្សា​ភាពស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ​សាសនា​ព្រះមហាក្សត្រ​ព្រមទាំង​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក៏ដូចជា​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ​និង​ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ក្នុងការ​លើកស្ទួយ​ជីវភាព​រស់នៅ​និង​សុខមាលភាព​របស់​កង​ទ័ព​និង​ត្រៀមកម្លាំង​មធ្យោបាយ​និង​សម្ភារៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​កត្តា​មនុស្ស​ឬ​ធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​ឱ្យបានរ​ហ័ស​បំផុត​។​ ​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ក៏បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​លះបង់​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​របស់​កងពល​ធំ​អន្តរាគមន៍​លេខ ៣ និង​បណ្តា​ស្ថាប័ន​-​កងឯកភាព​ចំណុះ នៅក្នុង​ការបំពេញភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ​,...