Day: March 4, 2020

​សហគមន៍​កសិកម្ម​ស្ត្រី​រតនៈ​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំ

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ស្នាក់ការ​សហគមន៍​កសិក​ម្ម​ស្ត្រី​រតនៈ​ស្ថិតក្នុង​ឃុំ​ស្អាង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​៤​ខែមីនា​ឆ្នាំ​២០២០​នេះ​បានរៀបចំ​សន្និបាត​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំ ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ផែនការ​ឆ្នាំ​២០២០​។​ ​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​ក​សិ​ម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ល​ទ្ឋ​ផល​សម្រេចបាន​ឆ្នាំ​២០១០​សហគមន៍​មាន​សមាជិក​សរុប​ចំនួន​១៥៧​គ្រួសារ​។​បច្ចុប្បន្ន​ក្នុង​ឆ្នាំ​២០១៩​នេះ​សហគមន៍​មាន​សមាជិក​សរុប​ចំនួន​៦០៩​គ្រួសារ​។​ក្នុង​ឆ្នាំ​២០១៩​នេះ​សហគមន៍​មាន​មុខរបរ​សំខាន់ៗ​ចំនួន​៥​ដូចជា​៖​សម្របសម្រួល​កិច្ចសន្យា​ទិញ​លក់​ស្រូវ​សរីរាង្គ​,​ឥណទាន​សាច់ប្រាក់​,​លក់​ជីសរីរាង្គ​Coop,​ផលិត​ទឹក​ពិសារ​ភូមិ​យើង​, និង​ផលិត​ទឹកស្អាត​ចែកចាយ​ជូន​សមាជិក​សហគមន៍​។​ ​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​ក​សិ​ម្ម​បាន​បន្តថា​ក្នុង​ឆ្នាំ​២០១៩​មាន​សមាជិក​សហគម​ន៍​៤៧៩​គ្រួ​សារបាន​ចុះកិច្ចសន្យា​លក់​ស្រូវ​សរីរាង្គ​ជូន​ក្រុមហ៊ុន​AmruRice​លើ​បរិមាណ​ចំនួន​៣.៦៦៨.៦០០​គីឡូក្រាម​។​ជាល​ទ្ឋ​ផល​សហគមន៍​បាន​លក់​ស្រូវ​ជូន​ក្រុមហ៊ុន​បាន​បរិមាណ​៣.៧៩៣.៤០៦​គីឡូក្រាម​ស្មើ​១០៣,៤​ភាគរយ​បើ​ធៀប​និង​កិច្ចសន្យា​។​សម្រាប់​ផែនការ​ឆ្នាំ​២០២០​សហគម​ន៌​នឹង​ពង្រីក​សមាជិកភាព​បន្ថែមនឹង​ពង្រីក​ដៃគូរ​បន្ថែម​សម្រាប់​ផលិតកម្ម​ស្រូវ​សរីរាង្គ​។​ ​ចូលរួម​ជា​កិត្តិយស​ក្នុង​កម្មវិធី​សន្និបាត​មាន​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​រដ្ឋបាល​ស្រុក​ជ័យ​សែន​សហភាព​សហគម​ន៌​កសិកម្ម​អាជ្ញាធរ​ភូមិ​/​ឃុំ​និង​ដៃគូ​អភិវឌ្ឍ​ន៌​ដូចជា​អង្ក​ការ​ទស្សនៈ​ពិភពលោក ទីប្រឹក្សា​គម្រោង​អែម​ជាដើម​៕S/ ​

ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​ដោយ​រវល់​ទៅ​បង្រៀន​សិស្ស​

ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃ ទី ៣​ខែមីនា ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​បឹង​ប្រី​យ៍​ឃុំ ស្នឹង​ស្រុក បាណន់​មាន​ករណី​ចោរ​គាស់​ផ្ទះ​គ្រូបង្រៀន​ម្នាក់​ចូល​លួច​យក​ទ្រព្យសម្បត្តិ​អស់ហើយ​គាត់​បាន​ទៅប្តឹង​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍​តាម​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ថត​បាន​ក្នុងកា​ម៉ា​រ៉ា​សុវត្ថិភាព​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​ ​លោក​ប៉ាន់ វ៉ាន់​នី​អធិការនគរបាល​ស្រុក​បាណន់​បានឱ្យដឹងថា​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​ជុំ ជាតិ​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​និង​ភរិយា​ឈ្មោះ​សុ​ត​ពិសី​អាយុ​២៩​ឆ្នាំ​ជា​គ្រូបង្រៀន​ទាំង​ពិរ​នាក់​នៅ​សាលាបឋមសិក្សា​មួយ​នៅ​ភូមិ​ឃុំ​ខា​លើ​។​នៅក្នុង​ពាក្យបណ្តឹង​លោក​បាន​រាយការណ៍​ថា​ផ្ទះ​របស់គាត់​ធ្លាប់​ត្រូវ​ចោរ​គាស់​ផ្ទះ​ចំនួន​បី​លើក​ហើយ​។​ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​ចាប់បាន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ​។​ ​ម្ចាស់ផ្ទះ​បាន​ប្រាប់ថា​លើក​ទី​១​ក្នុង​ខែកុម្ភៈ​មិន​ចាំ​ថ្ងៃ​ចោរ​បានគាស់​ផ្ទះ​ចូល​លួច​លុយ​អស់​ជាង​៦០​ម៉ឺន​រៀល​និង​ទូរស័ព្ទដៃ​១​គ្រឿង​។​លើក​ទី​២​នៅ​ថ្ងៃទី​២៨​ខែកុម្ភៈ​ចោរ​គាស់​ផ្ទះ​ចូល​លួច​យក​ខ្សែក​ប្លា​ទីន​១​ខ្សែ​និង​ម៉ូ​ទ័​រ​ស្វាន​១​គ្រឿង​។​ទាំងពីរ​លើក​នេះ​លោក​មិនបាន​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ទេ​តែ​បាន​ប្តឹង​មេភូមិ​។ ​លើក​ទី​៣​នេះ​គឺ​នៅ​ព្រឹក​ថ្ងៃទី​៣​ខែមីនា​មាន​ចោរ​ចូល​គាស់​ផ្ទះ​ជា​លើក​ទី​៣​យក​អស់​ម៉ូ​ទ័​រ​ស្វាន​១​គ្រឿង​ហើយ​មាន​រូប​ជាប់​ក្នុងកា​ម៉ា​រ៉ា​សុ​វត្ថ​ភាព​ទើប​លោក​សម្រេចចិត្ត​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្នឹង​ព្រោះ​ចោរ​នោះ​គាត់​ស្គាល់​ជា​មនុស្ស​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។ ​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​យោងតាម​រូប​ដែល​ថត​បាន​ក្នុងកា​ម៉ា​រ៉ា​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ក្នុងពេល​ឆាប់ៗ​នេះ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/ ​ ​រូបថតរ​៖​ចោរ​គាស់​ផ្ទះ​គ្រូបង្រៀន​ចូល​រើកកាយ​យក​ទ្រព្យសម្បត្តិ​

​អាជ្ញាធរ​ដឹកនាំ​កម្លាំង​សម្អាត​អនាម័យ​មាត់ទន្លេ​ក្នុង​ទីក្រុង​ដើម្បី​ភ្ញៀវ​ទេសចរណ៍​ចូល​មកលេង​កម្សាន្ត​

ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក ស៊ុន​សុវណ្ណារិទ្ធ បាន​ថ្លែងថា វិថី​ស្អាត ម្ហូបអាហារ​ស្អាត​និង​ទីក្រុង​រមណីយដ្ឋាន​ស្អាត​គឺជា​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូលចិត្ត​មកលេង​កម្សាន្ត​។​ដែល​យើង​គ្រប់គ្នា​គឺជា​ម្ចាស់​មូលដ្ឋាន​ត្រូវតែ​យកចិត្តទុកដាក់​សម្អាត​ទីក្រុង​ផ្ទះសម្បែង​និង​កន្លែងធ្វើការ​។​ ​ភិ​បាល​រង​ខេត្ត​បាន​ថ្លែង​បែបនេះ​ទៅកាន់​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​សិស្សានុសិស្ស​ប្រមាណ​ជាង​៥០០​នាក់​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៤​ខែ​មីនា​ឆ្នាំ​២០២០​ក្នុង​ពិធី​ប្រមូល​សំរាម​សម្អាត​សួនច្បារ​និង​ទី​សារ​ធារ​ណៈ​រួម​និង​សម្អាត​មាត់ទន្លេ​ផ្សារ​ក្រោម​ក្នុង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​និង​ខេត្តកំពង់ឆ្នាំង ។​ ​ លោក​ស៊ុន​សុវណ្ណារិទ្ធ​បាន​បន្តថា​តាម​គោល​ការ​របស់​ខេត្ត​កន្លងមក​បាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅស្ថាន​និង​ហាង​លក់ដូរ​ឬ​តាម​ទី​វត្ត​អារាម​និង​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ត្រូវមាន​ធុងសំរាម​៣​ប្រភេទ​គឺ​ពណ៌​ខ្មៅ​ពណ៌​លឿង​និង​ពណ៌​ខៀវ​ដើម្បី​ដាក់​សំរាម​តាម​ប្រភេទ​ផ្សេងៗ​គ្នា​សម្រាប់​ទុកឱ្យ​ក្រុមហ៊ុន​អនាម័យ​ប្រមូល​ដឹក​យកទៅ​ចោល​៕S/ ​

​គ​.​ជ​.​ប ត្រៀម​សម្រាប់​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អនុលោម​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី​និង​សេចក្តីណែនាំ​រួម​រវាង​គ​.​ជ​.​ប​និង​ក្រសួងមហាផ្ទៃ​គ​.​ជ​.​ប​ត្រូវអនុវត្ត​ការងារ​រៀបចំ​ត្រៀម​សម្រាប់​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ​។​ការចុះឈ្មោះ​បោះឆ្នោត​ដែល​ការងារ​នេះ​ផ្តោត​សំខាន់​លើ​ការងារ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​តាម​ឃុំ​សង្កាត់​ការកំណត់​ចំនួន​។​ ​ទីតាំង​ការិយាល័យ​បោះឆ្នោត​សម្រាប់​គ​.​ជ​.​ប​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​ត្រៀម​រៀបចំ​បញ្ជី​បោះឆ្នោត​។​ក្នុងការ​អនុវត្ត​ការងារ​នេះ​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​(​លធ​.​ខ​ប​)​ត្រូវមាន​ភារកិច្ច​សហកា​រ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ឃុំ​សង្កាត់​ពិសេស​ស្មៀន​និង​មេឃុំ​ចៅសង្កាត់​និង​ដោយមាន​ការគាំទ្រ​ពី​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​និង​រាជធានី ខេត្ត​។ ​នេះ​ជាការ​គូសបញ្ជាក់​របស់​លោក​ទេព​នីថា​អគ្គលេខាធិការ​គ​.​ជ​.​ប​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​លធ​.​ខ​ប​តំណាង​គណបក្សនយោបាយ​និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ នៅ​ទីស្តីការ គ​.​ជ​.​ប កាល​រសៀល​ថ្ងៃទី​០៤ ខែមីនា...

​ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​មតិ​ណែនាំ​៥​ចំណុច​ដល់​ក្រសួង សុខាភិបាល

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ដើម្បីឱ្យ​គុណភាព​សេវា​សុខភាព​សាធារណៈ​បាន​ពង្រីក​ការ​គ្របដណ្តប់​និង​កែលម្អ​កាន់តែ​ល្អប្រសើរ​ស្របតាម​តម្រូវការ​សេវា​សុខភាព​កំណើនប្រជាជន ការវិវឌ្ឍប្រជា​ស្រា​ស្ត ការប្រែប្រួល​សណ្ឋាន​ជំងឺនិងជីវភាព​រស់នៅ​របស់​ប្រជាជន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​នូវ​ការណែនាំ​ប្រាំ​ចំណុច​ដល់​ក្រសួងសុខាភិបាល​និង​ស្ថាប័ន​ពាក់​ព័ន្ធ ។ ​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​មតិ​ណែនាំ​នេះ​នៅ​រសៀល​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ ២០២០...

​បំពាក់​ឯកសណ្ឋាន​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​នៅ​ស្រុក​ភ្នំស្រុក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​គណកម្មការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ បានធ្វើ​ពិធី​បំពាក់​ឯកសណ្ឋាន ដល់​យុវជន​កាកបាទក្រហម​កម្ពុជា ដល់​លោក គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​មកពី វិទ្យាល័យ​ចំនួន​៣​នៅក្នុង​ស្រុក​នេះ ។​ ​លោក​យុ​ត​ស្វី​ត​នី​ហិ​រ​ញ្ញិ​ក​នៃ​គ​ណះ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ថ្លែង​កាលពី​ថ្ងៃទី​០៤​ខែ​មិនា​ឆ្នាំ​២០២០​ថា​៖​លោក​មាន​ក្តី​រីករាយ​និង​សូម​អបអរសាទរ​ដែល​បាន​ចូលរួម​បំពាក់​កន្សែង​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ​និង​ក្មួយៗ​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម នៃ​វិទ្យាល័យ​ភ្នំស្រុក​, វិទ្យាល័យ​សុខ អាន​ប៉ោយចារ និង​វិទ្យាល័យ​ហ៊ុន សែន...

ឃាត់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់​ចូល​បន្លំ​យក​ខ្សែក​មួយ​តម្លឹង

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​គោកចក​បាន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ករណី​បន្លំ​លួច​ខ្សែក​មួយ​ខ្សែ​ទម្ងន់​មួយ​តម្លឹង​។​ហេតុការណ៍​បានកើត​ឡើង​នា​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្សារ​ដើម​ក្រឡាញ់​ក្នុងភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​ក្រុង​.​ខេត្តសៀមរាប​។​ ​មន្ត្រីនគរបាល​មូលដ្ឋាន ដែល​ស្ថិតក្នុង​ហេតុការណ៍​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ង្វៀង​ធី​ខា​ហៅ សុខ​ខា​ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​ជនជាតិ​វៀតណាម​រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៧​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​មានមុខ​របរ​លក់​ត្រី​។​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​(​បន្លំ​លួច​ខ្សែក​)​។​មន្ត្រី​បន្តថា​មុន​កើតហេតុ​ស្ត្រី​សង្ស័យ​នេះ​បានធ្វើ​សកម្មភាព​ចូល​ទិញ​ខ្សែ​កនៅ​តូប​របស់​ជនរងគ្រោះ​ឈ្មោះ​លីម​ហ៊ុយ​ឃី​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​វាល​សង្កាត់​គោកចក​ក្រុង​សៀមរាប​។​ជនសង្ស័យ​បានឱ្យ​ជនរងគ្រោះ​យក​ខ្សែក​មាស​ប្រភេទ​ច្រ​វ៉ា​ក់​ឆាប​ទម្ងន់​១​ដំឡឹង​ពី​ក្នុង​ទូរ​មកឱ្យ​ខ្លួន​។​ ​ពេល​បាន​ខ្សែក​ដោយ​ជនរងគ្រោះ​មិន​ចាប់អារម្មណ៍​ជនល្មើស​ក៏​ដោះ​ខ្សែក​ខ្លួន​(​ខ្សែក​ក្លែងក្លាយ​)​ប្រភេទ​ច្រ​វ៉ា​ក​ឆាប​ដូចគ្នា​ឱ្យទៅ​ជនរងគ្រោះ​។​រីឯ​ខ្សែ​កពិត​ជនសង្ស័យ​បាន​យក​ពាក់​នៅ​នឹង​កដោយ​គ្រប​អាវ​ជិត​។​បន្ទាប់មក​ជនសង្ស័យ​នឹង​ជនរងគ្រោះ​ក៏បាន​និយាយ​តម្លៃ​គ្នា​តែ​មិនត្រូវ​ហើយ​ជនសង្ស័យ​ក៏បាន​ដើរគេច​ខ្លួន​ចេញទៅ ។ ​ ដោយ​ជនរងគ្រោះ​ពិនិត្យមើល​ខ្សែក​ដែល​ជនសង្ស័យ​ឱ្យមាន​លក្ខណៈ​ប្លែក​និង​ស្រាល​ក៏​ស្រែក​ឆោឡោឡើង​។​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​ចាប់​ឃាត់​ជនសង្ស័យ​បាន​និង​រាយការណ៍​ជូន​សមត្ថកិច្ច​។​ភ្លាមនោះ​សមត្ថកិច្ច​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​យកមក​សួរនាំ​។​ជនសង្ស័យ​ក៏បាន​សារភាពថា​ខ្លួន​ពិតជា​បន្លំ​លួច​ខ្សែក ជនរងគ្រោះ​ពិតប្រាកដ​មែន​។ ​ ​ជាមួយគ្នា​នោះ​មន្ត្រីនគរបាល​បាន​ឆែកឆេរ​និង​បាន​ដកហូត​វត្ថុតាង​ពី​ជនល្មើស​រួមមាន​៖​ខ្សែក​ច្រ​វ៉ា​ក់​ឆាប​ធ្វើ​អំពី​លោហធាតុ​ពណ៌​លឿង​(​មាស​)​ប្រវែង​៧៧​ស​.​ម​ទម្ងន់​១​តម្លឹង​(​របស់​ជនរងគ្រោះ​),​។​ខ្សែករ​ច្រ​វ៉ា​ក់​ឆាប​ធ្វើ​អំពី​លោហធាតុ​ពណ៌​លឿង​(​កាឡៃ​)១​ខ្សែ​ប្រវែង​.៤៤​ស​.​ម​ជា​របស់​ជនល្មើស​។​.​ខ្សែដៃ​ច្រ​វ៉ា​ក់​ឆាប​លោហធាតុ​ពណ៌​លឿង​(​កាឡៃ​)​ប្រវែង​១៦.៥​ស​.​ម​ជា​របស់​ជនល្មើស​.​ក្រវិល​១​គូរ​លោហធាតុ​ពណ៌​លឿង​មាន​ត្បូង​ពណ៌​សរ ២​គ្រាប់...

​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​បង់​ក្លា​ដែ​ស លើក​ទី​១

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញ​៖-​ពិធី​សម្ពោធ​ឈ្មោះ​ផ្លូវ​“KingNORODOMSIHANOUKRoad”​ក្នុង​តំបន់​ការទូត​នៃ​ទីក្រុង​ដា​ក្កា​។​ កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​បង់​ក្លា​ដែ​ស​លើក​ទី​១ ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០​នៅ​ទីក្រុង​ដា​ក្កាប្រទេស​បង់​ក្លា​ដែ​ស​។​លោកស្រី​អ៊ា​ត​សោភា​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​និង​លោក​អឹម​ឌី​ហ្សា​រៀរ​អា​ឡា​ម​សមាជិកសភា​អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស បាន​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ​។​ ​កិច្ច​ប្រជុំបាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មិត្តភាព​និង​ការយោគយល់​គ្នា​ទៅវិញទៅមក​ដែល​ឆ្លុះបញ្ចាំង​ពី​ស្មារតី​រួម​ដើម្បី​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​ភាគី​ទាំង​ពីរបាន​លើក​អំពី​ការវិវត្ត​នៃ​ស្ថានភាព​នយោបាយ​និង​សេដ្ឋកិច្ចសង្គម​នាពេល​បច្ចុប្បន្ន​និង​ទិសដៅ​របស់​ប្រទេស​រៀងៗ​ខ្លួន​។​បានកត់សម្គាល់​ដោយ​ការពេញចិត្ត​អំពី​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​បង់​ក្លា​ដែ​ស​។ ​ភាគី​ទាំង​ពីរបាន​ឯកភាព​អនុវត្ត​ឲ្យ​បាន​ពេញលេញ​គ្រប់​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ហើយ​និង​បន្ត​រក្សា​ឲ្យ​មាន​ជា​ទៀងទាត់​នូវ​ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់...

កុំចេះតែហ៊ាន! បញ្ជូន​ខ្លួន​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ទៅ​តុលាការ​

ដោយៈ មុនី​រ័ត្ន​,​ស​រិ​ទ្ធ​/ ​ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឬ​អ​.​ប​.​ព (ACU) បាន​បញ្ជូន​ខ្លួន​លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ខេត្ត​ព្រះសីហនុ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។...

​អភិបាលរង​ខេត្តព្រះវិហារ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​គំនរ​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ទីតាំង​សន្និធិ​ឈើ​ខុសច្បាប់​មួយកន្លែង​ស្ថិតក្នុង​ចំណុច​ភូមិ​បុស្ស​ឃុំ​ប្រមេ​រុ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​កាលពី​រសៀល​ទី​៤​ខែមីនា​ឆ្នាំ​២០២០​។​ ​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្តព្រះវិហារ​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​បាន​ថ្លែង​ដឹងថា​ការចុះទៅ​ពិនិត្យ​ផ្ទាល់​ជាក់ស្តែង​ដល់ទី​តាំង​គំនរ​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​នេះ​គឺ​ក្នុងទិសដៅ​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​។​ភារៈកិច្ច​ដែល​ពួ​គាត់​ខិតខំ​បង្ក្រាប​និង​ម្យ៉ាងទៀត​ចង់ដឹង​ពី​តួលេខ​ពិតប្រាកដ​នៃ​ចំនួន​ឈើ​។​ព្រោះ​អី​មាន​ព័ត៌មាន​ខ្លះ​ថា​សមត្ថកិច្ច​បង្ក្រាបបាន​រហូត​២០០​ទៅ​៣០០​ម៉ែត្រគូប​ឯណោះ​។​ពេលដែល​លោក​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​គំនរ​ឈើ ដែល​បង្ក្រាបបាន​មាន​ប្រហែល ២០​ទៅ ២៥​ម៉ែត្រ គូប​ប៉ុណ្ណោះ​។​ ​លោក​គោ​ស៊ុ​ប៊ុន​សឿត​ក៏បាន​វាយតម្លៃ​និង​អរគុណ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ដែល​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ធ្វើការ​បង្ក្រាបបាន​ទីតាំង​គំនរ​ឈើ​ដេ​ល​ខុសច្បាប់​នេះ​។​ជាមួយគ្នានេះដែរ​លោក​ក៏បាន​ណែនាំ​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ដឹកជញ្ជូន​ឈើ​នេះ​យកទៅ​រក្សាទុក និង​ធ្វើការ​វាស់វែង​ឱ្យបាន​ត្រឹមត្រូវ​៕S/​