Day: March 5, 2020

ប្រមុខ​រាជរដ្ឋាភិបាល​អរគុណ​ដល់​សប្បុរស​ជន​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌

ដោយ​គូលែន​/​សៀមរាប​៖​ក្នុង​ទិវា​«​វប្បធម៌​ជាតិ​៣​មីនា​»​លើក​ទី​២២​និង​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៦​កាលពី​រសៀល​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​ដែល​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​។​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​,​។​លោកស្រី​ឧកញ៉ា​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​ខេត្តបន្ទាយមានជ័យ​។​ ​លោកស្រី​ឧកញ៉ា​កិត្តិ​បណ្ឌិត​សៀង​ចាន់​ហេង​អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​និង​លោកស្រី​ឧកញ៉ា​ស៊ុយ​ស៊ី​ផាន​ព្រមទាំង​សប្បុរសជន​ផ្សេងទៀត​ដែល​បាន​លះបង់​ធនធាន​ថវិកា​ផ្ទាល់ខ្លួន​ចួ​ល​រួមជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិរក្ស​ប្រាសាទ​និង​វត្ត​អារាម​មួយចំនួន​។ ​ដោយឡែក​សម្រាប់​ការអភិរក្ស​បេតិកភណ្ឌ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ លោកស្រី​ឧកញ៉ា​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ បាននិងកំពុង​ចូលរួម​ជួយឧបត្ថម្ភ​ថវិកា ទៅលើ​ការជួលជុល​រហាត់ទឹក​ដែលមាន​តាំងពី​សម័យ​ទសវត្សរ៍​ទី​៦០​បាន​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ ដែល​បាន​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​សតវត្សរ៍​ទី​១២ តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ ការដាំ​ដើមឈើ...

​ការអាន​សៀវភៅ​ច្រើន​ជួយ​បង្កើន​ចំណេះ​ជំនាញ​និង​បណ្តុះ​ពង្រឹង​សតិ​ប្រាជ្ញា

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​សៀវភៅ​ជាឃ្លាំង​ប្រាជ្ញា​និង​ចំណេះ​ជំនាញ​។​ដូច្នេះ​ការអាន​សៀវភៅ​ច្រើន អាចធ្វើឱ្យ​មនុស្ស​យើង​ក្នុងសង្គម មានឱកាស​បានទទួល នូវ​ចំណេះ​ជំនាញ​គំនិតល្អៗ​ជាច្រើន សម្រាប់​ស្រង់​យកមក​គិតពិចារណា​ហើយ​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​ការរស់នៅ​និង​កិច្ចការ​ការងារ​របស់​យើង ។​ ​ លោក​ស្រេង​សុ​ផ​សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​ខេត្ត​ក្នុងឱកាស​នាំយក​សៀវភៅ​ចំណេះដឹង​ផ្សេងៗ​ទៅ​ចែក​ឱ្យ​សិស្សានុសិស្ស​វិទ្យាល័យ​ហ៊ុនសែន​ឈ្មួ​រ​មានជ័យ​នា​ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ​នា​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ ២០២០​។ ​លោក​ស្រេង​សុផល​បាន​បន្តថា​៖​ប្អូនៗ​ជា​សិស្សានុសិស្ស​ជា​ទំពាំង​ស្នង​ឬ​ស្សី​គួរ​គប្បី​អាន​សៀវភៅ​ប្រឹង​ព្យាយាម​ជ្រើសរើស​សៀវភៅ​ល្អៗ​យកមក​អាន​បាន​ច្រើន​ដើម្បី​បណ្ដុះ​ប្រាជ្ញា​សតិ​ស្មារតី​របស់​ប្អូន​ម្នាក់ៗ​។​ចំណែក​លោក​លន់​វាសនា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ដែលជា​យុវជន​ម្នាក់​នៅឡើយ​ក៏បាន​បញ្ជាក់ថា ៖​គោលបំណង​សម្រាប់​កម្មវិធី​”​សប្បុ​ធម៌​គំនិត​”​មាន​៣​សំខាន់ៗ​៖ ១​ដើម្បី​ប្រមូលផ្តុំ​យុវជន​សប្បុរសជន​បុគ្គល​ជោគជ័យ​ដេ​ី​ម្បី​ចូលរួម​ចែក​រំ​ណែ​កនូវ​បទពិសោធន៍​គន្លឹះ​ល្អ​ចែករំលែក​ដល់​ប្អូនៗ​។​២​ជម្រុញ​ដល់​យុវជន​សិស្សានុសិស្ស​ក្នុង​ការអាន​សៀវភៅ​ដើម្បី​បានទទួល​ចំណេះធ្វើ​និង​ចំណេះដឹង​។​និង​ទី​៣​កៀរគរ​ថវិកា​សម្ភារៈ​ពី​សប្បុរសជន​មកជួយ​ដល់​សិស្ស​មាន​ជីវភាព​ទន់ខ្សោយ ៕S/ ​

​ចុះបង្ក្រាប​ហាង​ម៉ាស្សា​ឃាត់ខ្លួន​ចំនួន​២២​នាក់​ពាក់ព័ន្ធ​ករណី​បម្រើ​ផ្លូវភេទ​

ដោយៈ សាវ​រក្ស​/​ភ្នំពេញ​៖ កម្លាំង​នគរបាល​នាយ​ដ្នា​ន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​នារី​រងគ្រោះ​ចំនួន​១២​នាក់​ជា​ជនជាតិ​វៀតណាម និង​ស្រី​ប្រុស​មេការ​៥​នាក់ និង​សន្តិសុខ​៥​នាក់​ផងដែរ​។ នៅ​ហាង​ម៉ាស្សា King Sora MASSAGE បង្កប់​បម្រើសេវា​ផ្លូវភេទ​។​ ​ក្នុងនោះ​ក៏មាន​ការសម្របសម្រួល​ពី​លោក​ឆាយ​ហុង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មានការ​ដឹកនាំ​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ដោយ​លោក​វេ​សេនីយ​ឯក​សំបូរ​ម៉ាន់​ណា​រិ​ទ្ធ​ប្រធាន​នាយក​ដ្នា​ន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​ ​ប្រតិបត្តិការ​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០​ទីតាំង​ផ្ទះ​លេខ​៥១B តាម​បណ្ដោយ​ផ្លូវ​លេខ​៣៥០​នៅ​ហាង​ម៉ាស្សា​KingSoraMASSAGE​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង...

​អត់​ជូ​ល​សន្តិសុខ​ឱ្យ​យាម​ពេលយប់​ត្រូវ​ចោរ​ចូល​លួច​ឥ​វ៉ាន់​ក្នុង​ផ្សារ​ត្រី​អស់​

ដោ​យះ​គ្រញូង​/​ប៉ៃលិន ៖​នៅ​ព្រឹក​ថ្ងៃ​ទៅ​៥​ខែមីនា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្សារ​លក់​ត្រី​ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​មានការ​ភ្ញាក់ផ្អើល​ដោយមាន​អាជីវករ​ជាច្រើន​នាក់​បាននាំគ្នា​តវ៉ា​ថា​មាន​ចោរលួច​គាស់​យក​ឥ​វ៉ាន់​ស្ទើរ​អស់រលីង​ដោយ​ម្ចាស់​ផ្សារ​អត់​មាន​ជួល​សន្តិសុខ​ឱ្យ​ចាំ​យាម​ទេ​។​ ប្រភព​អ្នកលក់ដូរ​នៅក្នុង​ផ្សារ​បាន​ប្រាប់ថា​ពួកគាត់​រៀងរាល់​យប់​តែងតែ​ចាក់សោ​រួច​ទុក​ឥ​វ៉ាន់​ក្នុង​ផ្សារ​ដោយ​មិនបាន​ជួល​សន្តិសុខ​ឱ្យ​យាម​ពេលយប់​ទេ​។​ដូច្នេះហើយ ទើប​ក្រុម ចោរ ដើរ គាស់ លួច យក ទ្រព្យសម្បត្តិ អាជីវករ យ៉ាង អនាធិបតេយ្យ​។ លុះ...

​គ្រូ​អាមេរិកាំង​បង្រៀន​ពី​ជំនាញ​កាត់​រថយន្ត​ដើម្បី​ជួយសង្គ្រោះ​មនុស្ស​

ដោយៈ​គ្រញ​ង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​៤​និង​ទី​៥​ខែមីនា​ឆ្នាំ​២០២០​ក្រោយពី​គ្រូ​ជនជាតិ​អាមេរិកាំង​បានធ្វើការ​បណ្តុះបណ្តាល​ផ្នែក​ទ្រឹស្តី​ចុំ​នួន​២​ថ្ងៃ​រួចមក​មន្ត្រី​ការិយាល័យ​ចរាចរណ​ជើងគោក​ខេត្ត​បាន​ចុះ​អនុវត្តន៍​ផ្ទាល់​ផ្នែក​វិធី​ជួយសង្គ្រោះ​ជនរងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា​និង​បានប្រគល់​ទុក​ឧបករណ៍​មួយចំនួន​ឱ្យប្រើ​ប្រាស់​បន្តទៀត​ផងដែ​រ​។ ​លោក​ផា សុជាតិ​ទីប្រឹក្សា ជំនាញ សង្គ្រោះ វេជ្ជសាស្ត្រ របស់ អង្គការ ខេ ម សេ ហ្វ បាន បញ្ជាក់ តាម...

យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​បើក​ម៉ូតូ​បុក​គោយន្ត​ពីក្រោយ

ដោយៈរិទ្ធិសែន/ពោធិសាត់​:យុវជនម្នាក់​បាន​បើកម៉ូតូ​បុ​កគោយន្ត​ដឹក​ចំរៀកឈើ​ពីក្រោយ​បណ្តាល​ឲ្យស្លាប់​ភ្លាមៗ​នៅវេលា​ម៉ោងជាង​១០​​យប់​ថ្ងៃទី​៤​ខែមីនា​លើ​កំណាត់​ផ្លូវ​កៅស៊ូ​លេខ​១៥៥​ស្ថិតក្នុង​ភូមិ​ប៉ែន​ឃុំ​លាច​ស្រុកភ្នំក្រវាញ។​ ​​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា​ជនរងគ្រោះ​​ឈ្មោះ ធឿន​ចន្ថា ​អាយុ​២២​ឆ្នាំជាកសិករ​ជិះ​ម៉ូតូ​វ៉េវ​ពណ៌ខ្មៅ​ពាក់​ផ្លាក​លេខ​ពោធិសាត់ 1A-4252 ។ជនរងគ្រោះ​រស់នៅភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំ​ក្រវា​ញ ។​​ជនរងគ្រោះ​​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​បានបុក​គោយន្ត​ដឹក​ចំរៀកជំនៀ​ឈើ​វែងៗពីក្រោយបុកចំដើមទ្រូង​បណ្តាលបណ្តាលឲ្យ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ។​​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​គោយន្ត​​បាន​រត់គេចខ្លួន​បាត់​ដោយប​ន្ស​ល់​ទុក​គោយន្ត​នៅ​ក​ន្លែង​កើតហេតុ ។​ ​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នៃ​យកមក​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​ភ្នំ​ក្រវាញ​ដើម្បី​ដោះស្រាយ​តាម​នីតិ​វិធី​ ៕សរន

​ករណី​ពង្រត់​ក្មេងស្រី​ម្នា​ក់នៅ​ស្រុក​កូន​មុំ​ពេលនេះ​សមត្ថកិច្ច​បានទទួល​ដំណឹង​

ដោយ​:​សុវណ្ណ​/​រតនគិរី​៖​ករណី​បាត់​ក្មេងស្រី​ម្នាក់​ពី​ផ្ទះ​ជាច្រើន​ថ្ងៃ​ហើយ​ម្ដាយ​ទៅប្ដឹង​សមត្ថកិច្ច​ថា​មាន​គេ​ពង្រត់​យកទៅ​បង្ខាំង​ទុក​ក្នុងផ្ទះ​មកដល់​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០​នេះ​បានទទួល​ដំណឹង​ហើយ​។​ក្មេងស្រី​ដែល​បាត់​ខ្លួន​នោះ​មានឈ្មោះ​យ​.​ស​.​ន​អាយុ​១៥​ឆ្នាំ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ហ័ង​អញ​កូន​មុំ​។​ ​ កាលពី​យប់​ថ្ងៃទី​២៣​ខែកុម្ភ​:​ឆ្នាំ​២០២០​មាន​ហេតុ​កើតឡើង​មួយ​នៅក្នុង​គ្រួសារ​លោក​យ៉ាវ​យឿ​ង​គឺ​កូនស្រី​គាត់​ដែលមាន​ឈ្មោះ​ដូចខាងលើ​បាន​បាត់​ខ្លួន​ដោយ​ពុំ​ដឹងថា​ទៅ​ទីណា​។​លុះ​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភ​:​ដដែល​នោះ​ម្ដាយ​របស់​នាង​បាន​ប្រញាប់​ទៅប្ដឹង​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​កូន​មុំ​ឱ្យជួយ​អន្ដរាគមន៍​ដោយ​ចោទថា​យុវជន​ឈ្មោះ​ព្រំ​ប៊ុន​ធី​ហៅ​ង៉ែត​ដែល​ធ្វើការ​ជាមួយគ្នា​បាន​ពង្រត់​កូនស្រី​គាត់​ទៅ​បាត់​។​ ក្រោយពី​ទទួល​បណ្ដឹង​ផ្ទាល់មាត់​ពី​ម្ដាយ​ក្មេងស្រី​រងគ្រោះ​កម្លាំង​អាវុធហត្ថ​ស្រុក​កូន​មុំ​ហាក់​មិនបាន​ចុះទៅ​ជួយ​អន្ដរាគមន៍​ក្នុង​រឿង​នោះ​ឱ្យបាន​ទាន់ពេលវេលា​ទេ​ធ្វើឱ្យ​ឪពុកម្ដាយ​របស់​ក្មេងស្រី​នោះ​ពោ​ពេញ​ទៅដោយ​ក្ដី​ទុក្ខ​កង្វល់​ជា​អនេក​។​ ​លោក​ភោគ​បូ​រិ​ទ្ធិ​អធិការ​ប៉ូលិស​ស្រុក​កូន​មុំ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ដោយ​អ​:​អាង​ថា​ករណី​ក្មេងស្រី​ដែល​បាត់​ខ្លួន​នោះ​មកដល់​ថ្ងៃទី​៥​ខែមីនា​នេះ​មាន​ដំណឹង​ហើយ​គឺ​ពួកគេ​ពង្រត់គ្នា​ទៅ​នៅ​ទីកន្លែង​មួយ​ក្នុង​ខេត្តស្ទឹងត្រែង​ក្រោយពី​បាន​លាក់ខ្លួន​នៅផ្ទះ​ខាង​ប្រុស​អស់​ជាច្រើន​ថ្ងៃ​។​ លោក​អធិការ​បានបញ្ជាក់​ថាក​ន្ល​ង​មក​ខាង​ប្រុស​ធ្លាប់បាន​ចូល​ស្ដីដណ្តឹង​នាង​តាម​ប្រពៃណី​ដែរ​តែ​ឪពុកម្ដាយ​ខាង​ស្រី​មិនឱ្យ​ទេ​ព្រោះថា​ខាង​ប្រុស​ធ្លាប់​ជក់​ថ្នាំញៀន​។​តែ​ពួកគេ​នៅតែ​បន្ដ​ស្រឡាញ់គ្នា​នៅ​ទីបំផុត​ក៏​ពង្រត់គ្នា​ទៅ​។​ពេលនេះ​កម្លាំង​យើង​កំពុង​ព្យាយាម​ទៅ​ជួប​ឪពុកម្ដាយ​ខាង​ស្រី​និង​ខាង​ប្រុស​ដើម្បី​សម្រួល​ឱ្យ​រៀបចំ​សម​ផ្គុំ​ពួកគេ​។​តែ​ឪពុកម្ដាយ​ខាង​ស្រី​មិន​ព្រម​ដាច់ខាត​ហើយ​នៅតែ​លើកឡើងថា​ឈ្មោះ​ព្រំ​ប៊ុន​ធី​មាន​ប្រ​វត្ដ​មិនល្អ​គឺ​ធ្លាប់​ជក់​ថ្នាំញៀន​ជិះ​ម៉ូតូ​ដើរ​តែ​លេង​មិនចេះ​រកស៊ី​និង​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​៕S/​

​មន្ត្រី​មន្ទីរ​ដែនដី​កោះកុង​ម្នាក់ ទើប​ទិញ​រថយន្ត​បាន​២​សប្តាហ៍​ត្រូវ​ចោរលួច​មិនបាន​សម្រេច​

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​មន្ត្រី​ម្នា​ក់នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបណីយកម្ម និង​សំណង់​ខេត្តកោះកុង ត្រូវ​ចោ​r​លួច​រថយន្ត​ដែល​ទើបតែ​ទិញ​បាន​២​សប្តាហ៍​។​ប៉ុន្តែ​ការ​លួច​របស់​ជនសង្ស័យ​ពុំបាន​សម្រេច​នោះទេ​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ស្ទាក់​ចាប់ខ្លួនបាន​។​ រថយន្ត​កាមរី​ដែល​មន្ត្រី​មន្ទីរ​ដែនដី​ខេត្តកោះកុង​បាត់​នោះ​អំឡុងពេល​ចូល​ច្រៀង​ខារ៉ាអូខេ​ហាង​យីហោ​រិ​ន​ធី​ណា​ម៉ាក​Toyota​បា​ឡែ​ន​ពណ៌​ទឹក​មាន​កាលពី​ម៉ោង​១២​យប់​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០២០​ស្ថិតនៅ​ភូមិ​៣​សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ ។ ​ ​លោក​វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកោះកុង បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៥ ខែមីនា​ថា​ភ្លាមៗ​ក្រោយពី​មាន​ប្តឹង​ផ្ទាល់មាត់​របស់​ជនរងគ្រោះ​និង​ទទួលបាន​បទបញ្ជា​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថុង ណា​រ៉ុង មេបញ្ជាការ​អាវុធហត្ថ​ខេត្ត...

អ្នកលក់ផលិតផលតាមអនឡាញ ជួយសាងសង់សាលារៀនមួយខ្នង នៅស្រុក​ស្នួលខេត្តក្រចេះ

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ជាវប្បធម៌ចែករំលែក ដល់សិស្សក្រីក្រ នៅតាមទីជនបទ ដែលកំពុងតែខ្វះខាត និង ត្រូវការចាំបាច់នូវសាលា សម្រាប់បន្តការសិក្សា ប្រកប ដោយ ផាសុកភាព អ្នកលក់ផលិតផលអនឡាញ ដែលកំពុងតែល្បីឈ្មោះ «ម៉ែរួយ» បានប្រកាសថា និងជួយសាងសង់សាលារៀនមួយខ្នង...

​ជន​ម្នាក់​ដើរ​ដួល​ស្លាប់​លើ​ចិញ្ចឹម​ផ្លូវ​នៅ​សង្កាត់​ស្រះចក​

ដោយៈ​សម្បត្តិ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ជា​ជន​អានា​ថា​បានមក​ដើរ​ដួល​ស្លាប់​យ៉ាង​អាណោចអាធម៌​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​៥​ខែ​មិនា​ឆ្នាំ​២០២០​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​កែង​នឹង​ផ្លូវ​លេខ​៩០ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​ ​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ដោយសារ​ជា​ជនអនាថា​។​ស្ត្រី​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គាត់​បានឃើញ​ជនរងគ្រោះ​ដើរ​ជាធម្មតា​។​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ដេក​តែ​គាត់​ស្មានតែ​ដេកលក់​យូរពេក​ក៏​ដើរទៅ​មើល​ស្រាប់តែ​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។​ ​ ភ្លាមនោះ​គាត់​ក៏បាន​ហៅ​គេឯង​ឱ្យ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មកដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​យកទៅ​តម្កល់​បូជា​នៅ​វត្ត​ទួល ខណ្ឌ​ឬ​ស្សី​កែវ ៕​S/