Day: March 6, 2020

មេ​ប៉ូលិស​-​ទាហាន ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឆ្នាំ​២០២០ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត...

​មេបញ្ជាការ​ដឹកនាំ​កម្លាំង​តំបន់សឹករង​ខេត្ត​ចុះ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​ស​.​អ​.​ក​ខេត្ត​អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​តំបន់សឹករង​។​រួមមាន​ក្រុមការងារ​ស​.​អ​.​ក​ខេត្ត​,​អនុប្រធាន​ស​.​អ​.​ក​ស្រុក​,​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២០​បាន​ចុះ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន​១​ខ្នង​ផ្ទះ​ជូន​ឈ្មោះ​ឯក​សំអាត​អាយុ​៦៤​ឆ្នាំ​ជា​និវត្តន៍​ជន​រស់នៅ​ភូមិ​ព្រៃ​គោល​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​ ​ផ្ទះ​នោះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​១០.៥០០.០០០​រៀល​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕S/​

​អ្នកលក់ដូរ​ខាងក្នុង​ផ្សារ​កំពង់​ប្រណាកកំពុង​ជួប​បញ្ហា​និងស្នើឲ្យ ដោះស្រាយ

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ក្រុមអាជីវករ​ក្នុង​ផ្សារ​កំពង់​ប្រណាក​ដែល​ពួកគាត់​ភាគច្រើន​ជា​ម្ចាស់​តូប​បាន​ទិញ​ផ្តាច់មុខ​ក្នុងតម្លៃ​តូប​នីមួយៗ​ដោយ​ចាប់ពី​៣.០០០​ដុល្លារ​ដល់​១០.០០០​ដុល្លារ​។​តែ​តម្លៃ​នេះ​ពួកគាត់​មិន​ចោទថា​ថ្លៃ​នោះឡើយ​។​តែ​ចំណុច​សំខាន់​មាន​កត្តា​២​យ៉ាង​ដែល​នឹង​ប្រឈម​នៅមុខ​របរ​បស់​ពួកគាត់​នោះ​។​ ​កត្តា​ទី​១.នៅពេលដែល​ពួកគាត់​ទិញ​តូប​ក្នុង​ផ្សារ​នេះហើយ​ពួកគាត់​មិនបាន​លក់​ក្នុង​តូប​ទេ​ដោយ​ពួកគាត់​លើកឡើងថា​មាន​ក្រុមអាជីវករ​មួយ​ចំនួន​បាន​ចេញមក​លក់ដូរ​នៅ​ខាងក្រៅ​នៅលើ​ចិញ្ចើមផ្លូវ​។​កត្តា​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​អតិថិជន​ឬក៏​ម៉ូយ​របស់​ពួកគាត់​ឈប់​ចូលទៅ​ទិញ​ទំនិញ​ដែល​លក់​នៅ​ខាងក្នុង​ផ្សារ​នោះ​។​ធ្វើឱ្យ​ពួកគាត់​លក់​មិន​ដាច់​ខាត់​បង់​ដើមទុន​របស់​ពួកគាត់​​។​ ​កត្តា​ទី​២.នៅពេលដែល​ពួកគាត់​ចេញមក​លក់​នៅ​ខាងក្រៅ​ផ្សារ​វិញ​នោះ​បែ​ជា​ម្ចាស់ផ្ទះ​ដែលមាន​ដី​នៅជាប់​ចិញ្ចើមផ្លូវ​ក្បែរៗ​ផ្សារ​ខាងលើនេះ​ដាក់​តម្លៃ​យក​ខ្ពស់កប់ពពក​ពី​ពួកគាត់​ដោយ​គិត​ក្នុង​មួយម៉ែត្រ​ដើរ​ក្នុង​មួយខែ​ចាប់ពី​៥០​ដុល្លារ​ទៅ​១០០​ដុល្លារ​។​តម្លៃ​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​ពួកគាត់​រត់​មិន​រួច​នឹង​ភាស៊ី​និង​ថ្លៃ​ឈ្នួល​ដី​។ ចំណុច​មួយទៀត​ក្រុមអាជីវករ​មួយចំនួនក៏​​មានការ​យល់ឃើញ​ផងដែរ​ថា​ក្នុងកា​លក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​ដូច​សព្វថ្ងៃនេះ​វា​មិន​សមរម្យ​ឡើយ​។​ដោយ​​ខ្វះ​អនាម័យ​,​ភាពអនាធិបតេយ្យ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រ​ឆ្លងកាត់​ទៀតផង​។​ ​ពាក់ព័ន្ធ​ការលើកឡើង​របស់​ក្រុមអាជីវករ​លោក​ប៉ុក​ងួន​ប្រធាន​គណៈកម្មការ​ផ្សារ​និង​ជា​អភិបាលរង​ស្ដីទី​ក្រុង​ព្រះវិហារ​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២០​ថា​លោក​នឹងមាន​គោលការណ៍​ហើយ​តែ​មិនទាន់បាន​អនុវត្តន៍​។​ពីព្រោះលោក​មិនទាន់បាន​ជូនដំណឹង​ដល់​ពួកគាត់​ជាមុន​។​ ម្យ៉ាងវិញទៀត​ដោយសារ​កម្លាំង​សមត្ថកិច្ច​មិនទាន់បាន​មូលគ្នា​លោក​ថា​លោក​នឹងមិន​ទុកឱ្យ​អាជីវករ​ទាំងនោះ​យក​ចិញ្ចើមផ្លូវ​សាធារណៈ​មក​ធ្វើ​អាជីវកម្ម​នោះឡើយ​។​យ៉ាងយូរ​ពាក់​កណ្តាលខែ​មីនា​នេះ​លោក​នឹង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ហើយ​៕S/​សរន

​កីឡា​សិស្ស​មធ្យមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩-២០​ក៏​ផុលផុស​ជាង​ឆ្នាំមុនៗ​

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​គណៈ​គ្រប់គ្រង​សាលារៀន​ក៏ដូចជា​សា​ម៉ី​ខ្លួន​កីឡាករ​កីឡាការិនី​សិស្ស​ថា​កីឡា​សិស្ស​មធ្យមសិក្សា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​សិក្សា​២០១៩​និង​២០២០​មាន​បរិមាណ​កីឡាករ​កីឡាការិនី​ច្រើន​និង​ផុលផុស​ជាង​ឆ្នាំមុនៗ​ដូច​កាលពី​កីឡា​សិស្ស​ម​ឋ​ម​សិក្សា​ដែរ ។​ ​ ហេតុនេះហើយ​បានជា​ការិយាល័យ​អប់រំ​កាយ​និង​កីឡា​នៃ​ម​ន្ទិ​រ​និង​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បានសម្រេច​រៀប​ចំការ​ប្រកួត​ដាច់ដោយឡែក ។​គឺ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​រយៈពេល​៣​ថ្ងៃ​ពីថ្ងៃ​ទី​២៥-២៧​កុម្ភៈ​២០២០ នៅ​ទិ​លាន​៣​កន្លែង មាននៅ ៖​ទី​១-​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​ខ្លា​កូន ទី​២ នៅ​ម​ន្ទិ​រ​អប់រំ​ខេត្ត​និង​៣​នៅ​សាលាបឋមសិក្សា​សម្រស់​កុមា​រនា​ភូម​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​និង​កីឡា​សិស្ស​មធ្យមសិក្សា​ធ្វើ​ទីលាន​ដដែល ដែល​ធ្វើ​ថ្ងៃទី​៥ -៧​ខ​ឬ​មីនាឆ្នាំ​២០២០ ។ ​ ​លោក​តាន់​ក្រួច​ប្រធានការិយាល័យ​អប់រំ​កាយ​និង​កីឡា​នៃ​មន្ទីរអប់រំ​យុវជន​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ក្នុងពេល​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែមីនា​ថា​៖​ដំណើរការ​បច្ចេកទេស​រលូន​ពី​ដើម​ដល់​ថ្ងៃទី​៣​កន្លងមក​។​ការហូបចុក...

រដ្ឋាភិបាល​សម្រេច​ឱ្យ​បូម​ស្តារ​ខ្សាច់​ល្បាប់​ក្នុង​ទន្លេបាសាក់​,​ទន្លេមេគង្គ​ក្រោម​និង​មេគង្គ​លើ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ថ្ងៃទី​៥ ​ខែមីនា​ឆ្នាំ​២០២០​បានសម្រេច​អនុញ្ញាតឱ្យ​បូម​ស្តារ​ខ្សាច់​ល្បាប់​ខ្សាច់​នៅក្នុង​ដង​ទន្លេបាសាក់​ទន្លេមេគង្គ​ក្រោម​និង​ទន្លេមេគង្គ​លើ​ ខ្សាច់​ដែល​បូម​បាន​ត្រូវ​ប្រើប្រាស់​ក្នុងស្រុក និងអនុញ្ញាតឱ្យ​នាំចេញ​ប្រសិនបើ​នៅសល់​។​ ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៥​ខែមីនា ​បាន​ជម្រាប​ដល់​រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង ថាមពល ​អំពី​ករណី​សំណើសុំ​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន...

សម្តេច​ពិជ័យ​សេនា​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យ​បង្គោលព្រំ​ដែនកម្ពុជា​-​ថៃ

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​សម្តេច​ពិជ័យ​សេនា​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យ​បង្គោលព្រំ​ដែនកម្ពុជា​-​ថៃ និង​ចុះសួរសុខទុក្ខ​កម្លាំង​ដែល​ឈរជើង​នៅ​វរ​ការពារ​ព្រំដែន​លេខ​៤០២ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​ការចុះ​សាកសួរ​សុខទុក្ខ កម្លាំង​ដែល​ឈរជើង​នៅ​វរ​ការពារ​ព្រំដែន​លេខ​៤០២ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែមីនា​ឆ្នាំ​២០២០​ដោយមាន​ការចូលរួម​ពីស​ម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​និង​លោក​នាក់​ណេ​រ៉ុ​ន​អភិបាលរង​តំណាង​លោក ទៀ សីហា អភិបាលខេត្ត ។​ ​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បានធ្វើការ​ផ្តាំផ្ញើ​ដល់​កម្លាំង​យើង​ទាំងអស់​ដែល​ប្រចាំការ​នៅតាម​បន្ទាត់​ព្រំដែន ត្រូវបង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ភាគី​ថៃ ធ្វើយ៉ាងណា​ឱ្យ​ព្រំដែន​យើង​មាន​សន្តិសុខ...

មន្ត្រី​ណែនាំ​អ្នកលក់​ម្ហូបអាហារ​ថាបើ​លក់​ចង់​ចំណេញ​និង​បាន​រហូត​គឺ​ត្រូវ​គិតពី​ផលប៉ះពាល់​ដល់​អ្នកទិញ​

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​កាំកុងត្រូល​បាន​ណែនាំ​អ្នកលក់​ម្ហូបអាហារ​ថាបើ​លក់​ចង់​ចំណេញ​និង​បាន​រហូត​គឺ​ត្រូវ​គិត​ផលប៉ះពាល់​មាន​គុណភាព​កាលកំណត់​ប្រើប្រាស់​ការដាក់​សារ​ធាតុគីមី​ខុសច្បាប់​ពី​ទំនិញ​ខ្លួន​ដែល​ត្រូវ​លក់​ដល់​អ្នកទិញ​ទៅប្រើ​ប្រាស់​ឬ​បរិភោគ ។​ ​ក្រោយ​ធ្វើ​ពិសោធន៍​ជំនាញ​រកឃើញថា​ផ្លែ​ស្ត្រ​ប​បឺ​រ​រី​នាំចូល​ពី​ប្រទេស​ថៃ​និង​ក្តឹប​ឳ​ឡឺ​កដាំ​ក្នុងស្រុក​របស់​ខ្មែរ​មាន​ថ្នាំ​គីមី​ពុល​សម្លាប់​សត្វល្អិត​។​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២០​។ ខណៈ​ដឹកនាំ​មន្ត្រី​ជំនាញ​ខ្លួន​សហការ​ជាមួយ​លោក​ប៊ុ​ក ឡាយ​ជា​ប្រធាន​,​លោក​ដុំ​វណ្ណឌី​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។​ ​ក្រុមការងារ​ចុះ​អង្កេត​ទីផ្សារ​គឺ​ត្រួតពិនិត្យ​លើ​តូប​លក់​គ្រឿង​ឧបភោគបរិភោគ​ចំនួន​១៥​តូប​មាន​តូប​លក់​បង្អែម​,​តូប​លក់​ចាប់ហួយ​,​ឬ​គ្រឿងទេស​,​បន្លែ​ត្រី​សាច់​នៅ​ផ្សារ​ហ៊ុយ​ឡេង​នា​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​។​សកម្មភាព​នេះ​ជាការ​អនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល​ទំនិញ​និង​ត្រង់​មាត្រា​៣៣​ជំពូក​ទី​៦​។​ ​លោក​និង​មន្ត្រី​បាន​បន្តថា​ក្នុងនោះ​មន្ត្រី​កាំកុងត្រូល​បានធ្វើ​តេស្ត​លើស​សៃ​បាញ់​កាញ់ គុយទាវ បង្អែម​លត លត​ល្វិ​ត​និង​គ្រឿង​សមុទ្រ​ស្រស់​(​មឹគ​បង្គារ​)​ជាដើម​។​ក្រុមការងារ​បច្ចេកទេស​បាន​ពន្យល់​ណែនាំ​និង​ដកហូតយក​នូវ​ទំនិញ​ម្ហូបអាហារ​ខូចគុណភាព​ហួស​កាលកំណត់​ប្រើប្រាស​មាន​ស្ករ​គ្រាប់​ទឹកក្រូច​៕S/ ​រូបថត​៖​លោក​ប៊ុ​កឡាយ​ជី​លោក​ដុំ​វណ្ណឌី​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​និង​មន្ត្រី​ណែនាំ​អ្នកលក់​ម្ហូបអាហារ​នៅ​ផ្សារ​ហ៊ុយ​ឡេង​នា​ក្រុង​សិរីសោភ័ណ​ថាបើ​លក់​ចង់​ចំណេញ​និង​បាន​រហូត​គឺ​ត្រូវ​គិត​ផលប៉ះពាល់​ដល់​អ្នកទិញ​(​រូប​៖ ភ្នំ​ស្វាយ​)​

តែងតាំង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ប្រាំ​រូប​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ចំនួន​ប្រាំ​រូប​ត្រូវបានតែងតាំង​។​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែមីនា​។​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ចំនួន​ប្រាំ​រូប ដែល​ត្រូវ​តែងតាំង​មានៈ ១. នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង លីម , ២. នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ...

​មេបញ្ជាការ​កងទ័ពជើងគោក​៖​ត្រូវ​យកចិត្តទុកដាក់​ការគ្រប់គ្រង​កម្លាំង​ដែលមាន​ស្រាប់​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែង​បញ្ជាក់ថា​ការងារ​គ្រប់គ្រង​កម្លាំង​ក៏​ជាការ​ងារ​ដែល​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​ការគ្រប់គ្រង​ក​ម្លាំ​ង​ដែលមាន​ស្រាប់​។​កម្លាំង​តិច​ប៉ុន្តែ​ត្រូវ​ផ្តោតលើ​គុណភាព​នៃ​ការបែងចែក​កម្លាំង​។ ពិតណាស់ បរិមាណ និង​គុណភាព គឺជា​កត្តា​មួយ ប៉ុន្តែ​អ្វីដែល​សំខាន់​ផងដែរ គឺ “​គុណភាព​នៃ​បរិមាណ​”​។​បរិមាណ​គឺ​ចំនួន​នៅលើ​ឯកសារ​។​គុណភាព​គឺ​ផ្អែកលើ​សមត្ថភាព​របស់​យោធិន​ម្នាក់ៗ​។ ​លោក​បន្តថា​ដោយឡែក​“​គុណភាព​នៃ​បរិមាណ​”​គឺ​មិន​សំដៅ​ត្រឹមតែ​ទៅលើ​សមត្ថភាព​របស់​យោធិន​ម្នាក់ៗ​នោះទេ​។​ប៉ុន្តែ​វា​ទាក់ទង​ជា​ចម្បង​លើ​ការចាត់តាំង​គឺ​ការចាត់តាំង​ឱ្យ​ត្រូវ​ហ្វឹកហ្វឺន​ឱ្យ​ត្រូវ​ដើម្បី​ធានាបាន​នូវ​“​គុណភាព​នៃ​បរិមាណ​”​មួយ​ដែល​ត្រឹមត្រូវ​។​ក្នុងនោះ​ត្រូវមាន​ការចាត់តាំង​នាយទាហាន​ដែលមាន​ជំនាញ​ឱ្យ​ត្រូវ​គោលដៅ​ហើយ​ចំពោះ​នាយទាហាន​ដែល​កំពុង​បម្រើការ​ក៏ត្រូវ​បំប៉ន​ពង្រឹង​ឱ្យចំ​គោលដៅ​ផងដែរ​។ ​ ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០២០​របស់​កងពលតូច​អន្តរាគមន៍​លេខ​១...

សង្គម​កង្វល់​ធំ​គឺ​សិស្សសាលា​ជា​គោលដៅ​សម្រាប់​ចែកចាយ​គ្រឿងញៀន​នៃ​ក្រុម​ជួញដូរ

​ដោយៈ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​ថ្លែងថា សង្គម​កង្វល់ ធំ គឺ​សិស្សសាលា ជា គោលដៅ មួយ សម្រាប់​ចែកចាយ​គ្រឿងញៀន របស់​ក្រុម​ជួញដូរ​និង​គ្រឿងញៀន​។​មាន​ផលប៉ះពាល់​ខ្លាំង​បំផ្លាញ​ដល់​សុខភាព​និង​សង្គមជាតិ​ទាំងមូល​។​សិស្ស​បោះបង់​ការសិក្សា​,​ថវិកា​,​ពេលវេលា​,​កើតមាន​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​,​និង​មាន​អំពើចោរកម្ម​ជាដើម​។​ ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​រយៈពេល​២​ថ្ងៃ​មន្ត្រីរាជការ ព្រះសង្ឃ​តាជី​យាយ ជី​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​ប្រមាណ​១,៥០០​នាក់​នៅ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ថ្ងៃទី​៥.៦​មីនា​ឆ្នា​២០២០​។​ ​លោក​ស៊ំ​រុំ​អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា...