Day: March 7, 2020

ក្រសួងសុខាភិបាល​ប្រកាស​ផង អំពាវនាវ​ផង​និង​ប្រាប់​ពី​វិធានការ​ផង​បង្ការ​វីរុស​ខូ​វីដ​១៩

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​បន្ទាប់ពី​ការធ្វើ​សន្និសីទកាសែត​នៅ​រាត្រី​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​ក្រសួងសុខាភិបាល​កម្ពុ​ជា​បានប្រកាស​ជា​ផ្លូវការ​អំពី​ការរកឃើញ​បុរស​កម្ពុជា​អាយុ​៣៩​ឆ្នាំ​ម្នា​ក់មាន​វិជ្ជមាន​វីរុស​ខូ​វីដ​១៩​។​ទន្ទឹម​ក៏បាន​ធ្វើ​សេចក្តីអំពាវនាវ​ក៏ដូចជា​ប្រាប់​អំពី​វិធានការ​មួយចំនួន​ដើម្បី​បង្ការ​ការចម្លង​ជំងឺ​នេះ​ផងដែរ​។​ ​ខ្លឹមសារ​សេចក្តីប្រកាស​មាន​ដូចតទៅៈ​

​វិនិយោគិន​អាច​ទិញ​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​តាម​តម្រូវ​ការមិន​កំណត់​ទេ​

ដោយ៖សុផល/​ភ្នំពេញ​៖​លោក​ ស៊ូ​សុជាតិ​ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​”​ធនាគារ​អេស៊ីលីដា​ជា​ធនាគារពាណិជ្ជ​ដំបូង​ដែល​ធ្វើការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​។​ប្រសិនបើ​មិនមាន​ឆន្ទៈ​ដ៏​មោះមុត​និង​ការដឹកនាំ​ដ៏​ខ្លាំង​របស់​ថ្នាក់ដឹកនាំ​ធនាគារ​ទេ​យើង​មិនអាច​ឈានដល់​ដំណាក់កាល​ថ្ងៃនេះ​ទេ​។​វា​ជា​ឱកាស​សម្រាប់​សាធារណជន​ដែលមាន​ចំណាប់អារម្មណ៍​ព្រោះ​ចំនួន​ភាគហ៊ុន​ច្រើន​គួរសម​សម្រាប់ធ្វើ​ការបោះ​ផ្សាយ​លក់​ចង់​ទិញ​ប៉ុន្មាន​ក៏បាន​ឱ្យតែ​មាន​លុយ ” ។​ ​លោក​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត​(Roadshow)​ស្តីពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កាលពីពេល​ថ្មីៗ​នេះ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ដោយមាន​វិនិយោគិន​សាធារណៈ​ជាង​៥០០​នាក់​ចូលរួម​។ ​លោក ស្រី​ម៉ារ​អមរា​ អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ផងដែរ​ថា​៖​សាធារណជន​អាច​ចូលរួម​ធ្វើ​ប៊ុ​ក​បៀ​ល​ឌី​ង​ដោយ​ដាក់សំណើ​ចាប់ពី​១០០​មូល​ប​ត្រ​កម្មសិទ្ធិ​(​ភាគហ៊ុន​)​ឡើងទៅ​ដោយ​កើន​ម្តង​(១០​ឯក​តា​មូល​ប​ត្រ​កម្មសិទ្ធិ​)​។​មិនមាន​កំណត់​ចំនួន​ភាគហ៊ុន​អតិបរមា​ដែល​ចង់​ដាក់ពាក្យ​ស្នើសុំ​ទេ​វិនិយោគិន​ចង់​ដាក់ពាក្យ​ស្នើសុំ​ទិញ​ភាគហ៊ុន​ប៉ុន្មាន​ក៏បាន​។​ ​សូមជម្រាបថា​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បានចាប់ផ្តើម​ដំណើរការ​ប៊ុ​ក​បៀ​ល​ឌី​ង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​៣ មីនា​ដល់ ថ្ងៃទី​១៤ មីនា ២០២០ (​ម៉ោង​៨:០០​ព្រឹក...

សំណុំរឿង​មន្ត្រីនគរបាល​ចិត្ត​ភ្លើង និង​កូនស្រី វាយ​សិស្សសាលា​ចូលដល់​ចៅក្រម​ស៊ើបសួរ​ហើយ​

​ដោយ​: ចាន់តូ / ភ្នំពេញ​: សំណុំរឿង​បង្ក​ហិង្សា របស់​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ចិត្ត​ភ្លើង រួមជាមួយ​កូនស្រី វាយ​ទៅលើ​សិស្សសាលា​វិទ្យាល័យ​ជម្ពូ​វ័ន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៥​នាក់ ប្រុស​១​នាក់ ស្រី​៤​នាក់ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០២០​កន្លងមក...

អតីត​ចៅអធិការ​វត្ត​ដំណាក់​ត្រាច​ថា “​មិនបាន​លួច​សឹក​, តែបើ​សឹក​ហើយ ទោះ​មាន​ស្រី​ក៏​ជា​សិទ្ធិ​ផ្ទាល់ខ្លួន​”

​ដោយ ៖ ភ្នំ​ស្វាយ​/ ពោធិសាត់ : អតីត​ចៅអធិការ​វត្ត​ដំណាក់​ត្រាច​ថា មិនបាន​លួច​សឹក​ឡើយ គ្រាន់តែ​អត់​មាន​ពុទ្ធបរិស័ទ គណៈកម្មការ អាចារ្យ​ចូលរួម និង​ពុំបាន​សុំច្បាប់​តាម​ទម្រង់រដ្ឋបាល​ប៉ុណ្ណោះ​។ ឥឡូវ​បើ​សឹក​ហើយ​មិនអាច​នៅ​អង្គុយ​សមាធិ​ទៀត​ទេ ដូច្នេះ​ទោះ​ដើរហើរ ឬ​ចូល​ច្រៀង​កា​រ៉ា​អូ​ខេ ឬក៏​ទោះ​មាន​ស្រី​ក៏​ជា​សិទ្ធិ​ផ្ទាល់ខ្លួន​របស់លោក​ដែរ​។​...

​រថយន្ដ​មួយគ្រឿង​ដឹកឈើ​ប្រណីត​បើក​ធ្លាក់ចូល​ប្រឡាយ​ទើប​បែកការ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រថយន្ដ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2I2842​ដឹកឈើ​ប្រណីត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦២​។​លុះដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៥៧​ស្ថិតនៅ​ភូមិ​រំចេក ឃុំ​រមណីយ​ស្រុក​រវៀង ខេត្តព្រះវិហារ​បាន​ផ្ទុះ​កង់​ក្រោយ​បណ្ដាលឱ្យ​រថយន្ដ​ធ្លាក់ចូល​ប្រឡាយ​ធ្វើឱ្យ​អ្នកបើកបរ​រង​របួល​ធ្ងន់​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​។​ ​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​៖​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​បើកបរ​ក្នុង​ល្បឿន​លឿន​ដឹកឈើ​ប្រណីត​ពេញ​រថយន្ដ​ផ្ទុះ​កង់​ក្រោយ​ធ្លាក់​ស្នាមភ្លោះ​បុក​ព្រៃ​ប្រមាណ​ជា​២០​ម៉ែត្រ​ទើប​អស់​ល្បឿន​។​រឺ​ឯ​អ្នកបើកបរ​និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ដោយ​ឈើបុក​ពីក្រោយ​ធ្លាយ​ដល់​កញ្ចក់​មុខ​។​ភ្លាម​នោះគេ​ឃើញ​មាន​រថយន្ដ​បា​ឡែ​ន​ពណ៌​ស​មួយគ្រឿង​បាន​នាំយក​អ្នករងរបួស​ពីរ​នាក់​ខាងលើ​បើក​រត់​គេចខ្លួនបាត់​។​ ​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា​៖​ក្រោយ​មាន​ហេតុការណ៍​កើតឡើង​កម្លាំង​សង្កាត់​សហការ​ជាមួយ​ផ្នែករ​វៀង​និង​ប៉ូលិស​ប៉ុស្ដិ៍​រមណីយ​បានមក​ដល់ទី​តាំង​កើតហេតុ​ពិនិត្យឃើញ​រថយន្ដ​ខាងលើ​ផ្ទុក​សុទ្ធតែ​ឈើ​ប្រណីត​ប្រភេទ​សុ​ក្រម​មុខកាត់​ចាប់ពី​២០​ទៅ​៤០​ប្រវែង​២​មែត្រ​ជាច្រើន​ដុំ​។​ ដោយ​រថយន្ដ​ដឹកឈើ​ជាប់​កៀប​និង​ដើមឈើ​អូស​មិន​រួច​ត្រូវយក​រថយន្ដ​១​គ្រឿង​ទៀត​មក​ផ្ទេរ​ឈើ​ដឹក​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ត្រួតពិនិត្យ​និង​វាសវែង​។​ចំណែក​រថយន្ដ​រង់ចាំ​រថយន្ដ​សន្ទូច​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​៕S/​

លោកហ៊ុន ម៉ាណែត : សន្តិភាព-សិទ្ធិសេរីភាព មានតម្លៃគ្រប់ពេលវេលា

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ លោកហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ ថា សន្តិភាព និងសិទ្ធិសេរីភាព មានតម្លៃគ្រប់ពេលវេលា ប៉ុន្តែវាចាប់ផ្តើមមានតម្លៃបំផុតពេលដែលវាបាត់ទៅ ដូចបទពិសោធន៍ដែលប្រជាជនខ្មែរយើងធ្លាប់ឆ្លងកាត់រួចមកហើយនៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ដូចសម័យសង្គ្រាមឆ្នាំ១៩៧០ និងរបបប៉ុលពត។ ដូច្នេះសូមបន្តរួមគ្នាថែរក្សាសន្តិភាពកុំឱ្យបាត់បង់ សំខាន់គឺការចូលរួមរបស់ប្រជាពលរដ្ឋ។...

រដ្ឋបាលខេត្យធ្វើសេចក្តីជូនដំណឹងដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈគ្រប់​ប្រ ភេទក្នុងក្រុងបាត់ដំបងឲ្យផ្អាកសកម្មភាពដឹកចូលរយៈពេលបួនថ្ងៃក្នុងបុណ្យទន្លេ

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០រស្មីកម្ពុជាទើបទទួលបានដេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចេញថ្ងៃទី៦ ខែមីនាឆ្នាំ២០៣០ដោយជូនដណឹងដល់ម្ចាស់អាជីវកម្ម ស្ថានីយ៍ ដេប៉ូប្រេងឥន្ទនះនិងឧស្ម័នហ្គាសគ្រប់ប្រភេទដែលមានទីតាំងស្ថិតក្នុងទីប្រជុំជនក្រុងបាត់ដំបងឲ្យបានជ្រាបថាចាប់ពីថ្ងៃទី១២ដល់១៥ខែមីនាឆ្នាំ២០២០ត្រូវផ្អាកការនាំចូលផលិតផលប្រេងឥន្ទនះនិងឧស្ម័នហ្គាសគ្រប់ប្រភេទរយះពេលបួនថ្ងៃព្រោះជាថ្ងៃបុណ្យទន្លេលើកទី៦ប្រព្រឹត្តក្នុងខេត្តបាត់ដំបងដើម្បីបញ្ចៀសនូវហានីភ័យផ្សេងៗជាយថាហេតុ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តដល់ម្ចាស់អាជីវកម្មស្ថានីយ៍ប្រេងឥន្ទនះ ដេប៉ូឧស្ម័នហ្គាសគ្រប់ប្រភេទនេះក្នុងគោលបំណងដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណះនិងបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងពិធីបុណ្យទន្លេលើកទី៦ខេត្តបាត់ដំបងដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ដល់១៥ខែមីនាឆ្នាំ២០២០ហើយម្ចាស់ស្ថានីយ៏ ដេប៉ូទាំងអស់ត្រូវផ្អាកសកម្មភាពដឹកចូលក្នុងស្ថានីយ៍របស់ខ្លួនចំនួនបួនថ្ងៃគឺចាប់ពីថ្ងៃទី១២ដល់១៥ខែមីនាខាង មុខនេះ។ដូច្នេះម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ និងដេប៉ូឧស្ម័នហ្គាសគ្រប់ប្រភេទត្រូវត្រៀមទិញ ស្តុកទុកឲ្យបានពេញៗមុនសេចក្តីប្រកាសមកដល់។បើក្នុងរយះពេលជូនដំណឹងគឺរដ្ឋ បាលខេត្តមិនអនុញ្ញាតឲ្យដឹកចូលឡើយ។...

ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត៖វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់ប្រតិបត្តិព្រះធម៌ប៉ុណ្ណោះទេ តែជាកន្លែងរួមគ្នាដើម្បីកសាងសមិទ្ធផលនានា

ដោយ:រ៉ាម៉នភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានមានប្រសាសន៍លើកឡើងថា វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់ប្រតិបត្តិព្រះធម៌ប៉ុណ្ណោះទេ តែវត្តអារាមជាកន្លែងសម្រាប់រួមសាមគ្គីគ្នា ក្នុងការកសាងនូវសមិទ្ធផលនានា សម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ។ លោកបញ្ជាក់ផងដែរថា សមិទ្ធផលដែលកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅតាមវត្តអារាមនានាគឺកើតចេញពីសន្តិភាព។ ប្រទេសមានសន្តិភាពទើបមានហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍទាំងពុទ្ធចក្រនិងអាណាចក្រ។ ដូច្នេះលោកសូមឲ្យមានការរួមគ្នាធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិភាពនេះ។...

របួសធ្ងន់ម្នាក់ស្រាលម្នាក់ពីរនាក់ដោយស្រវឹងស្រាជិះម៉ូតូទៅបុកគោយន្តពីក្រោយ

ដោយ:គ្រញូង/បាត់ដំបង ៖ បុរសពីរនាក់ផឹកស៊ីស្រវឹងហើយជិះម៉ូតូទៅបុកគោយន្តគ្នានដាក់ភ្លើងសញ្ញាពីក្រោយបណ្តាលឲ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីយប់ទី៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្រុមទី៥ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី។ លោកម៉ៅ ហ៊តមេបញ្ជារមូលដ្ឋានអាវុធហត្ថស្រុកមោងឬស្សីបានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ពេទ្យ ដុំ ភេទ ប្រុស...