Day: March 8, 2020

​អាជ្ញាធរនឹង​ចាត់វិធានការ​ចំពោះ​ពលរដ្ឋ​ណា​ដែល​យក​សំរាម​មក​ចោល​នៅ​កែង​ភោជនីយ​ដ្ឋា​ន​អ​ប្សា​រា​

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​តាម​បទបញ្ជា​ផ្ទាល់​ពី​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​លោក​លាង​វាសនា​អភិបាលក្រុង​បាត់ដំបង​បាន​ដឹកនាំ​ក្រុមការងារ​មួយក្រុម​ដោយមាន​គ្រឿងចក្រ​មួយគ្រឿង​ផង​។​ ក្រុម​អាជ្ញាធរ​បាន​ចុះ​ដុត​និង​កាយ​សំរាម​ដែល​គរ​ចោល​ឡើង​ស្អុយរលួយ​នៅ​ផ្លូវកែង​ភោជនីយដ្ឋាន​អ​ប្សា​រា​ស្រិត​ក្នុង​សង្កាត់​រតនៈ​ក្រុង​ដំបង​។​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​នឹង​បរិស្ថាន​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីនោះ​និង​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ផងដែរ​។​ លោក​លាង​វាសនា​អភិបាលរងក្រុង​បានឱ្យដឹងថា​គំនរ​សំរាម​ជិត​១០០​ម៉ែត្រ​នេះ​គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​សង្កាត់​រតនៈ​យក​សំរាម​តាម​ផ្ទះ​តាម​តូប​លក់ដូរ​មក​បោះចោល​នៅទីនេះ​ដោយ​មិន​ព្រម​បង់ថ្លៃ​ដឹក​សំរាម​ឱ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ដែលមាន​តម្លៃ​ចាប់ពី​១​ទៅ​៥​ដុល្លារ​តែប៉ុណ្ណោះ​។​ ​ហេតុដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​មិន​ព្រម​មក​ដឹក​យកទៅ​ចោល​នៅ​ទីលាន​ចាក់សំរាម​ជាហេតុ​ធ្វើឱ្យ​ជះក្លិន​ស្អុយ​ដល់​អ្នករស់នៅ​ជិត​ទីនោះ​។​ពិសេស​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើរ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ឆ្លងកាត់​ផ្លូវ​វាង​ក្រុង​ដោយ​យកដៃ​ខ្ទប់​ច្រមុះ​ខ្ទប់មាត់​ព្រោះ​ក្លិន​វា​ជះ​ឆ្ងាយ​ពេក​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​និង​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងខ្លាំង​។​ លោក​លាង​វាសនា​បាន​បញ្ជាក់ថា​យោងតាម​បទបញ្ជា​របស់លោក​អភិបាលខេត្ត​បាន​បញ្ជា​ឲ្យ​រដ្ឋបាល​ក្រុង​នី​ង​ចៅសង្កាត់​រត​នះ​ត្រូវ​ចាត់វិធានការ​ក្តៅ​ដោយ​ចាប់​ផាកពិន័យ​ច្រើនៗ​ចំពោះ​ពលរដ្ឋ​ណា​ដែល​ចាប់បាន​ពេល​យក​សំរាម​មក​បោះចោល​ភាគច្រើន​ពេលយប់​។​ក្រៅពី​ធ្វើការ​ផាកពិន័យ​ឱ្យ​ធ្ងន់ៗ​ត្រូវធ្វើ​ការអប់រំ​និង​ចុះកិច្ចសន្យា​ឈប់​យក​សំរាម​មក​ចោល​ផ្តេសផ្តាស​តទៅទៀត​៕S/ ​

ណែនាំ​បន្ទាន់​ទៅឱ្យ​សាលារៀន​សាធារណៈ​និង​ឯកជន​បង្ការ​មេរោគ​កូ​រ៉ូ​ណា​និង​សុវត្ថិភាព​អាហារ​

ដោយ ៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​យក​ការណែនាំ​បន្ទាន់​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​រួមទាំង​ស្មារតី​ខ្លឹមសារ​សុខភាព​របស់​ក្រសួងសុខាភិបាល​ទៅឱ្យ​សាលារៀន​សាធារណៈ​និង​ឯកជន​អនុវត្ត​ជា​វិធានការ​បង្ការ​មេរោគ​កូ​រ៉ូ​ណា​ឬ​កូ​វីត​១៩​និង​សុវត្ថិភាព​អាហារ​នានា​ក្នុង​រដូវក្តៅ​ខែមីនា​ឆ្នាំ​២០២០​នេះ​។​ ​លោក​ឈួ​ប៊ុន​រឿង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​ដោយបាន​ណែនាំ​ថា​៖”​សូម​លោក​លោកស្រី​នាយក​នាយិកា​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​សូម​ធ្វើយ៉ាងណា​ណែនាំ​ដល់​សិស្ស​ឲ្យ​ឧស្សាហ៍​ក្នុង​ការលាង​សម្អាត​ដៃ​ឱ្យបាន​ជាប្រចាំ ” ។​ ​លោក​បាន​បន្តថា​៖​ចំពោះ​សាលារៀន​ណា​ដែល​មិនទាន់មាន​កន្លែង​លាង​សម្អាត​ដៃ​សូម​លោក​លោកស្រី​មេត្តា​ទិញ​សម្ភារៈ​សម្រាប់​ទុកឱ្យ​សិស្ស​លាង​សម្អាត​ដៃ​។​សូម​លោកគ្រូ​អ្នកគ្រូ​ធ្វើការ​តាមដាន​សុខភាព​សិស្ស​ជាប្រចាំ​ក្នុង​ម៉ោង​បង្រៀន​រៀន​និង​ម៉ោង​សម្រាក​នៅក្នុង​បរិវេណ​សាលារៀន​។​ ​ក្នុងនោះដែរ​ក៏បាន​អោយ​លោកគ្រូ​អ្នកគ្រូ​ណែនាំ​សិស្ស​ពី​ស្មារតី​ខ្លឹមសារ​ក្នុង​សេចក្តីជូនដំណឹង​ខិត្តប័ណ្ណ​ប័ណ្ណប្រកាស​របស់​ក្រសួងសុខាភិបាល​ដូចជា​៖១​ការពារ​ខ្លួន​អ្នក​ពី​ការឆ្លង​ជម្ងឺ​។​២​ការពារ​អ្នកដទៃ​ពី​ជម្ងឺឆ្លង​។​៣​កាត់បន្ថយ​ហា​នី​ភ័យ​ពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីត​១៩​ដោយ​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត​ដែលមាន​អាល់កុល​ហ្ស៊ែ​ល​។​៤​ការពារ​ខ្លួន​អ្នក​និង​អ្នកដទៃ​ពី​ការឆ្លង​ជំងឺ​ដោយ​លាងដៃ​របស់​អ្នក ។​ ៥​ធ្វើការ​ឬ​ការ​ទៅ​ផ្សារ​សត្វ​រស់ ត្រី មាន់​ទារ សត្វព្រៃ ត្រូវការពារ​សុខា​ភាព​អោយ​បានល្អ...

​កម្មក​សំណង់​លើក​ពុ​ម្ភ​ចាក់​សរសរ​ក្បែរ​ខ្សែកាប​ភ្លើង​ឆ្លង​ចរន្ត​ឆក់​ធ្លាក់​ពីលើ​អគា​រងរបួស​

ដោយ​:​សាវ​រក្ស​/​ភ្នំពេញ​:​កម្មករសំណង់​២​នាក់​ត្រូវបាន​ឆក់​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​១​រងរបួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ឌួង​ងៀប​ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ខណ្ឌមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​។​ ​ជនរងគ្រោះ​ទាំង​២​នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​ក្រោយ​កើតហេតុ​គេ​សង្កេតឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​លោក​ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​៣​ក៏ដូចជា​មន្ត្រី​អគ្គិសនី​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ដើម្បី​ត្រួត​និត្យ​និង​ត​បណ្ដាញ​ភ្លើង​ឱ្យ​បងប្អូន​ប្រើប្រាស់​បាន​ឡើងវិញ​៕S/​

​ម៉ូតូ​បុក​រថយន្ត​ខ្ទាតចូល​រថយន្ត​១​គ្រឿង​ទៀត​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​ជិះ​បុក​រថយន្ត​ក៏​ខ្ទាតចូល​រថយន្ត​មួយគ្រឿង​ទៀត​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ភូមិ​អូរ​ក្រាំង​អំបិល​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ស្មាស់​វី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1J6658​អ្នកបើកបរ​ឈ្មោះ​ប្រាក់​សុគន្ធ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​ម៉ូតូ​បាន​បុក​រថយន្ត​ម៉ាក​លុច​ស៊ី​ស​RX330​ពណ​ទឹកមាស​ពាក់​ផ្លា​លេខ​ភ្នំពេញ​2AC2231​។​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន​ក្រោយ​កើតហេតុ​។​ ​ បន្ទាប់មក​ម៉ូត​បាន​ខ្ទាត​ទៅ​ចូល​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​កាមរី​ឆ្លាម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q7147​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន​ក្រោយ​កើតហេតុ​បណ្តាលឱ្យ​គ្រោះថ្នាក់​អ្នកបើកបរ​ម៉ូតូ​ធ្ងន់​។​ចំពោះ​វត្ថុតាង​ទាំង​៣​គ្រឿង​យក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​គង​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​

​ចាប់បាន​ហើយ​កម្មករ​ទូក​សម្លាប់​គ្នា​នៅលើ​ដែនសមុទ្រ​ក្រុងព្រះសីហនុ​

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ជនសង្ស័យ​ម្នាក់​ដែល​សម្លាប់​កូនដៃ​ទូក​និង​តៃកុង​នៅលើ​ដែនសមុទ្រ​ក្រុងព្រះសីហនុ​សមត្ថកិច្ច​ចាប់បាន​ហើយ​ជនសង្ស័យ​រត់គេចខ្លួន​ទៅសំងំ​នៅ​ខេត្តព្រៃវែង​។​ការចាប់ខ្លួន​នេះ​សមត្ថកិច្ច​ធ្វើឡើង​កាលពី​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​ដោយ​សហការ​រវាង​ក​ម្លាំ​ង​នគរបាល​ខេត្ដ​ព្រះសីហនុ​និង​កម្លាំង​នគរបាល​ខេត្ដ​ព្រៃវែង​។​ក្នុងនោះ​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​សៀង​សុខ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ ផងដែរ​។​ ​ជនសង្ស័យ​ឈ្មោះ​ធី​វណ្ណៈ​ហៅ​ណាក់​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ​មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ចាម​ឃុំ​ពោធិ៍​ស្រុក​ស៊ីធរ​កណ្ដាល​ខេត្ដ​ព្រៃវែង​។​អំពី​រឿងហេតុ​៖​កាល​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០ ជនសង្ស័យ និង​ជនរងគ្រោះ​២​នាក់​(​សាកសព​)​សរុប​៣​នាក់​បាន​ចេញទៅ​នេសាទ​ត្រី​នៅ​ចំណុច​កោះ​ថាស​ស្ថិតក្នុង​ទឹកដី​ក្រុង​កោះរ៉ុង ។ ​ នៅ​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​បាន​ប្រទះឃើញ​សាកសព​អណ្តែត​លើ​ផ្ទៃសមុទ្រ ឈ្មោះ ប៊ុន បូរ៉ា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨២ ជនជាតិខ្មែរ ជា​កូនដៃ​ទូក...

​តុលាកា​ក្រុងភ្នំពេញ​ចេញ​ដីកាឃុំខ្លួន​មន្ត្រីនគរបាល​ម្នាក់​រីឯ​កូនស្រី​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​សំណុំរឿង​បង្ក​ហឹ​ង្សា​ដោយ​ចេតនា​របស់​មន្ត្រីនគរបាល​ចិត្ត​ភ្លើង​រួមជាមួយ​កូនស្រី វាយ​ទៅលើ​សិស្សសាលា​វិទ្យាល័យ​ជម្ពូ​វ័ន បណ្តាលឱ្យ​រងរបួស​៥​នាក់ មកដល់​ព្រឹក​ថ្ងៃទី​៨ ខែមីនា​ឆ្នាំ​២០២០​នេះ​។​លោក​កើត​សាំង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន​អនុវត្តន៍​ទៅលើ​មន្ត្រីនគរបាល​ចិត្ត​ភ្លើង​រីឯ​កូនស្រី​ត្រូវបាន​តុលាកា​សម្រេច ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ។​ ​មន្ត្រីនគរបាល​តុលាការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ឈ្មោះ ឈុំ សា​វ៉េ​ត មានឈ្មោះ​មួយទៀត ឆាយ វណ្ណ​ធឿន ភេទ​ប្រុស...

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​៨​មីនា​លើក​ទី​១០៩

ដោយៈ​សុផល​/​ភ្នំពេញ​៖​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០២០​បាន​ប្រារព្ធ​អបអរសាទរ​ខួប​លើក​ទី​១០៩​នៃ​ទិវា​អន្តរជាតិ​នារី​៨​មីនា​នៅ​ទីស្នាក់ការ​អង្គការ​របស់ខ្លួន​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​៧០​នាក់​មកពី​តាម​សហគមន៍​នានា​។​ ​ជា​រៀងរាល់ឆ្នាំ​ទិវា​នេះ​គឺជា​ថ្ងៃមួយ​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​គោរព​ដល់​សមិទ្ធផលរ​បស់​ស្ត្រី​ទូទាំង​ប្រវត្តិសាស្ត្រ​និង​ពិភពលោក​។​ជា​ថ្ងៃ​ដែល​ស្ត្រី​មកពី​គ្រប់​មជ្ឈដ្ឋាន​និង​វប្បធម៌​ផ្សេងៗ​គ្នា​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​សមភាព​យេនឌ័រ​និង សិទ្ធិ​ស្ត្រី​។​បើតាម​អ្នករៀបចំ​កម្មវិធី​បានឱ្យដឹងថា​ការ​ប្រារព្ធ ទិវា​អន្តរជាតិ​នារី​៨​មីនាឆ្នាំ​២០២០​នេះ​ត្រូវបាន​រៀបចំឡើង​ទូទាំង​ពិភពលោក​។​ ​ដោយឡែក​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ទូទាំង​សកល​ចំនួន​៤២​ប្រទេស​ក៏បាន​រៀបចំ​ទិវា​នេះដែរ​ដើម្បី​លើកកម្ពស់​និង​គាំទ្រ​ដល់​ស្ត្រី​ដែល​កំពុងតែ​ងាយ​រងគ្រោះ​និង​ទទួល​ស្តាប់ឮ​សំឡេង​នៃ​ការទាមទារ​រក​ការគាំទ្រ​ការយកចិត្តទុកដាក់​ដ​ល់​ស្ត្រី​លើ​បញ្ហា​សុខភាព​និង​បញ្ហារ​នានា​ដែល​កំពុង​កើតមាន​ទៅលើ​ពួកគេ​។ ​គួរ​ជម្រាប​ថា​ទិវា​អន្តរជាតិ​នារី​៨​មីនា​ខួប​លើក​ទី​១០៩​ឆ្នាំ​២០២០​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ឡើង​ក្រោម​ប្រធានបទ​«​មាន​សន្តិភាព​មានការ​លើកកម្ពស់​មាន​សមភាព​យេនឌ័រ​»​ដែល​បង្ហាញឱ្យឃើញ​ពី​ការដើរ​តួនាទី​យ៉ាងសំខាន់​របស់​សុខសន្តិភាព​នៅក្នុង​សង្គមជាតិ​។​ជាពិសេស​សុខសន្តិភាព​នេះ​បាន​ចូលរួមចំណែក​ជួយ​ដល់​ការលើកកម្ពស់​សិទ្ធិសេរីភាព​របស់​ស្ត្រី​និង​ជួយ​ឲ្យ​ស្ត្រី​មានតម្លៃ​កាន់តែ​ខ្ពស់​ឡើង​នៅក្នុង​សង្គម​៕S/ ​ចំណងជើង​រូបថត​៖​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​០៨​មីនា​លើក​ទី​១០៩​

បវរកញ្ញា​ភេទ​ទី​៣​ពិភពលោក​បាន​ទៅ​កញ្ញា​មក​ពី​ម៉ិក​ស៊ិ​ច​

​បន្ទាប់​ពី​ការត្រួតពិនិត្យ​សីតុណ្ហភាព​ខ្លួន និង​មាន​ការចូលរួម​ទស្សនា​តិចជាង​ការប្រឡង​មុនៗ​ដោយសារ​ការភ័យខ្លាច​អំពី​កូរ៉ូណា​វីរុស កញ្ញា វ៉ា​ឡេន​ទីណា ផ្លា​ឆែរ​​ត្រូវបាន​បំពាក់​ម្កុដ​បវរកញ្ញា​ភេទ​ទី​៣​ពិភពលោក​កាលពី​ថ្ងៃ​សៅរ៍​ទី​០៧​មីនា​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​។​ ​ការប្រឡង​បវរកញ្ញា Miss International Queen​ឆ្នាំ​២០២០​នៅ​តែ​ត្រូវ​បន្តធ្វើ ទោះ​ជា​ព្រឹត្តិការណ៍​ជាច្រើន​ត្រូវបាន​លុប​ចោល​ដោយ​សារ​ព្រួយបារម្ភ​អំពី​កូរ៉ូណា​​វីរុស តែ​អ្នកចូលរួម​ទស្សន​ការប្រឡង​ឆ្នាំ​នេះ​តិចជាង​រាល់​ដង​។​ ​ពួក​អ្នក​រៀបចំ​ក៏​បាន​ណែនាំ​ដែរ​ថា នរណា​ម្នាក់​ដែល​មិន​ស្រួលខ្លួន​កុំ​មក​ចូក​រួម​ពិធី​។​ដើម្បី​សម្រន់​ការភ័យខ្លាច ទីតាំង​រៀបចំ​ពិធី​ទាំងមូល​ត្រូវ​បាន​បាញ់ថ្នាំ​សម្លាប់​​មេរោគ...

​ម្ចាស់​រទេះ​បន្លែ​៧​នាក់​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ថា​ឈប់​ចត​គ្មាន​សណ្តាប់ធ្នាប់ទៀត​

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ម្ចាស់​រទេះដឹក​បន្លែ​ផ្លែឈើ​ចំនួន​៧​នាក់​នៅ​ព្រំដែន​ចាំ​យាម​បាន​ចូលខ្លួន​ធ្វើ​កិច្ចសន្យា​ជាមួយនឹង​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា​ថា​ឈប់​ចត​លើផ្លូវ​គ្មាន​សណ្តាប់ធ្នាប់​តទៅទៀត​។ កិច្ចសន្យា​របស់​ម្ចាស់​រទេះ​បន្លែ​ផ្លែឈើ​នេះ​ធ្វើឡើង​ក្រោយពី​អាជ្ញាធ​សមត្ថកិច្ច​ស្រុក​ស្ទួ​ចរ​ទេះ​ដែល​ចត​លើផ្លូវ​យ៉ាង​អនាធិបតេយ្យ​កាលពី​ថ្ងៃទី​២ មីនា ឆ្នាំ​២០២០​កន្លងទៅ​។​ ​លោក ប្រាក់ វិចិត្រ អភិបាលស្រុក​មណ្ឌលសីមា បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមីនា​ឆ្នាំ​២០២០ នេះ​ថា​គិត​ចាប់ពី​ថ្ងៃទី​២​មីនា​ដែលជា​ថ្ងៃ​ស្ទួ​ច​រទេះដឹក​ផ្លែឈើ​និង​បន្លែ​នៅ​ព្រំដែន​ចាំ​យាម​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​គឺមាន​ម្ចាស់​រទេះ​ចំនួន​៧​នាក់​ហើយ​ដែល​ចូលខ្លួន​មក​ដោះស្រាយ​និង​ធ្វើ​កិច្ចសន្យា​។​អាជ្ញាធរ​មិន​ពិន័យ​ជា​ថវិកា​អ្វី​ទេ​សំខាន់​សុំឱ្យ​ពលរដ្ឋ​អាជីវករ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ធ្វើឱ្យ​សណ្តាប់ធ្នាប់​សោ​ភណ្ឌ​ភាព​បរិស្ថាន​នៅ​មាត់ច្រក​ព្រំដែន​ចាំ​យាម​មាន​ភាពល្អ​ប្រសើរឡើង​វិញ​គ្រា​មាន​ភាពអនាធិបតេយ្យ​ជាច្រើន​កន្លងមក​។​ ​លោក​អភិបាលស្រុក​មណ្ឌលសីមា​បាន​បន្តថា​នៅសល់​រទេះ​ចំនួន​១០​គ្រឿង​ទៀត​ដែល​មិនទាន់​ឃើញ​មាន​ម្ចាស់​មក​ដោះស្រាយ​ព្រោះ​ពុំ​ដឹងថា​ម្ចាស់​នៅឯណា​ខណៈ​ភាគច្រើន​រទេះ​ចត​ចោល​តាម​ចិញ្ចើមផ្លូវ​គ្មាន​អ្នកទទួលខុសត្រូវ​។​បច្ចុប្បន្ន​ស្ថានភាព​អនាម័យ​បរិស្ថាន​និង​សណ្តាប់ធ្នាប់​នៅ​ព្រំដែន​មាន​ភាពល្អប្រសើរ​បន្តិច​ហើយ​គ្រា​មាន​ចូលរួម​សហការ​។​ ​ការអនុវត្ត​ច្បាប់​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ព្រំដែន​ចាំ​យាម​របស់​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា​គឺធ្វើឡើង​តាម​ការជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​ឱ្យ​ស្អាត​ល្អ​ចាប់តាំងពី​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០​កន្លង​ទៅដោយ​តម្រូវឱ្យមាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​។ ​ ជាក់ស្តែង​នៅពេលនេះ​ឱសានវាទ​នៃ​ជូនដំណឹង​បាន​មកដល់​ហើយក៏​រៀបចំ​នូវ​ទីតាំង​ថ្មី​តូប​លក់ដូរ​អាជីវកម្ម​និង​ចំណត​សម្រាប់​រទេះដឹក​ផ្លែឈើ​បន្លែ​ចូល​ចត​រួចរាល់​ហើយ​ក្រោយ​ដឹក​ជ​ញ្ចូ​ន​ទំនិញ​រួច​។​ប៉ុន្តែ​ម្ចាស់​រទេះ​ទាំងនោះ​ពុំបាន​សហការ​ជាមួយ​អាជ្ញាធរ​ទេ​គឺ​នៅតែ​បន្ត​ចត​រទេះ​ពាសពេញ​ដងផ្លូវ​និង​ចិញ្ចឹម​ផ្លូវ​ដដែល​។...

​បុរស​ម្នាក់​បាន​លោត​ពីលើ​អគារ​កម្ពស់​៦​ជាន់​បណ្តាលឱ្យ​របួសធ្ងន់​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​:​បុរស​ម្នាក់​ដែល​គេ​អះអាងថា​ជា​មនុស្ស​មាន​ជំងឺ​ប្រ​សៃ​ប្រសាទ​បាន​លួច​ឡើងលើ​អគារ​និង​លោត​ចុះមក​ខាងក្រោម​ចំ​រថយន្ត​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​BF០១២៧​រងរបួស​ធ្ងន់​។​ករណីនេះ​កើតឡើង​នៅ​ចំណុច​អាគារ​ម​ជ្ឍ​ម​ណ្ឌ​ECC​តាមផ្លូវ​ន​រោ​ត្ដម​ស្ថិតនៅ​ភូមិ​១០​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​កាលពី​យប់​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​។​ ​ជននេះ​ឈ្មោះ​ស៊ិន​សារ៉េត​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ស្រុកកំណើត​ភូមិ​ទួល​ក្រឡៅ​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​រងរបួស​ធ្ងន់​។​ក្រោយ​កើតហេតុ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​មានជ័យ​ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​នគរបាល​បានបញ្ជាក់​ថា​បុរស​នេះ​មាន​ជំងឺ​ប្រចាំកាយ​មាន​សតិ​មិនល្អ​ទើប​បម្រុង​លោត​សម្លាប់ខ្លួន​ពី​ជាន់​ទី​៦​យ៉ាងនេះ​។​ចំណែក​ម្ចាស់​រថយន្ត​ក៏​មិន​ទាមទារ​សំណង​ទេ​ក៏បាន​យក​រថយន្ត​ទៅ​ជួសជុល​ឡើងវិញ​៕S/​