Day: March 9, 2020

ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ​៖ “​មាន​សន្តិភាព មានការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ “

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ មន្ទីរ​កិច្ច​នារី​រាជធានី​ភ្នំពេញ បានធ្វើ​ពី​ធី​អបអរសាទរ​ខួប​លើក​ទី​១០៩ នៃ​ទិវា​អន្តរជាតិ​នារី​៨​មីនាឆ្នាំ​២០២០​ក្រោម​ប្រធានបទ​“​មាន​សន្តិភាព​មានការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​”​ដែល​បាន​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​លោកស្រី​ឃួន​គឹម​នី​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មការ​ពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ (​គ​.​ក​.​ស​.​ក​)​។​ ​លោកស្រី កាន់ រតនៈ​ឧ​ប្បុល ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា មន្ទីរ​កិច្ចការនារី បាន​ប្រារព្ធ​ពិធី​អប​អេ​សាទរ​ទិវា​នារី​អន្តរជាតិ ៨​មីនា ឡើងជា​រៀងរាល់ឆ្នាំ​ពីព្រោះ​រាជរដ្ឋាភិបាល...

​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កណី​លួច​ម៉ូតូ​

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​ត្រូវបាន កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​បាន​ភ្លាមៗ ក្នុងករណី​លួច​ម៉ូតូ​នៅ​ថ្ងៃទី​9​ខែ​មិនា​ឆ្នាំ​2020​នៅ​ចំណុច​ផ្លូវជាតិ​លេខ​05​ក្រុមទី​3​ភូមិខ​សង្កាត់​ច្រាំង​ចំរេះ​ទី​2 ខណ្ឌ​ឬ​ស្សី​កែវ ។​ ​លោក​ហ៊ាង​ថា​រ៉េត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានបញ្ជាក់​ថា​ករណី​ឃាត់​ចោរលួច​ម៉ូតូ​ម៉ាក​CLiCK125​ពណ៌​ស​ពាក់​ស្លាក​លេខ​1DE.2278​ភ្នំពេញ​ភ្លាមនោះ​ជនរងគ្រោះ​ក៏បាន​ស្រែក​ផ្អើល​ឆោ​ទ្បោ​ក៏បាន​ជួប​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​និង​ប៉ុស្តិ៍​បាន​ដេញតាម​រហូតដល់​ចំណុច​ផ្លូវជាតិ​លេខ​05​ស្ថិតនៅ​ក្រុមទី​10​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ក៏​ឃាត់ខ្លួន​បាន​ព្រម​និង​វត្ថុតាង​ម៉ូតូ​របស់​ជនរងគ្រោះ​។​ ​លោក​បន្តថា​ជនសង្ស័យ​ឈ្មោះ​លី​អ៊ឹម​រ៉​ន​ភេទ​ប្រុស​អាយុ​22​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន​ក្រុម​1​ភូមិ​1.​សង្កាត់​ច្រាំង​ចំរេះ​ទី​1​មុខរបរ​គ្មាន​(​ឃាត់ខ្លួន​)​មាន​សារធាតុ​ញៀន​។​ចំណែក​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ សាន់ អី ភេទ ប្រុស...

អភិបាលខេត្ត​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​៣​ខ្សែ​ក្នុង​ក្រុង​សៀមរាប​

​ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​កាលពី​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​លោក​ទៀ​សីហា​អភិបាលខេត្ត​បាន​ដឹកនាំ​មន្ទីរ​អង្គ​ភាពចុះ​ពិនិត្យ​ការដ្ឋាន​សាសង់​ផ្លូវ​ចំនួន​៣​ខ្សែ​។​ក្នុងនោះ​ដោយ​ផ្លូវ​ទី​១,​ស្ថិត​ផ្លូវ​ភូមិ​តាវៀន​ចាប់ពី​ក្រោយ​ផ្សារលើ​កាត់​ផ្ទះ​តា​អុច​រហូតដល់​ផ្លូវ​វាង​ក្រុងមាន​ប្រវែង​១.២៥០​ម៉ែត្រ​ទទឹង​១០​ម៉ែត្រ​និង​ដាក់លូ​មុខកាត់​១​ម៉ែត្រ​(​លូ​ជ្រុង​)​។​ផ្លូវ​នេះ​អនុវត្តបាន​ប្រមាណ​៩៧​ភាគរយ​ដែលជា​គម្រោង​របស់​រដ្ឋ​បាល​ខេត្ត​ដោយ​សាងសង់​ប្រភេទ​ផ្លូវ​បេតុង​,​។​ ​ទី​២,​ផ្លូវ​ភូមិ​តាវៀន​ចាប់ពី​ផ្លូវ​៧​មករា​ចំណុច​ហាង​លក់​គ្រឿងសំណង់​លី​ហាំង​សេង​រហូតដល់​ក្រោយ​គ្លីនិក​នាគ​ទេ​ពម​ឋ​ន​ប្រវែង​៧៩០​ម៉ែត្រ​ទទឹង​៦,៥​ម៉ែត្រ​(​លូ​ជ្រុង​)​។​ផ្លូវ​នេះ​អនុវត្តបាន​ប្រមាណ​៣០​ភាគរយ​ដែលជា​គម្រោង​របស់​រដ្ឋ​បាល​ខេត្ត​ដោយ​សាងសង់​ផ្លូវ​ប្រភេទ​ផ្លូវ​បេតុង​។​ ទី​៣,​ផ្លូវ​ក្រវ៉ាត់​ក្រុង​ចាប់ពី​ចុង​កៅស៊ូ​រហូតដល់​ផ្លូវបំបែក​ជន្លង់​មាន​ប្រវែង​២.២៣០​ទទឹង​១៤​ម៉ែត្រ​អនុវត្តបាន​៦០​ភាគរយ​និង​ការដាក់​លូ​មូល​មុខកាត់​១​ម៉ែត្រ​តាម​បណ្តោយ​ផ្លូវ​អនុវត្តបាន​៧០​ភាគរយ​ដែលជា​គម្រោង​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដោយ​សាងសង់​ផ្លូវ​ប្រភេទ​ផ្លូវ DBST​។​ ​សូមបញ្ជាក់​ផងដែរ​ថា គម្រោង​សាងសង់​ផ្លូវ ២​ខាងលើនេះ ស្ថិតក្នុង​ចំណោម​គម្រោង​ផ្លូវ​ទាំង ១៧ របស់​រដ្ឋបាល​ខេត្តសៀមរាប​ហើយ​គម្រោង​សាងសង់​ផ្លូវ​ផ្សេងៗ​ទៀត​បាន​នឹង​កំពុងដំណើរការ​ផងដែរ​។​ជាមួយនឹង​ការសាងសង់​នេះ​ឯកឧត្តម​អភិបាលខេត្ត​ក៏​ស្នើ​សុំឱ្យ​បងប្អូន​ចូលរួម​សហការ​ក្នុងការ​ពង្រីក​ទំហំ​ផ្លូវ​ដែល​កំណត់ដោយ​អាជ្ញាធរខេត្ត​។​ទន្ទឹមនឹងនេះ​លោក​អភិបាលខេត្ត​សូម​ធ្វើការ​យោគយល់​ពី​បងប្អូន​ខ្ពស់​ពី​សំណាក់​បងប្អូន​ដែល​បានរស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ដែលមាន​ការប៉ះពាល់​ដោយ​ក្រុមការងារ​សាងសង់​ផ្លូវ​នេះ​៕S/ ​រូបភាព​÷ អភិបាលខេត្ត​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ ៣​ខ្សែ​ក្នុង​ក្រុង​សៀមរាប​មាន​ផ្លូវ​ចុង​កៅស៊ូ ផ្លូវ​តា​អុច និង​ផ្លូវ​ខាងកើត​ផ្ទះ​លក់សំន​ង់​លី...

សភាពការណ៍​កូ​វីដ​១៩​ធ្វើឱ្យ​ចំណូល​ពន្ធ​ច្រកទ្វា​អន្តរជាតិ​មាន​ភាគរយ​ទាប​ជាង​ច្រកទ្វារ​ទ្វេភាគី​

ដោយ​បូកគោ​/​កំពត​៖​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ​១៩​ប្រាក់ចំណូល​ពន្ធគយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បែរជា​ស្ថិតក្នុង​លំដាប់​ភាគរយ​តិចជាង​ចំណូល​របស់​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់​ទៅវិញ​។ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ដ៏​សំខាន់​មួយ​នេះ​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ចំណុះ​ទីស្នាក់ការ​ត្រូវ​គិតគូរ​អំពី​សាមគ្គីភាព​ផ្ទៃក្នុង​ដើម្បី​រួមគ្នា​រកប្រាក់​ចំណូល​ជូន​រដ្ឋ​ឱ្យបាន​ស័ក្តិសម​នឹង​បរិមាណ​ទំនិញ​នាំចូល​។ ​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​កុម្ភៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​លោក​ង៉ែត​សាវឿន​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​បាន​មានប្រសាសន៍ថា​នា​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ​១៩​ប្រាក់ចំណូល​ពន្ធគយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បែរ​ជាមាន​ភាគរយ​តិចជាង​ចំណូល​របស់​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់​ទៅវិញ​។​ក្នុងនោះ​ច្រកទ្វារ​ព្រែក​ចាក​បាន​ធ្លាក់​មក​ត្រឹម​១៨​ភាគរយ​ខណៈដែល​ច្រកទ្វារព្រំដែន​ទ្វេរ​ភាគី​ទាន់ហន់​ប្រមូលបាន​រហូតដល់​ទៅ​១២០​ភាគរយ​។ ​លោក​ប្រធាន​ទីស្នាក់ការ​បាន​ក្រើន​រំលឹកថា​ដើម្បី​ទប់ស្កាត់​រាល់​ល្បិចកល​របស់​ជនខិលខូច​និង​ក្រុម​ឈ្មួញ​ឆ្លៀតឱកាស​មួយចំនួន​នោះ​មន្ត្រី​គ្រប់ផ្នែក​ចំណុះ​ទីស្នាក់ការ​ទាំងមូល​ត្រូវ​រួម​សាមគ្គី​ផ្ទៃក្នុង​និង​បន្ត​កិច្ចសហការ​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​ឱ្យបាន​ល្អប្រសើរ​បន្ថែមទៀត​។​ជាមួយនេះ​ក៏ត្រូវ​គោរព​និង​អនុវត្តតាម​ស្មារតី​នៃ​លិខិតបទដ្ឋាន​គតិយុត្ត​នានា ពិសេស​អនុក្រឹត្យ​លេខ​៦៤ អនក្រ​.​បក ចុះ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ ២០០១​។​ ​ លោក​ង៉ែត​សារឿន​បាន​បន្តទៀតថា​មន្ត្រី​ក្នុង​ដែន​ជំនាញ​ត្រូវ​ប្រមូលគ្នា​មក​ត្រួតពិនិត្យ​ទំនិញ​និង​ឯកសារ​ផ្សេងៗ​នៅ​កន្លែង​តែមួយ​។​តាម​បញ្ជរ​នីមួយៗ​ត្រូវមាន​ស្លាក​ឈ្មោះ​អង្គភាព​ឬ​ស្ថាប័ន​ឈរជើង​ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកដំណើរ​នានា​មក​ទទួល​សេវា​។​ ​ភាពប្រាកដប្រជា​សម្រាប់​កិច្ចការងារ​ជា​អាយុជីវិត​របស់​រាជរ​ដ្ឋា​ភិ​បាល​នេះ​គឺ​រាល់​មធ្យោបាយ​ដឹកជញ្ជូន​និង​ទំនិញ​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ដាច់ខាត​ត្រូវតែ​មានច្បាប់​អនុញ្ញាត​ជា​ចាំបាច់​។​និយាយ​រួម​មិនអាច​បណ្តែតបណ្តោយ​ឱ្យមាន​ភាព​លាក់​លៀប ស៊ុមគ្រលំ ឬ​ឃុបឃិត​គ្នា​កើតមាន​ជាដាច់ខាត​៕S/​

​នគរបាលចាប់បាន​រថយន្ដ​ដឹកឈើ​មួយគ្រឿងនៅខេត្តស្ទឹងត្រែង

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចាប់បាន​រថយន្ដ​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង​នៅ​ថ្ងៃទី ៩​ខែមីនា​ឆ្នាំ​២០២០​។​ លោក​វរសេនីយ៍ឯក​វ៉ា​សុផាន់​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់ថា​រថយន្ត​ដឹកឈើ​នេះ​ដឹក​ចេញ​មកពី​ឃុំ​ស្រែគរ​ថ្មី​ឆ្លងកាត់​តាមផ្លូវ​ក្រាល​ក្រួស​ក្រហម​ឃុំ​ភ្លុក​ឃុំ​កំ​ភុ​ន​ឃុំ​សាម​ឃួ​យ​ស្រុក​សេ​សាន​ចូល​មករក​ទីផ្សារ​ក្នុង​ទី​រួម​ខេត្តស្ទឹងត្រែង​។​សមត្ថកិច្ច​យើង​ស៊ើប​ដឹង​ទើប​តាម​ក្រោយមក​ស្ទាក់​ចាប់បាន​នៅ​ទីប្រជុំជន​ភូមិ​រា​ជានុ​គោល​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​ ​ ក្រោយពី​បង្ក្រាប​រថយន្ត​និង​ឈើ​យើង​បានប្រគល់​ជូនទៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​មន្ដ្រី​រដ្ឋា​បាល​ព្រៃឈើ​បាន​ប្រាប់ថា វត្ថុតាង ប្រភេទ​ឈើ​បេង មាន​ចំនួន​138​ដុំ ស្មើ 1,901 ( មួយ​ម៉ែត្រគូប​ប្រាំបួន​ផ្លាន​) បានប្រគល់​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដោយឡែក​មធ្យោបាយ​បម្រើ​ឲ្យ​បទល្មើស​ជា​រថយន្ត​សាំ​យ៉ុង...

ស្ថានទូត​ចិន​បញ្ជាក់​អំពី​ការខិតខំ​ដោះស្រាយ​វិបត្តិ​កង្វះ​វត្ថុធាតុដើម​សម្រាប់​ឧស្សាហ៍កម្ម​កម្ពុជា​

​ដោយៈ ពិស្តារ​/​ភ្នំពេញៈ​ក្នុងនាម​ជា​បងប្អូន​ដែកថែប ប្រទេស​ចិន​បាន​កំពុងតែ​ចាត់វិធានការ​និង​សកម្មភាព​យ៉ាង​ឆាប់ រហ័ស​ក្នុងការ​ដោះស្រាយ​បញ្ហា​កង្វះ​វត្ថុធាតុដើម​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​នៅក្នុង​ប្រទេស​កម្ពុជា នេះ​គឺជា​ការបញ្ជាក់​របស់​ម​ន្ត្រី​ជាន់ខ្ពស់​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី ៩ ខែ មីនា ឆ្នាំ​២០២០​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ។​ លោក វូ ជូ​កាន (...

​របួសធ្ងន់​ម្នាក់​ស្រាល​ពីរ​នាក់​ដោយសារ​ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​រំដួល​

វ៉ៃ​កូ​/​ស្វាយរៀង​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ចំណែក​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់ទៀត​បាន​រងរបួស​ស្រាល​នៅក្នុង​ករណី​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​និង​ម៉ូតូ​ដែល​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​ទាបភ្លឺ​ចូល​នៅ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​នៅលើ​ផ្លូវ​លេខ​១៣​ត្រង់ចំណុច​ស្ថិតនៅ​ភូមិ​ចក​ឃុំ​កំពង់​ចក​ស្រុក​រំដួល ខេត្ត​ស្ចា​យ​រៀង រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា ។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ម៉ូតូ​ទី​១ ម៉ាក្ស​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​2019 ពាក់​ផ្លាកលេខ​ត្បូងឃ្មុំ 1G.0973​បើកបរ​ដោយ​ឈ្មោះ​ដុក​ឈាង​ភេទ​ប្រុស​អាយុ​31​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​កៀប​ក្តាម​ឃុំ​ត្រពាំង​ស្តៅ​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​(​មាន​មួកសុវត្ថិភាព​)​រងរបួស​ជើង​ខាងឆ្វេង​ធ្ងន់ ម៉ូតូ​ខូចខាត​ធ្ងន់​។ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង អ្នករួមដំណើរ​ម្នាក់ ឈ្មោះ អន...

​ផ្លូវ​ជុំវិញ​បរិវេណ​រង្វង់​មូល​ស្រអែម​នឹងត្រូវ​ពង្រីក​ឱ្យបាន​ជាង​៤​ម៉ែត្រ

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​លោក​សំលាង​ទ្រី​បាន​លើកឡើងថា​មន្ទីរ​នឹង​ពង្រីក​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ជុំវិញ​បរិវេណ​រង្វង់​មូល​ស្រអែម​យ៉ាងតិច​ឱ្យបាន​៤,៥០​ម៉ែត​បន្ថែមទៀត​។​ការលើកឡើង​របស់លោក​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​បែបនេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​បន្ទាប់ពី​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​បានស្នើរ​សុំ​មកដល់​រូបលោក​ដោយផ្ទាល់​ក៏ដូចជា​ប្រជាពលរដ្ឋ​។​ ​ប្រជាពលរដ្ឋ​តែងតែ​សុំឱ្យ​ខាង​មន្ទីរ​របស់លោក​ពង្រីក​ផ្លូវ​ខាងលើនេះ​ឱ្យបាន​ធំ​ទូលាយ​ជាង​មុន​ដើម្បី​ជាកា​ងាយស្រួល​ដល់​កា​ធ្វើចរាច​របស់​បងប្អូន​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​នឹង​អន្តរជាតិ​ដែល​លោក​មក​ទស្សនា​ប្រាសាទព្រះវិហារ​ដែល​ជាស​ម្ប​ត្តិ​បិ​តិក​ភណ្ឌ​ពិភពលោក​។​ ជាមួយគ្នា​នោះដែរ​លោក​សំលាង​ទ្រី​បាន​បញ្ជាក់ថា​ការពង្រីក​ផ្លូវ​នេះ​គឺ​មិនមែន​ពង្រីក​ត្រឹមតែ​ក្បែរ​បរិវេណ​រង្វង់​មូល​ស្រអែម​នោះទេ​គឺ​លោក​អាច​ពង្រីក​ដោយ​គិត​ចាប់ពី​រង្វង់​មូល​នោះ​ទៅ​គឺមាន​ប្រវែង​២​គីឡូម៉ែត្រ​ឯណោះ​។​ទទឹម​និង​នោះ​លោក​ប្រធាន​មន្ទីរ​ក៏បាន​ស្នើសុំ​ឱ្យ​លោក​មេឃុំ​ក៏ដូចជា​អាជ្ញាធរ​ស្រុក​មេត្តា​ចូលរួម​សហការ​ណ៍​គ្នា​ដើម្បី​ជា​ភាពងាយស្រួល​ដល់​កា​ពង្រីក​ផ្លូវ​ខាងលើនេះ​។​ ​គួរបញ្ជាក់​ផងដែរ​ថា​រង្វង់​មូល​ស្រអែម​នេះ​គឺមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រអែម​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ប្រាសាទព្រះវិហារ​ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​។​បច្ចុប្បន្ន​រង្វង់​មូល​នេះ​កំពុងធ្វើកា​សាងសង​បាន​ប្រហែល​80​ភាគរយ​ហើយ​។​ ​ត្រូវ​បង្ហើយ​នៅមុន​បុណ្យចូលឆ្នាំ​ខែ​ខាងមុខនេះៗ​ជាកា​លើកឡើង​របស់លោក​ប្រធាន​មន្ទីរ​នោះ​លោ​កថា​រូបចម្លាក់​នោះ​ទៀតសោត​គឺ​យកតាម​រូបចំលាក់​តាម​រចនាបថ​ប្រាសាទព្រះវិហារ​មាន​រហូតដល់​ទៅ​75​ភាគរយ​នឹង​យក​រូប​រចនាបទ​គូ​បុ​រៈ​ទី​ប្រាំ​របស់​ប្រាសាទព្រះវិហារ​មកឈរ​បង្អួតរៀង​យ៉ាង​សង្ហា​ទៀតផង​៕S/​

សម្ដេច​ក្រឡាហោម ស ខេង​បញ្ជាក់​ពី​ការបែងចែក​មន្ត្រី​ចុះ​បំពេញការងារ​នៅ​ថ្នាក់មូលដ្ឋាន​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​អំពី​ការបែងចែក​មន្ត្រី​ចុះ​បំពេញការងារ​នៅ​ថ្នាក់មូលដ្ឋាន ព្រមទាំង​បាន​ផ្ទេរសិទ្ធិ​អំណាច និង​ធនធាន​ហិរញ្ញវត្ថុ​។​ដើម្បីឱ្យ​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​កាន់​តែមាន​លទ្ធផល​គ្រប់គ្រាន់​ក្នុង​ការផ្ដល់​សេវាសាធារណៈ​និង​ការអភិវឌ្ឍ​មូលដ្ឋាន​សំដៅ​បម្រើ​ផលប្រយោជន៍​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​ ​រាជរដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ចាត់តាំង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ដើម្បី​ផ្ដល់​ការគាំទ្រ​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បន្ថែមទៀត​ជូន​ប្រជាពលរដ្ឋ​។​ការបញ្ជាក់​នេះ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ស្នា​យសរ ស្ថិត​ក្នុងភូមិ​ព្រៃខ្លា និង​ភូមិ​ពោធិ​សា​បាង ឃុំ​រាប ស្រុក​ពារាំង...

​វិទ្យាស្ថាន​គរុកោសល្យ នឹង​ក្លាយជា​វិទ្យាស្ថាន​គំរូ​ផ្តល់​ការអប់រំ​គ្រូបង្រៀន​

ដោយៈ​សុផល​/​បាត់ដំបង​៖​គិត​មកដល់ពេលនេះ​វិទ្យាស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបង​និង​រាជធានី​ភ្នំពេញ​សាងសង់​សម្រេចបាន​ចំនួន​៣៣​ភាគរយ​ហើយដោយ​ប្រើប្រាស់​ថវិកា​សរុប​ប្រមាណ​ជាង​២២​លាន​ដុល្លារ​។​ថវិកា​នេះ​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(Jica)​។​ ​ ដោយ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៩​វិទ្យាស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបង​គ្រោង​នឹង​បញ្ចប់​នៅ​ខែតុលា​ឆ្នាំ​២០២០​និង​ទីតាំងនៅ​ភ្នំពេញ​នឹង​បញ្ចប់​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​នៅពេល​បញ្ចប់​វិទ្យាស្ថាន​គរុកោសល្យ​ទាំងពីរ​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ផ្តល់​ការអបរំ​គ្រូបង្រៀន​ដល់​កម្រិត​បរិ​ញ្ញ​ប​ត្រ​និង​ជា​វិទ្យាស្ថាន​បណ្តុះ​ធនធានមនុស្ស និង​លើកកម្ពស់​អប់រំ និង​គុណភាព​គ្រូបង្រៀន​។​ ​ក្នុង​កម្មវិធី​ទស្សនកិច្ច​អ្នកសារព័ត៌មាន​ស្ដីពី​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ​(ODAPressTour)​រៀបចំ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(Jica)​ពីថ្ងៃ​៤​ដល់​៦​មីនាឆ្នាំ​២០២០​នាពេល​ថ្មីៗ​នេះ លោក MASHAKI SAKAKURA ប្រធាន​គម្រោង​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ បានឱ្យដឹងថា​៖ ការសាងសង់​វិទ្យាស្ថាន​ទាំងពីរ​នេះ​ចំណាយ​ថវិកា​ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក​និង​២​លាន​ដុល្លារ​ទៀត​សម្រាប់​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​។​ ​វិទ្យាស្ថាន​នៅ​បាត់ដំបង​ដែលមាន​៥​ខ្នង​គ្រោង​នឹង​បញ្ចប់​នៅ​ខែតុលា​ឆ្នាំ​២០២០​ចំណែក​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ​ដែលមាន​៤​ខ្នង​នឹង​បញ្ចប់​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០​។​បើ​គិត​មកដល់​ត្រឹម​ចុងខែ​កុម្ភៈ យើង​សម្រេចបាន​៣៣​ភាគរយ​ហើយ​។​...