Day: March 10, 2020

អ្នកជំនាញការ​អាជ្ញាធ​រ​ជាតិ​អប្សរា​អនុវត្ត​គម្រោង​អភិរក្ស​ប្រាសាទទន្លេស្ងួត​ដំណាក់កាល​ទី​២

ដោយៈ​អង្គរតូច​/​សៀមរាប​៖​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​អនុវត្ត​គម្រោង​អភិរក្ស​ប្រាសាទទន្លេស្ងួត​ដំណាក់កាល​ទី​២​បន្ទាប់ពី​បញ្ចប់​គម្រោង​អភិរក្ស​ដំណាក់កាល​ទី​១​នៅ​ខែកក្កដា ឆ្នាំ​២០១៩​។​ ​លោក​ជា សារិទ្ធ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​ប្រសាទ​ទន្លេ​ស្ងួត​បានឱ្យដឹងថា កម្មវិធីសិក្សា​ស្រាវជ្រាវ​ឯកសារ ចុះបញ្ជី​ថ្ម​រាយប៉ាយ​រក​ថ្ម​និង​រៀប​ផ្គុំ​សាកល្បង​ធ្វើ​សម្រង់​ប្លង់​និង​ការរុះរើ​ថ្ម​(​តួ​ប្រាសាទ​ទាំងស្រុង​ចាប់ពី​ដំបូល​រហូតដល់​គ្រឹះ​)​បាន​រួចរាល់​កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩​។ ​ពេលនេះ​ក្រុមការងារ​កំពុង​បន្ត​គម្រោង​ដំណាក់កាល​ទី​២ (​ឆ្នាំ​២០២០)​។​ចាប់ផ្តើម​ជួសជុល​ពង្រឹង​គ្រឹះ រៀប​ផ្គុំ​ថ្ម​ខឿន និង​តួ​ប្រាសាទ​វិញ​រហូតដល់​ស្រទាប់​ទី​១៥(​ត្រឹម​ធ្នឹម​ទ្វារ​)​ហើយ​គម្រោង​ដំណាក់កាល​ទី​៣ គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០២១​។​...

​មន្ត្រីនគរបាល​ស្រុក​គាស់ក្រឡ​ផ្សព្វផ្សាយ​គោលនយោបាយ​ស្តីពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​យោងតាម​ការណែនាំ​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តបាត់ដំបង​,​មន្ត្រីនគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គាស់ក្រឡ​។​ ​ សហការ​ជាមួយ​លោក​មេឃុំ​បាន​ចុះ​ផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដោយ​ផ្តោតទៅលើ​ផលប៉ះពាល់​នៃ​គ្រឿងញៀន​ច្បាប់​ចរាចរ​ផ្លូវគោក​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​គាស់ ក្រឡ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​៕S/ ​រូប​ថ​តះ​មន្ត្រីនគរបាល​ស្រុក​គាស់ក្រឡ​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​

ជូនដំណឹង​ពី​ការ​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី​មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្ដីជូនដំណឹង​ដល់​ក្រសួង​ស្ថាប័ន​អង្គភាព​រដ្ឋ​និង​វិស័យ​ឯកជន​អំពី​ការ​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី​មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណង់​រឹង​រាជធានី​ភ្នំពេញ​វិញ​។​ ​ តាម​សេចក្ដីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដើម្បី​គ្រប់គ្រង​រាល់​ចំណូល ចំណាយ ស្របតាម​នីតិវិធី​ហិរញ្ញវត្ថុ​សូម​គ្រប់​ក្រសួង​ស្ថាប័ន​អង្គភាព​រដ្ឋ​និង​វិស័យ​ឯកជន​ទាំងអស់​ដែល​ធ្លាប់បាន​ទូទាត់​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង តាមរយៈ​ការបោះ​ផ្សាយ​អាណត្តិ​ឬ​បង្វែរ​ត្រង់​ជូន​ក្រុមហ៊ុន ស៊ីន​ទ្រី។ ​សូមមេត្តា​រៀបចំ​បោះផ្សាយ​អាណត្តិ​ឬ​បង្វែរ​ត្រង់​មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង រាជធានី​ភ្នំពេញ​៕S/​

​ក្រសួង​ធនធានទឹក​មាន​ទិន្នន័យ​គ្រប់គ្រាន់​សម្រាប់​បូម​ស្តារ​ទន្លេ​ឱ្យមាន​និរន្តរភាព​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​នៅពេល​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​សួរថា​៖​តើ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​យល់​យ៉ាងណា​ចំពោះ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ឱ្យ​ក្រុមហ៊ុន​ចតុមុខ​រី​សសស៍​សឺ​ប​ផ្លា​យ​អ៊ី​ម​ផត​អិ​ច​ផត​ឯ​.​ក​បូម​ស្តារ​ខ្សាច់​ល្បាប់​ភក់​តាម​ដង​ទន្លេបាសាក់​ទន្លេមេគង្គ​ក្រោម​និង​ទន្លេមេគង្គ​លើ​? ​ចម្លើយ​របស់លោក​ម៉ៅ​ហាក់​អ្នកបច្ចេកទេស​ទន្លេ​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានបញ្ជាក់​នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​ថា​៖​បើ​និយាយ​ពី​បច្ចេកទេស​គឺ​គ្មាន​បញ្ហា​ទេ​ព្រោះ​ស្ថានភាព​របស់​តួ​ទន្លេ​ទាំងបី​(​ទន្លេបាសាក់​ទន្លេមេគង្គ​ក្រោម​និង​ទន្លេមេគង្គ​លើ​)​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​មាន​ទិន្នន័យ​គ្រប់គ្រាន់​។​ដោយសារ​ក្រសួង​បានធ្វើ​ការសិក្សា​ជាប្រចាំ​រាល់​ឆ្នាំ​អំពី​ការប្រែប្រួល​របស់​ទន្លេ​ទាំងនោះ​។​ ​មន្ត្រី​ខាងលើ​បាន​បញ្ជាក់ថា​ទិន្នន័យ​ថ្មី​បំផុត​អំពី​ស្ថានភាព​ទន្លេ​ទាំងបី​ត្រូវ​ក្រសួង​បានធ្វើការ​យ៉ាង​លម្អិត​នៅក្នុង​ឆ្នាំ​២០១៩​បន្ទាប់ពី​រាជរដ្ឋាភិបាល​ឱ្យធ្វើ​ការសិក្សា​ដើម្បី​ឈានទៅ​ធ្វើការ​បូម​ស្តារ​កន្លែង​ដែលមាន​ដីដុះ​បង្កឱ្យមាន​ការបាក់​ច្រាំង​និង​សាងសង់​ច្រាំងទន្លេ​កន្លែង​មានការ​ប្រឈម​នឹង​ការបាក់​ស្រុត​ខ្លាំង​ឡើងវិញ​។​ ព្រម​ពេល​ជាមួយនឹង​ការសិក្សា​នោះ​ច្រាំងទន្លេ​ដែល​បាន​បាក់​ជិត​ដល់​ផ្លូវជាតិ​បាក់​ដាច់​ផ្លូវ​សួនច្បារ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​និង​បង្គោល​ព្រំដែន​មួយចំនួន​ត្រូវបានធ្វើ​ការទប់ស្កាត់​ជា​បន្តបន្ទាប់​ដោយ​សាងសង់​ជា​បណ្តោះអាសន្ន​និង​រឹងមាំ​ក៏មាន​។​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ជំនាញ​ខាងលើ​បានឱ្យដឹង​ទៀតថា​ក្រសួង​ធ ន​ធាន​ទឹក មាន​ទិន​ន្ន​ន័យ​ពី​ផ្កាយរណប​រូប​ពីលើ​យន្តហោះ​និង​ការចុះ​វាស់​ផ្ទៀង ផ្ទាត់​ទួ​រ​ទន្លេ​ជាក់ស្តែង ថ្មី​បំផុត​។​ ​រំលឹក​ឱ្យដឹងថា​កាលពី​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០​កន្លងទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ជម្រាប​ដល់​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​អំពី​ករណី​សំណើសុំ​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុនសែន នាយក​រដ្ឋ មន្ត្រី ចុះ​ធ្វើការ​បូម​ស្តារ​ខ្សាច់ ល្បាប់​ភក់...

​អាជ្ញាធរ​អប្សរា​៖​ភ្ញៀវ​ទេសចរណ៍​បន្ត​ដើរ​ទស្សនា​នៅ​រមណីយដ្ឋាន​អង្គរ​ជាធម្មតា​

ដោយ​បាយ័ន​/​សៀមរាប​៖​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា​ភ្ញៀវ​ទេសចរណ៍​បន្ត​ដើរ​ទស្សនា​នៅ​រមណីយដ្ឋាន​អង្គរ​ជាធម្មតា​ដោយ​ពុំមាន​ខ្វល់​អ្វី​ឡើយ​។​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​យ៉ាង​ដូច្នេះ​នៅ​រសៀល​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​នេះ​។ ​មន្ត្រី​ដដែល​បានបញ្ជាក់​ទៀតថា​យើង​ឃើញថា​ភ្ញៀវ​ទេសចរណ៍​ទាំងនោះ​ហាក់​មានការ​យល់ដឹង​ការថែទាំ​សុខភាព​និង​មិនមាន​ការភ័យខ្លាច​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​មកកាន់​តំបន់​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​ខេត្តសៀមរាប​ឡើយ​៕S/ ​រូប​ថ​តៈ​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ជុំវិញ​ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០(​អាជ្ញាធរ​ជាតិ​អប្សរា​)​

ការលើកកម្ពស់​សិទ្ធិ​និង​តួនាទី​របស់​ស្ត្រី​បង្ហាញ​ពី​ភាពមិន​រើសអើង​ក្នុងសង្គម​កម្ពុជា​

ដោយ​បូកគោ​/​កំពត​៖​ការលើកកម្ពស់​សិទ្ធិ​និង​តួនាទី​របស់​ស្ត្រី​ចាប់តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់មូលដ្ឋាន​ជាការ​បង្ហាញឱ្យឃើញ​ពី​ភាពមិន​រើសអើង​ក្នុងសង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​មាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការអនុវត្ត​អនុសញ្ញា​លុបបំបាត់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នារី​ភេទ​ក្រោម​វត្តមាន​សិក្ខាកាម​អញ្ជើញ​មកពី​ខេត្តកោះកុង​ខេត្ត​កែប​ខេត្តតាកែវ​ខេត្តកំពង់ស្ពឺ​និង​ខេត្តកំពត​។​ ​ក្នុង​ពិធី​ដ៏​មាន​សារសំខាន់​នោះ​លោកស្រី​ឆាយ​វ៉ាន់​នឿន​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​សង្គម​ក​ម្ពុ​ជា​បច្ចុប្បន្ន​បានបង្ហាញ​ច្បាស់​នូវ​ភាពមិន​រើសអើង​តាមរយៈ​ការលើកកម្ពស់​សិទ្ធិ និង​តួនាទី​របស់​ស្ត្រី​តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់មូលដ្ឋាន​។​ផ្អែកលើ​កាលា​នុ​វឌ្ឍន៍ភាព​នេះ​ស្ត្រី​នៅ​ទូទាំងប្រទេស​ទទួលបាន​យ៉ាង​ពេញលេញ​នូវ​សិទ្ធិអំណាច​ក៏ដូចជា​ការធ្វើ​សេចក្ដីសម្រេច​ទាំង​ផ្នែក​រដ្ឋបាល​សាធារណៈ​និង​វិស័យ​នយោបាយ​ព្រមទាំង​សិទ្ធិ​ទទួលបាន​នូវ​ការការពារ​ស្របច្បាប់​ផងដែរ​។ ​លោកស្រី​រដ្ឋលេខាធិការ​បានបញ្ជាក់​ថាបើ​ប្រៀបធៀប​ស្ត្រី​ដែលជា​សមាជិក​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទីមួយ​គឺ​អំឡុង​ឆ្នាំ​១៩៩៣​និង​៩៨​មិនមាន​រដ្ឋមន្ត្រី​និង​រដ្ឋលេខាធិការ​ជានា​រី​ទេ​គឺមាន​ត្រឹមតែ​អនុរដ្ឋលេខាធិការ​ពីររូប​ប៉ុណ្ណោះ​។​ប៉ុន្តែ​បច្ចុប្បន្ន​មាន​ឧបនាយករដ្ឋមន្ត្រី​ជា​ស្ត្រី​មួយរូប​រដ្ឋមន្ត្រី​ចំនួន​បួនរូប​រដ្ឋលេខាធិការ​៤០​រូប​និង​អនុរដ្ឋលេខាធិការ​ចំនួន​៦៩​រូប​។​ ចំណែក​ស្ត្រី​នៅក្នុង​រដ្ឋបាល​សាធារណៈ​ក៏មាន​ចំនួន​កើនឡើង​ពី​៣៥​ភាគរយ​ក្នុង​ឆ្នាំ​២០១២​ដល់​៤១​ភាគរយ​នៅ​ឆ្នាំ​២០១៧​។​នេះ​មិនទាន់​និយាយ​ដល់​ថ្នាក់​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ឃុំ​សង្កាត់ និង​មន្ទីរ​អង្គភាព​ទៀតផង​។​ ​លោកស្រី​យូ​សុគន្ធ​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍​បាន​មានប្រសាសន៍ថា​វគ្គប​ណ្ដុះ​បណ្ដាល​នេះ​ពិតជា​សំខាន់​ក្នុង​ការជួយ​កសាង​សមត្ថភាព​ពី​ថ្នាក់ជាតិ​មក​ថ្នាក់ក្រោម​ជាតិ​លើ​ទិដ្ឋភាព​ច្បាប់​ពាក់ព័ន្ធ​ថ្មីៗ​សម្រាប់​នារី​ទូទៅ​។​វគ្គ​នេះ​ក៏​ជាការ​ផ្តល់​ប្រយោជន៍​ក្នុង​កិច្ច​ជំរុញ​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី និង​បុរស​នៅ​ថ្នាក់ក្រោម​ជាតិ​ចំពោះ​ការផ្ដល់​សេវាសាធារណៈ​ប្រកបដោយ​សមធម៌​តាមរយៈ​យន្តការ​មធ្យោបាយ និង​នីតិវិធី​សម្រាប់​ផ្ដល់ព័ត៌មាន​ផ្សេងៗ​ផងដែរ​៕S/​

​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​ជាប់​នៅ​តំបន់​អភិរក្ស​

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:​កម្លាំងចម្រុះ​បាន​ចុះ​ឃាត់​គ្រឿងចក្រ​របស់​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ជាប់​និង​បង្គោល​អភិរក្ស​បឹង​ប្រា​ដែល​ស្ថិតក្នុង​តំបន់​៣​ជាប់​និង​កន្លែង​អភិរក្ស​បឹង​ប្រា​។​សមត្ថកិច្ច​ចម្រុះ​ដែលមាន​កម្លាំង​ជលផល​សង្កាត់​,​នគ​បាល​និង​សហគមន៍​នេសាទ​បាន​ចុះ​ដល់​ចំណុច​ក្រាំង​យ៉ូ​វ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​ ​មន្ត្រីជលផល​បានឱ្យដឹងថា​ក្រោយ​បានទទួល​ព័ត៌មាន​ជាក់លាក់​ទើប​រៀបចំ​កម្លាំងចម្រុះ​ចុះ​ឃាត់​បានតែ​ត្រាក់ទ័រ​ដែល​ទុកចោល​ហើយ​ពួកគេ​បាន​រត់​គេចខ្លួនបាត់​។​កម្លាំងចម្រុះ​បាន​រាយការណ៍​ជូន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ដើម្បី​នាំយក​វត្ថុតាង​ត្រាក់ទ័រ​មួយគ្រឿង​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ជលផល​ពាម​ឆ្កោក​និង​បាន​កសាង​ឯកសារ​បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី​។​ ​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​លោក​លី​ឡា​បានឱ្យដឹង​តាមរយ​ទូរស័ព្ទ​ថា​ពាក់ព័ន្ធ​ករណីនេះ​លោក​បាន​សាង​ឯកសារ​បញ្ជូនទៅ​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្ត​ចាត់ការ​បញ្ជូន​សុំ​ណុំ​រឿង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។​ ​សេចក្តីរាយការណ៍​មួយ​ផ្សេងទៀត​បានឱ្យដឹងថា​ការឃាត់​ត្រាក់ទ័រ​នេះ​កុំ​ពុង​មាន​អ្នក​រត់ការ​ដើម្បី​ធ្វើការ​ដោះលែង​ហើយ​ត្រាក់ទ័រ​ត្រូវបាន​ក្រុម​ជន​ទុចរិត​នាំយកមក​ឈូសឆាយ​និង​បាន​ញុះញង់​ឱ្យ​ប្រជា​ពលរ​ដ្ខ​កាប់ឆ្ការ​ហើយ​ក្រុម​នេះ​ជា​អ្នកប្រមូល​ទិញ​។​ប្រភព​ដដែល​បន្តថា​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​ឃុំ​ពាម​ឆ្កោក​ស្រុក​ជល់​គី​រី​ត្រូវបាន​គេ​មើលឃើញថា​ក្រុម​ជន​ទុច្ចរិត​ធ្វើការ​ឈូសឆាយ​រុករាន​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ខ​ណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​។​ ​គេ​រង់ចាំ​មើលថា​តើ​ត្រាក់ទ័រ​មួយគ្រឿង​ដែល​កម្លាំងចម្រុះ​ធ្វើការ​បង្ក្រាបបាន​សមត្ថ​កិច្ច​និង​ចាត់វិធានការ​បែបណា​ខណៈ​ដីព្រៃ​លិច​ទឹក​ត្រូវបាន​ក្រុម​ជន​ទុច្ចរិត​ធ្វើការ​ឈូសឆាយ​អស់​ខ្ទេចខ្ទី ៕S/​

ជិះ​ម៉ូតូ​លឿន​ប៉ះ​ដៃចង្កូត​គ្នា​ជ្រុល​បុក​រាន​ទេវតា​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

ដោយ​ចាន់តូ​/​ភ្នំពេញ​៖​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៩​បើកបរ​លឿន​បាន​ទៅ​ប៉ះ​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ស្រប​ទិស​គ្នា​ហើយ​បន្ត​ជ្រុល​ទៅបុក​ជាមួយ​រាន​ទេវតា​មុខផ្ទះ​ប្រពល​រដ្ឋ​ខ្ទាតចូល​ផ្ទះ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​យុវជន​ដែល​ស្លាប់​មានឈ្មោះ ធាន ស៊ីណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រិច ឃុំ​ច្រេះ​ស ស្រុក​មេសាង ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥...

​រថយន្ដ​សាំ​យ៉ុង​បើក​ប៉ះ​និង​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នា​ក់រង​បួស​ធ្ងន់​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៦២​ត្រង់​ចន្លោះ​គីឡូ​មែត្រ​លេខ​៥១/៥២​ស្ថិតនៅ​ចំការកៅស៊ូ​ក្នុងភូមិ​អូ​ពោធិ៍​ឃុំ​រមណីយ៍​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​ដោយសារ​រថយន្ដ​សាំ​យ៉ុង​មួយគ្រឿង​បើក​ប៉ះ​និង​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​រង​បួស​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​មាន​រថយន្ដ​សាំ​យ៉ុង​១​គ្រឿង​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH4590​បើកបរ​ដោយ​ឈ្មោះ​ជួន​លឹម​ស្រៀ​ង​ភេទ​ប្រុស​រស់នៅ​ភូមិ​អូរ​ជ្រក​ឃុំ​ក្រូច​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។​បាន​បើករថយន្ត​មក​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​MD​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​សុង​ភេទ​ប្រុស​នៅ​សាលា​វិស័យ​ស្រុក​ប្រាសាទ​បា​ល័​ង្គ​ខេត្តកំពង់ធំ​រងរបួស​ជើង​។​ ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ដ​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រមណីយ​ហើយ​នៅក្នុង​រថយន្ដ​បាន​ដឹក​គ្រែ​១​គ្រឿង​និង​ឈើ​សន្លឹក​កកោះ​ព្រមទាំង​កូន​ក្រឡឹង​ធ្ន​ង​មួយចំនួន​៕S/​

ជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​មក​ស្រុក​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​៖​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​មកកាន់​ស្រុកកំណើត​វិញ បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​ស៊ីសាកេត​ពីបទ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ។​ពិធី​ប្រគល់​និង​ទទួល បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ គឺមាន​ឈ្មោះ ឌី ឆក...