Day: March 11, 2020

ទូត​សហភាព​អឺរ៉ុប​ថ្មី​នៅតែ​រក្សា​ជំហរ​សហការ​ជាមួយ​វិស័យ​កសិកម្ម​កម្ពុជា

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោកស្រី​CarmenMoreno​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា​ដើម្បី​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សហភាព​អឺរ៉ុប និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លើ​វិស័យ​កសិកម្ម​។ ​ជា​កិច្ច​ស្វាគមន៍​លោក​រដ្ឋមន្ត្រី​បាន​អបអរសាទរ​ចំពោះ​លោកស្រី​ដែល​ទទួលបាន​ការគាំទ្រ​និង​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហភាព​អឺរ៉ុប​ទោះបី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ថ្មីៗ​នេះ បាន​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន​ក៏ដោយ​។...

​មមាញឹក​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​រៀបចំ​កែលម្អ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ទេសភាព​បៃតង​សណ្ដាប់ធ្នាប់​សាធារណៈ​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត​ដែល​កិច្ចការ​ទាំងនេះ​ផ្តោតទៅលើ​ការបញ្ជៀ​ស​ការដក់​ទឹក​ក្នុង​រដូវវស្សា​ការពង្រីក​វាលស្មៅ​បៃតង​ការដាំ​កូនឈើ​ប្រណីត​។​ ​ការរៀបចំ​អ្នកលក់ដូ​រ​ចល័ត​ការរៀបចំ​ឱ្យចូល​ទៅ​ចត​ក្នុង​ទីតាំង​ចំណត​និង​បញ្ឈប់​ការចត​ឬ​ឈប់​រថយន្ត​ឬរ​ម៉ក​កង់​បី​ក្រៅ​ទីតាំង​ចំណត​។​នេះ​គឺជា​ការបញ្ជាក់​អោយដឹងពី អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា​កិច្ចការ​ខាងលើ​ត្រូវបាន​អនុវត្ត​ចាប់ពី​ចុងខែ​កុម្ភៈ​មក​ដើម្បី​ជា​ដំណាក់កាលៗ និង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​មុន​ដំណាច់ឆ្នាំ​២០២០​។ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តថា ទន្ទឹមនឹងនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អាជីវករ អ្នកបើកបរ​រថយន្ត រ​ម៉ក​កង់​បី មគ្គុទ្ទេសក៍​ទេសចរណ៍ ភ្ញៀវទេសចរ រួម​និង​សាធារណជន​ទាំងអស់ ដែល​សហការ​ចូលរួម​ក្នុង​កិច្ច​ការរៀបចំ​សណ្ដាប់ធ្នាប់​នេះ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​របៀបរៀបរយ...

​អតីត​មេ​ខ្មែរក្រហម​តំបន់​ម៉ាឡៃ​ក្លាយជា​រដ្ឋលេខាធិការ​ក្រសួង ការពារជាតិ​

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​អតីត​មេ​ខ្មែរក្រហម​តំបន់​ម៉ាឡៃ​ឬ​រណសិរ្ស​កងពលធំ​លេខ​៤៥០ ​បាន​ត្រូវ​ដំឡើង​ពី​អនុរដ្ឋលេខាធិការ​ទៅ​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​។​យោង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​០៣២០/៣០៣​របស់​ព្រះករុណា​ព្រះមហាក្សត្រ ​នរោត្តម​ សីហមុនី ​ចុះ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​បានឱ្យដឹងថា​ បាន​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរ​ស័​ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក​យោធា​ចំនួន​៣​រូប​។​បានតែងតាំង​មុខតំណែង​នាយទាហាន​នៃ​កង​យោពល​ខេមរភូមិន្ទ​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​៩​រូប​។​និង​ជា​អនុរដ្ឋលេខាធិការ ៥​រូប ។​ ​សូម​រំលឹកថា​ សម្តេច​អគ្គមហាសេនា​ប​តិ​តេ​ជោ​ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​ក្នុងពេល​អញ្ជើញ​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៨ ជា​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​និង​ថៃ​ប្រវែង​ជាង​១៧៤,១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ទៅដល់​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក្រោម​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​សាធ​រណ​រដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០​ នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​៖​ អតីត​មេ​ខ្មែរក្រហម​សុខភាព​នៅ​តំបន់​ម៉ាឡៃ​និង​លោក​អ៊ី​ឈាន​...

​សម្តេចចៅហ្វា​វាំង​ចុះ​ត្រួត​ពិនិត្យមើល​ការសាងសង់​ផ្លូវ​និង​អគារសិក្សា​២​ខ្នង​នៅ​ភូមិ​សេះ​ស្លាប់​

​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​គង់​សំអុល​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងព្រះបរមរាជវាំង​បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យមើល​ដំណើរការ​សាងសង់​ផ្លូវលំ​១​ខ្សែ​ប្រវែង ១.០០០​ម៉ែត្រ​នៅ​តំបន់​ក្រចាប់​ឃុំ​ត្រពាំង​ចាន់​។​ ការសាងសង​អគារសិក្សា​២​ខ្នង​នៅ​សាលាបឋមសិក្សា​ស្ថិតនៅ​ភូមិ​សេះ​ស្លាប់​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​ដែលជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​។​ ​ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ត្រួតពិនិត្យ​នោះ អម​ដំណេរ​ដោយ​លោក គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ច​កិច្ចការ​ទូទៅ​នៃ​ក្រសួងព្រះបរមរាជវាំង​និង​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត​លោក​ស្រ៊ន សំឫទ្ធី ក្រុមការងារ​រាជរដ្ឋាភិបាល មូលដ្ឋាន​ស្រុក​បរិបូណ៌...

​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ទឹកធ្លាក់​ធម្មជាតិ​ស្រែអំពិល​

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក​សាយ​សំ​អាល់​បាន​ដឹកនាំ​ក្រុមការងារ​រួម​និង​អាជ្ញាធ​មូល​ល​ដ្ឋា​ន​ខេត្ត​ស្រុក​ឃុំ​និង​សហគមន៍​ត្រួត​ពិនិត្យមើល​តំបន់​ទឹកធ្លាក់​ធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល​ស្ថិត ក្នុងភូមិ​ក្ដុល ឃុំ​ក្តុល​សែន​ជ័យ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​ ​នៅក្នុង​ការចុះ​ត្រួតពិនិត្យ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​កោតសរសើរ​និង​លើកទឹកចិត្ត​ដល់​អាជ្ញាធរខេត្ត​អាជ្ញាធរ​ស្រុក​ឃុំ​និង​សហគមន៍​ទឹកធ្លាក់​ស្រែអំពិល​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​តំបន់​ទេ​ចរណ៍​មួយ​នេះ​។​ឱ្យមាន​សោភ័ណ​ភាពល្អ​និង​បរិស្ថាន​ល្អ​ដើម្បី​បំរើសេវា​កម្ម​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​រួមផ្សំ​នឹង​ទេសភាព​ព្រៃឈើ​ទឹកធ្លាក់​ដ៏​ស្រស់ត្រកាល​គួរអោយ​ចាប់អារម្មណ៍​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​។​ ​រដ្ឋមន្ត្រី​បរិស្ថាន​ក៏បាន​ជំរុញ​ឱ្យ​សហគមន៍​ទឹកធ្លាក់​ធម្មជាតិ​ស្រែអំពិល​ត្រូវតែមាន​ការចិញ្ចឹម​សត្វ​និង​ដាំ​បន្លែ​នៅក្នុង​តំបន់​នោះ​ផងដែរ​។​ក្រោយ​ការចុះ​ធ្វើការ​ត្រួតពិនិត្យ​តំប​នើ​ទេសចរណ៍​ធ្ម​ជាតិ​នេះ​រួចមក​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល​បាន​ថ្លែងអំណរគុណ​ដល់​លោក​សាយ​សំ​អាល់​និង​លោក​ស៊ុន​សុវណ្ណារិទ្ធ​អភិបាលរង​ខេត្ត​រួម​និង​អាជ្ញាធរ​ស្រុក​ឃុំ​និង​សហគមន៍​ទឹកធ្លាក់​ស្រែអំពិល​ដែល​តែងតែបាន​យកចិត្តទុកដាក់​និង​គិតគូ​និង​បានផ្តល​អនុសាសន៍​ល្អ​ដល់​សហគមន៍​ទេសចរណ៍​ដើម្បី​អនុវត្តន៍​ឱ្យបាន​ទទួលបាន​ជោក​ជ​យ័​ផងដែរ ៕S/​

បិទផ្លូវ​មួយចំនួន​ខណៈ​ក្បួន​ហែរ​អដ្ឋិធាតុ​ថ្មើរជើង​សម្ដេច​វិបុល​បញ្ញា​សុខ​អាន​ទៅ​តម្កល់​នៅ​វត្ត​សារា​វ័ន​តេ​ជោ​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងធ្វើ​ការបិទផ្លូវ​ជា​បណ្តោះអាសន្ន​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ខណៈ​ក្បួន​ហែរ​អដ្ឋិធាតុ​ថ្មើរជើង​សម្ដេច​វិបុល​បញ្ញា​សុខ​អាន​ទៅ​តម្កល់​នៅ​វត្ត​សារា​វ័ន​តេ​ជោ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​១៥​មីនា​ខាងមុខនេះ​។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​មេត្តា​យោគយល់​។ ​ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្ដីពី​ការបញ្ជៀ​ស​ចរាចរណ៍​សម្រាប់​ពិធី​បុណ្យខួប​គម្រប់​៣​ឆ្នាំ​និង​ក្បួន​ហែរ​អដ្ឋិធាតុ​ថ្មើរជើង​សម្ដេច​វិបុល​បញ្ញា​សុខ​អាន​សមាជិក​រដ្ឋសភា​និង​អតីត​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​ ​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជំរាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យបាន​ជ្រាបថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ​និង​រៀបចំ​ក្បួន​ហែរ​អដ្ឋិធាតុ​ដោយ​ថ្មើរជើង​សម្ដេច​វិបុល​បញ្ញា​សុខ​អាន​ចេញពី​ភូមិគ្រឹះ​សម្ដេច​វិបុល​បញ្ញា​ឆ្ពោះទៅ​តម្កល់​អដ្ឋិធាតុ​នៅ​វត្ត​សារា​វ័ន​តេ​ជោ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ១៥ ខែ​មីដាដា​ឆ្នាំ ២០២០ វេលា​ម៉ោង ៦​និង​០០ នាទី​ព្រឹក ។​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការបិទផ្លូវ​ជា​បណ្ដោះអាសន្ន​ដោយ​មិន​អនុញ្ញាតឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​ចាប់ពី​ភូមិគ្រឹះ​សម្ដេច​វិបុល​បញ្ញា​តាម​រុក្ខវិថី​សម្ដេច​ប៉ាន​(​ផ្លូវ​លេខ​២១៤​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម​។​ពេលទៅដល់​មហាវិថី​ព្រះ​នរោត្តម​បត់​ឆ្វេង​ដល់​វិថី​លី​យ៉​ត​ឡាយ​(​ផ្លូវ​លេខ​១៧២)​បត់​ស្ដាំ​ស្រប​ខាងជើង​របង​វត្ត​សារា​វ​ន័​តេ​ជោ​។​ ​ដល់​វិថី​ព្រះអង្គ​យុគន្ធរ​(​ផ្លូវ​លេខ​១៩)​បត់​ស្ដាំ​ដល់​ខ្លាំង​ទ្វារ​វត្ត​សារា​វ័ន​តេ​ជោ​ចាប់ពី​ម៉ោង​០៦​និង​០០​នាទី​ព្រឹក​រហូតដល់​បញ្ចប់​កម្ម​វិធី​។​ផុត​រយៈពេល​មាន​ឃាត់​បណ្ដោះអាសន្ន​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឲ្យ​ធ្វើចរាចរ​ជាធម្មតា​ឡើងវិញ​៕S/​

​នគរបាល​រឹតបន្តឹង​ច្បាប់​ចរាចរ​ចំពោះ​អ្នករឹងរូស​មិន​គោរព​ច្បាប់​

ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ចរាចរ​ខេត្ត​ដឹកនាំ​ដោយ​លោក​ស្នង​កសរ​រង​ទទួល​សណ្តាប់ធ្នាប់​បាន​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរ​ដែល​ចូល​ជា​ធរមាន​ជា​យូរ​ឆ្នាំ​មក​ហើយដោយ​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​លើកដំបូង ចំពោះ អ្នក ជិះ ម៉ូតូ និង អ្នកបើកបរ រថយន្ត ដែល មិន គោរព ច្បាប់​( មិន ពាក់មួក សុ...

នារី​ម្នាក់​ដែល​ឃាត់ខ្លួន​រឿង​ផ្សាយ​ព័ត៌មាន​ថា​អ្នក​សៀមរាប​១​គ្រួសារ​ឆ្លង​វីរុស​បាន​ដោះលែង​វិញ​ហើយ​

ដោយៈ​អង្គរតូច​/​សៀមរាប​៖​នារី​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រឿង​បង្ហោះ​ព័ត៌មាន​ថា​អ្នកភូមិ​ព្រៃ​គុយ​នៃ​ខេត្តសៀមរាប​មួយ​គ្រួ​សារបាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​ដោះលែង​វិញ​ហើយ​បន្ទាប់ពី​នាង​បាន​សារភាព​និង​ទទួលស្គាល់​កំហុស​។​ ​មន្ត្រីនគរបាល​ខេត្ត​បានឱ្យដឹងថា​នារី​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ​ថៃ​ឆ​យឿន​ទីលំនៅ​ភូមិ​ជ្រៃ​ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង​។​នាង​ត្រូវបាន​ដោះ​លែងឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​បន្ទាប់ពី​បាន​សារភាព​និង​ទទួលស្គាល់​កំហុស​ព្រមទាំង​មានការ​សុំ​ធានា​ពី​បងថ្លៃ​របស់ខ្លួន​ផង​។​ ​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៩​ខែមីនា​នារី​នេះ​បាន​បង្ហោះ​ព័ត៌មាន​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដោយ​សរសេរថា​អ្នកភូមិ​ព្រៃ​គុយ​មួយ​គ្រួ​សារបាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។​មានកូន​គាត់​រៀន​នៅ​សាលា​ស្វាយ​ធំ​សូម​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ផង​ណា​ព្រោះ​ពួកគាត់​មិនដឹង​បាន​ដើរ​ចម្លង​អ្នកណាខ្លះ​ទេ​។​ក្រោយពេល​នាង​បង្ហោះ​ព័ត៌មាន​ក្នុង​ហ្វេ​ស​ប៊ុ​ក​បែបនេះ​រួចមក​នៅ​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​ ​តាមរយៈ​ការសាកសួរ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​បង្ហោះ​និង​ចែកចាយ​ព័ត៌មាន​មិន​ពិត​នៅលើ​បណ្តាញ​សង្គម​ពិតប្រាកដ​មែន​។​ក្នុងការ​បង្ហោះ​នេះ មាន​គោលបំណង​ចង់ឱ្យ​អ្នកភូមិ​មានការ ការពារ​ខ្លួន​ដោយ​មិនបាន​ដឹងថា​ខ្លួន​បាន​បង្ហោះ​នូវ​ព័ត៌មាន​មិន​ពិត​នោះទេ​។​ដោយសារ​ខ្លួន​គាត់​ផ្ទាល់​បាន​ស្តាប់ឮ​ពី​គេ​ដោយ​មិនបាន​ដឹងថា​ព័ត៌មាន​នោះ ពិត​ឬ​មិន​ពិត​នោះឡើយ ៕S/​

​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ចុះជួយ​សាងសង់​សាលារៀន​១​ខ្នង​ក្នុងស្រុក​ជ័យ​សែន​

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​មួយក្រុម​បាន​ចុះជួយ​សាងសង់​សាលាបឋមសិក្សា​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​ស្ថិតនៅ​ភូមិ​ក្រ​វ៉ាន់​ស្រុក​ជ័យ​សែន​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២០​។​ ​ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​សិស្សានុសិស្ស​ដែល​កំពុង​ចង់​សិក្សា​ហើយ​ខ្វះ​សាលារៀន​។​លោក​ឧ​ត្ត​ម​សេនី​ត្រី​យ៍​កង​សៅ​គុណ​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ដឹកនាំ​កម្លាំង​ចុះជួយ​សាងសង់​សាលាបឋមសិក្សា​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​រាប​ឥដ្ឋ​សាប​ក្រោម​ដោយ​លើកឡើង​បញ្ឈ​ចេញ​ជា​រូ​រាង​ហើយ​។​ ​ទាំងនេះ​ជាការ​ជួយ​គ្នា​ក្នុង​ការលំបាក​ទោះ​តិចតួច​ក៏​អាចជួយ​បាន​មួយ​គ្នា​ផងដែរ​។​ប្រទេស​មាន​សន្តិភាព​ការរីកចម្រើន​ទៅមុខ​កាន់តែ​ប្រសើរ​ជា​លំដាប់ «​អគុណ​សន្តិភាព​»៕S/​

​ទិវា​នារី​អន្តរជាតិ​៨​មីនា​«​មាន​សន្តិភាព​មានការ​លើកកម្ពស់​សម​ភាព​យេនឌ័​»

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​ថ្លែង​ក្នុង​ពិធី​អបអរ​សារ​ទរ​ខួប​លើក​ទី​១០៩​ទិវា​នារី​អន្តរជាតិ​៨​មីនាឆ្នាំ​២០២០​ក្រោម​ប្រធានបទ​«​មាន​សន្តិភាព​មានការ​លើកកម្ពស់​សម​ភាព​យេនឌ័​»​។​ដែល​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​។​ លោក​ទេសរដ្ឋមន្ត្រី មាស សុភា បាន​ថ្លែងថា «​ការរក្សាបាន​នូវ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ គឺជា​ភាពចាំបាច់​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ប្រទេសមួយ​មានលទ្ធភាព​ផ្តោត​យកចិត្តទុកដាក់​ទៅលើ​កិច្ចអភិវឌ្ឍន៍​សង្គម និង​សុខ​មាល​របស់​ប្រជាជន​។ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ​គ្របដណ្តប់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​គ្មាន​តំបន់អប្បគមន៍​គ្មាន​ការបែងចែក​ទឹកដី​ដូច​មុន​ទៀត​ទេ​»​។​ ​នៅក្នុង​ឱកាស​នោះ​ផងដែរ​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដើម្បី​ផ្ញើជូន​ដល់​អង្គពិធី​ទាំងមូល​ក៏ដូចជា​ផ្ញើរ​ជូន​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​ស្ត្រី​នៅក្នុង​ខេត្តព្រះវិហារ​នេះ នៅក្នុង​ឱកាស​ខួប​១០៩​ទិវា​៨​មីនា​ថ្ងៃ​សិទ្ធ​នារី​នាពេលនេះ​។​...