ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖អភិបាលខេត្តព្រះវិហារបានថ្លែងថា”ភាពក្រីក្ររបស់ប្រជាកសិករនៅក្នុងខេត្តនឹងត្រូវកាត់បន្ថយមួយកម្រិតថែមទៀតតាមរយៈសកម្មភាពផលិតស្រូវសរីរាង្គដោយផ្អែកលើផលិតកម្មកសិកម្មតាមកិច្ចសន្យានិងសកម្មភាពអាជីវកម្មផ្សេងៗ”។ លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានថ្លែងក្នុងពិធីបើកមហាសន្និបាតប្រចាំឆ្នាំ២០១៩លើកទិសដៅឆ្នាំ២០២០របស់សហភាពសហគមនកសិកម្មព្រះវិហារមានជ័យ។ពិធីនេះដោយមានការចូលរួមពីលោកជាសាំងដូណាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម។លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មខេត្ត,ព្រមទាំងមន្ត្រីមន្ទីរ,អភិបាលក្រុង,ស្រុក,តំណាងក្រុមហ៊ុន,អង្គការដៃគូរអភិវឌ្ឍន៍និងសហគមន៍កសិកម្មជាច្រើនរូបទៀត។ លោកប្រាក់សុវណ្ណបានថ្លែងអរគុណចំពោះទីភ្នាក់ងារបារាំងអភិវឌ្ឍន៍(AFD)ដែលបានគាំទ្រថវិកាដល់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ(SNEC)ក្នុងការអនុវត្តគម្រោងមួយហៅថា«គម្រោងគាំទ្រពាណិជ្ជនីយកម្មស្រូវអង្ករកម្ពុជា(SCCRP)»ដើម្បីជំរុញវិសយ័ស្រូវអង្ករនៅកម្ពុជា។ពិសេសគម្រោងនេះបានជួយសម្របសម្រួលនិងគាំទ្រថវិកាក្នុងការបង្កើតសហភាពទី១នេះឡើងដោយមានការសហការយ៉ាងល្អពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនិងមន្ទីរកសិកម្មខេត្តព្រះវិហារ។ លោកប្រាក់សុវណ្ណបានថ្លែងទៀតថាការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យនាពេលនេះក្នុងគោលបំណងបង្ហាញពីសមិទ្ធផលនិងសកម្មភាពអាជីវកម្មរបស់ខ្លួន ដែលសម្រេចបានក្នុងឆ្នាំ២០១៩។បន្តការលើកទិសដៅផែនការអាជីវកម្មនិងសេវាកម្មសម្រាប់ឆ្នាំ២០២០នេះ។ លោកអភិបាលខេត្តព្រះវិហារ បានសំដែងការជឿជាក់ថា ភាពក្រីក្ររបស់ប្រជាកសិករក្នុងខេត្តព្រះវិហារ នឹងត្រូវបានកាត់បន្ថយមួយកម្រិតថែមទៀតតាមរយៈសកម្មភាពផលិតស្រូវសរីរាង្គដោយផ្អែកលើផលិតកម្មកសិកម្មតាមកិច្ចសន្យានិងសកម្មភាពអាជីវកម្មផ្សេងៗទៀត។លោកប្រាក់សុវណ្ណបានចែកគោយន្តកន្ត្រៃយ៍ជូនសហគមន៍ចំនួន១និងម៉ាស៊ីនបូមទឹកជូនសហគមន៍២៥ដែលជាអំណោយរបស់កម្មវិធីគម្រោង៕S/