លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែនសំអន អញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តស្វាយរៀង និងក្រុមការងាររាជរដ្ឋាភិបាល
ដោយៈវ៉ៃកូ/ស្វាយរៀងៈលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី១២ ខែមីនា បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ អគារ ឃ សាលាខេត្ត...