Month: March 2020

​អភិបាល​រាជធានី​ណែនាំ​ឱ្យ​ក្មួយ​សិស្សានុសិស្ស​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​ជា​ស៊ីណា​ឃួ​ង​ស្រេង​កាលពី​ថ្ងៃទី​២៩​កុម្ភៈ​ឆ្នាំ​២០២០​បាន​អញ្ជើញ​ក្នុង​វិធី​អប់រំ​សុខភាព​មាត់​ធ្មេញ​និង​ពិនិត្យ​មាត់​ធ្មេញ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេដ​ល់​សិស្សានុសិស្ស​។​ពិធី​នេះ​បាន​ធ្វើឡើង​នៅក្នុង​សាលាបឋមសិក្សា​ភូមិធំ​ក្នុង​សង្កាត់​ពញា​ពន់​ខណ្ឌ​ព្រែក​ព្នៅ​។​កុមារ​ដែល​មក​ទទួល​នៅក្នុង​កម្មវិធី​អប់រំ​សុខភាព​មាត់​ធ្មេញ​និង​ការពិនិត្យ​មាត់​ធ្មេញ​នេះ​មាន​ចំនួន​៥០០​នាក់​។​ លោក​ឃួ​ង​ស្រេង​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​ក្មួយ​សិក្សា​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព​ដោយ​ត្រូវ​ងូតទឹក​ដុសធ្មេញ​លាង​សម្អាត​រាងកាយ​ឱ្យបាន​ស្អាត​មុន​មក​សាលារៀន​។​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ​ឱ្យ​ក្លាយជា​សិស្ស​ល្អ​មិត្ត​ល្អ​ដោយ​ក្មួយៗ​ជា​ទំពាំង​ត្រូវ​ស្នង​ឬ​ស្សី​។​ ​ក្នុងឱកាស​នោះ​ក្រៅពី​ការណែនាំ​បញ្ហា​សុខភាព​មាត់​ធ្មេញ​លោក​ឃួ​ង​ស្រេង​និង​លោកស្រី​ក៏បាន​នាំយក​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​កិ​តិ​ព្រឹទ្ធ​ប​ណ្ឌិ​ប៊ុនរ៉ានី​ហ៊ុនសែន​មួយចំនួន​ដល់​សិក្សា​នុ​សិស្ស​ទាំង​៥០០​នាក់​នេះ​ផងដែរ​។​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​មួយ​ក្បាល​ប៊ិច​មួយ​ដើម​មី​៥​កញ្ចប់​ជាមួយនឹង​ថ្នាំដុសធ្មេញ​ពីរ​ប្រអប់​ផង​៕S/ ​

​សេវា​សុខាភិបាល​ថ្នាក់​ខេត្ត​ផ្តោតលើ​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ​និង​គ្រឿងសម្អាង​គ្មាន​គុណភាព​

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​គណៈកម្មាធិការ​គ្រប់គ្រង​សេវា​សុខាភិបាល​ថ្នាក់​ខេត្តបន្ទាយមានជ័យ​លើ​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ​និង​ផលិតផល​គ្រឿងសម្អាង​គ្មាន​គុណភាព​។​ ​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៨ ខែ កុម្ភៈ​ឆ្នាំ​២០២០​បាន​និយាយថា​៖​មន្ត្រី​ជំនាញ​និង​មន្ត្រី​ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ច្បាប់​សុខាភិបាល​និង​លុបបំបាត់​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​។​ត្រូវ​លុបបំបាត់​ឱសថ​ក្លែងក្លាយ​លុបបំបាត់​នូវ​ការប្រកប​អាជីវកម្ម​ឱសថ​ឯកជន​ខុសច្បាប់ និង​ឱសថ​ក្លែងក្លាយ ។​ ​ផលិតផល​គ្រឿងសម្អាង​ដែល​គ្មាន​គុណភាព​ត្រូវ​អនុវត្តតាម​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ការប្រកប​អាជីវកម្ម​ឱសថ​ឯកជន​ខុសច្បាប់​ជំរុញឱ្យមាន​ការចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការជួយ​ទប់ស្កាត់​ចរាចរ​ឱសថ​ខុសច្បាប់​ការផ្សព្វផ្សាយ​ព័ត៌មាន​ខុសច្បាប់​ជាដើម​។​ ​លោក​បាន​បន្តថា​៖​បញ្ហា​ប្រឈម​ខ្លាំង​គឺ​ខ្វះ​បុគ្គលិក​សម្រាប់​អនុវត្ត​ការងារ​សេវា​ឱសថ​ឯកជន​នៅតាម​តំបន់​ដាច់ស្រយាល​មាន​លក់​ឱសថ​តិចតួច​ណាស់​។​ហានិភ័យ​ខ្លាំង​គឺ​ឈ្មួញ​ដាក់លក់​ផលិតផល​គ្រឿងសម្អាង​ក្នុង​ទីផ្សារ​ហាង​ទំនើប​មួយចំនួនធំ​មិនអាច​បិទ​ប្រកាស​របស់​ក្រសួងសុខាភិបាល​។​ ​លោកស្រី​ប៉ុក​ណា​ឌី​អភិ​បា​លេង​ខេត្តបន្ទាយមានជ័យ​បាន​ស្នើឱ្យ​គ្រូពេទ្យ​ទាំងអស់​ខិតខំ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ​និង​យកចិត្ត​ទុក្ខ​ដាក់​ពិនិត្យ​ព្យាបាល​ជំងឺ​ត្រូវមាន​ការទទួលខុសត្រូវ​ចំពោះ​អ្នកជំងឺ​ត្រូវ​ចេះ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យបាន​ល្អ​។​កែប្រែ​ឥរិយាបថ​ទន់ភ្លន់​សុភាពរាបសារ​រួសរាយ​រាក់ទាក់ ជាមួយ​អ្នកជំងឺ​ឱ្យខាងតែបាន ។​...

អភិបាល​រាជធានី​ចុះសួរសុខទុក្ខ​និង​ជួយ​ស្ថាបនា​ផ្លូវ​១​ខ្សែ​ជូន​ពលរដ្ឋ​នៅ​សង្កា​ត់ព​ន្សាំ​ង​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ក្រោយ​បញ្ចប់​ពិធី​អប់រំ​សុខភាព​មាត់​ធ្មេញ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​នៅក្នុង​សាលាបឋមសិក្សា​ភូមិធំ​កាលពី​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០​រួចមក​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បន្ត​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​និង​ចុះ​ពិនិត្យ​មើលផ្លូវ​មួយ​ខ្សែ​ជាមួយនឹង​ការផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ស្នួល​សង្កាត់​ព​ន្សាំ​ង​នេះ​ផងដែរ​។​ ​ក្នុង​ដំណើរ​នា​ថ្ងៃ​ចុង​សប្តាហ៍​ដឹកនាំ​មន្ត្រី​ចុះសួរសុខទុក្ខ​ពលរដ្ឋ​និង​ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​ការរស់នៅ​របស់​ពួកគាត់​។​ពិនិត្យ​ទៅលើ​ការស្ថាបនា​ផ្លូវ​បេតុង​ក្នុងភូមិ​លោក​ឃួ​ង​ស្រេង​ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ស្ថាបនា​ផ្លូវ​ក្នុងភូមិ​ស្នួល​នេះ​ឱ្យបាន​លឿន​រួចរាល​មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល​ហើយ​ជា​គម្រោង​លោក​អភិបាល​រាជធានី​គ្រោង​នឹង​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ចូលទៅក្នុង​វត្ត​អង្គ​មុនី​ក្នុងភូមិ​ស្នួល​សង្កាត់​ព​ន្សាំ​ង​នេះ​ប្រវែង​១.៣០០​ម៉ែត្រ​ដែលមាន​ទទឹង​៨​ម៉ែត្រ​៕S/​