ស៊ីប៊ី ជាក្រុមហ៊ុនធានារ៉ាប់រងតែមួយគត់នៅកម្ពុជាឈ្នះពានរង្វាន់ធានារ៉ាប់រងអាស៊ី ឆ្នាំ២០២០
ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុនស៊ីប៊ី ចេណឺរ៉ល អ៊ីនសួរេន ម.ក(ហៅកាត់ថា ស៊ីប៊ី អ៊ីនសួរេន)មានមោទនភាពតំណាងឱ្យប្រទេសកម្ពុជា ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងតែមួយគត់នៅក្នុងប្រទេស ដែលបានជាប់ជ័យលាភីនៅក្នុងកម្មវិធី ពានរង្វាន់ធានារ៉ាប់រងអាស៊ីឆ្នើម ប្រចាំឆ្នាំ២០២០នេះ។កម្មវិធីពានរង្វាន់ធានារ៉ាប់រងអាស៊ី បានឈានចូលឆ្នាំទី៥របស់ខ្លួនហើយ ដោយទទួលស្គាល់ក្រុមហ៊ុនធានារ៉ាប់រងឆ្នើមបំផុតនៅអាស៊ីប៉ាស៊ីហ្វិកណាដែលឆ្លើយតបជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមក្នុងទីផ្សារ បង្កើនការពេញចិត្តរបស់អតិថិជន និងគុណតម្លៃដល់ភាគីពាក់ព័ន្ធ...