Month: November 2020

សម្ដេច​ក្រឡាហោម ចេញ​បទបញ្ជា ប្រយុទ្ធ​ប្រឆាំងនឹង ការរីក​រាលដាល ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក់ ស្លាប់ ដោយសារ​រថយន្តបុក នៅពេល​ដើរ​ឆ្លងផ្លូវ​

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង​: កុមារា​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ នៅពេល​កុមារា​នោះ បាន​ដើរ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​មួយគ្រឿង បើក​បុក​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង ១២​និង​៥៥​នាទី រសៀល​ថ្ងៃទី​៣០ ខែ...

កម្លាំង​ជលផល​ខេត្តព្រះវិហារ ចុះបង្ក្រាប​បទល្មើស​នេសាទ តាម​កម្មវិធី SMART TOOLS

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្តព្រះវិហារ​: កាលពី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បានឱ្យដឹងថា ពេញ​មួយខែ​វិច្ឆិកា...

សរុប​រឿង​ពុល​ស្រាស​នៅ​កំពង់ឆ្នាំងៈ​ស្លាប់​ប្រាំពីរ​នាក់​,​ជាសះស្បើយ​៩០​នា​ក់

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករណី​ពុល​ស្រាស​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃ​ទៅ​៣០​ខែវិច្ឆិកា​នេះ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខា​​ភិ​បាល​បាន​បញ្ជាក់ថា​មាន​ចំនួន​១៣១​នាក់​ចូល​ពេទ្យ​ក្នុងនោះ​ប្រាំពីរ​នាក់​បាន​បាត់បង់​ជីវិត​។​ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខា​​ភិ​បាល(រូបឯកសារ)​ ​លោកស្រី​បានបញ្ជាក់​ក្នុង​របាយការណ៍​សង្ខេប​ស្តីពី​បច្ចុប្បន្នភាព​ករណី​ពុល​ស្រាស​ថា គិត​ត្រឹម​ថ្ងៃទី ៣០ ខែ​វិច្ឆិកា​ត្រឹម​ម៉ោង ២​រសៀល គឺ​ករណី​សង្ស័យ​ពុល​ស្រាស...

អភិបាល​ខេត្តកំពត រក​ដំណោះស្រាយ អំពី​ភាព​កកស្ទះ នៃ​ការនាំ​ស្រូវ ទៅ​ប្រទេស​វៀតណាម​

​ដោយៈ បូកគោ / កំ​ពតៈ នា​អំឡុងពេល ចុងក្រោយ​នេះ ការនាំ​ស្រូវ​ទៅ​លក់ នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រាច មាន​ភាព​កកស្ទះ ធ្វើឱ្យ​ឈ្មួញ មកពី​ខេត្ត​នានា ក៏ដូចជា ប្រជាកសិករ​មួយចំនួន...

​ការិយាល័យ​ឥណទាន​កម្ពុជា​ចាប់ផ្តើម​បើក​ដំណើរការ​កម្មវិធី​ទូរស័ព្ទដៃ​ដំបូង​បំផុត​នៅ​កម្ពុជា​

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា​ផ្នែក​មួយ​នៃ​បេសកម្ម​ក្នុង​ការដាក់​សេវាកម្ម​បម្រើ​អតិថិជន​ជា​ប្រព័ន្ធ​ឌីជីថល ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា)ខូអិលធីឌី(​ស៊ីប៊ីស៊ី) បាន​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ​មួយ ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាច​ពិនិត្យ​ពិន្ទុ​ឥណទាន​របស់ខ្លួន អាន​របាយការណ៍​ឥណទាននិង​ទទួលបាន​សារ​ដាស់តឿន​អំពី​ការត្រួតពិនិត្យ​ឥណទាន​ ។ នេះ​ជា​លើកដំបូង​បំផុត​ដែល​ប្រទេស​ កម្ពុជា​នឹងមាន​វេទិកា​ប្រព័ន្ធ​ឌីជីថល​បែប​រួមបញ្ចូល​មួយ​ដែល​ជំរុញ ឱ្យមាន​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ការត្រួតពិនិត្យ​ឥណទាន និង ​អក្ខរកម្ម​ហិរញ្ញវត្ថុ​។​ ​ប្រធាន​នាយក​ប្រិ​ត្តិ​ប​ត្តិ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា...

មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​៖ ការប្រឡង​ឌី​ប្លូ​ម​ថ្ងៃទី​១​រលូន​ល្អ​និង​​សិស្ស​អ​វត្ត​មានតិចតួច​

ដោយ​: ដេប៉ូ / ភ្នំពេញ​: លោក​រស់ សុ​វាចា មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា នា​ល្ងាច​ថ្ងៃទី​៣០​ខែវិច្ឆិកា នេះ​ឱ្យដឹងថា ដំណើរការ​ប្រឡង​ឌី​ប្លូ​មនា​ថ្ងៃទី​៣០​វិច្ឆិកា​ឆ្នាំ​២០២០ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន​តាម​ការគ្រោង​ទុក​នៅ​គ្រឹះស្ថានសិក្សា​ទូទាំង​២៥​ខេត្ត​-​រាជធានី​។​ ​លោក​បាន​មានប្រសាសន៍ថា ជារួម ក្រសួង​អប់រំ យុវជន...

បញ្ជូន​ជនសង្ស័យ​បីនាក់មក​តុលាការករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចេញពី​កម្ពុជា តាម​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍

ដោយៈ ស​រិ​ទ្ធ ,មុនីរ័ត្ន/ ភ្នំពេញៈ ជនសង្ស័យ​ចំនួន បីនាក់ ជាប់​ពាក់ព័ន្ធ​ករណី ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចេញពី​កម្ពុជា ទៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង អូស្ត្រាលី តាមរយៈ​កញ្ចប់​បញ្ញើ ប្រៃសណីយ៍ មាន​ទម្ងន់​ជិត...

ដំរី​ខា​វ៉ាន់​ដែលជា​ដំរី​ល្បីឈ្មោះ​នៅ​ប៉ា​គី​ស្ថាន​បាន​ដឹក​មកដល់​ទឹក​កម្ពុជា​ហើយ

ដោយៈ មុនី​រ័ត្ន​-​ដេប៉ូ​/​ភ្នំពេញៈ ដំរី​ឈ្មោះ​ខា​វ៉ាន់​ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បាន មកដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​អង្គរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​បានធ្វើ​ដំណើរ​ជាច្រើន​ម៉ោង​នៅលើ​យន្តហោះ​ពី​ប្រទេសប៉ា​គី​ស្ថាន​ដោយ​កម្ពុជា​បានផ្តល់​ជម្រក​ថ្មី ផ្តល់​ជីវិត​ថ្មី និង​ផ្តល់​ក្តីសង្ឃឹម​ថ្មី​ដល់​ដំរី​ដ៏​ឯកោ​មួយ​នេះ​។ ​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ដំរី​ខា​វ៉ាន់​ត្រូវ បាន​នាំយក​ទៅកាន់​ជម្រក​ថ្មី​ដែលមាន​ទំហំ​ដី ៤.៣៥០​ហិកតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន...

ស្ថានីយ៍​ដើរ​ដោយ​ថាមពល ពន្លឺព្រះអាទិត្យ ៣០ មេ​ហ្គា​វ៉ា​ត់ ឈ្នួ​រ​មានជ័យ សម្រេចបាន​ជិត ១០០%

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ការសាងសង់​ស្ថានីយ៍ ដើរ​ថាមពល​ពន្លឺ​អាទិត្យ​ឬ​សូ​ឡា (Sola) បន្ទាយមានជ័យ ដែលមាន​អនុភាព​ផលិត​បាន ៣០ មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ...