Day: November 2, 2020

លោក​ម៉ូ​រី​ញ៉ូ​ចម្អក​ឱ្យ Real Madrid ក្រោយ​ហ្គា​រ៉េត ប៊ែល​ស៊ុត​គ្រាប់​ជ័យជម្នះ​ឱ្យ Spurs យប់មិញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អង់គ្លេស ៖ លោក ចូសេ ម៉ូ​រី​ញ៉ូ បាន​ចម្អក​ឱ្យ​ក្រុម​អធិរាជ​ស Real Madrid ក្រោយ​កីឡាករ​ហ្គា​រ៉េត ប៊ែល ស៊ុត​គ្រាប់​ជ័យជម្នះ​ជួយ​ឱ្យ Tottenham ឈ្នះ...

ចិន​ហៅ ម៉ៃ ផ​ម​ផេវ ជា​«​ថ្នាំពុល​»​ក្រោយ​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​

​ប្រែ​សម្រួល​,​វាសនា​/​ប៉េកាំង​៖ ចិន​បាន​ហៅ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ ថា​ជា​«​ថ្នាំពុល​»​និង​បាន​អះអាងថា បណ្តា​ប្រទេស​អាស៊ី​គួរ​ប្រយ័ត្នប្រយែង​ចំពោះ​បុគ្គល​នេះ​។​ ​ការវាយប្រហា​រលើ​មន្ត្រីការទូត​អាម៉េរិក​នេះ​កើតឡើង​ក្រោយ​លោក​ផ​មផេវ​បញ្ចប់​ដំណើរ​ទស្សនកិ​ច្ច​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​សុក្រ​។​ ​ក្នុង​អំ​ឡូង​ពេល​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​រូបនេះ​បាន​អំពាវនាវ​អោយ​ប្រទេស​អាស៊ី​នានា​ជួយ​ប្រឈម​មុខ​ប្រឆាំងនឹង​អ្វី​ដែល​លោក​ហៅថា «​ការ​គំរាម​សន្តិសុខ​មក​ពី​ចិន​»​។​ ​នៅ​វៀតណាម លោក​បាន​និយាយថា​«​យើង​ទន្ទឹង​រង់ចាំ​ការ​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ស្ថាបនា​ទំនាក់ទំនង​របស់​យើង​និង​ធ្វើអោយ​តំបន់ ទូ​ទាំង​អាស៊ីអាគ្នេយ៍ អាស៊ី​និង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក មាន​សុវត្ថិភាព​​និង​សន្តិភាព...

រ៉ូ​ណាល់ដូ​ត្រឡប់​ពីជាកូ​វីដ​វិញ ស៊ុត​បាន​២​គ្រាប់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អ៊ីតាលី ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ កត់សម្គាល់​ការ​ត្រឡប់​មក​វិញ​របស់​គាត់​ដោយ​ងើប​ពី​កៅអី​បម្រុង​ស៊ុត​ចូល​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ ៤-១ ក្នុង​ក្របខ័ណ្ឌ Serie A សម្រាប់ Juventus នៅ​ទឹកដី​របស់​ក្លិប Specia...

ស្តេច​ថៃ​មានបន្ទូលថា ព្រះ​អង្គ​នៅ​តែ​ស្រឡាញ់​អ្នកប្រឆាំង​តវ៉ា តែ​មេដឹកនាំ​បាតុកម្ម​ម្នាក់​ថា​…

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ​ស្តេច​ថៃ មហា វេច​រ៉ា​ឡុងកន កាលពី​ថ្ងៃអាទិត្យ​ទី​០១​វិច្ឆិកា​បាន​មានបន្ទូលថា «​យើង​ស្រឡាញ់​ពួក​គេ​ដូច​គ្នា​ទាំងអស់​» និង​ព្រះអង្គ​បាន​ហៅ​ថៃឡង​ដ៍​ថា​ជា​«​ទឹកដី​​នៃ​ការស្រុះស្រួល​មតិ​»​។​ ​ព្រះអង្គ​ចង់​មានបន្ទូល​សំដៅ​អ្នក​ប្រឆាំង​តវ៉ា ដែល​កំពុង​ស្វះស្វែង​កំហិត​អំណាច​របស់​ទ្រង់​។​ ​តែ​មេដឹកនាំ​ប្រឆាំង​តវ៉ា​ម្នាក់​បាន​និយាយថា វា​ស្តាប់​ទៅ​ហាក់ដូចជា​«​គ្រាន់តែ​ជា​សម្តី​»​។​ ​ស្តេច​ថៃ​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍​Channel 4 News ក្នុងអំឡុងពេល​ទ្រង់​យាង​ដោយ​ថ្មើរជើង​ក្នុងចំណោម​អ្នក​រាជានិយម​ក្នុង​ឈុត​អាវ​ពណ៌​លឿង ដែល​ចេញមក​​បង្ហាញ​ការគាំទ្រ​ស្តេច​របស់​គេ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​បំផុត...

សម្តេច​តេ​ជោ ហ៊ុន សែន​នឹង​អញ្ជើញ​ចែក​ស្រូវពូជ​ដល់​ប្រជាកសិករ​ប្រ​មាណ​ជិត​២​ម៉ឺន​គ្រួសារ​នៅ​ខេត្តពោធិសាត់​នៅ​ចុង​សប្តាហ៍​នេះ

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចែក​ពូជស្រូវ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៧,៧៥៧​គ្រួសារ​ដែល​ទទួល រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តពោធិ៍សាត់​នៅ​ថ្ងៃទី​៧​ខែវិច្ឆិកា​២០២០ ។​ បើ​យោងតាម​ការអញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​និង​ត្រៀម​រៀបចំ​ពិធី​សំណេះសំណាល​និង​ចែក​ពូជស្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តពោធិ៍សាត់​របស់លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​នា​ថ្ងៃទី​០១​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា​៖​ពិធី​សំណេះសំណាល​និងចែក​ពូជស្រូវ​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​ខាងមុខ​នៅ​ពី​កន្លែង​ជ្សេ​ង​គ្នា​មួយកន្លែង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្តពោធិ៍សាត់​ដោយមាន​ប្រជាកសិករ​ចំនួន ១២,០៤៦ គ្រួសារ​និង​នៅ​បរិវេណ​វិទ្យាល័យ​អូរ​តា​ប៉ោង​ចំនួន...

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​ការវាយប្រហារ​ដោយ​ដាវ​នៅកេ​បិច​

​ប្រែសម្រួលៈវាសនា/កេបិច៖ បុរស​ម្នាក់​ស្លៀកពាក់​បែប​មនុស្ស​យុគកណ្តាល​និង​ប្រដាប់​ដោយ​ដាវ​ជប៉ុន​មួយ ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការសង្ស័យថា​បាន​សម្លាប់​មនុស្ស​២​នាក់​និង​បង្ក​អោយ​របួស​៥​នាក់​ទៀត​នៅ​កាណាដា​កាលពី​ថ្ងៃ​សៅរ៍​។​ ​ការវាយប្រហារ​នៅ​ជិត​សណ្ឋាគារ​មួយ​ក្នុង​ក្រុងកេបិ​ចបាន​ប្រព្រឹត្ត​ទៅ​អស់​ពេល​ជិត​២​ម៉ោង​កន្លះ​នៅ​ពេល​ប៉ូលិស​តាម​ចាប់​បុរស​កាន់​ដាវរ​ត់ម្នាក់​។​ ​ការិយាល័យ​រដ្ឋអាជ្ញា​ក្រុងកេ​បិច បាន​និយាយថា បុរស​ឈ្មោះ​កាល ហ្គី​រ៉ូ​អាត អាយុ​២៤​ឆ្នាំ ប្រឈម​ការចោទប្រកាន់​២​ករណី​ពី​បទ​មនុស្សឃាត​និង​ការប៉ង​សម្លាប់​មនុស្ស​។​ជនសង្ស័យ​បាន​បង្ហាញខ្លួន​នៅ​ចំ​​ពោះ​មុខ​ចៅក្រម​កាលពី​ថ្ងៃអាទិត្យ​ទី​១​វិច្ឆិកា និង​ត្រូវ​ឡើង​សវនាការ​ម្តងទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​ ​ប៉ូលិស​បាន​និយាយថា ព័ត៌មាន​ដំបូង​បង្ហាញថា ហេតុផល​ជំរុញ​អោយ​ជន​នេះ​ធ្វើ​ការវាយប្រហារ​ដោយសារ​រឿង​បុគ្គល​មិនមែន​ភេ​វរ​កម្ម​ទេ​៕ ​ប៉ូលិស​យាម​ទីតាំង​ដែល​មាន​ការចាក់សម្លាប់​មនុស្ស​នៅកេ​បិច​ ​

ព្យុះ​ហ្គោ​នី​នឹ​ងថយឥទ្ធិពល​ពេល​ចូល​មកដល់​វៀតណាម​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ព្យុះ​ទី​១៩​ឈ្មោះ​ហ្គោ​នី (GONI )​កាលពី​ម៉ោង​២០:៤០​យប់​ថ្ងៃទី ១​វិច្ឆិកា​វា​បាន​រំកិល​ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ហើយដោយ​នៅ​ជា​ព្យុះ​ទី​ហ្វុ​ង​TY កម្រិត​១​បន្ទាប់ពី​ដើរកាត់​លើ​កណ្តាល ប្រទេស​ហ្វីលីពីន​ជា​ព្យុះ​ទី​ហ្វុ​ង​កម្រិត​៤ ក្រោយពី​បាន​ឡើងដល់​កម្រិត​ទី​៥​នៅមុន ពេល​ដើរកាត់​លើ​ប្រទេស​នេះ​។​ ​ព្យុះ​នេះ​នឹង​ថយឥទ្ធិពល​ជា​លំដាប់​អាច​ទៅដល់​ឆ្នេរ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​៤​ខែវិច្ឆិកា​ខាងមុខ​ក្នុង​កម្រិត​ជា​កូន​ព្យុះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង ធនធានទឹក​និង ឧតុនិយម​បានឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​យប់​ថ្ងៃទី​១​ខែវិច្ឆិកា​៕សរន

ខេត្តកំពត​ទទួលភ្ញៀវ​ជិត​ឆ្ងាយ​មក​កម្សាន្ត​បាន​ជិត​៧​ម៉ឺន​នាក់​ក្នុង​ឱកាស​បុណ្យអុំទូក​

​ដោយៈ​បូកគោ​/​កំ​ពតៈ រយៈពេល​៣​ថ្ងៃ​នៃ​ឱកាស​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​កន្លងទៅនេះ​ខេត្តកំពត​ទទួលភ្ញៀវ​ទេសចរ​ចូលមក​កម្សាន្ត​បាន​ប្រមាណ​​ជិត​៧​ម៉ឺន​នាក់​។​លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានបញ្ជាក់​ថា រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​កន្លងទៅនេះ ភ្ញៀវទេស​ចរ​ដែល​បាន​ចូលមក​កម្សាន្ត​ក្នុង​ខេត្តកំពត​មាន​ចំនួន​៦៩.១០១​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​៦៨.៥១៣​នាក់ និង​ទេសចរ​បរទេស​ចំនួន​៥៨៨​នាក់​។ លោក​ប្រធាន​មន្ទីរ​បាន​បន្តថា...

ក្នុងឱកាសបុណ្យអុំទូកនេះ ខេត្ត​សៀមរាប ទទួលភ្ញៀវទេសចរ ជាង ១៤ ម៉ឺននាក់

ដោយៈ បាយ័ន / សៀមរាបៈ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តសៀមរាប បានទទួលភ្ញៀវទេសចរ ជាង ១៤ ម៉ឺននាក់ ដែលទៅទស្សនាកម្សាន្ត តាមតំបន់ប្រាសាទ...