Day: November 4, 2020

អភិបាលខេត្ត​បញ្ជា​ដល់​សមត្ថកិច្ច​ឱ្យ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដែល​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិហារ​: លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បានដាក់​បទបញ្ជា​ដល់​កងកម្លាំង​សមត្ថកិច្ច បើក​ការស្រាវជ្រាវ​វែកមុខ និង​ឃាត់ខ្លួន​ជនសង្ស័យ​មួយក្រុម...

លោករដ្ឋមន្ត្រីកសិកម្មបញ្ជាក់ថានឹងគោរពវិធានសុខាភិបាល

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាប់ដៃផ្ទាល់ជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា “ចំពោះខ្ញុំកំពុងតែតាមដានព័ត៍មាននេះដែរ តើព័ត៍មាននឹងជាក់លាក់ឬមិនជាក់លាក់ ប្រសិនបើពិតប្រាកដមែន យើងត្រូវតែគោរពនូវវិធានរបស់សុខាភិបាលកម្ពុជារបស់យើង”។ សូមជម្រាបថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា នៅវិមានសន្តិភាពមានពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនបី រួមមានៈ ១.កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលហុងគ្រី។  ២.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។ ៣.អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី។ ដោយក្នុងពិធីចុះហត្ថលេខានោះ គឺឃើញរដ្ឋមន្ត្រីចំនួនបីរូប រួមមានៈ លោកលោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងលោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចាប់ដៃផ្ទាល់ជាមួយជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី។ ចំណែកនៅក្នុងកិច្ចពិធីសម្ពោធការិយាល័យនៃស្ថានទូតហុងគ្រីប្រចាំកម្ពុជាកាលពីថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២០ គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានចាប់ដៃជាមួយលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី។ ហើយក្នុងជំនួបដាច់ដោយឡែកកាលពីថ្ងៃទី៣ វិច្ឆិកា លោកប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាជាមួយលោក ភីធ័រ ហ្សីយាតូ និងបានចាប់ដៃស្វាគមន៍ផងដែរ៕សរន

អាជ្ញាធរខេត្ត​ជំរុញ​មន្ត្រីក្រោមឱវាទ ត្រូវ​ចុះ​ត្រួត​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​នានា

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិហារ​: លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ជំរុញ​ដល់​អាជ្ញាធរ​ដែនដី​ក្រុង​ស្រុក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ចុះ​ត្រួតពិនិត្យ​មើល​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់ ដើម្បី​ស្តារ និង​ជួសជុល​ឡើងវិញ...

រដ្ឋមន្ត្រីធនធានទឹកជួបពិភាក្សាជាមួយរដ្ឋលេខាក្រសួងលុយ

ដោយៈប.ខុន /ភ្នំពេញៈលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ ទី៤ខែវិច្ឆិកាឆ្នាំ២០២០បានអញ្ជើញចូល រួមប្រជុំពិភាក្សាលើគោលការណ៍ និងនី តិវិធីសម្រាប់អនុវត្តគម្រោងស្តារឡើង វិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត និងផ្លូវថ្នល់ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ ជាមួយលោក វង្សី...

ឃាតករ​តាម​ដងផ្លូវ​៖ មនុស្ស ៧៦៩​នាក់​ស្លាប់ និង​របួស ២៣៦៩​ពាន់​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ១៨៨​ថ្ងៃ​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មនុស្ស​ចំនួន​ជិត ៨០០​នាក់​បាន​ស្លាប់ របួស​ជាង ២​ពាន់​នាក់​បាន​រងរបួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ១៨៧​ថ្ងៃ​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ...

ក្រសួងបរិស្ថាន​បង្ហាញ​យុទ្ធសាស្ត្រ​១៤​ចំណុច​ពី​ការគ្រប់គ្រង​និង​អភិរក្ស​លើ​វិស័យ​បរិស្ថាន​ក្នុង​ឆ្នាំ​២០២១

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​ក៏ដូចជា​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ដើម្បី​បន្ដ​កាត់បន្ថយ​ការបំផ្លិចបំផ្លាញ​បរិស្ថាន និង​ថែរក្សា ដែល​ធ្វើ​ឲ្យ​បរិស្ថាន​ធម្មជាតិ​កាន់តែ​ប្រសើរឡើង​។​ ​ថ្លែង​នៅក្នុង​បទ​បង្ហាញ​នៃ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នា​ទីស្តីការ​ក្រសួងបរិស្ថាន​កាលពី​រសៀល​ថ្ងៃទី​៣​ខែវិច្ឆិកា លោក វ៉ាន់​មុនីនាថ អគ្គលេខាធិការ​នៃ​អគ្គលេខា​ដ្ឋា​ន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បាន​បញ្ជាក់ថា​ក្នុងទិសដៅ​រៀបចំ​ផែនការ​ការងារ​ឆ្នាំ​២០២១​ខាងមុខនេះ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នឹងមាន​ទិសដៅ​ការងារ​សំខាន់ៗ​ដូចជា​១.​បន្ត​ជំរុញ​ការដាក់បញ្ចូល​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​គោលនយោបាយ និង​ការវិភាជន៍​ថវិកា​គ្រប់​លំដាប់ថ្នាក់ និង​បន្ត​កៀរគ ធនធាន​និង​បច្ចេកវិទ្យា​សមស្រប​។ ២.​បន្ត​រៀបចំ​បញ្ចប់​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​វិធាន​និង​នីតិវិធី​ចូលរួម​ក្នុង​យន្តការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​៣.​បន្ត​អនុវត្ត​យន្តការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​៤.​បន្ត​រៀបចំ​គោលនយោបាយ​ស្តីពី​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី...

អគារ​ថ្មី​កម្ពស់​១៨​ជាន់​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​នឹង​សាងសង់​រួចរាល់​ចុងឆ្នាំ​នេះ​

ដោយៈ​យោធិន​/​ភ្នំពេញៈ អគារ​រដ្ឋបាល​ថ្មី​កំពស់​១៨​ជាន់ របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ស្ថិតនៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នឹង​ដាក់ឲ្យ​ដំណើរការ​នៅចុងឆ្នាំ​នេះ ។បច្ចុប្បន្ន​សាងសង់​ស្ទើរតែ​១០០ភាគរយហើយ​។​ ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ គ្រប់​ជាន់​អគារ​ថ្មី​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាពឲ្យដឹង​នៅ​ថ្ងៃទី​៤...

​រដ្ឋបាលខេត្ត ជូនដំណឹង​ពី ការផ្តល់​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ

​ដោយៈ​បាយ័ន / សៀមរាបៈ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តសៀមរាប បានប្រកាស​ជូនដំណឹង​ពី ការផ្តល់​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​) ដល់​ម្ចាស់​ក្បាលដី ស្ថិតនៅក្នុង​តំបន់​វិនិច្ឆ័យ ភូមិ​ជ្រៃ...

អ្នកនាំពាក្យៈ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រីមិនមែន​ឆ្លង​កូ​វីដ​ពី​កម្ពុជា​ទេ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី គឺ​មិនមែន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​កម្ពុជា​នៅក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​នោះទេ​។ គឺ​មិន​ដូចជា​ការផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​នោះឡើយ​។​ ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី លោក ភី​ធ័​រ...

គ្រួសារ​ពិការ ស្លាប់​មួយ​កំណាត់​ខ្លួន ទទួល​បាន​អំណោយ​ផ្ទះ មនុស្សធម៌​ទី​៧៥

​ ​ដោយៈ បាយ័ន / សៀមរាបៈ បុរស​ពិការ ស្លាប់​មួយ​កំណាត់​ខ្លួន រយៈពេល ៣ ឆ្នាំ ឈ្មោះ សេ ច​ន អាយុ​៣១​ឆ្នាំ និង...