Day: November 5, 2020

ទាល់តែ​ល្បាត​ជាប្រចាំ​ទើប​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​មាន​ស្ថានភាព​ល្អប្រសើរ​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ ដើម្បី​រក្សា​សណ្ដាប់​ធ្នា​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​មាន​ស្ថានភាព​ល្អប្រសើរ​នោះ នៅ​យប់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វា បាន​ចាត់តាំង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ សហការ​ជាមួយ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ កម្លាំង​ប្រជា​ការពារ​សង្កាត់​ជ្រោយចង្វា សរុប​ចំនួន ១៨​នាក់ ចុះ​ល្បាត​ប្រចាំការ​នៅ​ចំណុច​សួន​ព្រះ​នាង​ប្រាជ្ញា​បារមី...

ស្ថាប័ន​Counterpoint ៖ realme​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​លក់​បាន​​​​៥០​លាន​គ្រឿង​លឿន​បំផុត​ក្នុង​ពិភពលោក​

ដោយៈ​សុផល/ភ្នំពេញ​៖ យោងតាម​ស្ថាប័ន Counterpoint បានឱ្យដឹងថា​ចំនួន​លក់​របស់ realme​ក្នុង​ទីផ្សារ​សកល​មាន​ចំនួន​រហូតដល់​ជាង​៥០​លាន​គ្រឿង ដោយ​គ្រាន់​តែត្រឹម​រយៈពេល ៩​ត្រីមាស​តែ ប៉ុណ្ណោះ (2018 Q3-2020 Q3) ហើយ​បាន​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន ដែលមាន​ចំនួន​លក់​កើនឡើង​លឿន ជាងគេ​ក្នុង​ពិភពលោក​។ ​នៅក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ចំនួន​លក់​មាន​ចំនួន​១៤​លាន​៨០​ម៉ឺន​គ្រឿង...

កម្ពុជា​-​គូ​បា ប្តេជ្ញា​បន្ត​និង​ពង្រឹងពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កម្ពុជា និង​គូ​បា បាន​ប្តេជ្ញា​បន្ត​និង​ពង្រឹងពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​មានកា​រីកចម្រើន​បន្ថែមទៀត​។ ការប្តេជ្ញា​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី...

ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៧ អាណត្តិ​ទី​៣

ដោយៈ រិ​ទ្ធិ​សែន / កំពង់ឆ្នាំងៈ ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៧ អាណត្តិ​ទី​៣ របស់ខ្លួន កាលពី​ព្រឹក ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ និង...

សម្តេច​តេ​ជោៈ​អ្វីដែល​ប្លែក​គឺ​ខ្ញុំ​និង​ប្រពន្ធ​ចែក​បន្ទប់​គ្នា​ដេក មិន​ហ៊ាន​ប៉ះពាល់​គ្នា​ដូច​កាលពី​នៅ​ក​ម្លោះ​ក្រមុំ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ព្រលប់​ថ្ងៃទី​៥​ខែវិច្ឆិកា​បានបញ្ជាក់​ថា សម្តេច​នៅ​បំពេញការងារ​ជាធម្មតា​ដោយ​ពុំមាន​អ្វី​ប្លែក​ទេ​។​ប៉​ន្តែ​ក្នុង​សំណេរ​ដដែល​នេះ​សម្តេច​បាន​ឆ្លៀត​កំប្លែង​ថា អ្វីដែល​ប្លែក​គឺ​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​បន្ទប់​គ្នា​សម្រាក មិន​ហ៊ាន​ប៉ះពាល់​គ្នា​ដូច​កាលពី​នៅ​ក​ម្លោះ​ក្រមុំ​។​ ​សម្តេច​តេ​ជោ​បាន​សរសេរ​នៅក្នុង​ផេ​កថា​”​ចាប់តាំងពី​ពេល​យក​សំណាក​ទៅពិនិត្យ​នៅ​ម៉ោង​១២​ថ្ងៃ​៤​វិច្ឆិកា​មក​​ដល់ពេលនេះ​ខ្ញុំ​បានធ្វើ​ច​ត្តា​ឡឺ​ស័ក​ជាង​៣០​ម៉ោង​រួចមកហើយ​គ្មានអ្វី​ប្លែក​ក្នុង​ខ្លួន​ទាល់តែសោះ​។ បាយ​បាន សម្រាក​លក់ ។​ពិនិត្យ​របាយការណ៍ ពិនិត្យ​សម្រេច​លើ​សំណើ​របស់​ក្រសួង​ស្ថាប័ន​និង​ចុះហត្ថលេខា​លើ​ឯកសារ​​នានា​ដូចពេលមុនៗ​ដែរ​។​​សម្តេច​បន្តថា​“​អ្វីដែល​ប្លែក​គឺ​ខ្ញុំ​និង​ប្រពន្ធ​ចែក​បន្ទប់​គ្នា​ដេក មិន​ហ៊ាន​ប៉ះពាល់​គ្នា​ដូច​កាលពី​នៅ​​ក​ម្លោះ​ក្រមុំ​”​។​ចំណែក​អ្នកបំរើ​ត្រូវ​ពាក់​ម៉ាស់​ពាក់​ស្រោមជើង​ស្រោមដៃ​តាម​ការ​​ណែនាំ​របស់​​​​គ្រូពេទ្យ​។​ ​សម្តេច​បញ្ជាក់ថា​សម្រាប់​ករណី​ខ្ញុំ​និង​ភរិយា​និង​អ្នកពាក់ព័ន្ធ​ត្រូវយក​សំណាក​ធ្វើតេស្ត​រហូត​៤​ដង​។​លើក​ទី​១​ថ្ងៃទី​៤​វិច្ឆិកា​ម្សិលមិញ ។​លើក​ទី​២​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃ​៩​វិច្ឆិកា លើក​ទី​៣​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​១៤​វិច្ឆិកា​និង​លើក​ទី​៤​ដែលជា​លើកចុងក្រោយ​គឺ​នឹង​ត្រូវធ្វើ​​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​២០២០​។​​ប្រសិន​ការធ្វើ​តេស្ត​៣​លើក​ខាងមុខ​មិនមាន​វិជ្ជមាន​កូ​វីដ​១៩​ទាំង​ខ្ញុំ​និង​ភរិយា​ក៏​​ដូចជា​អ្នក​នៅ​ជាមួយ​១៨​នាក់​ផ្សេងទៀត​ខ្ញុំ​នឹង​ចេញពី​ការរស់នៅ​ដាច់ដោយឡែក​​នៅ​ថ្ងៃទី​១៩​ឬ​ថ្ងៃ​២០​វិច្ឆិកា​ដែល​ពេលនោះ​សុំ​កូនៗ​នាំ​ចៅៗ​មក​ដឹក​ដៃ​ម៉ែ​​ចូល​បន្ទប់​ពុក​វិញ​។​​បទពិសោធន៍​ទប់ស្កាត់​កូ​វីដ​១៩​មិនឱ្យ​ឆ្លង​ចូល​សហគមន៍​រយះពេល​ជាង​១០​ខែ​​កន្លងមក​មួយផ្នែកធំ​បានមកពី​វិធាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោម​ការដឹកនាំ​របស់​ក្រសួងសុខាភិបាល​និង​ការអនុវត្តន៍​ដ៍​ល្អ​​ពី​បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​យើង​ត្រូវ​បន្តធ្វើ​កិច្ចការ​នេះ​បន្តទៀត​រាប់​​ទាំង​រូបខ្ញុំ​និង​ភរិយា​ផងដែរ​។​​សម្តេច​បន្តថា​ការពារ​ប្រសើរ​ជាង​ព្យាបាល...

​ក្រុមប្រឹក្សា​ខេត្តក្រចេះ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ ឆ្នាំ​ទី​២ ក្នុង​ក្រុង​ក្រចេះ​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ខេត្តក្រចេះ បានរៀប ចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់ខ្លួន អាណត្តិ​ទី​៣ ឆ្នាំ​ទី​២...

ក្រុមប្រឹក្សា​ខេត្តកំពង់ធំ បើក​កិច្ចប្រជុំ សាមញ្ញ លើក​ទី​១៧ អាណត្តិ​ទី​៣ ឆ្នាំ​២០២០

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រុមប្រឹក្សា​ខេត្តកំពង់ធំ បានរៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៧ អាណត្តិ​ទី​៣ របស់ខ្លួន ក្រោម​វត្តមាន​លោក ដៀប ពី​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​លោក...

សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​អំណោយ​អាវ​រងា​ដល់​បញ្ជាការដ្ឋាន​ការពារ​កោះ ឆ្នេរ​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់​អំណោយ​ជា​អាវ​រងា​ចែកជូន​កងទ័ព នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ ឆ្នេរ ខណៈដែល​រដូវរងា​បាន...

មន្ត្រី​ទេសចរណ៍​ចុះ​អប់រំ​វិធាន​សុវត្ថិភាព​ម្អូ​ប​អាហារ​ក្នុង​វិស័យ​ទេសចរណ៍​ដល់​អាជីវករ​តាមផ្លូវ​នៅ​បាត់ដំបង​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល ខេត្តបាត់ដំបង បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ការអនុវត្ត​វិធាន​សុវត្ថិភាព អនាម័យ​ម្អូ​ប​អាហារ ក្នុង​វិស័យ​ទេសចរណ៍​ការរៀប​ចំក​ន្លែ​ង​លក់​ឱ្យមាន​អនាម័យ​និង​បដិសណ្ឋារកិច្ច​ភ្ញៀវ​ដល់​អាជីវករ លក់ដូរ​នៅតាម​ផ្លូវ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​នេះ...

បាតុករ​ថៃ​គ្រោង​ធ្វើ​ការតវ៉ា​ជា​ថ្មី​នៅ​ថ្ងៃអាទិត្យ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាងកក ៖ ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ថៃ​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ថ្មី​មួយ​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​នឹង​ដាក់​ញត្តិ​ថ្វាយទៅ​ព្រះមហាក្សត្រ មហា វិជ្ជ​រ៉ា​ឡុងកន ពោលគឺ​មួយថ្ងៃ​បន្ទាប់​ពី​បដិសេធ​ផែនការ​ដែល​ផ្តួចផ្តើម​ដោយ​សភា​ដើម្បី​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ​។​ ​ក្រុម​តវ៉ា​ឈ្មោះ យុវជន​សេរី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​សកម្មជន​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​វិមាន​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​បាងកក​នៅ​ថ្ងៃអាទិត្យ (៨ វិច្ឆិកា​) មុន​ពេល​ថ្វាយ​លិខិត​គាំទ្រ​ការទាមទារ​របស់​ពួក​គេ​ដល់​ព្រះមហាក្សត្រ​។​...