ប៉ូលិសថៃបាញ់ទឹកលើបាតុករក្នុងពេលដើរទៅកាន់វាំងស្តេច
ប្រែម្រួលៈវាសនា/បាងកក៖ ពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យថៃនៅល្ងាចថ្ងៃអាទិត្យនេះបានប្រឈមមុខជាមួយប៉ូលិសដែលបានបាញ់ទឹកលើពួកគេដែលនាំគ្នាដើរដង្ហែទៅកាន់ព្រះបរមរាជវាំងដើម្បីប្រគល់លិខិតទាមទាររបស់គេដល់ស្តេច។ ពួកអ្នកប្រឆាំងតវ៉ា បានរុញរថយន្តក្រុងមួយទៅម្ខាងដែលត្រូវបានប្រើសំរាប់បាំងផ្លូវពួកគេឆ្ពោះទៅកាន់វាំង ក្នុងពេលដើរពីវិមានប្រជាធិបតេយ្យ។ការបាញ់ទឹករបស់ប៉ូលិសបានប្រព្រឹត្តទៅមួយរយៈពេលខ្លី និងគេមិនដឹងថាតើមានមនុស្សរងរបួសដែរឬអត់។ សូមបញ្ជាក់ថា ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យថៃនេះ បាននិងកំពុងជំរុញការទាមទារដ៏រសើបបំផុតរបស់គេអោយរបបរាជានិយមកែទំរង់ ឬនិយាយអោយចំអោយស្តេចផ្លាស់ប្តូរឥរិយាបទស្របតាមព្រះមហាក្សត្រអាស្រ័យធម្មនុញ្ញដែលមានចែងក្នុងច្បាប់កំពូលរប់ប្រទេស។ ថ្ងៃអាទិត្យនេះសំគាល់ពេលទី២ដែលប៉ូលិសប្រើឡានបាញ់ទឹកលើអ្នកប្រឆាំងតវ៉ា។ ចលនាដឹកនាំដោយក្រុមនិស្សិតនេះក៏ទាមទារអោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងនិងសរសេររដ្ឋធម្មនុញ្ញឡើងវិញ...