កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧: កម្ពុជាជំរះមន្ទិលសង្ស័យរឿងចោទថា អនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស
ដោយ: មុនីរ័ត្ន / ភ្នំពេញ: នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដើម្បីជំរះនូវមន្ទិលសង្ស័យនានា ដែលត្រូវបានលើកឡើងដោយប្រភពផ្សេងៗ ដែល ចោទប្រកាន់ថា កម្ពុជាបានធ្វើកិច្ចព្រមព្រៀងក្នុងការអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសកម្ពុជា សូមបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងប្រកាន់ខ្ជាប់នូវឯករាជ្យភាព និងអព្យាក្រឹតភាព...