Day: November 15, 2020

លោកស្រី កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញបើកការដ្ឋានសាងសង់សាលារៀនអ៊ីស្លាម នៅភូមិស្រែសា

ដោយ:ទេពកង្រី/កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០​២០​នេះ លោកស្រី កុប ម៉ារីយ៉ាសអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកការដ្ឋានសាងសង់សាលារៀនអ៊ីស្លាម នៅភូមិស្រែសា ឃុំឈូកស ស្រុកកំពង់ត្រឡាច ដដែលជាអំណោយរបស់សប្បុរសជនតាមរយៈសមាគមក្ដី​សង្ឃឹម​កុមារ​ និង​ចាស់​ជរា​ជនបទ​។ ក្នុងពិធីនេះក៏មាន​ការ​អញ្ជើញចូល​រួម​ពី​លោក តាំ​...

ឃុំខ្លួនអ្នកកាសែតម្នាក់ពាក់ព័ន្ធកណីដឹកឈើខុសច្បាប់

ដោយ:សុខុម/ស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនបុរសអ្នកកាសែតម្នាក់ពាក់ព័ន្ធករណីដឹកជញ្ជូនឈើខុសច្បាប់ដាក់ក្នុងពន្ធនាគារជាបណ្ដោះអាសន្នកាលពីថ្ងៃទី ១៤ខែវិច្ឆិកា។    គួររំលឹកថាបុរសកាន់កាតកាសែតម្នាក់ ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន ក្នុងពេលចុះបង្ក្រាបរថយន្តកាមរីដឹកឈើប្រណិតចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនៅម៉ោងជាង ២រសៀលថ្ងៃទី១២វិច្ឆិកាក្នុងបំណងយកលក់នៅស្រុកស្នួលខេត្តក្រចេះតាមកំណាត់ផ្លូវជាតិលេខ 7។សមត្ថកិច្ចបានដេញស្ទាក់តាំងពីចំណុចដុងក្រឡរហូតដល់ត្រង់ចំណុចមុខវត្តអូរព្រះ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះទើបចាប់បាន។    នៅក្នុងពេលចុះបង្រ្កាបឈើនោះបុរសម្នាក់បើករថយន្តដឹកឈើបើកប៉ះរថយន្តសមត្ថកិច្ចអស់៣គ្រឿងផង។  ...

១៥​ប្រទេស ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​លោក​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​លោក ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃអាទិត្យ​ទី​១៥ វិច្ឆិកា ដោយ​មេដឹកនាំ​និង​តំណាង​១៥​ប្រទេស​ក្រោយ​ពី​ពិភាក្សា​បង្កើត​វា​អស់​ពេល​៨​ឆ្នាំ​។​ ​កិច្ចព្រមព្រៀង​ពាណិជ្ជ​មានឈ្មោះ​ថា «​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ពិស្តារ​តំបន់​(RCEP)»​នឹង​បើកចំហ​ពាណិជ្ជកម្ម​ទំនិញ​និង​សេវា ព្រមទាំង​ការការពារ​នៅក្នុង​វិស័យ​ដូចជា ពាណិជ្ជកម្ម​អេឡិចត្រូនិច​និងក​ម្មសិ​​ទ្ធ​បញ្ញា​។​ ​ប្រទេស​ចូលរួម​តំណាងអោយ​សេដ្ឋកិច្ច​ពិភពលោក​ប្រមាណ​៣០​ភាគរយ និង​ប្រជាពលរដ្ឋ​ពិភពលោក​១​ភាគ​៣​។​ពួកគេ​រួម​មាន​សមាជិក​អាស៊ាន​១០​ប្រទេស ដៃគូ​សំខាន់ៗ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង​...

មន្រ្តីកសិកម្មបញ្ជាក់ថាសត្វគោងាប់ចំនួន៣៤ក្បាលនៅក្នុងស្រុកស្រីស្នំគឺដោយសារជំងឺអុតក្ដាម

ដោយ::គូលែន/សៀមរាបៈ សត្វគោចំនួន៣៤ក្បាលដែលងាប់នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាបត្រូវបានលោក ព្រំ វ៉ិច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានបញ្ជាក់ថាមកបណ្តាលពីជំងឺអុតក្តាម។   លោក ព្រំ...

ក្រុមអន្តរាគមន៍សង្គ្រោះបន្ទាន់ អង្គភាព៧១១មានទីតាំងនៅ ខេត្តព្រះសីហនុ ពលរដ្ឋអាចទំនាក់ទំនងបានគ្រប់ពេលវេលា

ដោយ:វណ្ណ:/ព្រះសីហនុ:ក្រុមអន្តរាគមន៍សង្គ្រោះបន្ទាន់អង្គភាព ៧១១ ប្រចាំការនៅខេត្តព្រះសីហនុឲ្យរស្មីកម្ពុជានៅព្រឹកថ្ងៃ១៥វិច្ឆិកាជាការជូនដំណឹងថា ប្រសិនបើពលរដ្ឋឬអង្គភាពរដ្ឋនិងឯកជននានា មានហេតុការណ៍អ្វីមួយ ត្រូវការក្រុមសង្គ្រោះ ៧១១ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ ដូចជាគ្រោះអគ្គិភយ័ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់តាមការដ្ឋានសំណង់ តាមអគារឬគ្រោះធម្មជាតិផ្សេងៗ ក្នុងខេត្តព្រះសីហនុ សូមទាក់ទងមកលេខប្រចាំការរបស់អង្គភាពTel. 088...

បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​៧​នាក់​

​ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​:​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប រួម​នឹង​វត្ថុតាង​មួយចំនួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ព្រៃ​ប្រេងខ្យល់​ខាងលិច ភូមិ​ក្រាំង​ពុទ្ទ្រា ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការបង្ក្រាប​នេះ គឺ​បានដាក់​កម្លាំង​តាមដាន​ជា​យូរ​មកហើយ រហូត​ឃាត់​បាន​ជនសង្ស័យ​បាន​៧​នាក់...

ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ប្លន់​វាយយក​ម៉ូតូ​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ប្លន់​វាយយក​ម៉ូតូ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២​នាក់​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​ ជនសង្ស័យ​២​នាក់​នេះ​ឈ្មោះ ចាន់ ថន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ដើម​ចាន់ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​និង​ឈ្មោះ អ៊ា គីម​ស៊ាន់...

រថយន្ត​បែន​ដឹក​ដី​បើក​បញ្ច្រាស់ទិស​បុក​ម៉ូតូ​, ស្លាប់​បុរស​ម្នាក់​

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​បែន​ដឹក​ដី បើក​បញ្ច្រាស់ទិស​ចរាច​រណ៍ បុក​និង​កិន​ស្លាប់​ចោល​​ប្រពន្ធ និង​កូនប្រុស​ស្រី​២​នាក់ យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​៥ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។​ ​ជនរងគ្រោះ​មានឈ្មោះ...

បញ្ជូន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​៣៥​កញ្ចប់​ទៅ​តុលាការ​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​បញ្ជូន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន ដែល​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ពីបទ​ជួញដូរ​សារជាតិ​ញៀន​ដោយ​ខុសច្បាប់​។ នេះ​ជាការ​បញ្ជាក់​អោយដឹង​របស់លោក​វរសេនីយ៍ទោ ឡូ ភារ​ម្យ អធិការរង នគរបាល​ខណ្ឌ​ច្បារអំពៅ ទទួល​ផែន​គ្រឿងញៀន នៅ​ថ្ងៃទី​១៥...

ប្រកាស​ស្វែងរក​ក្រុមគ្រួសារ​សព​បុរស​ម្នាក់​ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់​នៅ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​នគរបាល​ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ បានប្រកាស​ស្វែងរក​ក្រុម​គ្រួសារ​​សព​​​​បុរស​ម្នាក់​ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់ នៅលើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ដោយ​ប​ច្ចុន្ន​សព​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​។​ ​ជនរងគ្រោះ ស្លៀកខោ​ខូវ​ប៊ូ​យ ក្រោម​ក្បាលជង្គង់ ពាក់អាវ​យឺត​ពណ៌​លឿង ពាក់មួក​ការពារ​ពណ៌​ស ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ សេរី​២០១៧ ស្លាក​លេខ ភ្នំពេញ...