ប្រៀបធៀបអំពីទិដ្ឋភាពច្បាប់និងការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនៅអាម៉េរិកនិងកម្ពុជា
ដោយ:មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានធ្វើការប្រៀបធៀបអំពីទិដ្ឋភាពច្បាប់និងការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនៅអាម៉េរិកនិងកម្ពុជា ចំនួន៣ចំណុច ។ បីចំណុចរួមមាន: ១. ជាគោលការណ៍ច្បាប់ទាំងនៅអាមេរិកនិងកម្ពុជា បុគ្គលគ្រប់រូបមានសិទ្ធិតាមដាននិងឃ្លាំមើលដំណើរការនីតិវិធីតុលាការនិងដំណើរការប្រព្រឹត្តទៅនៃសវនាការដែលធ្វើជាសាធារណៈ តែមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលជាការជ្រៀតជ្រែកនិងដាក់សម្ពាធដល់តុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។ ២. ក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ទាំងនៅអាមេរិកនិងកម្ពុជា...