ប្រមុខរាជារដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍,បើកសាលារៀន,បើកពហុកីឡដ្ឋានជាតិ,បើកសារមន្ទីរនិងរោងភាពយន្តឡើងវិញនៅសប្តាហ៍ក្រោយ
ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃពុធទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចេញ សារណែនាំពិសេសពាក់ព័ន្ធការងារមួយចំនួនក្នុងការបើកឲ្យដំណើរការជាប្រក្រតីឡើងវិញនូវចលនាសេដ្ឋកិច្ច សង្គម បន្ទាប់ពីព្រឹត្តិការណ៍«៣វិច្ឆិកា»ត្រូវបានបិទបញ្ចប់ ។សម្តេចតេជោ ហ៊ុន សែន បានផ្តោតសំខាន់ទៅលើការបើកសាលារៀនឡើងវិញ,ការបើកពហុកីឡដ្ឋានជាតិឡើងវិញ,អនុញ្ញាតឱ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ក៏ ដូចជាការបើកសារមន្ទីរនិងរោងភាពយន្តផងដែរ។ សារទាំងស្រុងរាបស់សម្តេចតេជោនាយករដ្ឋមន្ត្រីមានខ្លឹមសារទាំងស្រុងដូចតទៅ៖«ខ្ញូំសូមជម្រាបជូនអភិបាលរាជ...