Day: November 20, 2020

បុរស​ម្នាក់​ជិះ​ម៉ូតូ​ពេល​ភ្លៀង​ត្រូវ​រន្ទះបាញ់​ស្លាប់​

ដោយ​:​ស​រិ​ទ្ធ​/​ស្វាយរៀង​:​បុរស​ម្នា​ក់បាន​ដេក​ដួល​ស្លាប់​កណ្តាលផ្លូវ​ដោយមាន​អាវ​រហែក​ដោយសារតែ​ត្រូវ​រន្ទះបាញ់​កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា​នៅ​ភូមិ​បឹង ឃុំ​កំពង់​ពិល ស្រុក​រំដួល ខេត្តស្វាយរៀង​។​ ​មន្ត្រីនគរបាល​ស្រុក​រំដួល​បាន​ឲ្យ​ដឹងថា​បុរសរងគ្រោះ​ឈ្មោះ កឹង យ៉ា​ត អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រៃ​បឹង ឃុំ​មុ​ឺ​ន​ជ័យ ស្រុក​រំដួល ។​ ​អ្នកភូមិ​បានឱ្យដឹងថា...

ស្នងការ​ក្រុងភ្នំពេញ​ប្រាប់​កម្លាំង​នគរបាល​អនុវត្ត​ច្បាប់​កុំ​ខ្លាច​និង​ការអន្តរាគមន៍​ដាក់​គំនាប​ណាមួយ​

​ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ​: ពាក់ព័ន្ធ​និង​ការចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យកម្លាំង​នគរបាល​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​និង​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ដោយ​កុំ​ខ្លាច​និង​ការអន្តរាគមន៍​ដាក់​គំនាប​ណាមួយ​មកលើ​មន្ត្រី​អនុវត្ត​ច្បាប់​។ រូបៈស្នងការ​ក្រុងភ្នំពេញ​ប្រាប់​កម្លាំង​នគរបាល​អនុវត្ត​ច្បាប់​កុំ​ខ្លាច​និង​ការអន្តរាគមន៍​ដាក់​គំនាប​ណាមួយ​ ​ការណែនាំ​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ដកស្រង់​បទពិសោធន៍​ការងារ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រៀបចំ យុទ្ធសាស្ត្រ​បន្ថែមទៀត​ពង្រឹង​នៃ​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​សំដៅ​កាត់បន្ថយ​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​អ្នកស្លាប់​និង​អ្នករងរបួស​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​បាន​បញ្ជាក់ថា​ការអនុវត្ត​ច្បាប់​គឺ​អនុវត្ត​ស្មើភាព​គ្នា​អ្នកបើក​ល្មើស​ត្រូវតែ​ចាប់​ឃាត់​ពិន័យ​តាមច្បាប់​ដោយ​មិន​យោគយល់​ឡើយ​។​ជាពិសេស​ត្រូវ​លប់បំបាត់​ការទារ​ប្រាក់​មិន​ចេញ​វិក័យប័ត្រ​ពីព្រោះ​បញ្ហា​នេះ​ប្រសិន​នៅតែ​កើតមាន​វា​និង​ជះឥទ្ធិពល​ដល់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​មិន​ទទួលបាន​ជោគជ័យ​ឡើយ​។​...

ស្នងការ​នគរបាល​ខេត្តកំពត​បដិសេធ​រឿង​ស្នេហា​តាម​ហ្វេ​ស​ប៊ុ​ក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ស្នងការ​នគរបាល​ខេត្តកំពត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន ធ្វើការ​បដិសេធ​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Seng Mey ដែល​បាន សរសេរ​បង្ហោះ ព័ត៌មាន​មិន ពិត​ចោទប្រកាន់ថា លោក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ខ្លួន​។ ​លោក​បាន​បដិសេធថា ចំពោះ​ការ​ចោទ...

អភិបាលស្រុក​ចំនួន​២ នៅជាប់​ព្រំដែន កម្ពុជា ថៃ ផ្លាស់ប្តូរ​កៅអី​គ្នា​អង្គុយ

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រាជរដ្ឋាភិបាល បាន​ផ្លាស់ប្តូរ ផ្ទេរ​ភារកិច្ច មុន​ចូលនិវត្តន៍ នូវ​តំណែង​អភិបាលស្រុក ចំនួន​២ ដែល​ស្ថិត​ជាប់​ព្រំដែន កម្ពុជា ថៃ នៅក្នុង​ខេត្តបន្ទាយមានជ័យ គឺ​ស្រុក​ម៉ាឡៃ...

ទៅ​ឆក់​ត្រី បែរ​ភ្លាត់​ឈ្នៀ​ត​ឆក់​ខ្លួនឯង​ស្លាប់​

ដោយ​: គូលែន / តាកែវ​: នេះហើយ​លទ្ធផល​មិន​គោរព​ច្បាប់ ករណី​មនុស្ស​ឆក់​ខ្សែភ្លើង​ស្លាប់ (​មូលហេតុ​ឆក់​ត្រី​) នៅ​ថ្ងៃ​សុក្រ​ទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​៣០​នាទី នៅ​វាលស្រែ​ក្នុងភូមិ​ព្រៃឈើ​ទាល ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ​ករណីនេះ​បណ្តាលឱ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ញ៉ែម...

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​កំពង់ចម្លង​ភ្នំពេញ​អរិយ​ក្សត្រ និង​ជ្រោយចង្វា​-​ស្វាយជ្រំ ចុះ អនុស្សរណៈ​ធ្វើ​សកម្មភាព​មនុស្សធម៌​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សមាគម​គ្រូ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង​កំពង់ចម្លង ភ្នំពេញ​អរិយ​ក្សត្រ និង​ជ្រោយចង្វា ស្វាយជ្រំ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ដើម្បី​គាំទ្រ​និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ តាមរយៈ​ការធ្វើសកម្មភាព​មនុស្ស​ធម៌​ដោយ​ការ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​បេះដូង​មនុស្សធម៌ និង​ដោយ​ឥតគិតថ្លៃ​។​...

ក្រុមកម្មករ​សំណង់ជនជាតិ​ចិន មក​ស្ថានទូត​ចិនសុំឲ្យជួយ​អន្តរាគមន៍ទៅ​ក្រុមហ៊ុនភ្នំពេញ ស្តា រឿងជំពាក់​ប្រាក់ខែ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​បុគ្គលិក មេការ កម្មករសំណង់​ជនជាតិ​ចិន និង​ជនជាតិខ្មែរ ជាច្រើននាក់ បាននាំគ្នា មកកាន់​ស្ថានទូត​ចិន ក្នុង​គោលបំណង...

ប្លែក ! រថយន្តច្រឡោត​គូថ ឡើងដើមឈើ​

ដោយ ៖ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រថយន្ត​តូយ៉ូតា ហៃ​ឡា​ក់វី​ហ្គោ ២​បាំង មួយគ្រឿង បាន​ត្រូវ​អ្នកបើក បញ្ជា​រត់​ក្នុង​ល្បឿន​លឿន ហើយក៏​ជ្រុល​ច្រឡោត ខាង​ក្បាល បុក​ជុច​ដី ហើយ​ឡង​ខាង​កន្ទុយ...

ព្រះមហាក្សត្រ​ផ្តល់​ឋានៈ សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី បន្ថែម​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ព្រះមហាក្សត្រ​នៃ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានសម្រេច​ផ្តល់​ឋានៈ សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី បន្ថែម​។ ព្រះរាជក្រឹត្យ បាន​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ...

រកឃើញ​អ្នកឈ្នះ​លុយ​សុទ្ធ ១​ម៉ឺន​ដុល្លារ ពី​កាត​កោស​បញ្ចូល​លុយ ៥​ពាន់​រៀល របស់​ក្រុមហ៊ុន Smart

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា (Smart Axiata) កាលពី​ថ្មីៗ​នេះ បានប្រគល់​រង្វាន់​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ ដល់​យុវជន​អាយុ ១៤ ឆ្នាំ...