Day: November 29, 2020

ថ្នាក់ដឹកនាំ​និង​មន្ត្រី​ក្រសួងបរិស្ថាន​ចូលរួម​អនុវត្ត​ការណែនាំ​សម្តេច​តេ​ជោ​ក្នុងការ​ទប់ស្កាត់​កូ​វីដ​១៩

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ នៃ​ក្រសួងបរិស្ថាន ដែល​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ពង្រឹង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​រដ្ឋបាលខេត្ត​មណ្ឌល​គី​រី បាន​ចូលរួម​គោរព​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​កម្ពុជា​ដោយ​ក្នុងនេះ​បានធ្វើ​តេស្ដ​រក​វីរុស​កុ​វីដ​១៩ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​) និង​អនុវត្ត​វិធានការ​នានា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​គ្រប់ៗ​គ្នា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់​ក្រសួងបរិស្ថាន​ចេញផ្សាយ​នៅ​ថ្ងៃទី​២៩​ខែវិច្ឆិកា​នេះ​។​ ​ប្រភព​ខាងលើ​បញ្ជាក់ថា​ក្រៅពី​ការចូលរួម​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះហើយ...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឯកជន​ជា​បណ្តោះអាសន្ន​រយៈពេល​២​សប្ដាហ៍​

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វី ៥-១៩ ចូលក្នុង​សាលា រៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឯកជន​ជា​បណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដោយ​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច លើកលែងតែ​ថ្នាក់​ទី​១២ ដែល​ត្រូវ...

ក្រុមគ្រូពេទ្យ បាន​ចុះទៅ​បាញ់ថ្នាំ សម្លាប់​មេរោគ នៅតាម​ការិយាល័យ​នានា ក្នុង​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ក្រុមគ្រូពេទ្យ របស់​ការិយាល័យ សុខាភិបាល បាន​ចុះទៅ​បាញ់ថ្នាំ សម្លាប់​មេរោគ នៅតាម​ការិយាល័យ​នានា ក្នុង​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ...

សម័យ​ប្រឡង​ឌី​ប្លូ​មនៅ​ថ្ងៃស្អែក​មិនបានលុបចោលតែត្រូវប្រុងប្រយ័ត្នខ្ពស់

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែងថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ​ឌី​ប្លូ​ម​នៅ​ថ្ងៃស្អែក​នឹង​ប្រ​ព្រឹ​តទៅ​តាម​ការគ្រោងទុក​ដោយ​ប្រតិបត្តិ​វិធានការ​សុខាភិបាល​ខ្ជាប់ខ្ជួន​ដូច​មានចែង​ក្នុង​SoP​របស់​ក្រសួង​អយក ចុះ​ថ្ងៃ​០៤​សីហា​២០២០​។​ ​លោករ​ស់សុ​វាចា​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ព្រលប់​ថ្ងៃទី​២៩​ខែវិច្ឆិកា​នេះ​ថា​”​គ្រឹះស្ថានសិក្សា​ជា​អ្នករៀបចំ​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង​ឌី​ប្លូ​ម​ដូច​ឆ្នាំមុន​ដែរ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរអប់រំ យុវជន និង​កីឡា​ទាំង​២៥​ខេត្ត​-​រាជធានី​តាម​ការចាំបាច់​”​។​ ​មន្ត្រី​នាំពាក្យ​រូបនេះ​បញ្ជាក់​បន្ថែមថា​៖ ការប្រឡង​ឌី​ប្លូ​ម​សម័យ​ប្រឡង ៣០​វិច្ឆិកា​នឹង​ប្រព្រឹត្តទៅ​នៅតាម​គ្រឹះស្ថានសិក្សា​ផ្ទាល់ តាម ២៥...

បញ្ចូលសមាជិកបក្សជាង១០០នាក់នៅស្រុកជលគិរី

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជលគិរីថ្ងៃទី ២៨វិច្ឆិកាម្សិលមិញមានរៀបចំពិធីប្រកាសបញ្ចូលសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែលជាសិស្សានុសិស្សមកពីវិទ្យាល័យស្រុកជុំគិរីនិងប្រជាពលរដ្ឋ១៥៣នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ឹងលាងហ៊ួរ សមាជិកព្រឹទ្ធសភានិងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកជលគិរី លោកម៉ៅសែនសេត ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំព្រៃគគីរ  ឯកឧត្តមស៊ុនសុវណ្ណរិទ្ធក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជលគិរីនិងលោកសុវណ្ណារ៉ាក្រុមប្រឹក្សាខេត្តនិងជាក្រុមការងារខេត្តចុះស្រុកជលគិរីដោយមានការចូលរួមអស់លោកលោកស្រីជាសមាជិកសមាជិកាថ្នាក់ស្រុកឃុំចូលរួម។ នៅក្នុងពិធីតំណាងសមាជិកថ្មីបានធ្វើការប្ដេជ្ញាចិត្តអ្វីៗទាំងអស់ដើម្បីបុព្វហេតុគណបក្សប្រជាជននិងការាំងអស់ដើម្បីបុព្វហេតុគណបក្សប្រជាជននិងការរីចម្រើនរបស់ប្រទេស៕

ករណីពុល​ស្រាស​៖ ​អ្នកស្លាប់​បាន​កើន​ឡើងដល់​ទៅ​៦​នាក់​ និងបានឃាត់ខ្លួនអ្នកលក់ស្រា៤នាក់

​ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: គិត​ត្រឹម​រសៀល​ថ្ងៃទី​២៩​វិច្ឆិការ​២០២០​នេះ ការវិវត្ត​របស់​អ្នកជំងឺ​ដែល​បាន​សង្ស័យថា ពុល​ស្រាស​ស្រាថ្នាំ​ដែល​បាន​បញ្ជូន​ពី​ស្រុក​ទឹកផុស​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង នៅពេលនេះ បាន​កើនឡើង​រហូតដល់​ទៅ​១០៥​នាក់ ហើយ​ដែល​សង្ស័យថា ពុល​ស្រាស​ស្រាថ្នាំ​ក្នុងនោះ​ការកើនឡើង នៃ​អ្នកស្លាប់ ក៏បាន​កើនឡើង​រហូត​៦​នាក់​ផងដែរ​។​ ​អគ្គនាយកដ្ឋាន​បច្ចេក​ទេស​នៃ​ក្រសួងសុខាភិបាល​លោក ហុង​គឹម​ចេង...

លោកទេសាភិបាលធនាគារជាតិធ្វើបាឋកថាស្ដីពីដំណើរកម្ពុជារយ:ពេលកន្លះសតវត្សចុងក្រោយ

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ:មន្ត្រីជាន់ខ្ពស់គណះសង្ឃនិងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបាននិមន្តនិងអញ្ជើញចូលរួមធ្វើបាឋកថាជូនព្រះសង្ឃ  មន្ត្រីរាជការពាក់ព័ន្ធនិងសមណនិស្សិត និស្សិតក្នុងខាសាពុទ្ធិកវិទ្យាល័យព្រះស៊ីហនុរាជខេត្តបាត់ដំបងក្រោមប្រធានបទ<ដំណើរកម្ពុជារយ:ពេលកន្លះសតវត្សរ៍ចុងក្រោយ>សម្រាប់ផ្ដល់ជាមូលដ្ឋានដល់អ្នកសិក្សាស្រាវជ្រាវនិងមន្ត្រីពាក់ពន្ធ័ក្នុងខេត្តបានយល់ពីដំណើរការវិវត្តន៍របស់ប្រទេសកម្ពុជាចាប់ពីសតវត្សទី១មកដល់ឆ្នាំ១៩៧០។កម្មវិធីនេះរៀបចំឡើងកាលពីរសៀលថ្ងៃទី២៨ខែវិច្ឆិកានាសាលប្រជុំសាលាខេត្តបាត់ដំបងក្រោមកិច្ចសហការរវាងខាសាពុទ្ធិកវិទ្យាល័យព្រះស៊ីហនុរាជខេត្តបាត់ដំបងនិងធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ក៏ដូចជាពុទ្ធិសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណាដើម្បីចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។ វាគ្មិនសំខាន់ៗដែលបានចូលរួមធ្វើបាឋកថានាឱកាសនោះមានសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សនប្រធានលេខាធោការដ្ឋានគណះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាទាក់ទងតួនាទីរបស់ព្រះពុទ្ធសាសនា  លោក ជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជានិង លោក ស៊ុំ សន្និសិទ្ធទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។ លោក ជា ចាន់តូ...

អភិបាលខេត្ត​បាត់ដំបង​ទស្សនកិច្ច​ផ្លូវការ​នៅ​ឧទ្យាន​វប្បធម៌​និង​ច្នៃប្រឌិត​កម្ពុជា​-​ចិន នៅ​ខេត្តសៀមរាប

​ដោយ​: គ្រញូង / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង​ដឹកនាំ​គណៈប្រតិភូ រួមមាន​លោក សឿ​ម ប៊ុន​រិ​ទ្ធ...

លោក​តំណាងរាស្ត្រ សៀង ណាំ ឱ្យ​រួម​សាមគ្គី​គ្មា​ធ្វើការ​ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​

ដោយ​: បាយ័ន / សៀមរាប​: នា​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​លោក​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​សៀមរាប សៀង ណាំ បន្ទាប់ពី​បាន​ស្ដាប់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រសួងសុខាភិបាល​។ ​លោក​ក៌​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ឲ្យ​រួម​សាមគ្គី​គ្នា​អនុវត្តន៍ តាម​វិធាន​ការណែនាំ​ទាំងឡាយ​របស់​ក្រសួងសុខាភិបាល...

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ចេញប្រកាស​ឲ្យ​បង្កើន​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ​មា​ជ័យ​: រដ្ឋបាលខេត្ត​ប​ន្ឫា​យ​មានជ័យ​ចេញប្រកាស​អោយ​បង្កើន​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយបាន​ផ្សព្វផ្សាយ​នូវ​វិធានការ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​រស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី​ដោយ​ពាក់​ម៉ាស់ (​ក្នុងករណី​ចាំបាច់​) ជាពិសេស​ក្នុង​កាលៈទេសៈ សូម​មើល​ការខុសត្រូវ​កូនចៅ​ខ្លួន កុំអោយ​ដើរចេញ​ក្រៅ​ផ្ទះ​រហេតរហូត បើ​មិនចាំបាច់​។​ ​ត្រូវ​កាត់បន្ថយ​អ​ប្បរមា​ការជួប​ជុំគ្នា​, ត្រូវ​លាងដៃ​នឹង​សាប៊ូ​និង​ទឹកស្អាត...