Day: December 1, 2020

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ចូល​ពី​បរទេស​ទាំងអស់​ក្រោយ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ក្នុង​សហគមន៍​ថ្មី​២​នាក់​ទៀត​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ នាយករដ្ឋមន្ត្រី ង្វៀន សួន​ហ្វ៊ុក កាលពី​ថ្ងៃ​អង្គារ​ទី​០១​ធ្នូ​បាន​បញ្ជា​អោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ជើងហោះហើរ​អន្តរជាតិ​ចូលមកក្នុង​​ប្រទេស​វៀតណាម​ទាំងអស់ ក្រោយ​ផ្ទុះ​ការឆ្លង​ជំងឺ​កូវី​ដ​១៩​នៅក្នុង​សហគមន៍​ជាថ្មី​នៅក្នុង​ប្រទេស​របស់​លោក​។​ ​លោក​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា​ ​មានតែ​ជើងហោះហើរ​ដឹក​ជនជាតិ​វៀតណាម​វិលត្រឡប់​ពី​បរទេស​វិញ​ទេ​ដែល​នឹង​ត្រូវ​អនុញ្ញាត​​អោយចូល​។​ ​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម នាំ​អ្នកដំណើរ​មកពី​កូរ៉េ​ខាងត្បូង​មក​កាន់​ក្រុង​ហាណូយ​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០២០​។​មន្ត្រី​វៀតណាម​បន្ទោស​អ្នក​បំរើការ​​លើ​យន្តហោះ​ម្នាក់​ចំពោះ​ការឆ្លង​ក្នុងស្រុក​ជាថ្មី ដោយសារ​បុរស​នេះ​រំលោភច្បាប់​ចត្តា​ឡី​ស័ក​ ​ម៉ា​យ ទៀន​យុង ប្រធានការិយាល័យ​រដ្ឋ​បាន​និយាយ​ថា​ការផ្អាក​នេះ​គឺ​ដើម្បី​ទុក​ឱកាស​អោយ​រដ្ឋាភិបាល​ងាយ​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​និង​ការធ្វើ​ចត្តា​ឡីស័​កអ្នក​​ទើប​ចូល​មក​ដល់​ថ្មី​។​ទោះជា​យ៉ាងណា «​រដ្ឋាភិបាល​នៅ​អនុញ្ញាត​អោយ​យន្តហោះ​នាំ​ជនជាតិ​វៀតណាម​វិល​មក​ស្រុក​វិញ​នៅឡើយ​ទេ សំរាប់​មនុស្ស​ចាស់​អ្នកជំងឺ​ឬ​អ្នក​​ជួប​បញ្ហា​ហិរញ្ញវត្ថុ​»​។​...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​អញ្ជើញ​ចុះមក​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​អនុភាព​៦០​មេ​ហ្កា​វ៉ាត​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អញ្ជើញ​ចុះមក​ទស្សនកិច្ច​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អនុភាព​៦០​មេ​ហ្កា​វ៉ាត ស្ថិតក្នុង​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេ​ត្កំ​ពង់​ឆ្នាំង​។​ ​លោក ស៊ុយ សែម...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ្នាល់​ដាក់​លុយ​រាប់លាន​រៀល​មួយថ្ងៃៗ សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​មិន​ហ៊ាន​បង្ក្រាប​

ដោយ​: សុខុម / ស្ទឹងត្រែង​: សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង ហាក់​មើលមិនឃើញ​ទីតាំង​ល្បែងស៊ីសង​ភ្នាល់​ដាក់​លុយ​ទ្រង់ទ្រាយ​ធំ​រាប់លាន​រៀល មាន​ជល់​មាន់​អាប៉ោង​ជាដើម​។ ទីតាំង​ល្បែង​ដ៏​ធំ​មួយ​នោះ ស្ថិតនៅ​ចំណុច ចំការ​ស្វាយចន្ទី​ភូមិ រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​ ​សង្វៀន​ជល់​មាន់​និង​អាប៉ោង​នេះ បើក​លេង​ជា​រៀងរាល់ថ្ងៃ...

សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​

​ដោយ​: រិ​ទ្ធ​សែន / ខេត្តពោធិសាត់​: ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​ខេត្តពោធិ៍សាត់ ចុះ​ធ្វើការ​បង្ក្រាបរ​បាំងសាច់​អួន​ក្រឡា​ញឹក​ហ្នឹង​របាំង​ស្បែ​កមុង នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​ ​កិច្ចប្រតិបត្តិការ​ខាងលើនេះ ដឹកនាំ​ដោយ​នាយផ្នែក​ក្រគរ​លោក...

ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បើកសម្ភោធ ការិយាល័យ Premier Banking ជាលើកដំបូងប្រចាំប្រទេសកម្ពុជា

ប្រទេសកម្ពុជា ទីក្រុងភ្នំពេញៈ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានដាក់សម្ភោធអោយដំណើរការ RHB PREMIER BANKING ជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវកន្លែងធ្វើប្រតិបត្តិការ និងសេវាកម្មយ៉ាងល្អ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ​បញ្ចប់​ទៅដោយ​ជោគជ័យ​

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ​ឌី​ប្លូម មាន​រយ​:​ពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​៣០ វិច្ឆិកា ដល់ ថ្ងៃ​១ ធ្នូ​នេះ បានបញ្ចប់​ទៅដោយ​រលូន​តាម​ការគ្រោងទុក​នៅ​ទូទាំង​២៥​ខេត្ត​-​រាជធានី​។​ចំណែក​លទ្ធផល​ប្រឡង​ឌី​ប្លូ​ម​នឹង​ប្រកា​សនា​ថ្ងៃ ៧ ធ្នូ ២០២០​។​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​រស់ សុ​វាចា មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ​បញ្ចប់​ទៅដោយ​ជោគជ័យ​(រូបថតក្រសួងអប់រំ)...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទាំងអស់គ្នា ចាំបាច់​ត្រូវ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​អេដស៍ និង​ជំងឺអេដស៍​

ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្នុងឱកាស​ទិវា​ពិភពលោក ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ២០២០ ក្រោម​ប្រធានបទ ” សាមគ្គី​ភាពជា​សាកល និង​ការទទួលខុសត្រូវ រួមគ្នា...

ពិតជា​ស្ចា​រ្យ​មែន​! អតិថិជន​ម្នាក់​មានសំណាង​ឈ្នះ ១​ម៉ឺន​ដុល្លារ គ្រាន់តែ​ធ្វើ​រឿង​មួយ​នេះ​សោះ​

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ បុរស​មួយរូប​រស់នៅ​រាជធានី​ភ្នំពេញ​ពិតជា​អស្ចារ្យ​ណាស់​! និង​ជាម​នុស្ស សំណាង​តែម្តង ដែល​បានឈ្នះ​រង្វាន់ លុយ​សុទ្ធ​ដល់​ទៅ ១​ម៉ឺន​ដុល្លារ​ពី​សែ​ល​កាត​កាលពីពេល​ថ្មីៗ​មកនេះ​។ ​បុរស​រូបនេះ​គឺជា​អតិថិជន​របស់​សែ​ល​កាត​ដែលមាន​ឈ្មោះ កើត ប្រុស ជា​អាជីវករ ដែលមាន​ទីលំនៅ​ផ្លូវលំ...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉ា​គី​ស្ថាន​យកមក​បង្កាត់​ពូជ​ជាមួយ​ដំរី​ញី​ខ្មែរ ដើម្បី​ឱ្យបាន​ពូជ​កាន់តែ​ល្អ

ដោយ​: ដេប៉ូ / ភ្នំពេញ​: សត្វ​ដំរី​អាស៊ី​ឈ្មោះ​ខា​វ៉ាន់​ដែល​បាន​បញ្ជូន​ពី​ប្រទេស​ប៉ា​គី​ស្ថាន​មក​កម្ពុជា​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​(​ថ្ងៃទី​៣០​ខែវិច្ឆិកា​)​ដើម្បី​ធ្វើការ​បង្កាត់​ពូជ​ជាមួយ​ដំរី​ក្នុងស្រុក គោលបំណង​បង្កើត​ប្រសិទ្ធភាព​ក្នុងការ​បន្ត​ពូជ​សត្វ​ដំរី​អាស៊ី​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​ ​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​នៅ​រសៀល​ថ្ងៃទី​១​ខែធ្នូ​នេះ លោក នេត្រ ភក្ត្រា​បាន​បញ្ជាក់ថា​ការនាំយក​ដំរី​ខា​វ៉ាន​ជា​សត្វ​ដំរី​ឈ្មោះ​នេះ​នឹងត្រូវ​យកទៅ​ចិញ្ចឹម​ក្នុង​ដែន ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព ស្ថិតនៅ​ក្នុងភូមិ​អូ​តា​ម៉េង...

ក្រុម​ឧ​ទ្យា​នុ​រក្ស ប្រទះឃើញ​ដានជើង​សត្វ​ដំរី នៅ​ដែនជម្រកសត្វព្រៃ កែវ​សីមា​

ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​ឧ​ទ្យា​នុ​រក្ស នៅ​ដែនជម្រកសត្វព្រៃ កែវ​សីមា បាន​ចុះ​ល្បាត ហើយ​បាន​ប្រទះឃើញ ដានជើង​សត្វ​ដំរី ជា​ប្រភេទ​ដំរី​ឈ្មោល...