ប្រែសម្រួលៈវាសនា/មុំបៃ៖ ចិនបានចាប់ផ្តើមនាំចូលអង្ករឥណ្ឌាជាលើកដំបូងនៅរយៈពេលយ៉ាងតិច៣ទសវត្សរ៍មកនេះ ដោយសារតែការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងឥណ្ឌាសុំចុះថ្លៃច្រើន នេះបើតាមមន្ត្រីឧស្សាហកម្មស្រូវអង្ករឥណ្ឌាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសកាលពីថ្ងៃពុធ។ ឥណ្ឌាជាប្រទេសនាំចេញអង្ករធំបំផុតក្នុងលោក ហើយចិនក៏ជាអ្នកនាំចូលធំបំផុតផងដែរ។រដ្ឋាភិបាលក្រុងប៉េកាំងនាំចូលអង្ករប្រមាណ៤លានតោនក្នុងមួយឆ្នាំៗ តែជៀសវាងទិញវាពីឥណ្ឌាអស់រាប់សិបឆ្នាំមកហើយ ដោយសំអាងលើបញ្ហាគុណភាព។ ការទិញលក់អង្ករដ៏កម្រនេះកើតឡើងចំពេលយក្សអាស៊ីទាំង២មានភាពតានតឹងនយោបាយជាមួយគ្នា ដោយសារជម្លោះព្រំដែននៅតំបន់ហេមពាន្ត។ ប៊ី វី គ្រីស្នា ប្រធានសមាគមអ្នកនាំចេញអង្ករបាននិយាយថា...