Day: December 4, 2020

ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់ នៅ​ដី​វាល ផ្អើល​សមត្ថកិច្ច ចុះទៅពិនិត្យ​

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​បុរស​ម្នាក់ ដេកស្លាប់ នៅ​ដី​វាល​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឲ្យ​ភ្ញាក់ផ្អើល...

​ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ឲ្យ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ផ្តល់ចម្លើយដ៏ស្មោះត្រង់​និង​ត្រឹមត្រូវ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅក្នុង​សារ​ជា​សម្លេង​រយៈពេល​ប្រមាណ​ជាង​២១​នាទី​នៅ​ព្រលប់​ថ្ងៃទី ៤ ខែធ្នូ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើការ​អំពាវនាវ​ដោយ​ទទូច​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ផ្តល់នូវ​ចម្លើយ​ដ៏​ស្មោះត្រង់​និង​ត្រឹមត្រូវ​ដើម្បី​ឲ្យ​ផ្នែក​ជំនាញ​អាច​កំណត់​អត្ដ​សញ្ញាណ​នៃ​ការឆ្លង​និង​ប្រភព​នៃ​កាត​ចម្លង​មេរោគ ដើម្បី​កុំ​ឲ្យ​មានការ​រាលដាល​បន្តទៀត​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​ករុណា​ខ្ញុំ​ក៏​សុំ​យក​ឱកាស​នេះ​សុំ​អំពាវនាវ​ចំពោះ​អ្នក​ដែលមាន​កូ​វីដ​វិជ្ជមាន​ទាំង​ជាង​២០ នាក់​ដែល​មកដល់ ពេលនេះ​ដូចជា​២៩​នាក់​រួចទៅហើយ​សូមឱ្យ​មានការ​ស្មោះត្រង់​ឆ្លើយ​ឲ្យ​ត្រង់​,​ហើយ​ពេលវេលា​នេះ​ជា​ពេលវេលា​ចាំបាច់​បំផុត​ដែល​ត្រូវ​បំភ្លឺ​ឲ្យ​បានច្បាស់លាស់​គឺ​មិន អាច​ប្រើ​វិធី​តាមបែប​ចង់​ឆ្លើយ​ក៏​ឆ្លើយ​មិន​ចង់​ឆ្លើយ​ក៏​ហី​គឺ​មិន​អាចធ្វើ​យ៉ាង​ដូច្នេះ​ទេ​,​វា​ជា​មហន្តរាយ​សម្រាប់​សុខភាព​សាធារណៈ​,​វា​ជា​មហន្តរាយ​សម្រាប់​ខ្លួន​យើង​ផង​,​សម្រាប់​ក្រុមគ្រួសារ​យើង​ផង​និង​សម្រាប់​អ្នកដទៃ​ផង​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន...

មន្ត្រី​កសិកម្ម ខេត្តកំពង់ឆ្នាំង ចុះ​ពិនិត្យ​ការចិញ្ចឹម​មាន់ និង​ដំណាំ​បន្លែ របស់​អង្គការ​ពន្លឺ​កុមារ​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ កញ្ញា ហេង គឹម​ស្រៀ​ង អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង និង​ក្រុម​កា​ងារ បាន​ចុះ​ពិនិត្យ​ការចិញ្ចឹម​មាន់ និង​ដំណាំ​បន្លែ របស់​អង្គការ​ពន្លឺ​កុមារ...

ស្ថានការណ៍ អាច​ប្រែប្រួល ក្រោយ​មរណភាព នៃ​មេខ្លោង​បំផុស​ពលរដ្ឋ ឱ្យចូល​ទន្ទ្រាន រំលោភ​ដីធ្លី នៅ​ឃុំ​ទួល​ពង្រ

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រោយ​មរណភាព នៃ​មេខ្លោង​ម្នាក់ ដែល​បំផុស​ប្រជាពលរដ្ឋ អោយចូល​ទន្ទ្រាន រំលោភ​ដីធ្លី​គេ នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​នោះ ស្ថានការណ៍​ទំនាស់​ដីធ្លី អាច​ប្រែប្រួល​មួយចំនួន ទៅរក​ភាព​ធូរស្រាល...

​សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ពី​ភាពចាំបាច់​នៃ​ការបង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ និង​លប់ចោល​វិធាន​ច​ត្តា​ឡី​ស័ក​រយៈពេល​ខ្លី​ចំពោះ​ជនបរទេសជា​ធុរកិច្ច​និង​អ្នកឯកទេស​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ពិសេស​ជូន​ជនរួមជាតិ​ពាក់ព័ន្ធ​នឹង​ករណី​បង្ហាញ​អត្ត សញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកបច្ចេកទេស អ្នកជំនាញ វិនិយោគ​គិ​ន​-​ធុរជន ដែល​ចូលមក​ធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។​ជាមួយ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំងអស់​ត្រូវ​បង្ហាញ​ភាពស្មោះត្រង់​អំពី​សកម្មភាព​របស់ខ្លួន​។ សម្តេច​តេ​ជោ​ក៏បាន​បញ្ជា​ឲ្យ​អាជ្ញា...

វាលវែងនិងជួរភ្នំដងរែកយប់នេះត្រជាក់ខ្លាំង

ដោយៈប.ខុន/   ភ្នំពេញៈនៅខេត្តស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ ប៉ៃលិន  ស្រុកវាលវែង ខេត្តពោធិសាត់និងតំបន់ទំនាបកណ្តាលភាគពាយព្យ រួមទាំងរាជធានីភ្នំពេញផង ដែរចាប់ពីយប់ថ្ងៃទី៤រហូតដល់ព្រឹកថ្ងៃទី៥ខែធ្នូធាតុអាកាសចុះត្រជាក់ខ្លាំង។នេះ បើតាមលោកចាន់   យុត្ថាអ្នកនាំពាក្យ និង ជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រលប់ថ្ងៃទី៤ខែធ្នូឆ្នាំ២០២០។        ...

ឈ្នួល​ច្រូត​ឡើងថ្លៃ ហើយ​ពិបាក​រក​ម៉ាស៊ីន​ច្រូត​ទៀត​, នាំគ្នា​ច្រូត​ដៃ ឯ​កងកម្លាំង​ជួយ​ច្រូតស្រូវ​កសិករ​ខ្លះ​ដែល​ខ្វះ​កម្លាំង​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ឈ្នួល​ច្រូត​ឡើងថ្លៃ ហើយ​ពិបាក​រក​ម៉ាស៊ីន​ច្រូត​ទៀត ក៏​ប្រវាស់ដៃ​នាំគ្នា​ច្រូត​ដៃ​។ ឯ​កងកម្លាំង​ជួយ​ច្រូតស្រូវ​កសិករ​ខ្លះ​ដែល​ខ្វះ​កម្លាំង​។​ ​លោក វ៉ែន សំ​អូន សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៤​ខែធ្នូ​ថា​៖ ពេល​រក​ម៉ាស៊ីន​ច្រូត​អត់​បាន ហើយ​ឡើងថ្លៃ​ផង...

អភិបាល​រាជធានី​ជួយ​ស្ថាបនា​សួនច្បារ​មួយកន្លែង​នៅមុខ​សាលាបឋមសិក្សា​កន្ទោក​តា​ម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ភូមិ​ព្រៃ​បឹង​សង្កាត់​កន្ទោក​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ កាលពី​ថ្ងៃ ទី​៣ ខែធ្នូ ឆ្នាំ​២០២០ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួម​ជា​លោក យ៉ង់ ស៊ី​ថុល ចៅសង្កាត់​កន្ទោក...

សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១១​លាន​ដុល្លា ជា​ជំនួយ​ទាក់ទង​នឹង​មេរោគ​កូ​វីដ ដល់​ប្រទេស​កម្ពុជា

ដោយ​:​សុផល / ភ្នំពេញ​: គិត​ចាប់តាំងពី​ជំងឺ​រាតត្បាត​ជា​សាកល នេះ​បានចាប់ផ្តើម​កើតមាន សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ១១ លាន​ដុល្លារ ជា​ជំនួយ​ទាក់ទង​នឹង​មេរោគ​កូ​វីដ ដល់​ប្រទេស​កម្ពុជា ដែលជា​ចំនួន​លើសពី​ចំនួន​ផ្តល់​ដោយ​ប្រទេស​ជា​ដៃគូ​ដទៃ​ណា​ទាំងអស់​។ នេះ​បើតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​ ​ទីភ្នាក់ងារ​ការពារ និង​កម្ចាត់​ជំងឺ​របស់​សហរដ្ឋអាមេរិក និង​ទីភ្នាក់ងារ​ផ្នែក​សុខភាព​សាធារណៈ​ដទៃទៀត...