Day: December 7, 2020

ធនាគារ​កាណាឌីយ៉ា នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​៩ ខាងមុខនេះ តែ​ធនាគារ​ចិន​នៅ​ក្នុងនោះ ផ្អាក​ដល់​ថ្ងៃ​១៧​ធ្នូ​

ដោយ​: សុផល / ភ្នំពេញ​: យោងតាម​សារលិខិត​របស់​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ជម្រាបជូន​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កា​ណា​ឌី​យ៉ា ក​.​អ បាន​ឲ្យ​ដឹងថា តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួង​បានអនុញ្ញាត​ឲ្យ​ធនាគារ​កាណាឌីយ៉ា នឹងត្រូវ​ដំណើរការ​ឡើងវិញ...

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ផ្ដល់​ម៉ាស់​ជូន​ក្រុមការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ចំណុច​បឹង​ជង្រុក​និង​៦៧២ ស្រុក​ម៉ាឡៃ​

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​សហការី​បាន​ផ្ល់​ល់​ម៉ាស់​ជូន​ក្រុមការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ចំណុច​បឹង​ជង្រុក​និង​ចំណុច​៦៧១ ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ក្នុង​គោលបំណង​បង្ការ ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជម្ងឺ​កូ​វីត ១៩ ។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន ប៊ិន មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​ស​ការី បាន​នាំយក​ម៉ាស់​ចំនួន​៤​កេស​ធំ​ឬ​ស្មើនឹង​១​ម៉ឺន​ម៉ាស់...

បុរស​ម្នាក់​ខ្យល់គរ​ស្លាប់​នៅក្នុង​ហាង​យីហោ អយ​ស្ទ័​រ ហៅ​ស៍​១

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ម្នាក់​សង្ស័យថា​ខ្យល់គរ​ស្លាប់​នៅក្នុង​ហាង​មួយកន្លែង​បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រូ​សារ និង​ប្រជាពលរដ្ឋ​កាលពី​ម៉ោង​៣ រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ ត្រង់ចំណុច​ហាង យីហោ អយ​ស្ទ័​រ ហៅ​ស៍​១...

អភិបាលរង​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​អាជីវករ​ផ្សារលើ ក្រុង​កំពង់ឆ្នាំង អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ក្រុមការងារ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ដល់​អាជីវករ​ផ្សារលើ ក្រុង​កំពង់ឆ្នាំង អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ ។​ ​ការចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រុំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​០៧...

​អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ត្រួតពិនិត្យ​សួន​បន្លែ របស់​កសិករ នៅ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​បាកាន​

​ដោយៈ រិ​ទ្ធិ​សែន / ពោធិសាត់ៈ នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ សួន​បន្លែ​សុវត្ថិភាព...

សីតុណ្ហភាព ចាប់​ងើប​ឡើងវិញ ជាមួយនឹង​ភ្លៀង​ធ្លាក់​តិចតួច នៅ​ចុង​សប្តាហ៍​នេះ

​ដោយៈ ប​.​ខុន / ភ្នំពេញៈ សីតុណ្ហភាព​អប្បបរមា ដែល​នៅ​កន្លែង​ខ្លះ បាន​ចុះ​ដល់​រង្វង់​កម្រិត ១៦ ឬ ១៩ អង្សា​សេ កាលពី​ចុង​សប្តាហ៍ កន្លង​ទៅនោះ នៅថ្ងៃនេះ (​ល្ងាច​ថ្ងៃទី​៧​ខែធ្នូ​)...

ចិន​អំពាវនាវ​អោយមាន​កិច្ចពិភាក្សា​ជាមួយ​អាម៉េរិក​ជា​ថ្មី​ក្រោយបៃ​ដិន​ឈ្នះឆ្នោត​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​អ្នកការទូត​កំពូល​ចិន​កាលពី​ថ្ងៃ​ចន្ទ បាន​អំពាវនាវ​អោយ​មាន​ការបន្ត​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អាម៉េរិក​ថ្មី របស់​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ដិន នៅពេល​ទំនាក់​​ទំនង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​បន្ត​ដាំ​ក្បាល​ចុះ​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​។​ ​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន មាន​ជម្លោះ​នឹង​គ្នា​លើ​បញ្ហា​ជាច្រើន ចាប់ពី​ពាណិជ្ជកម្ម សិទ្ធិមនុស្ស​របស់​ចិន រហូត​ដល់​អ្វី​ដែល​អាម៉េរិក​ហៅថា មហិច្ឆតា​វាតទី​របស់​ចិន​នៅ​សមុទ្រ​ចិន​​ខាងត្បូង​។​...

កែសម្រួល​ផ្លាស់ប្តូរ​អនុប្រធាន​ការិយាល័យ និង​ភ្នាក់ងារ​គយ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ប្រតិភូ​រាជរដ្ឋាភិបាល​គយ​និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានធ្វើការ​អគ្គ​កែសម្រួល ផ្លាស់ប្តូរ​តួនាទី​ភារកិច្ច អនុប្រធាន​ការិយាល័យ និង​ភ្នាក់ងារ​គយ​៥​រូប នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ ​ប្រភពព័ត៌មាន​បានអោយ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃ​តី​៧​ខែធ្នូ​ឆ្នាំ​២០២០​ថា​៖ មន្ត្រី​គយ​ដែល​ត្រូវ​កែសម្រួល ផ្លាស់ប្តូរ​តួនាទី​ភារកិច្ច​ទៅ​កន្លែង​ថ្មី​នោះ​រួមមាន...

បុរស​ម្នាក់​ស្លាប់​និង​ក្មេងស្រី​ម្នាក់​របួសធ្ងន់ ដោយសារ​រថយន្ត​ស៊ី​រ៉ែ​ន​របស់​នគរបាល​ស្រុក​ស្វាយទាប​បុក​ពេញទំហឹង​

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង​: បុរស​ជា​អ្នក​ដឹក​អេតចាយ​ម្នាក់​បាន​ស្លាប់ និង​ក្មេងស្រី​ម្នាក់ បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​រថយន្ត​ស៊ី​រ៉ែ​ន របស់​នគរបាល​ស្រុក​ស្វាយទាប​បុក​ពេញទំហឹង កាលពី​ព្រលប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ពោធិ៍​បន្ទាយ ឃុំ​កណ្តៀង​រាយ...

​បុរស​ម្នាក់ លង់ទឹក​ស្លាប់ នៅពេល​គាត់ ស្រវឹង ដើរ​ឆ្លងស្ពាន ធ្លាក់ចូល​ប្រឡាយ​

​ដោយៈគូលែន/សៀមរាបៈ បុរស​ម្នាក់ បាន​លង់ទឹក​ស្លាប់ បន្ទាប់ពី​គាត់ ស្រវឹងស្រា ហើយ​បាន​ដើរ​ឆ្លងស្ពាន ទៅផ្ទះ នៅពេលនោះ គាត់​បាន​វិលមុខ ធ្លាក់ចូល​ប្រឡាយទឹក លង់​ស្លាប់​តែម្តង​។ ករណី​លង់ទឹក​ស្លាប់​នេះ បានកើត​ឡើង នៅ​ម៉ោង ៩​និង​៣០​នាទី...