Day: December 10, 2020

ធនាគារជាតិ​នៃ​កម្ពុជា​រៀបចំ​ការប្រឡង​លើក​ទី​៣៤​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​វគ្គ FSI Connect

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​ការប្រឡង​លើក​ទី​៣៤ តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​វគ្គ FSI Connect ដោយមាន​ការត្រួតពិនិត្យ​ផ្ទាល់​ដោយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​។ សិក្ខាកាម​ចូលរួម​ក្នុងការ​ប្រឡង​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ​នេះ​មាន​ចំនួន ៨៥​រូប ដែល​ក្នុងនោះ​មាន​មន្ត្រី​ចំនួន ១២​រូប បានបញ្ចប់​កម្រិត​ខ្ពស់​មន្ត្រី​ចំនួន​៥​រូប​បានបញ្ចប់​កម្រិត​មធ្យម​និង​៦​រូប​បញ្ចប់​កម្រិត​បឋម​។...

សមត្ថកិច្ច​នឹង​ចាត់វិធានការ​ច្បាប់​លើ​បុគ្គល​ក្លែងបន្លំ​ប្រើប្រាស់​ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ មាន​បុគ្គល​មិន​ស្គាល់​អត្តសញ្ញាណ កំពុង​ក្លែងបន្លំ​ប្រើប្រាស់​ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegram) ដោយ​អះអាងថា ជា​នាយទាហាន​ធ្វើការ​នៅ​ការិយាល័យ​ផែនការ នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ នៃ​អគ្គនាយកដ្ឋាន​នយោបាយ​និង កិច្ចការបរទេស ក្រសួងការពារជាតិ...

ដក​លោក ចាន់ យ៉េន ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ព្រោះ​រាំងស្ទះ​ដំណោះស្រាយ​ដីធ្លី​នៅ​បឹង​ជង្រុក​និង​៦៧១

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ការដក​លោក ចាន់ យ៉េន ចេញពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មន្ត្រី​នានា​ថា​មកពី​គាត់​រង​ការ​ចោទថា ញុះញង់​រាំងស្ទះ​ដំណោះស្រាយ​ដីធ្លី​នៅ​ចំណុច​បឹង​ជង្រុក និង​ចំណុច​៦៧១ ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​ ​លោក​ប៉ាន​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​ហ៊ុន...

ជាន់ហ្រ្វាំងមិនសុីរេ​ចង្កូត​បុក​រះ​របួស​មនុស្ស​ពីរ​នាក់​ប៉ះ​រថយន្ត​បួន​គ្រឿង​និង​ម៉ូតូ​បី​គ្រឿង​

ដោយ​: គង់​ហេង​/ កំពង់ចាម​: រថយន្ត​ធុន​ធំ​ប្រភេទ​ដឹកទំនិញ​មួយគ្រឿង​អ្នកបើកបរ​បានជា​ន់ ហ្រ្វាំង​ស៊ី​បាន​ជ្រុល​ចង្កូត​ទៅបុក​រះ​លើ​រថយន្ត និង​ម៉ូតូ​ដែល​កំពុង​ចត និង​ធ្វើដំណើរ​លើផ្លូវ​ប្រជុំជន​ក្បែរ​រង្វង់​មូល​គល់ស្ពាន​គី​ហ្ស៊ូ​ណា​ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី ១០ ធ្នូ​។​ ​មន្ត្រីនគរបាល​ចរាច​រណ៍​បាន​និយាយថា ករណី​រថយន្ត​ជាន់​ហ្រាំ​ង​មិនឱ្យ​រថយន្ត​ឈប់​ម៉ាក់​ហ៊ី​យិន​ដាយ​ពណ៌​សលេខ​ព្រៃវែង​3A-1656 បើកបរ​ដោយ​បុរស​ឈ្មោះ លីន ឡុង...

កម្មវិធី​ទំនាក់ទំនង​សង្គម​របស់​ក្រុមហ៊ុន Facebook កំពុង​តែមាន​ភាពរអាក់រអួល​

ដោយ: លីនណា / ភ្នំពេញ: ចាប់ផ្ដើម​ពី​ប៉ុន្មាន​ម៉ោង​មុននេះ កម្មវិធី​ទាំងអស់​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​កំពុង​តែមាន​ភាពរអាក់រអួល​ដែល​រាប់បញ្ចូល​ទាំង​កម្មវិធី​ដ៏​ពេញនិយម​ផ្សេងៗ​ទៀត​របស់​ក្រុមហ៊ុន​នេះ​មានដូចជា Instagram, Messenger, WhatsApp និង Facebook​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​យប់​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០​នេះ​។​ ​បញ្ហា​នេះ​បានធ្វើឱ្យ​អ្នកប្រើប្រាស់​មាន​ផល​លំបាក ក្នុង​ការចូលទៅ​ក្នុងគណ​នី​របស់​ពួកគេ...

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ សម្រេច​ដាក់​ទូ​បាញ់សម្លាប់​មេរោគ បង្ការ​កូ​វីដ ១៩ នៅ​សាលាខេត្ត​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បានសម្រេច​ដាក់​ទូ បាញ់សម្លាប់​មេរោគ ពិសេស​គឺ​បាញ់​អាល់កុល បង្ការ ការពារ​ជំងឺ​កូ​វីដ ១៩ ចំនួន ២ កន្លែង នៅ​ច្រកចូល​សាលាខេត្ត​បន្ទាយមានជ័យ...

អាកាសធាតុ​លែង​ត្រជាក់​និង​មាន​ភ្លៀងរលឹម​នៅ​យប់​នេះ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សម្ពាធ​ទាប​កម្រិត​ខ្សោយ​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​ភាគ​អ​គ្នេ​យ៍​នៃ ប្រទេស​កម្ពុជា​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់ រាយប៉ាយ​តិចតួច​នៅលើ​ខេត្តស្វាយរៀង តាកែវ កំពង់ស្ពឺ​…​នៅ​យប់​ថ្ងៃទី​១០​និង​ថ្ងៃទី​១១​ខែធ្នូ​ព្រម​ពេល​សីតុណ្ហភាព​អប្បបរ មា​ជាទូទៅ​បាន​កើនឡើង​លើសពី​២០ អង្សា​សេ​។​ ​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ព្រលប់​ថ្ងៃទី​១០​ខែធ្នូ​ថា​យប់​នេះ​(១០​ធ្នូ​)​និង​ថ្ងៃស្អែក​មាន​ធ្លាក់​រាយប៉ាយ​តិច​លើ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ដូចជា​ខេត្តស្វាយរៀង ព្រៃវែង តាកែវ​កំពង់ស្ពឺ​និង អាច​ទៅដល់​ខេត្តកំពង់ឆ្នាំង​។​ ​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា​ភ្លៀង​តិចតួច​និង​ផ្ទៃមេឃ​អាប់អួ​នេះ​កើតឡើង​ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​កម្រិត​ខ្សោយ​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​កម្ពុជា​។​ព្រម​ពេល​ជាមួយនឹង​សម្ពាធ​ទាប​កម្រិត​ខ្សោយ​នេះ​កើតឡើង ខ្យល់មូសុង​ឦ សាន​និង​ជ្រលង​សម្ពាធ​ខ្ពស់​ឥទ្ធិពល​ធ្វើឱ្យ​សីតុណ្ហភាព​អប្បបរមា​ជាទូទៅ​កើនឡើង​លើសពី​២០​អង្សា​សេ​វិញ​។​ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​៨​ខែធ្នូ​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ...

ពួក​បាតុករ​ថៃ​សុំអោយ​អង្គការសហប្រជាជាតិ​ជួយ​លុបចោល​ច្បាប់​ប្រមាថ​ស្តេច​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ពួក​អ្នក​ប្រឆាំង​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ទៅ​ជួបជុំ​នៅក្រៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​បាងកក​និង​បាន​ស្នើសុំ​អង្គការ​នេះ​​អោយ​ដាក់​សម្ពាធ​លើ​ព្រះរាជាណាចក្រ​នេះ អោយ​លុបចោល​ច្បាប់​ហាម​ប្រមាថ​ស្តេច ដោយសារ​ពួកគេ​មើលឃើញថា​វា​ត្រូវបាន​គេ​យកមកប្រើ​ដើម្បី​គាបសង្កត់​លើ​ចលនា​របស់​គេ​។​ ​សូមបញ្ជាក់​ថា មេដឹកនាំ​ចលនា​នេះ​ចំនួន​២៣​នាក់​ប្រឈម​ការចោទប្រកាន់​ពី​បទ​ប្រមាថ​ស្តេច ដោយសារតែ​ពួកគេ​ដឹកនាំ​បាតុករ​រាប់ម៉ឺន​នាក់​ទាមទារ​អោយ​កែ​ទំរង់​របបរាជានិយម និង​មាន​ការ​រឹត​ត្បិត​​ឡើង​លើ​ការចាត់ចែង​ហិរញ្ញវត្ថុ​របស់​រាជវង្ស​។​ ​ច្បាប់​នេះ ការពារ​ស្តេច​ថៃ និង​សមាជិក​រាជវង្ស​ពី​ការរិះគន់ ហើយ​នរណា​ដែល​ត្រូវបាន​រកឃើញ​កំហុស​ថា​បាន​ប្រមាថ​ស្តេច អាច​ជាប់គុក​ដល់​ទៅ​១៥​ឆ្នាំ ចំពោះ​បទចោទប្រកាន់​មួយៗ​។​...

ជលផល​ខេត្ត ចុះបង្ក្រាប​បទល្មើស​នេសាទ និង​រឹបអូស​បាន​វត្ថុតាង​ជាច្រើន

​ដោយៈ កាំ​ពី / ក្រចេះ ៖ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ប្រធាន​មន្ទីរ​កសិកម្ម ខេត្តក្រចេះ លោក ម៉ុក ពន្លក នាយរង​ខ័​ណ្ឌ​ជលផល​ខេត្ត បាន​សហការ ជាមួយ​កម្លាំង កងរាជអាវុធហត្ថ...