ប្រែសម្រួលៈវាសនា/ហាណូយ៖តុលាការវៀតណាមមួយកាលពីថ្ងៃសុក្របានកាត់ទោសអតីតប្រធានក្រុងហាណូយអោយជាប់គុក៥ឆ្នាំ ចំពោះការប្រើប្រាស់ឯកសារសម្ងាត់រដ្ឋមិនត្រឹមត្រូវនិងនិងប្រើប្រាស់ទ្រព្យសម្បត្តិខុស ដែលនាំអោយខាតបង់ថវិការរដ្ឋជាង៤០លានដុល្លារ។ ក្នុងសាលក្រមអាននៅតុលាការ ចៅក្រមម្នាក់បាននិយាយថាលោក ង្វៀន ឌឹក ជុង អាយុ៥៣ឆ្នាំ អតីតប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយ ជាមេគំនិតក្នុងករណីដែលពាក់ព័ន្ធការលួចរត់ពន្ធគ្រឿងបរិក្ខាអគ្គិសនី តាមរយៈក្រុមហ៊ុនបច្ចេកវិទ្យាមួយចូលក្នុងប្រទេសវៀតណាម។ ចៅក្រមបាននិយាយថា ចំណូលលួចលាក់ប្រមូលបានដោយក្រុមហ៊ុននេះនាំអោយខាតបង់ថវិការដ្ឋប្រមាណ១ទ្រីលានដុង(៤៣,២៤លានដុល្លារ) ។...