Day: December 11, 2020

អាជ្ញាធរខេត្ត ចំណាយ​ថវិកា​អ៊ុត​ផ្លូវ​កៅស៊ូ ប្រភេទ AC ចំនួន​បី​ខ្សែ នៅ​ក្រុង​កំពង់ចាម

ដោយៈ គង់​ហេង​/​កំពង់ចាមៈ ដើម្បី​រក្សា​ចំណាត់ថ្នាក់ ជ័យលាភី ក្រុង​កំពង់ចាម បន្តទៀត និង​ដើម្បី​ទាក់ទាញ កំណើន​ភ្ញៀវទេសចរ ឱ្យបាន​ច្រើន រដ្ឋបាលខេត្ត​កំពង់ចាម ដឹកនាំ ដោយ​លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត...

បុរស​ជនជាតិ​ចិន ពីរ​នាក់ ដែល​ចាប់​មនុស្ស យកទៅ​បង្ខាំង​ទុក​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់

​ដោយៈ​ស​រិ​ទ្ធ/ព្រះសីហនុៈ បុរស​ជនជាតិ​ចិន ពីរ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី ចាប់​មនុស្ស​បញ្ចូល​ក្នុង​រថយន្ត នាំយកទៅ​បង្ខាំង​ទុក ក្នុង​សណ្ឋាគារ គោលបំណង​ជម្រិត ទារប្រាក់ បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ រួច​ឈានទៅ​រំដោះ​ជនរងគ្រោះ កាលពី​រសៀល ថ្ងៃទី​១០...

ទាហាន​ពិសេស​អូស្ត្រាលី​ប្រឈម​នឹង​ការកាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ក្រោយ​ការស៊ើបអង្កេត​រកឃើញ​ពួកគេ​សម្លាប់​ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​ស្ថាន​៣៩​នាក់​

ដោយៈ​សុផល​ ​តាម​ការចោទប្រកាន់​ ទាហាន​ពិសេស​របស់​អូស្ត្រាលី​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​លើ​មនុស្ស​៣៩​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ទាហាន​ពិសេស​បច្ចុប្បន្ន​ឬ​អតីត​ចំនួន ១៩ នាក់​នឹងត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង ត្រូវ​ដកហូត​មេដាយ​របស់​ពួកគេ​បន្ទាប់ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​ផ្នែក​ការពារជាតិ​បានបង្ហាញ​ឱ្យឃើញ​ពី​វប្បធម៌​នៃ​ការ​លាក់បាំង​និង​ការបោក​បញ្ឆោត​របស់​ទា​ហាន​ពិសេស​នេះ​។​ ​កងអនុសេនាធំ​ទី២នៃ​កងវរសេនាធំ​ជើង​អាកាស​ពិសេស​នឹងត្រូវ​រំសាយ​ចោលបន្ទាប់ ពី​ការរកឃើញ​អំពី​វប្បធម៌ “​វីរបុរស​ចម្បាំង​” ដែលជា​បច្ច័យ​រួមចំណែក​ដល់​ការប្រព្រឹត្ត​បទឧក្រិដ្ឋ រួមទាំង​ការសម្លាប់​មនុស្ស​ដោយ​ខុសច្បាប់​។​ ​សំណង​នឹងត្រូវ​បង់​ជូន​ក្រុមគ្រួសារ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ត្រូវបាន​សម្លាប់​ដោយ​ទាហាន​ពិសេស​អូស្ត្រាលី​។​ភាគច្រើន​នៃ​ករណី​ឃាត​កម្ម នេះ​គឺពាក់ព័ន្ធ​នឹង​អ្នកទោស​ដែល​ត្រូវបាន​ចាប់ខ្លួន​ឬ​រងរបួស​។​អ្នកខ្លះ​ត្រូវបាន​វាយ​ខ្នោះ...

ផឹកស្រា​ដេញ​កាប់​ប្រពន្ធ​និង​ដុត​ផ្ទះ​ចោល ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

ដោយ​៖ ប​.​ជ័យ / បន្ទាយមានជ័យ​: ប៉ូលិស​នៅ​ស្រុក​ភ្នំស្រុក​បាន​ចាប់ខ្លួន និង​បញ្ជូន​បុរស​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ឲ្យ​តុលា​ការចេញ​ដីកាឃុំខ្លួន ព្រោះ​ជន​នោះបាន​បង្ក​ហិង្សា​ដេញ​កាប់​ប្រពន្ធ ហើយ​ដុតបំផ្លាញ​ផ្ទះ​ឆេះ​អស់​។​ ​លោក​វរសេនីយ៍ យ៉​ត សុផល អ​ថិ​ការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០២០​ថា​៖ ការចាប់ខ្លួន​ធ្វើឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក...

ឆេះ​ឃ្លាំង​ស្តុ​ក​សម្ភារៈ​និង​វត្ថុធាតុដើម​របស់​ក្រុមហ៊ុន អ៊ី​ន​ធឺ​ណ​ល យូ​នៀ​ន អ៊ី​ន​ដាស​ស្ទ្រី​ល​

​ដោយ​: ស​រិ​ទ្ធ / កំពង់ស្ពឺ​: ឃ្លាំង​ស្តុ​កសម្ភារៈ​និង​វត្ថុ​ធាតុ​ដើម្បី​ផលិត​ខ្សែក្រវាត់​របស់​ក្រុម ហ៊ុន អ៊ី​ន​ធើ​ណ​ល យូ​នៀ​ន អ៊ី​ន​ដាស​ស្ទ្រី​ល ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​នេះ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ...

ឃាត់ខ្លួន​ឈ្មួញ​ពីរ​នាក់ ក្នុងពេល​បង្ក្រាប​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​

ដោយ​:​អង្គរតូច​/​សៀមរាបៈ ​បុរស​ជា​ឈ្មួញ​ឈើ​ពីរ​នាក់ និង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ គ្រឿង​ត្រូវបាន​ចាប់​ឃាត់​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ដោយ​កំលាំង​អធិការ​នគ​បាល ស្រុក ប្រាសាទបាគង សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​នៅ​ដងផ្លូវ​លំ ក្នុងភូមិ​គោក​ចាន់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ។​ ​របាយការណ៍​របស់​ប៉ូលិស ស្រុក​ប្រាសាទបាគង​បាន​ឲ្យ​ដឹងថា​មនុស្ស​ដែល​ត្រូវបាន​ឃាត់ខ្លួន​...

ជប៉ុន​នឹង​ផ្តល់​ថវិកា​ជាង​៩៦​ម៉ឺន​ដុល្លារ​អាមេរិក ជួយ​ដល់​ផ្នែក​សង្គមកិច្ច​នៅតាម​ជនបទ​

ដោយៈ​សុផល​/​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បាន​យល់ព្រម​ផ្តល់​ថវិកា​សរុប​ជាង​៩៦​លាន​ដុល្លារ អាមេរិក ដើម្បី​ជួយ​ដល់​ផ្នែក​សង្គមកិច្ច​នៅតាម​ជនបទ​នៃ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាព ប្រសើរឡើង​។ ​កញ្ចប់​ថវិកា​ទាំងនេះ នឹង​បែងចែក​ទៅឱ្យ​អង្គការ​ចំនួន​២ ដែល​ស្ថិតក្រោម​ក្របខ័ណ្ឌ សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន នៃ​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការ​ក្រៅ​រដ្ឋា ភិ​បាលជ​ប៉ុន​។​ ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ជប៉ុន នៅ​ថ្ងៃទី​១១ ខែធ្នូ​នេះ...

ឃាត់​រថយន្ត​ធុន​ធ្ងន់​ចំនួន​២​គ្រឿង​នៅ​ចំណុច​មុខ​វិហារ​គីឡូម៉ែត្រ​លេខ​៧​ដែល​បាន​បើក​ចូល​រាជធានី​ភ្នំពេញ​ខុសពេល​កំណត់​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ដឹកនាំ​ដោយ​លោក​គន់ សោភា​ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​ខណ្ឌ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវជាតិ​៥ ដែល​ពេលនោះ បានធ្វើ​ការឃាត់​រថយន្ត​ធុន​ធ្ងន់​ចំនួន​២​គ្រឿង...

ជនអនាមិក​ក្លែងបន្លំ​តេ​លេ​ក្រាម​មន្ត្រីនគរបាល​ជាន់ខ្ពស់ ដើម្បី​ទាញយក​ព័ត៌មាន​ឬ​ចម្លង​មេរោគ

ដោយ​: មុនីរ័ត្ន / ភ្នំពេញ​: មាន​ជនអនាមិក បាន​យកឈ្មោះ និង រូប របស់ មន្ត្រីនគរបាល​ជាន់ខ្ពស់ ទៅ​បង្កើត​គណនី​តេ​លេ​ក្រាម (Telegram) ដើម្បី​ផ្ញើ​សារ​ដែលមាន​តំណ​ភ្ជាប់ (Link) ទៅ​អង្គភាព​ជាតិ...

ក្រុមការងារ​ជំនាញ​ក្រសួង បន្ត​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន

ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្រុមការងារ​អនុវត្ត​ន៏​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដឹកនាំ​ដោយ លោក គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​អនុ​ក្រុមការងារ​ទី​២ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ក្រសួង មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ អភិបាលរង ខណ្ឌដូនពេញ លោក​ចៅសង្កាត់ នា​ព្រឹក​ថ្ងៃទី​១២ ធ្នូ​នេះ...