Day: December 11, 2020

នាំយក​គ្រឿងចក្រ​ធ្វើ​ទំនប់​ស្ទាក់​ទឹក​ដើម្បី​បង្ហៀរ​នាំយក​ទឹកស្ទឹង​ទៅ​ស្រោចស្រប​ស្រូវ​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​

​ដោយៈ​ទេ​ពក​ង្រី​/​ខេត្តកំពង់ឆ្នាំង​: ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់​ឆ្នាំ លោក ដោក ប៊ុន​ថុ​ន បានអោយដឹង​កាលពី​ល្ងាច​ថ្ងៃទី​១០ ធ្នូ ថា លោក​បាន​នាំយក​គ្រឿងចក្រ​របស់​មន្ទី​ធនធានទឹក​ធ្វើ​ទំនប់​ស្ទាក់​ទឹក​ដើម្បី​បង្ហៀរ​នាំយក​ទឹកស្ទឹង​ទៅ​ស្រោចស្រប​ស្រូវ​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​ប្រមាណ​ជា​៨០០​ហិតា​ត្រៀម​នឹងខ្វះ​ទឹក ។​ ​លោក​ប្រធាន​មន្ទីរ​បាន​អោយដឹងទៀតថា​នៅ​កន្លែង​ខ្លះ​ទឹកបាន​ហូរ​ច្រោះ​ជ្រៅ​មាន​រហូត​២​ម៉ែត្រ​ទៅ​៣​ម៉ែត្រ​ក៍មាន ហើយ​កន្លែង​ខ្លះ​នៅខាងមុខ​ធ្នួ​ស និង​ខាងក្រោយ​ធ្នួ​ស​ដែល​រាក់ៗ​នោះ​ខាង​លោក​និង​យក​គ្រឿងចក្រ​មក​កាយ​ប្រឡាយ​អោយ​ជ្រៅ​ដើម្បី​នាំយក​ទឹក​ទៅ​ស្រោចស្រប់​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៨០០​ហិតា​ដោយ​ចំណាយ​ថវិកា​តិច ។​...

បុរស​ម្នាក់​រងរបួស​ធ្ងន់​ក្រោយ​បើក​រថយន្តបុក​បង្គោល​ភ្លើង​

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​កងពល​លេខ​៥១​ម្នាក់​ខេត្តបន្ទាយមានជ័យ​បាន​រងរបួស​ធ្ងន់​ក្រោយ​បើករថយន្ត​បុក​បង្គោល​ភ្លើង​ធំ​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ កាលពី​ល្ងាច​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុចដើម​ពោធិ៍​២​ដើម ភូមិ​សុរិយា​ថ្មី​ឃុំ​កូប​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ ។​ ​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ខាងលើ ជា​ប្រភេទ​រថយន្ត​ឃ្លុប​ពណ៌​ត្រីអ៊ី ពាក់​ស្លាក លេខ ខេមរៈភូមិន្ទ 07...

ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ សុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០​ ​ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​កណ្តុរ​ចាប់​តាំងតែ​ពី​ដើមខែ​នេះ​មក​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​បន្តិច​វិញ ។​ក្នុងនេះ​មិន​ថា​ជា​រឿង​ចាស់​ពីមុនមក​ឬ​កិច្ចការងារ​ថ្មី​ដែល​គេ​ទើបតែ​ឱ្យ​គ្រប់គ្រង​ជាដើម​តែង​ស​ម្រ​ច​ជោគជ័យ​ច្រើន​។​ដោយឡែក​សម្រាប់​ថ្ងៃនេះ​វិញ​ការចរចា​អ្វីមួយ ក៏​ច្រើន​ត្រូវគេ​បដិសេធ​និង​បើ​ទទួលខុសត្រូវ​ការងារ​ក៏​ត្រូវគេ​រិះគន់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​ដូចនេះ​ម្នាក់ៗ​មិនត្រូវ​ប្រកាន់​ចិត្តខ្លាំង​ដាក់ខ្លួន​នោះ ទើប​ពុំមាន​បញ្ហា​មិនល្អ​កើតឡើង​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​គោ​ចាប់​តាំងតែ​ពី​ដើមខែ​មក​ដំណើរ​ជីវិត​របស់​លោកអ្នក​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ការល្អប្រសើរ​ឬ​វ៉ា​មុខ​អ្នកដទៃ​បន្តិច​វិញ​ផងដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​...

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ អំពាវនាវពលរដ្ឋកុំបោះចោលសំរាមតាមទីសាធារណៈ

​ដោយ​:​រ៉ា​ម៉ន​/​ព្រះវិហារ​: លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​វេច​ខ្ចប់​សំរាម​របស់ខ្លួន ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​យកទៅ​បោះចោល តាម​ទីសាធារណៈ​ផ្សេងៗ ។​ ​ការអំពាវនាវ​នេះ​ខណៈដែល​គំនរ​សំរាម​ជាច្រើន​ក​ន្លែ ង​នៅ​ចំណុច​ស្ពាន​ដងស្ទឹង​ស្រអែម ស្ថិតក្នុង...

​មួយ​លាន​ហត្ថលេខា​ដើម្បី​បញ្ឈប់​ការជួញដូរ​សាច់​ឆ្កែ​និង​ឆ្មា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ដោយ​: ពៅ និមល​/​ភ្នំពេញ​: FOUR PAWS ជា​អង្គ​ការមិន​រកប្រាក់​ចំណេញ ដែលមាន​មូលដ្ឋាន​នៅ​អូទ្រីស បាន​រាយការណ៍​ថា មកដល់ពេលនេះ​ចំនួន​ប្រជាជន​មួយ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ចុះហត្ថលេខា​លើ​ញត្តិ ដែល​អំពាវនាវ​ឱ្យ​បញ្ឈប់​ជំនួញ​សាច់​ឆ្កែ​និង​ឆ្មា​ដ៏​ឃោ​ឃៅ​នៅ​អាស៊ីអាគ្នេយ៍​។​ ​យោងតាម​សំណើរ​ញត្តិ​មួយ​លាន​ហត្ថលេខា ដើម្បី​បញ្ឈប់​ការជួញដូរ​សាច់​ឆ្កែ​នៅ​អាស៊ីអាគ្នេយ៍​ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា...