Day: December 16, 2020

ក្រុង​ប៉ោយប៉ែត​បាន​សិក្សា​ស្នើ​បំបែក​បន្ថែម​សង្កាត់ និង​ភូមិ​កើន​ទ្វេ​រដង

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​សិក្សា ពិនិត្យ ពិភាក្សា ស្នើ​បំបែក​បន្ថែម​សង្កាត់​និង​ភូមិ​កើន​ទ្វេ​រដង ពោលគឺ​សង្កាត់​កើន​ពី​៣​ទៅ​៦,​ភូមិ​កើន​ពី​៣១​ទៅ​៦៩ ភូមិ​។​ ​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយ​មាន​ជ៏​យ កាលពី​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០២០...

រថយន្តរេចង្កូតបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ដោយ:គូលែន/សៀមរាប: នៅរសៀលថ្ងៃទី១៦ ខែធ្នូ នេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត ម៉ាក Toyota Hilux ពណ៌ ស បានបុកជាមួយម៉ូតូ ដែលជិះគ្នាពីរនាក់បណ្តាលឲ្យនារីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងនារីម្នាក់ទៀតបានរបួសធ្ងន់។ហេតុការណ៌នេះកើតឡើងភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ។    ...

រថយន្ដធំបុកម៉ូតូបណ្តាលឲ្យ​ប្ដី​និង​ប្រពន្ធ​ស្លាប់​ភ្លាម

​ដោយ​:សៅ​វ៉ាន់ឌី​/ព្រះវិហារ:​:រថយន្តធំដឹកទំនិញបាន​បើក​វ៉ា​ជែង​រថយន្ត​មួយគ្រឿងទៀត​ក្នុង​ល្បឿន​លឿន​ជ្រុលទៅបុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​ប្ដី​និង​ប្រពន្ធ​ស្លាប់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ស្ថិតក្នុង​ភូមិ​អូ​ពោរ​ឃុំ​រមណីយ​ស្រុក​រវៀង​​កាលពី​រសៀល​ថ្ងៃទី​១៦​ខែធ្នូ​នេះ។ ​សាក្សី​បានឱ្យដឹងថាៈ​រថយន្ត​ធុន​ធំ​ពាក់​ផ្លាកលេខ​ពោធិ៍សាត់​3A0276បាន​បុក​ម៉ូតូ​ហុងដា​C125​ពាក់​ផ្លាកលេខ​កំពង់ធំ​1K7960​ជិះគ្នាពីរនាក់បណ្តាលឱ្យ​ប្ដី​និង​ប្រពន្ធ​ស្លាប់​ភ្លាមៗ។​​អ្នកបើក​ម៉ូតូ​ឈ្មោះ​ឃុ​ត​ប៊ុនធឿន​អាយុ​៤៤​ឆ្នាំ​​និង​ប្រពន្ធ​ឈ្មោះ​ចង្រិត​អាយុ​២៤​ឆ្នាំ​។អ្នកទាំងពីរ​នៅ​ភូមិ​ផ្តៀក​ឃុំ​សាលា​វិស័យ​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ​ខេត្តកំពង់ធំ​។​ចំណែក​តៃកុង​រថយន្ដ​បង្ក​គ្រោះថ្នាក់​បានត់គេចខ្លួន​បាត់​៕សរន

ក្រសួងការងារជូនដំណឹងពីការផ្តល់ប្រាក់ឧបត្ថម្ភលើកទី៤២ដល់កម្មករដែលព្យួរកិច្ចសន្យា

ដោយ:ដេប៉ូ/ភ្នំពេញ:នៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងថ្មីមួយបន្ថែមទៀត ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៤២ជូនដល់កម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ នាកន្លងមក ។ បើយោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៤២ជូនបងប្អូនកម្មករនិយោជិតនេះសរុបមានចំនួន ៩ ៩៤៦ នាក់ នៅរោងចក្រ សហគ្រាសចំនួន៦៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។សូមអានសេចក្តីជូនដំណឹង

ដោះស្រាយ​វិវាទ​រវាង​អា​ជីករ​លក់ដូរ​និង​ភ្នាក់ងារ​ភាស៊ី​នៅ​វិថី​ម្ហូបអាហារ នៃ​សួន​មានជ័យ​ក្រុង​សិរីសោភ័ណ​

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​ក្រុមការងារ​ខេត្តបន្ទាយមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០២០ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សម្របសម្រួល ដោះស្រាយ​វិវាទ ក៏ដូចជា​សំណូមពរ​រវាង​អា​ជីករ​លក់ដូរ​និង​ភ្នាក់ងារ​សន្តិសុខ ហើយក៏​ជា​អ្នក​ហូត​ភាស៊ី​នៅ​វិថី​ម្ហូបអាហារ​ប៉ែក​ខាងកើត នៃ​សួន​មានជ័យ ឬ​វេទិកា​ខេត្ត នា​កណ្តាល​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​...

បេក្ខជន​ចុះឈ្មោះ​ប្រឡង​ឌី​ប្លូ​ម​និង​បាក់​ឌុប ត្រូវបាន​ប្រកាស​ឲ្យ​ជាប់​ជា​ស្ថាពរ​ដោយ​មិន​កំណត់​និទ្ទេស​

ដោយៈ​បូព៌​ព្រឹក្ស​,​ដេ​ប៉ួ​/​ភ្នំពេញៈ​ជា​ព័ត៌មាន​គួរ​ជាទី​ត្រេកអរ​សម្រាប់​សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល​សិស្ស​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ឱ្យ​បេក្ខជន​ចុះឈ្មោះ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​)​និង​សញ្ញាបត្រ​មធ្យ​សិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា​២០១៩-២០២០ ឲ្យជាប់​ជា​ស្ថាពរ​ដោយ​គ្មាន​ការកំណត់​និទ្ទេស​។​បើ​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​ ​សេចក្តីជូនដំណឹង​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ព្រលប់​ថ្ងៃទី​១៦​ខែធ្នូ​នេះ​ក្រសួង​បាន​បញ្ជាក់ថា​ការសម្រេច​បែបនេះ​ធ្វើឡើង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន...

ក្រសួង​ការងារ​ជូនដំណឹង​ពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ដល់ក​ម្មករ​រោងចក្រ​លើក​ទី​៤១

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០២០​បាន​ជូនដំណឹង​ថ្មី​មួយទៀត​ដល់​បងប្អូន​ក​ម្មករ​និយោជិត​សរុប​ចំនួន​២.២៣៦​នាក់​នៅ​រោងចក្រ​សហគ្រាស​ចំនួន​១២​ក្នុង​វិស័យ​កាត់ដេរ​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។​ ​សូម​អាន​សេចក្តីជូនដំណឹង​៖ ​

តុលាការ​សាកសួរ​ជនជាតិ​ចិន​បីនាក់​ករណី​កាន់កាប់​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

ដោយ​:​ស​រិ​ទ្ធ មុនីរ័ត្ន/ ភ្នំពេញ​: បុរស​ជនជាតិ​ចិន​២​នាក់ និង​នារី​ជនជាតិ​ចិន​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​កាន់កាប់​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ បាន​ត្រូវ​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនមក​តុលាការ នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាមច្បាប់​។​ ​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ...

ឃាត់ខ្លួន​ជនសង្ស័យ បួន​នាក់ រួមទាំង​គ្រឿងញៀន និង​អាវុធ​កែច្នៃ មួយចំនួន​

​ដោយៈ បូកគោ / កំ​ពតៈ នគរបាល នៃ​ស្នងការដ្ឋាន​ខេត្តកំពត នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ បួន​នាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​គ្រឿងញៀន ២៦ កញ្ចប់​តូចធំ...

​ជិះ​ម៉ូតូ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​រងរបួស​ធ្ងន់​ធ្ង​រ​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​: យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ កាលពី​ម៉ោង​២ និង​២០ នាទី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ ២០២០ នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា...