Day: December 22, 2020

យប់​នេះ​ត្រជាក់​ខ្លាំង​ទៀត តែ​ថ្ងៃស្អែក​សីតុណ្ហភាព​ចាប់​កើន​ឡើងវិញ​ហើយ​

ដោយ​: ប​.​ខុន / ភ្នំពេញ​: លោក​ចាន់ យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​ថា តំបន់​ដែល​ត្រជាក់​ខ្លាំង​នៅ​យប់​នេះ (២២​ធ្នូ​) មាន​ខ្ពង់រាប​ភាគ​ឦសាន​ដូចជា ខេត្ត​រន​ត​គិរី មណ្ឌលគិរី​, តំបន់​ជួរ​ភ្នំ​ដងរែក​មាន​ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ​,...

ឃាត់ខ្លួន​បុរស​ម្នាក់ ជាមួយ​គ្រឿងញៀន​ជិត​៦០០​គ្រាប់​

​ដោយ​: សុខុម / ស្ទឹងត្រែង​: នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ភូមិសាស្ត្រ​ភូមិ​អូ​ស្វាយ ឃុំ​អូ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ វេលា​ម៉ោង ១១​និង ៤៥​នាទី ថ្ងៃទី​២២ ខែធ្នូ...

មនុស្ស ៩៧០​នាក់​ស្លាប់ និង​របួស ២.៩០៦​នាក់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​២៣៦​ថ្ងៃ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ មនុស្ស​ចំនួន ៩៧០​នាក់​បាន​ស្លាប់ និង ២៩០៦​នាក់ បាន​រងរបួស​ក្នុងនោះ​របួសធ្ងន់​ចំនួន ១៧៦២​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ដែល​កើតឡើង​ចំនួន ១៩៣៩​លើក​លើក ក្នុង​រយៈពេល ២៣៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃ​ទ​២២...

​ក្រសួងកសិកម្ម បដិសេធ​រឿង​ស៊ុត ចុះថោក ដោយសារ​មានការ​នាំចូល ពី​ប្រទេសជិតខាង

ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បដិសេធ លើ​ការ​លើកឡើងថា ស៊ុត​ចុះថោក ក្រោម ៣០០ រៀល គឺ​ដោយសារ...

ស្នងការរង​នគរបាល​ភ្នំពេញៈ ហាម​យក​រឿង​ផ្ទៃក្នុង​អង្គភាព​ទៅ​បង្ហោះ​ចូលក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ហ៊ុន​សុធី​ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់​គឺ​ហាម​យក​រឿង​ផ្ទៃក្នុង​អង្គភាព​ទៅ​បង្ហោះ​ចូលក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​។​លោក​ប្រាប់​ថាបើ​អន់ចិត្ត​រឿង​អ្វីមួយ​,​មិន​ពេញចិត្ត​រឿង​អ្វីមួយ​ចំពោះ​ការដឹកនាំ​ប្រធាន​អង្គភាព​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​ដើម្បី​ដោះស្រាយ​។​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ហ៊ុន​សុធី​ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ការណែនាំ​នេះ បាន​ធ្វើឡើង​នៅក្នុង​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម​ប្រចាំឆ្នាំ​២០២០ រយៈ​ពេ​លួ​យ​ឆ្នាំ របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន សុធី ក៏បាន​ណែនាំ​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវ​បើកទ្វារ​២៤​ម៉ោង រង់ចាំ​ទទួល​ពាក្យបណ្តឹង...

អភិបាលខេត្ត​ព្រះសីហនុ​ស្នើ​ឲ្យ​ផ្កាយ​ពីរ ភឿន ផល្លា និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​រក្សា​ស្ថានភាព​ដើម​លើ​ទីតាំង​ដី​វិវាទ​

ដោយៈ​ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​រដ្ឋបាល​ស្រុក​ព្រៃនប់​ផ្អាក​នូវ​ការចុះ​ស្រង់​ស្ថិតិ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​ការសម្របសម្រួល​ផ្សេងៗ​លើ​គូភាគី នៅក្នុង​ករណី​វិវាទ​ដីធ្លី​ស្ថិតនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង និង​ភូមិ​អូរ​តាសេក​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ដើម្បី​ទុក​ភារកិច្ច​ដល់​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​។ លោក​ក៏បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រក្សា​ស្ថានភាព​ដើម​លើ​ទីតាំង​ដី​វិវាទ​ជា​បណ្តោះអាសន្ន និង​ជៀសវាង​រាល់​ការធ្វើសកម្មភាព​ផ្សេងៗ​។​ ជម្លោះដីធ្លី​របស់​អ្នកមានអំណាច​និង​ប្រជាពលរដ្ឋ​នៅ​ព្រៃ​ស្មាច់​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​បាន​ផ្ទុះ​អំពើហិង្សា​ដាក់គ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃទី​២០​ខែធ្នូ(រូបថតឯកសារ) លោក​អភិបាលខេត្ត​បញ្ជា​ឲ្យ​ផ្អាក​នូវ​ការចុះ​ស្រង់​ស្ថិតិ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​នេះ បន្ទាប់ពី​មានការ​ផ្ទុះអាវុធ និង​ហិង្សា​ដាក់គ្នា​រវាង​ប្រជាពលរដ្ឋ​ជាមួយ​កូនចៅ​របស់លោក​ផ្កាយ​ពី ភឿន ផល្លា មេបញ្ជាការរង​កងពល​តូច​លេខ...

CAMSOC ជំរុញ​គណៈកម្មការ​ជំនាញ ទាំង​១៤ អនុវត្ត​ផែនការ ឆ្នាំ​២០២១ ដើម្បី​ភាពជោគជ័យ នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣

​ដោយៈ ទេព​មង្គល / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បើក​កិច្ចប្រជុំ​មួយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ដោយបាន​ដាក់ ទិសដៅ​អនុវត្ត...

កាកបាទក្រហមកម្ពុជា ទទួល​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ ៨៤.០០០ ដុល្លារ ពី​ក្រុមហ៊ុន​សាជីវកម្ម​ធានារ៉ាប់រង​កូរ៉េ

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក ឡុង ឌី​ម៉​ង់ អគ្គរាជទូត​ទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ តំណាង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា...

ផល​ត្រី​ធម្មជាតិ​សរុប​ឆ្នាំនេះ​អាច​ទាប​ជាង​ឆ្នាំ​២០១៩ ប្រហែលជា ៣១% តែ​ការធ្វើ​វារីវប្បកម្ម​កើនឡើង​៣០​ភាគរយ​

​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ រដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹងថា​ផល​ត្រី​សរុប​ឆ្នាំនេះ​អាច​ទាប​ជាង​ឆ្នាំ​២០១៩ ប្រហែលជា ៣១% ។ ​ប្រភព​ដដែល​បាន​អះអាងថា កម្រិត​កំពស់​ទឹក​នៅ​ទីតាំង​ដាយ​ត្រី​នាពេល​បច្ចុប្បន្ន​មាន​កំពស់​ខ្ពស់ជាង​ឆ្នាំ​២០១៩​ចំនួន​មួយ​ម៉ែត្រ​នៅឡើយ ហើយ​ល្បឿន​នៃ​ទឹក​ហូរ​វិញ​ក៏មាន​សភាព​ហូរ​ខ្លាំង​ល្អ ដែលជា​ក្តី​សង្ឃឹមថា​នៅ​ខ្នើត​ក្រោយ​អាចមាន​ត្រី​បន្ត​ចេញពី​ទន្លេសាប​បន្តទៀត តែ​ទោះជា​យ៉ាងណា តាម​លក្ខណ​បច្ចេកទេស រួមទាំង​វិសាលភាព​នៃ​ទឹកជំនន់​ក្នុង​បឹង​ទន្លេសាប ការប្រែប្រួល​អាកាសធាតុ រដ្ឋបាល​ជលផល​បាន​ព្យាករណ៍​ផល​ចាប់​សរុប​តាម​ដាយ​ត្រី​សម្រាប់​ឆ្នាំនេះ​អាច​ទាប​ជាង​ឆ្នាំ​២០១៩...