Day: December 23, 2020

លោក ច្រឹ​ក សុខ​នី​ម ជាប់ឆ្នោត​ជា​ប្រធាន​សមាគម CVEA ក្នុង​អាណត្តិ​ថ្មី​ទៀត​

ដោយ​: សុផល / ភ្នំពេញ​: លោក​ច្រឹ​ក សុខ​នី​ម បាន​ត្រូវ​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) មួយ​អាណត្តិ​ទៀត ដើម្បី​បន្ត​ដឹកនាំ​សមាគម​សម្រាប់​អាណត្តិ​ទី​៧ សម្រាប់​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២២​។​ ​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​សមាគម​សម្រាប់​អាណត្តិ​ថ្មី​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី...

ដាក់​ផែនការ​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៦ ក្នុង​ខណ្ឌ​សែន​សុខ ត្រូវ​បើកទ្វារ​២៤​ម៉ោង​លើ​២៤​ម៉ោង បំពេញ​រាល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​

​ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អនុវត្ត​បន្ត​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដល់​លោក​អធិការ អធិការរង នាយប៉ុស្តិ៍ នាយផ្នែក​ឱ្យ​យកចិត្តទុកដាក់​បង្កា​បង្ក្រាប​បទល្មើស លួច ឆក់ ប្លន់ ដែល​កើតមានឡើង​ជាយថាហេតុ​។ ចំណែក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៦ របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ត្រូវ​បើកទ្វារ​២៤​ម៉ោង​លើ​២៤​ម៉ោង...

ឃាត់ខ្លួន​យុវជន ពីរ​នាក់ លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ខុសច្បាប់ យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ យោងតាម​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹង នៅ​រសៀល​ថ្ងៃនេះ​ថាៈ នៅវេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​២៣...

មន្ទីរ​កសិកម្ម​ខេត្តកំពត និង​តាកែវ​៖ គ្មាន​ការនាំ​ចូល​ស៊ុត ពី​ប្រទេសជិតខាង​ឡើយ​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ​ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត និង​ខេត្តតាកែវ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ជា​បន្តបន្ទាប់​គ្នា នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នេះ...

ឃាត់ខ្លួន​មនុស្ស​បីនាក់​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​ចុះបង្ក្រាប​ទីតាំង​ល្បែងភ្នាល់ តាម​អន​ឡាញ ល្បែង​បញ្ជល់មាន់​និង​ឡូតូ ដោយបាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់ រួមទាំង​សម្ភារ​មួយចំនួន​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅផ្ទះ​លេខ​៦៤...

ប្រទេស​គុយបា​និង​កម្ពុជា​អបអរខួប ៦០ ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី

ដោយៈ​អត្ថបទ​ផ្តល់​ដោយ​ស្ថានទូត​គុយបា​ប្រចាំ​កម្ពុជា​/​ហា​វ៉ា​ណា​-​គុយបាៈ​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០​ក្រសួងការបរទេស​​គុយ​បា​បានរៀបចំ​ពិធី​លុបចោល​ប័ណ្ណ​ប្រៃសណីយ៍​ក្នុងឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង សាធារណរដ្ឋ​គុយបា​ក្រោម​អធិបតីភាព​លោក Bruno Rodríguez Parrilla​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ កណ្តាល​នៃ​បក្សកុម្មុយនិស្ត​គុយបា​និង​ជា រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​លោកស្រី បាន បូ​រ៉ុ​ម​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ប្រចាំសាធារណរដ្ឋ​គុយបា​។ ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០២០​ក្រសួងការបរទេស​គុយ​បា​បានរៀបចំ​ពិធី​លុបចោល​ប័ណ្ណ​ប្រៃសណីយ៍​ក្នុងឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង សាធារណរដ្ឋ​គុយបា​(រូបថតស្ថានទូត) ​ថ្លែង​ក្នុង​ពិធី​នេះ​លោកស្រី Anayansi Rodríguez...

ចោរលួច​គាស់​កុដិ​លោកសង្ឃ​លួច​លុយ​បាន​ជាង​១២​លាន​រៀល និង​ប្រាក់​ថៃ​១​ម៉ឺន​បាត​

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ចោរ​បាន​ចូល​គាស់​កុដិ​លោកសង្ឃ​លួច​លុយ​បាន​ជាង​១២​លាន​រៀល និង​ប្រាក់​ថៃ​១​ម៉ឺន​បាត រួច​គេចខ្លួនបាត់ នៅ​វត្ត​មុន្នី​ហែម​វ័​ន្ត​ប៉ោយចារ ស្ថិត​ក្នុងភូមិ​ប៉ោយចារ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​។​...

​ក​យ​កា គ្រោង​កែប្រែ​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន ជា​តំបន់​អភិវឌ្ឍន៍​ជឿនលឿន​

​ដោយ​: ភ្នំ​ខៀវ / ប៉ៃលិន: ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​កូរ៉េ ( ក​យ​កា = KOICA ) គ្រោង​កែប្រែ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន ឲ្យ​ទៅជា​តំបន់​អភិវឌ្ឍន៍ ជឿនលឿន...

​នគរបាល​ស្រុក​ភ្នំក្រវាញ​ម្នាក់ រងរបួស​ជើង នៅពេល​សមត្ថកិច្ច​ចម្រុះ ផ្ទុះអាវុធ​បង្ក្រាប មុខសញ្ញា​ឃាតកម្ម

ដោយ: រឹទ្ធិ​សែន / ពោធិ៍សាត់: កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​សហការ​ជាមួយ កម្លាំង​ស្នងការដ្ឋាន​នគរបាល ខេត្តពោធិ៍សាត់ និង​នគរបាល ស្រុក​ភ្នំក្រវាញ ចុះ​អនុវត្ត​ដីកា​របស់​តុលាការ បញ្ជា​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ ជា​មេចោរ​ប្លន់​ប្រដាប់អាវុធ យ៉ាងសកម្ម​ម្នាក់...

ពលករ​ខ្មែរ​វិល​ពី​ថៃ​មក​កម្ពុជា​វិញ តាម​ច្រក​អូរ​បី​ជាន់ខេត្ត​បន្ទាយមានជ័យ ចន្លោះ​ពី​១៥០​ទៅ​២៥០​នាក់​ក្នុង​មួយថ្ងៃ​

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ពលករ​ខ្មែរ​វិល​ពី​ថៃ​មក​កម្ពុជា​វិញ តាម​ច្រក​អូរ​បី​ជាន់ខេត្ត​បន្ទាយមានជ័យ ចន្លោះ​ពី​១៥០​ទៅ​២៥០​នាក់​ក្នុង​មួយថ្ងៃ​។ ក្នុងនោះ ត្រូវបាន​ត្រួតពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​។​ ​ប្រភពព័ត៌មាន​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​២៣​ខែធ្នូ​ថា​៖ ក្នុងនោះ កាលពី​សៀ​ល​នេះ​(​ថ្ងៃទី​២៣​ធ្នូ​) មាន​ពលករ​ចំណាកស្រុក ឬ​ពលករ​ខ្មែរ​វិល​មកពី​ប្រទេស​ថៃ...