Day: December 30, 2020

រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ចូលរួមកិច្ចប្រជុំជាមួយអង្គភាពប្រឆាំងអំពើពុករលួយពិភាក្សាលើការគ្រប់គ្រង ចាត់ចែង និងការរឹបអូសផលនៃបទល្មើស

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានដឹកនាំប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងយុតិ្តធម៌ ចូលរួមកិច្ចប្រជុំជាមួយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិភាក្សាលើការគ្រប់គ្រង ចាត់ចែង និងការរឹបអូសផលនៃបទល្មើស កាលពីកាលថ្ងៃទី២៩ ខែធ្នូ...

ស្នងការរង : មន្រ្តីនគរបាលត្រូវត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើទប់ស្កាត់ក្រុមជ្រុលនិយមប៉ុនប៉ងបំផ្លាញសន្តិភាព

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សបាននាំយកទិសដៅការងារមួយចំនួនរបស់លោក ឧត្តមសនីយ៍ឯក ស ថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញផ្សព្វផ្សាយជូនដល់មន្រ្តីនគរបាលខណ្ឌមានជ័យ ដោយត្រូវត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើទប់ស្កាត់ចំពោះក្រុមជ្រុលនិយមដែលមានគំនិតប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ការផ្សព្វផ្សាយទិសដៅការងារ បានធ្វើឡើងក្នុងពិធីប្រកាសលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រគល់ភារកិច្ចដឹកនាំត្រួតពិនិត្យពង្រឹងការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់...

សមត្ថកិច្ច ដោះលែង​ម្ចាស់ផ្ទះ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​រថយន្ត ខ្មាន់កាំភ្លើង បាញ់សម្លាប់ នាយរង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នេះ សមត្ថកិច្ច បាន​រកឃើញ​ឡាន Lexus RX300 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ សៀមរាប...

​រដ្ឋមន្ត្រី​ទេសចរណ៍ សាទរ​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ

ដោយ​: សុផល / ភ្នំពេញ​: បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​នេះ​បាន​សម្ដែង​ការអបអរសាទរ និង​ជូនពរ​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ចំពោះ​សមិទ្ធផល​ប្រវត្តិ​សា​ស្ត្រី​ថ្មី​នៃ​នយោបាយ​ឈ្នះ​ឈ្នះ...

អុី​ដ​ត​ខូ បង្កើត​គំនិត​ផ្តួចផ្តើម​ទឹកស្អាត​សម្រាប់​សហគមន៍​នៅ​កម្ពុជា​ដោយ​ប្រើ​ម៉ាស៊ីនបូមទឹក​សូ​ឡា​ដំបូង​គេ​បង្អស់​

ដោយៈ​សុផល​/ភ្នំពេញ​៖​គម្រោង​បង្គោល​អង់​តែ​ន​ដើម្បី​សហគមន៍​សម្រាប់​ទាញយក​ទឹកស្អាត​នៅ​ខេត្តកំពង់ស្ពឺ ប្រទេស​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ឆ្ពោះទៅរក​បរិស្ថាន​បៃតង​បាននិងកំពុង​អនុវត្ត​។​គម្រោងដែល​មាន​ប្រយោជន៍​ដល់​សហគមន៍នេះ​ ផ្តួចផ្តើម​ដោយ​អុី​ដ​ត​ខូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់​ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។​ ​ប្រព័ន្ធ​បូមទឹក​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ​នឹង​បូមទឹក​ចេញពី​ក្រោម​ដី​ហើយ​ផ្ទេរ​ទៅ​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​របស់​សហគមន៍ ភូមិ​រោង​ម៉ាស៊ីន ​ឃុំ​តា​សាល ​ស្រុក​ឱ​រ៉ា​ល់ ​ដែលមាន​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​កំពុង​រស់នៅ​ទីនោះ ហើយ​ពួកគាត់​មានឱកាស​ក្នុងការ​ប្រើប្រាស់​ទឹកស្អាត​ពី​គម្រោង​នេះ​។​ ​លោក Phillip Wong...

បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល

ភ្នំពេញ៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ កុយ ពិសីសុក្រឹត្យា បានផ្ញើសារជូនពរសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ក្នុងឱកាសឆ្នាំថ្មីឆ្នាំសាកល២០២១។ នៅក្នុងលិខិតជូនពរនោះ...

ក្រសួងមហាផ្ទៃ អញ្ជើញ​មេដឹកនាំ​សម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យ​ខ្មែរ ចូលរួម​ប្រជុំ នៅ​ថ្ងៃទី​៤ មករា ខាងមុខ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រសួងមហាផ្ទៃ បាន​កោះអញ្ជើញ មេដឹកនាំ​សម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យ​ខ្មែរ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា ពាក់ព័ន្ធ​នឹង​ការបង្កើត “​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ​” នៅ​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ...

ប្រទះឃើញ​សព​បុរស​ម្នាក់ ធ្វើអត្តឃាត ដោយ​ចង ក តែ​ក្រោយ​ការធ្វើ​កោសល្យវិច័យ សមត្ថកិច្ច ថា​ជា​អំពើ​ឃាតកម្ម​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សព​បុរស​ម្នាក់ ធ្វើអត្តឃាត ដោយ​ចង ក កាលពី​ម៉ោង ៦​និង​៣០​នាទី ព្រឹក ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០...

សម្តេច​ប្រធានរដ្ឋសភាៈ តំណក់​ប្រេង​លើកដំបូង នឹង​ក្លាយជា​ប្រភព​ថ្មី​មួយទៀត ជំរុញ​ខឿន​សេដ្ឋកិច្ចជាតិ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​រីកចម្រើន​

​ដោយៈ សុផល / ភ្នំពេញៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​សម្តែង​ការ អបអរសាទរ ដែល​កម្ពុជា បានទទួល​ដំណក់​ប្រេង លើកដំបូង និង​បានចាត់ទុក ជា​ធនធាន​មួយ...

ព្រះមហាក្សត្រ​ចូលរួម​អបអរ​តំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចូលរួម​អបអរ​នឹង​តំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា ។ ព្រះករុណា​ព្រះអង្គ បាន​ថ្លែង​ការអបអរ​នេះ​តាមរយៈ​ព្រះរាជ​សារលិខិត​មួយច្បាប់​ផ្ញើរ​ជូន សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន...