ដោយៈសុផល/ភ្នំពេញ៖“ការជួយគ្នាក្នុងគ្រាអាសន្នគឺបង្ហាញអំពីទឹកចិត្តថ្លៃ ថ្លាដែលមនុស្សរាល់គ្នាត្រូវប្រកាន់ភ្ជាប់”។នេះជាខ្លឹមសារនៃវីដេអូជ័យលាភីមួយក្នុងចំណោមវីដេអូជ័យលាភីទាំង៣នៃកម្មវិធីប្រកួតប្រជែងផលិតវីដអូ“តោះ!ធ្វើល្អ”។ ជ័យលាភីនៃកម្មវិធីប្រកួតប្រជែងផលិតវីដអូ“តោះ!ធ្វើល្អ”លេខ១បានទៅលើក្រុមផលិតករនៃវីដេអូ “ទឹកចិត្ត” មកពីខេត្ត សៀមរាប ដែលទទួលបានទឹក ប្រាក់៤លានរៀល។លេខ២គឺបានទៅលើក្រុមផលិតករនៃវីដេអូ“មុនចោលសំរាមលើដីគិតពីស្ត្រីម្នាក់នេះផង”មកពីរាជធានីភ្នំពេញទទួលបានទឹកប្រាក់ ២លានរៀល។ លេខ៣គឺបានទៅលើក្រុមផលិតករនៃវីដេអូ “មីឆាដែលឆ្ងាញ់ជាងគេ”មកពីខេត្តសៀមរាបទទួលបានទឹកប្រាក់១លាន២សែនរៀល។ស- ម្រាប់វីដេអូទាំង៧ដែលឆ្លងកាត់វគ្គជម្រុះចុងក្រោយមួយក្រុមៗបានទទួល នូវទឹកប្រាក់ ៤សែនរៀល និងផលិតផលមីជាតិ។...