Day: January 8, 2021

ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ០៩ ខែ មករា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច ពិសេស​ក្រុមមនុស្ស​ទម្លាក់កំហុស​ឱ្យតែ​ម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​អ្នកដទៃ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ខ្លាំងក្លា​ក្តី តែ​សម្រាប់​លោកអ្នក​ក៏​អា​ចរក​ផល​ចំណូល​មួយៗ​គ្រាន់​ដោះស្រាយ​បញ្ហា​ក្រពះ​ប្រចាំថ្ងៃ​ដែរ​។ ​រីឯ​បញ្ហា​គូគ្រង​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​មើលផ្លូវ​ល្អ​ចំពោះ​គ្នា​ឱ្យបាន​ច្រើនជាង​នេះ​ទើប​ពុំមាន​បញ្ហា​ចោទឡើង ៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ក្នុងការ​ទំនាក់ទំនង​ចរចា ឬ​ប្រកបការងារ​ពាក់ព័ន្ធ​បញ្ហា​ប្រាក់កាស​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕ ​ឆ្នាំខាល​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​រាំងស្ទះ និង​មាន​បញ្ហា​យាយី​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន ហើយ​ចំណូល​នោះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​។​...

ឃាត់ខ្លួនជនជាតិចិន ៥នាក់ ពាក់ព័ន្ធការចាក់ សម្លាប់មិត្តភក្តិ នៅកាសុីណូ ហ្គេនទីង

ដោយ:ប.ជ័យ / បន្ទាយមានជ័យៈ ករណីជនជាតិ ឈ្លោះគ្នាតិចតួច តែស្រវឹង ហើយឈានដល់ប្រព្រឹត្ត​ឃាតកម្ម ដោយយកកាំបិត តូចចុងស្រួចចាក់ ក បណ្ដាលឲ្យស្លាប់ម្នាក់ ។ ហេតុការណ៍នេះ ​បានកើតឡើង នៅវេលាម៉ោង...

សម្ដេច​ក្រឡាហោមៈ បញ្ហា​គ្រឿងញៀន រីក​រាលដាល​ដល់​ជនបទ កាន់តែច្រើន អាជ្ញាធរ ត្រូវ​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថាៈ បញ្ហា​គ្រឿងញៀន បាន​រីក​រាលដាល ដល់​ជនបទ កាន់តែច្រើន ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន...

អ្នកស្រុក​សៀម​ប៉ាង ជាង ២០០ គ្រួសារ រុះរើ​លំនៅ ដើម្បីឱ្យ​អាជ្ញាធរ អភិវឌ្ឍន៍​ទីប្រជុំជន​ស្រុក​

ដោយៈ ទេព មង្គល / ស្ទឹងត្រែងៈ អ្នកស្រុក​សៀម​ប៉ាង ជាង ២០០ គ្រួសារ កំពុង​រស់នៅ​តាម​ជួរ​មាត់ទន្លេ​សេកុង​នោះ បាន​ស្ម័គ្រចិត្ត រុះរើ​លំនៅ​របស់ខ្លួន ចាក​ចេញពី​តំបន់​នោះ ជា​បន្តបន្ទាប់​គ្នា ដើម្បី​រួមចំណែក​ជាមួយ​អាជ្ញាធរ​ដែនដី...

ពលរដ្ឋ​រស់នៅ​លើដី ចំណី​ស្ទឹង​សៀមរាប ៤០០​គ្រួសារ ទទួលយក​ការដោះស្រាយ របស់​រដ្ឋបាល ខេត្តសៀមរាប​

ដោយៈ​បាយ័ន / សៀមរាបៈ ប្រជាពលរដ្ឋ​ចំនួន ៤០០ គ្រួសារ ដែល​រស់នៅ​លើដី ចំណី​ស្ទឹង​សៀមរាប ត្រើយ​ខាងកើត ចាប់ពី​ស្ពាន​នាគ រហូតដល់​ស្ពាន​អង្គរ បាន​ស្ម័គ្រចិត្ត ទទួលយក​នូវ​ការដោះស្រាយ និង​ការរៀបចំ​ទីតាំង​ដី ប្រគល់ជូន​ប្រជាពលរដ្ឋ...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព សាងសង់​ផ្លូវ​ទាំង ៣៨ ខ្សែ ក្នុង​ខេត្តសៀមរាប​

ដោយៈ សុផល​/​សៀមរាបៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃទី​៨ ខែមករា នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ វឌ្ឍនភាព សាងសង់​ផ្លូវ​ទាំង ៣៨...

​តុលាការខេត្ត​កំពង់ធំ បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ ពីរ​នាក់ ករណី​រក្សាទុក ចែកចាយ​គ្រឿងញៀន​

ដោយៈ ប​.​ជ័យ / កំពង់ធំៈ តុលាការខេត្ត​កំពង់ធំ បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ ពីរ​នាក់ ករណី​រក្សាទុក ចែកចាយ​គ្រឿងញៀន ក្រោយពី​កម្លាំង​អាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន កាលពី​ថ្ងៃទី​៥...

​គ​.​ជ​.​ប. ៖ ការប្រើ​ពាក្យស្លោក “​ប្រទេស​របស់​យើង បើ​អត់​សម្ព័ន្ធ (LDP)​ទេ គឺ​រលាយ​ហើយ​” ​មាន​ខ្លឹមសារ​ប្រហាក់ប្រហែលគ្នា​នឹង​រដ្ឋធម្មនុញ្ញ​នៃ​របប ប៉ុល ពត​

ដោយៈ​ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.)​បាន​ឆ្លើយតប​ទៅនឹង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)​ថា​ការប្រើ​ពាក្យស្លោក​“​ប្រទេស​របស់​យើង​បើ​អត់​សម្ព័ន្ធ​(LDP)​ទេ​គឺ​រលាយ​ហើយ​”​គឺមាន​ខ្លឹមសារ​ប្រហាក់ប្រហែលគ្នា​នឹង​ខ្លឹមសារ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​របប ប៉ុល ពត សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។ ខ្មែរ​គ្រប់រូប​ធ្លាប់​ភ្លក្ស​រសជាតិ​នេះហើយ ពុំ​អាច​បំភ្លេច​បានទេ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់ គ​.​ជ​.​ប​. នៅ​ថ្ងៃទី​៨ ខែមករា​នេះ​។​ ​គ​.​ជ​.​ប​. បានកត់សម្គាល់​យ៉ាងសំខាន់​មួយទៀត គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​អួតអាង​យក​របាយការណ៍​កម្រាស់​ជាង...

តើគេផលិតមីកញ្ចប់ដោយរបៀបណា?

ដោយៈ​សុផល​/ភ្នំពេញ​៖​មី​កញ្ចប់​គឺជា​អាហារ​ដែល​គេ​ពេញនិយម​បរិភោគ​និង​ងាយស្រួល​ក្នុងការ​ចម្អិន​។​តាម​ទិន្នន័យ​របស់​សមាគម​មី​កញ្ចប់​ឆ្អិន​ស្រាប់​ពិភពលោក​ចំនួន​មី​កញ្ចប់​នៅក្នុង​ពិភពលោក​ដែល​ត្រូវ បាន​បរិភោគ មាន​ច្រើនជាង ១​រយ​ពាន់​លាន​កញ្ចប់​(១០០.០០០.០០០.០០០)​ក្នុង​ឆ្នាំ​២០១៩​។​ ​តើ​មី​កញ្ចប់​ត្រូវ​ផលិតឡើង​ដោយ​គ្រឿងផ្សំ​អ្វីខ្លះ និង​ដោយ​របៀប​ណា​? ​តាម​គេហទំព័រ Health Benefit Times មី​កញ្ចប់​ត្រូវបាន​ផលិត​ដោយ​បើ​ម្សៅ​ស្រូវ​សាលី ទឹក អំបិល ម្សៅ​កាបូន​អ៊ី​ដ្រា​ត កាន់​ស៊ួ​យ...

សព​បុរស​ម្នាក់​ដែល​លោតទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វារ​បាន​អណ្តែត​ឡើង​ហើយ​

​ដោយៈ​ស​រិ​ទ្ធ​-​អង្គា​រ៍​ហេង​/​ភ្នំពេញៈ បុរស​ម្នាក់​ដែល​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​កាលពី​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ បន្ទាប់ពី​មានទំនាស់​គ្នា​នៅក្នុង​គ្រួសារ​នោះ​ពេលនេះ សព​បាន​អណ្តែត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​មុខ​ផ្សារ​រាត្រី​ក្នុង​ខណ្ឌដូនពេញ ។​ ​បុរស​រូបនេះ ឈ្មោះ សំ បញ្ញា...