Day: January 15, 2021

​មន្ត្រីនគរបាល​ចរាច​រណ៍ ៣ ខេត្ត ទទួល​ការបណ្តុះបណ្តាល​ជំនាញ ចរាចរណ៍​ផ្លូវគោក បន្ថែមទៀត​

​ដោយៈ គ្រញូង / បាត់ដំបងៈ មន្ត្រីនគរបាល​ចរាច​រណ៍ មកពី ៣ ខេត្ត បានទទួល​ការបណ្តុះបណ្តាល​ជំនាញ ផ្នែក​ចរាចរណ៍​ផ្លូវគោក បន្ថែមទៀត​ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នៅ​ស្នងការដ្ឋាន​នគរបាល...

គគីរ​ គគុកគគាក់​ គគ្រឹកគគ្រេង​ គគ្រីសគគ្រូស​ គគ្រេងគគ្រាំ​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​គគីរ​ នាមសព្ទ​ ​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ សាច់​រឹង​ជាប់​សម្រាប់​ប្រើ​ធ្វើ​ទូក​និង​ការ​ឯទៀត​ផ្សេងៗ ។ គគីរ​មានឈ្មោះ​ច្រើនយ៉ាង មាន គគីរថ្ម​, គគីរខ្សាច់ ជាដើម ។​ ​គគុកគគាក់​...

បក្ស​កុម្មុយ​នី​ស្ត​ឡាវ តែងតាំង​នាយករដ្ឋមន្ត្រី ថង​លូន ជា​មេដឹកនាំ​ថ្មី​

​ប្រែ​សម្រួលៈ​វាសនា​/​វៀង​ចន្ទន៍​៖​គណបក្ស​កុម្មុយនីស្ត​ឡាវ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មករា​បាន​តែងតាំង​នាយករដ្ឋមន្ត្រី ថង​លូន ស៊ី​ស៊ូ​លី​ត ជា​អគ្គលេខា​បក្ស​ថ្មី​របស់​ខ្លួន ដោយ​ជំនួស​លោក​ប៊ុន​ញ៉ាំង វរ​ជី​ត ដែល​​ចូលនិវត្តន៍ ។​នេះ​បើ​តាម​ការចេញផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅពេល​គណបក្ស​បញ្ចប់​សមាជ​រយៈពេល​៣​ថ្ងៃ​របស់ខ្លួន​។​ ​លោក ថង​លូន វ័យ​៧៥​ឆ្នាំ ត្រូវបាន​ជ្រើសតាំង​សំរាប់​អាណត្តិ​៥​ឆ្នាំ ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ ដែល​ជា​មុខតំណែង​កំពូល​របស់​ប្រទេស​។​ ​សមាជ​បក្ស​៥​ឆ្នាំ​ម្តងនេះ​ក៏​បាន​ជ្រើសរើស​សមាជិក​ការិយាល័យ​នយោបាយ​ដែល​ជា​អង្គការ​នយោបាយ​កំពូល​របស់​ឡាវ​ចំនួន​១៣​រូប...

សីតុណ្ហភាព​កំពុង​កើនឡើង​វិញ​ជា​លំដាប់ តែ​នៅ​សប្តាហ៍​ក្រោយ​នឹង​ត្រជាក់​ខ្លាំង​ម្តងទៀត​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សីតុណ្ហភាព​អប្បបរមា​ចាប់ផ្តើម​ងើបឡើង​វិញ​តែ​ឡើង​មិន​លើសពី​២០​អង្សា​សេ​ទេ ហើយនឹង​ចុះមក​វិញ​ត្រជាក់​ខ្លាំង​ជាថ្មី​លើក​ទី​៤ ចាប់ពី​ថ្ងៃទី​១៩ មករា​ទៅ​។​គឺ​ត្រជាក់​ខ្លាំង​ដូច​ពេល​កន្លងទៅ​ម្តងទៀត​។​ ទីក្រុងបាលុង ខេត្តរតនគិរី ជាខេត្តភាគឦសាននៃប្រទេស(រូបថតផេករដ្ឋបាលខេត្ត) លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់ ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​រសៀល​ថ្ងៃទី​១៤​ខែមករា​នេះ​ថា...

អ្នក​ប្រឆាំង​តវ៉ា​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ដោយ​ខ្លាច​មាន​ការចោទប្រកាន់​ពី​បទ​ប្រមាថ​ស្តេច​បន្ថែមទៀត​

​ប្រែ​សម្រួល​៖​វាសនា​/​បាងកក​៖​អ្នក​តវ៉ា​ប្រឆាំង​រាប់សិប​នាក់​បាន​ប៉ះ​ជាមួយ​ប៉ូលិស​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មករា ដោយសារ​ពួកគេ​ខ្លាចក្រែង​សកម្មជន​និស្សិត​ម្នាក់​ទៀត​នឹង​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​​ប្រមាថ​ស្តេច​។​ ​តែ​ប៉ូលិស​និង​មេធាវី​របស់​សកម្មជន ឆៃយ៉ា​ផុន ដា​ណូ​ថៃ បាន​និយាយថា លោក​នឹង​មិន​ប្រឈម​ការចោទប្រកាន់​ពី​បទ​ប្រមាថ​ស្តេច​ទេ ។​ ​សូមបញ្ជាក់​ថា អ្នក​តវ៉ា​ប្រឆាំង​យ៉ាងតិច​៤០​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​ចាប់តាំងពី​ខែ​វិច្ឆិកា​មក ហើយ​ពួកគេ​អាច​ជាប់គុក​១៥​ឆ្នាំ បើសិនជា​ត្រូវ​រក​ឃើញ​ថា​មាន​ទោសកំហុស​។​ ​អ្នក​ប្រឆាំង​តវ៉ា​បាន​រុញច្រាន​ជាមួយ​ប៉ូលិស​នៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ​នៅ​ជិត​ក្រុង​បាងកក កន្លែង​ដែល​ពួក​គេ​ជឿ​ថា​លោក​ឆៃយ៉ា​ផុ​ននឹង​ត្រូវ​ចោទប្រកាន់ តែ​ប្រធាន​ប៉ុស្តិ៍​បាន​និយាយថា​«​មិន​មាន​ការ​ចោទ​ប្រកា​​ន់​ប្រឆាំង​សកម្មជន​រូប​នេះ​ទេ​»​។​...

បន្ទាប់ពី​ខូចខាត​ ផ្លូវ​មួយ​ខ្សែ​នៅ​ភូមិ​សាលា​កំរើក​ត្រូវបាន​ជួសជុល​ជា​បណ្តោះអាសន្ន​

ដោយៈ​គូលែន​/​សៀមរាបៈ នៅ​ថ្ងៃទី​១៥ ខែមករា​នេះ​លោក សាម ឡ​ន ចៅសង្កាត់​សាលា​កំរើក បាន​ដឹកនាំ​ក្រុមការងារ ជួល​គ្រឿងចក្រ​មកធ្វើការ​ឈូសឆាយ ពង្រាប ជង្ហុក នូវ​ផ្លូវ​មួយខ្សែ​ស្ថិតនៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ជា​បណ្តោះអាសន្ន​បន្ទាប់ពី​ផ្លូវ​នេះ​បាន​ខូចខាត​នា​រដូវវស្សា​កន្លងទៅ​។​ រូបថតៈបន្ទាប់ពី​ខូចខាត​ផ្លូវ​មួយ​ខ្សែ​នៅ​ភូមិ​សាលា​កំរើក​ត្រូវបាន​ជួសជុល​ជា​បណ្តោះអាសន្ន​...

យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រោម​ប្រធានបទ គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​កង្វល់​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​

​ដោយ​: គូលែន / សៀមរាប​: នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​នេះ នៅ​សាលា​ខេត្តសៀមរាប​មាន​រៀបចំ​ពិធី​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រោម​ប្រធានបទ គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​កង្វល់​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ ដោយមាន​ការចូលរួម​ពី​លោកស្រី មឹន ម៉ាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ...

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​អង្ករ​ចំនួន​៥​តោន ដល់​សមាគម​សំនៀង​ជនពិការ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អង្ករ​ជា​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ា​ន ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កក​បាទ​ក្រហម​រាជធានី​ភ្នំពេញ...

អភិបាលខណ្ឌ​កំបូល ចុះ​ពិនិត្យ​ការអនុវត្ត​ការងារ ក្នុង​សង្កាត់​ប្រទះ​ឡាង និង​សង្កាត់​ភ្លើង ឆេះ​រទេះ

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល បាន​ចុះ​ជួប​សំណេះ សំ​ណា​ល ជាមួយ​មន្ត្រីសង្កាត់​ប្រទះ​ឡាង មន្ត្រីនគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ប្រទះ​ឡាង និង​ក្រុមការងារ​សាលាខណ្ឌ ដែល​ចុះ​សហការ...

សត្វ​ទន្សោង​នៅ​កម្ពុជា​អាច​នៅ​សេសសល់​ប្រមាណ​ ៤០០០ ក្បាល

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សត្វ​ទន្សោង​នៅ​កម្ពុជា​ត្រូវបាន​អង្គការ​WCS​អះអាងថា អាច​មាននៅ​សេសសល់​ប្រមាណ​ជា ៤០០០ ក្បាល ។ ​ប្រភព​ដដែល​បាន​អះអាងថា តាម​ការប៉ាន់ស្មាន ប្រទេស​កម្ពុជា​ទំនងជា មាន​ចំនួន សត្វ​ទន្សោង ច្រើនជាងគេ ប្រហែល...