Day: January 24, 2021

ឡាន​៣​គ្រឿង​បុក​ជាប់​គ្នា​នៅ​ខាងលិច​ស្ពាន​មេគង្គ​ខេត្តស្ទឹងត្រែង​

ដោយ​: សុខុម / ស្ទឹងត្រែង​: គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កម្រ​មួយ បានកើត​ឡើង​បុក​ជាប់​គ្នា​ខាងលិច​ស្ពាន​មេគង្គ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​។​ ​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មាន​រថយន្ត​ប្រភេទ​យី​ឌុប...

បើក​ម៉ូតូ​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​នៅ​ឃុំ​រហាត់ទឹក​៖ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: យុវជន​២​នាក់ បើក​ម៉ូតូ​ល្បឿន​លឿន​ដល់​ផ្លូវ​កោង ជ្រុល​ទៅបុក​ជាមួយ​រថយន្ត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ពី​ឃុំ​បត់​ត្រង់​ទៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី...

ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ស្រោចស្រព​បន្ទាន់​ដល់​ប្រជាពលរដ្ឋ កំពុង​បង្កបង្កើនផល​ស្រូវប្រាំង​ចុងរដូវ​

ដោយ​: ភ្នំ​ស្វាយ / កំពង់ធំ​: អាជ្ញាធរខេត្ត​និង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ស្រោចស្រព​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើស្រែ​បង្កើន ផល​ស្រូវ​បង្កើន​រដូវ ក្នុង​តំបន់​ស្ទឹង​ស្លាប់ និង​តំបន់​ក្អែក​សុំ​បាយ ស្រុក​សន្ទុក ខេត្តកំពង់ធំ ជា​វាលស្រែ​តំបន់​ទំនាប​ដែល​ធ្វ​ស្រែ​បានតែ​១​ដង...

មេ​នគរបាល​ការពារ​ព្រំដែន​គោក​សួរសុខទុក្ខ​នគរបាល​ការពារ​ព្រំដែន​ប៉ុស្ដិ៍​ប៉ម​ជួរមុខ

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មេ​ជាន់ខ្ពស់​នគរបាល​ការពារ​ព្រំដែន​គោក សួរសុខទុក្ខ​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​ប៉ម​ជួរមុខ ហើយ​ពង្រឹង​ត្រួត​ពលករ​ខ្មែរ ដើម្បីអោយ​ពួក​គាត​បានមក​ចូល​ច​ត្តា​ឡី​ស័ក យក​វត្ថុ​សំណាក​រក​ជំងឺ​កូ​វីដ​១៩​។​ ​នាយ​ឧត្ដមសេនីយ៍ ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​ការពារ​ព្រំដែន បាន​អញ្ជើញ​ចុះ​ពិនិត្យ​សួរ​សុខ​ទុក​កងកម្លាំង​ជួរមុខ...

កម្មករ​១១​នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​អណ្តូងរ៉ែ​ចិន ក្រោយ​ជាប់​ក្រោម​ដី​អស់​២​សប្តាហ៍​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​កម្មករ​១១​នាក់​ដែល​ជាប់​ក្រោម​ដី​អស់​២​សប្តាហ៍​ដោយសារតែ​ការផ្ទុះ​នៅក្នុង​អណ្តូងរ៉ែ​មាស​មួយ​ត្រូវបាន​នាំ​មក​កាន់​សុវត្ថិភាព​កាលពី​ថ្ងៃអាទិត្យ​។​ ​ទូរទស្សន៍​រដ្ឋ​CCTV​បានបង្ហាញ​កម្មករ​ត្រូវ​បាន​ទាញ​ចេញ​ម្តង​មួយ​កាលពី​រសៀល​ថ្ងៃអាទិត្យ នៅពេល​ភ្នែក​របស់​គេ​ត្រូវ​បាន​បិទ​ដើម្បី​ការពារ​កុំ​អោយ​ត្រូវ​ពន្លឺ​បន្ទាប់ពី​ស្ថិតក្នុង​ភាព​ងងឹត​អស់​ច្រើន​ថ្ងៃ​។​ ​កម្មករ​ម្នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយសារ​ក្បាល​ត្រូវ​របួស​ក្នុង​ការផ្ទុះ​ដែល​បណ្តាលអោយ​ធ្លាក់​គំនរ​ថ្ម​លើ​កាលពី​ថ្ងៃ​១០​មករា ចំ​ពេល​អណ្តូងរ៉ែ​នេះ​កំពុង​ត្រូវ​សាង់សង់​នៅឡើយ​។​ ​ជោគវាសនា​របស់​កម្ម​ក​រ​១០​នាក់​ទៀត​នៅ​ក្រោម​ដី​នៅ​មិនទាន់​ដឹង​យ៉ាងណា​ទេ​នៅ​ពេល​នេះ ហើយ​អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នក​ចាត់ចែង​ការ​អណ្តូងរ៉ែ​នេះ ដោយសារ​តែ​ពន្យារពេល​រាយការណ៍​អំពី​ឧបទ្ទវហេតុ​។​ ​កាសែត​ផ្លូវការ​ចិន​China Daily បាន​និយាយថា កម្មករ​៧​នាក់​អាច​ដើរ​ទៅ​កាន់​ឡានពេទ្យ​ដោយ​ខ្លួនឯង​បាន នៅពេល​ទូរទស្សន៍​រដ្ឋ​CCTV​បានបង្ហាញ​ឡានពេទ្យ​ជាច្រើន​ចត​ជាមួយ​រថយន្ត​ក្រុមវិស្វ​​កម្ម​នៅ​អណ្តូងរ៉ែ​គី​សៀ ក្នុង​ខេត្ត​សាន់​ទុង​៕ ​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ...

អាជីវ​ករលក់​គុយទាវ​ជាង ៤០​រូប បានទទួល ឆ្នាំង​ស៊ុប​ថ្មី​ធ្វើ​ពី​ដែក​អី​ណុ​ក សុវត្ថិភាព​ក្នុងការ​ចំអិន​អាហារ​

ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នក​ប្រកប​អាជីវកម្ម​លក់​គុយទាវ​មួយចំនួន​បាន​ប្រើ​ឆ្នាំង​ស៊ុប​ស្រុះ​គុយទាវ​ធ្វើ​ពី​លុយ​មី​ញ៉ូ​មចាស់ៗ​។​ឆ្នាំង​ស៊ុប​ប្រភេទ​នេះ​លុះដល់​ពេល​ក្តៅ​ខ្លាំង​វា​នឹង​រលាយ​ជា​អាលុយមីញ៉ូម​អ៊ី​ដ្រុ​ក​ស៊ីត​(Aluminum Hydroxide)​។​សារធាតុ​នេះ​ចំនួន​តិចតួច​ក៏​ពិតមែន​តែ វា​អាច​ឆ្លងតាម​កាត់​ចំណីអាហារ​របស់​មនុស្ស​ចូលក្នុង​រាងកាយ ហើយ​ជា​ក៏​ប្រភព​នៃ​ការប៉ះពាល់​ដល់​សុខភាព​ផងដែរ​។​ ​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​សុខភាព​នេះ​នៅ​ព្រឹក​ថ្ងៃទី​២៤​មករា​នេះ​ក្លិប​Rotary(​ក្លិប​រ៉ូ​ត​ថា​រី ខេ​ប​ភី​ថ​ល ក្លិប​រ៉ូ​ត​ថា​រី សេន​ត្រល​និង​ក្លិប​រ៉ូ​ត​ថា​រី​ចតុមុខ​)​និង​ផ្សារ​ម៉ាក្រូ​បាន​សហការគ្នា​រៀបចំ​ព្រឹត្តិ ការណ៍​សប្បុរសធម៌​បរិច្ចាគ​ឆ្នាំង​ស៊ុប​ថ្មី​ដោយ​ឱ្យ​ហាង​លក់​គុយទាវ​ដែលមាន​ឆ្នាំង​ចាស់​មក​ប្តូរ​យក​ឆ្នាំង​ថ្មី​។​អាជីវ​ករលក់​គុយទាវជាង៤០​រូបបានទទួល​ឆ្នាំង​ស៊ុប​ថ្មី​ធ្វើ​ពី​ដែក​អី​ណុ​កដែលមាន​សុវត្ថិ ភាព​ក្នុងការ​ចំអិន​អាហារ​។ ​ ​ប្រធាន​ក្លិប​រ៉ូ​ត​ថា​រី​ខេ​ប​ភី​ថ​ល លោក ហុង ចុង​ចូ​វ...

អតីតយុទ្ធជន​១០០​គ្រួសារ​ទៀត ទទួលបាន​ផ្ទះ​, ឯ​៣០៩​គ្រួសារ​ទៀត​ទទួល​ស្បៀង

​ដោយ​: ភ្នំ​ស្វាយ​/ បន្ទាយមានជ័យ​: អតីតយុទ្ធជន​១០០​គ្រួសារ​ទៀត​នៅ​មជ្ឈមណ្ឌល​អតីតយុទ្ធជន​កម្ពុជា តំបន់​ដីកា​រ៉េ​ពីរ (២ ២២២ ) ភូមិ​កូនខ្លែង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទទួលបាន​ផ្ទះ ឯ​៣០៩​គ្រួសារ​ទៀត​ដែល​ខ្វះខាត​ជីវភាព​ក្នុងអំឡុង​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីត ១៩...

អតីតយុទ្ធជន​ជា​មន្ត្រីនគរបាល​ចូលនិវត្តន៍ ចំនួន​២៣​គ្រួសារ ទទួល​អំណោយ​ពី​អធិការ​ន​របាល​ខណ្ឌឫស្សីកែវ​

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការ​ន​របាល​ខណ្ឌ​ឫស្សីកែវ នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ បាន​ចុះ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត...

ចុះ​ពិនិត្យ​ការសង់​ផ្លូវ​ក្រាល​កៅស៊ូ​ចម្ងាយ​២៨​គីឡូម៉ែត្រ​ត​ភ្ជាប់​រវាង​ភ្នំ​ហាន់ជ័យ និង​ផ្លូវជាតិ​លេខ​៧១C(​សេ​)​ស្រុក​ស្ទឹងត្រង់​

​ដោយ​: គង់​ហេង​/ កំពង់ចាម​: លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​សហការី បាន​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ ដែល​បាននិងកំពុង​សាងសង់ ដោយ​នាយកដ្ឋាន​វិស្វកម្ម​របស់​ក្រសួងការពារជាតិ​ចម្ងាយ ២៨​គីឡូម៉ែត្រ ត​ភ្ជាប់​រវាងផ្លូវ​រមណីយដ្ឋាន​ភ្នំ​ជ័យ ស្រុក​កំពង់សៀម និង​ផ្លូវជាតិ​លេខ...

បាក់​ការដ្ឋាន​ផ្លូវ​រំលង​នៅ​នគររាជ​សីមា ក្នុងចំណោម​ជន​រងរបួស​ក៏មាន​ពលករ​ខ្មែរ​ដែរ

ដោយ​: ប​.​ជ័យ / ព្រំដែន​កម្ពុជា ថៃ​: ព័ត៌មាន បឋម ដែល​ប្រាប់​សារព័ត៌មាន​ថៃ បានមកពី​ខេត្ត​នគររាជ​សីមា (NakhonRatchasima) មាន​ករណី បាក់​ផ្លូវ​រំលង​ឬ​ផ្លូវ ស្ពាន​វែង កំពុង​សាងសង់ កាលពី​ថ្ងៃទី​២៣...