Month: January 2021

ស្តេច​ថៃ​អំពាវនាវ អោយ​ប្រជាជន​ថៃ​រក្សា​គុណធម៌​និង​សហការ​គ្នា​ដើម្បី​ជម្នះ​វិបត្តិ​វីរុស​ឆ្លង​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​នៅក្នុង​ការផ្សាយ​សារ​ដំណាច់​ឆ្នាំ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ព្រះមហាក្សត្រ​ថៃ​បាន​មានបន្ទូលថា ប្រជាជន​ថៃ​គួរ​លើក​តំកើង​វប្បធម៌​រុងរឿង​របស់គេ ដែល​បង្ហាញ​គុណធម៌ ​សោភ័ណភាព​និង​ការរីកចំរើន ដែល​ជា​មូលដ្ឋាន​នៃ​ជីវិត​និង​គំនិត​។​ ​ព្រះ​អង្គ​មាន​បន្តថា អត្តសញ្ញាណ​វប្បធម៌​ក៏​ត្រូវ​បាន​បង្ហាញ​ក្នុង​ប្រពៃណី ការគោរព​បូជ្ញា ភាសា សិល្បៈ បច្ចេកវិទ្យា ចរិត​របស់​ប្រជាជន​ដែល​ពន្យល់​ប្រាប់​អំពី​ថៃ មិន​ថា​ពួកគេ​នៅ​ទីណា​ឬ​ជា​នរណា​ទេ​សុទ្ធ​​តែ​ស្វែរក​ឃើញ​ចំណងទាក់ទង​ដែល​នឹង​នាំ​ពួកគេ​រួបរួមគ្នា​។​ថៃ​គួរ​យល់​ដឹង​អំពី​តំលៃ​គុណធម៌ សោភ័ណភាព​និង​ការរីកចំរើន...

ក្មេងស្រី​លង់ទឹក​ស្លាប់ នៅពេល​ឪពុកម្តាយ ទៅ​ធ្វើការ​ស៊ីឈ្នួល នៅ​ថៃ​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ដោយសារ​ឪពុកម្តាយ​ក្រីក្រ ក៏​ទៅ​ធ្វើការ​ស៊ីឈ្នួល​នៅ​ថៃ ហើយ​ផ្ញើ​កូន ឲ្យ​រស់នៅ​ជាមួយ​អ៊ុំ​ស្រី ។ ប៉ុន្តែ​គ្រោះថ្នាក់​មើលមិនឃើញ កូន​នោះ បាន​ទៅលេង​ទឹក​ប្រឡាយ ក៏​លង់​ស្លាប់ កាលពី​ល្ងាច ថ្ងៃទី​៣១...

​ស្នងការ​ខេត្ត​ឧបត្ថម្ភ​ថវិកា​មួយ​លាន​រៀល​ដល់​កុមារ​ជីវិត​ថ្លៃ​រួច​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០​ដោយមាន​ការអាណិតអាសូ​រ​ចំពោះ​កុមារា​យឿន វ៉ាន់​ឆាយ​អាយុ​២​ឆ្នាំ​ដែល​សំណាងល្អ​បាន​រួចផុតជីវិត​ពី​គ្រោះថ្នាក់​ចរាចរណ៍​(​យប់​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០២០) នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិត​ក្នុងភូមិ​ពពាលខែ ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល បណ្តាល​ឲ្យ​ស្លាប់​មនុស​ប្រុស​ស្រី​ ៨​នាក់​ក្នុងនោះ​ក៏មាន​ឪពុកម្តាយ​និង​បងប្អូន​បង្កើត​ទាំងអស់​របស់​កុមារា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ជួយ​​ឧបត្ថម​ដល់​កុមារា...

២៤៥​ថ្ងៃៈ មនុស្ស​ចំនួន ១.០២៦​ស្លាប់ និង​ជាង ៣ ពាន់​នាក់ របួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍

​ដោយៈ មុនី​រ័ត្ន​ / ភ្នំពេញៈ មនុស្ស​ចំនួន ១.០២៦ បាន​ស្លាប់ និង ៣.០០៣ នាក់ បាន​រងរបួស ក្នុងនោះ​របួសធ្ងន់ ចំនួន ១.៨២៥ នាក់...

​នៅ​ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី មាន​ទិសដៅ​ស្តារ​ប្រឡាយ ១២ ខ្សែ​ទៀត​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង កុំឱ្យ​លិចលង់ ភូមិដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​កាន់តែ ល្អប្រសើរ​ឡើង អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង ជា​អភិបាល...

​ផ្ទុះអាវុធ​ក្នុង​ភោជនីយដ្ឋាន «​ហេង ហេង​» នៅ​ក្រុង​តាខ្មៅ

ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះអាវុធ ជាច្រើន​គ្រាប់ ក្នុង​ភោជនីយដ្ឋាន «​ហេង ហេង​»...

លោក​ស៊ី​សាទរ​កំណើន​សេដ្ឋកិច្ច​ចិន​ត្បិត​មាន​វិបត្តិកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ភីង​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ចូល​ឆ្នាំ​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ធ្នូ​ថ​ចិន​មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​របស់​ខ្លួន​និង​លុបបំបាត់​ភាពក្រីក្រ​នៅតាម​ជនបទ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ​ទោះបីជា​មាន​ការរីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​ក៏ដោយ​។​ ​លោក​ស៊ី​បាន​និយាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ទៅកាន់​ប្រទេស​ជាតិ​ថា ចិន​គឺ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ទីមួយ​នៅ​ឆ្នាំ ២០២០ ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន​រំពឹង​លើសពី ១០០ លាន​លាន​យ័ន (​ជិត ១៤ លាន​លាន​ដុល្លារ​)...

ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ចំនួន​ប្រាំមួយ​នៅក្នុង​ខែមករា​ឆ្នាំ​២០២០

​ដោយៈ​ម៉េង​ឆៃ​/ ភ្នំពេញៈ ក្នុង​ខែមករា ឆ្នាំ​២០២០ មាន​ព្រឹ​តិ្ត​ការណ៍​ជាតិ​សំខាន់ៗ​ជាច្រើន​បានកើត​ឡើង។ រស្មី​កម្ពុជា សូម​លើកយក​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ចំនួន ៦ មក​បង្ហាញ ដែល​រួមមាន​៖ ១-​សារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន «​អរគុណ​សន្តិភាព​»...

តុលាការ​កោះហៅ​អនុប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឲ្យ​ចូល​បំភ្លឺ​រឿង​ចោទប្រកាន់​លើគ​.​ជ​.​ប​.

​ដោយៈ មុនី​រ័ត្ន​,​ស រិ​ទ្ធ​/​ភ្នំពេញៈ តុលាការ​បានចេញ​ដីកាកោះ​អញ្ជើញលោក អ៊ី សាំង​ឡេង​អនុប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី ប្រជាធិបតេយ្យ ដើម្បី​ចូល​ឆ្លើយបំភ្លឺ​ពាក់ព័ន្ធ​នឹង​ការបរិហារកេរ្តិ៍​ជា​សាធារណៈ ជេរប្រមាថ​ជា​សាធារណៈ​ញុះញង់​ឱ្យ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍ នៅ​ថ្ងៃទី​២៦ ខែមករា​ខាងមុខនេះ​។​ ​ការកោះហៅ​អនុប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចូល​ឆ្លើយ​​បំភ្លឺ​បានធ្វើ​ឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប.​) បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក...

គ្រប់​ឆ្នេរ​ខេត្ត​ព្រះសីហនុ​ជា​កន្លែង​ឆ្លង​ឆ្នាំ​សកល​ក្នុង​បរិយាកាស​ល្អ​

ដោយៈ​ប​.​ខុន​/ភ្នំពេញៈ​គ្រប់​ឆ្នេរ​សាធារណៈ ជា​កន្លែង​ហូបចុក​របស់​ប្រជាពលរដ្ឋ​មកលេង ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​(២០២០-២០២១) ដោយមាន​កា​ជួយ រៀបចំ ស​ម្រួ ល​សណ្តាប់ធ្នាប់​សន្តិសុខ អនាម័យ​ពី​រដ្ឋ បាលខេត្ត​ដើម្បី​បង្កលក្ខណៈ​ជូន​បង ប្អូន​កម្សាន្ត​សប្បាយ តែ​អ្វីដែល​អភិបាលខេត្ត​នេះ​សំណូមពរ​វិញ​នោះ គឺ​សូម​បង ប្អូន​ជួយប្រមូល​និង​វេច​ខ្ចប់​សំរាម​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​មុននឹង​ចាកចេញ​។​ លោក​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃ...