Month: January 2021

សៀមរាប​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​សម័យ​កូ​វីដ មាន​ទេសចរ​ជាង​ពីរម៉ឺន​នាក់​

ដោយ​:​អង្គរតូច​/​សៀមរាបៈ​មន្ទីរ​ទេសច​រណ៍​ខេត្តសៀមរាប​បានបង្ហាញ​ថា​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ្ម​ថ្មី ឆ្នាំ​សកល​មាន ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ចូលមក​កម្សាន្ត​ប្រមាណ ២៥.២០៤​នាក់​។​បើ​ធៀប​នឹង​ឆ្នាំទៅ​មិញ មានការ​ថយចុះ​ប្រមាណ ជាង​៨៥,៥៧​ភាគរយ​។​ ​របាយការណ៍​បង្ហាញ​ទៀតថា ក្នុង​ចំនួន​នេះ​មាន​ទេសចរ​បរទេស​មាន​ចំនួន ២០៤ នាក់ មានការ​ថយចុះ ៩៨,៧៦​ភាគរយ​និង​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ ២៥.០០០ នាក់ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ចំនួន​ប្រមាណ...

ឪពុកម្តាយ​រវល់​ទៅ​ចម្ការ​ដំឡូង​ទុក​កូន​នៅផ្ទះ បែរជា​លង់ទឹក​ស្រះ​ស្លាប់​ទាំងបី​នាក់​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​មួយ​គ្រួសារ​ចាក​ចេញពី​ស្រុកកំណើត​ខេត្តកំពង់ចាម​មក​ធ្វើ​ចម្ការ​ដំឡូង​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​ឪពុកម្តាយ​បាន​ទុក​កូនតូចៗ​ឲ្យ​នៅផ្ទះ​។​អនិច្ចា​ពួកគេ​បាន​ចុះទៅ​ដាក់​សន្ទូច​នៅ​ទឹកស្រះ​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​អស់​បីនាក់​។​ករណីនេះ​កើតឡើង​នៅ​ចំណុច​ត្រពាំង​លាវ​ក្នុងភូមិ​វាល​ពោធិ៍​ឃុំ​អន្លង់​ភេ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​កាលពី​ម៉ោង​៦​យប់​ថ្ងៃទី​៣១ ខែ ឆ្នូ ឆ្នាំ​២០២០​។​ ប្រភព​នគរបាល​បាន​ប្រាប់​ឲ្យ​ថា​ក្មេងប្រុស​បីនាក់​បាន​លង់ទឹក​ស្លាប់​ក្នុងនោះ​១-​ឈ្មោះ កែវ រ៉ាវុធ អាយុ ១០ ឆ្នាំ មាន​ស្រុកកំណើត ភូមិ​សែន​ចំរើន ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្តកំពង់ចាម​។​២-​ឈ្មោះ...

អាម៉េរិក​នឹង​ដក​នាវា​ផ្ទុក​យន្តហោះ​ចេញ​ពី​តំបន់​មជ្ឈិមបូព៌ា​ចំ​ពេល​កំពុង​តានតឹង​ជាមួយ​អ៊ីរ៉ង់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ មន្ទីរ​បញ្ច​កោណ​បាន​សម្រេចចិត្ត​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​កងទ័ពជើងទឹក​តែមួយគត់​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​មជ្ឈិមបូព៌ា​ត្រឡប់​ទៅ​ស្រុក​វិញ ជា​ចំណាត់ការ​មួយ​ដែល​នឹង​កាត់បន្ថយ​កម្លាំង​របស់​អាម៉េរិក​នៅក្នុង​តំបន់ ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​ជាមួយ​អ៊ីរ៉ង់​។​ ​សេចក្តីសម្រេច​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ធ្នូ​ដោយ​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការពារជាតិ​លោក​គ្រីស្តូហ្វើ មី​ល​ល័​រ កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52​បាន​ហោះ​មិន​​ឈប់​ពី​សហរដ្ឋ​អាម៉េរិក​ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​នៅក្នុង​ការសម្ញែង​កម្លាំ​ង​ដែល​មន្ត្រី​យោធា​និយាយថា​មាន​គោលបំណង​ដើម្បី​ព្រមាន​អ៊ីរ៉ង់​កុំ​ឱ្យ​អនុវត្ត​ការវាយប្រហារ​ណាមួយ​ប្រឆាំង​នឹង​កងកម្លាំង​​ឬ​ផលប្រយោជន៍​របស់​អាម៉េរិក​។​ ​ការបញ្ជូន​នាវា​ផ្ទុក​យន្ដហោះ USS Nimitz ត្រឡប់​ទៅ​ស្រុក​វិញ​នៅឯ​ឆ្នេរសមុទ្រ​អាម៉េរិក​ខាងលិច​ហាក់ដូចជា​មិន​ទំនង​សោះ​ដោយហេតុ​ថា​គំនិត​លើកឡើង​អំពី​ការ​សម្ញែង​កម្លាំង​គឺ​មាន​ភាពចាំបាច់​​ដើម្បី​រារាំង​អ៊ីរ៉ង់​។...

រដ្ឋមន្ត្រីក្រសួងកសិកម្មផ្តល់បច្ចុប្បន្នភាពនៃវិស័យស្រូវអង្ករឆ្នាំ 2020

ដោយ: ជា សីហ:ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅព្រឹកព្រលឹមថ្ងៃទី 1 ខែមករាឆ្នាំ 2021 បានផ្ដល់នូវបច្ចុប្បន្នភាពនៃវិស័យស្រូវអង្ករកម្ពុជាកាលពីឆ្នាំ 2020 កន្លងទៅ។  លោកបានធ្វើការផ្សព្វផ្សាយជាសាធារណៈនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកថា...

អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ម្នា​ក់បាន​ស្លាប់​ដោយសារ​រថយន្ត​កុង​តឺន័​របុក​ហើយ​កិន​ក្បាល​

​ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​:​បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​បើក​រ៉ឺម៉ក​ចេញពី​កា​រ៉ា​ស​សាំង​បម្រុង​បត់​ឆ្វេង​ក៏ត្រូវ​រថយន្ត​កុងតឺន័រ​បើក​ទៅ​ប៉ះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​កិន​ពី​ខាងលើ​ក្បាល​បែក​ខួរ​ស្លាប់​ភ្លាមៗ​។ ចំណែកឯ​ម្ចាស់​រថយន្ត​កុងតឺន័រ​បើក​បន្ត​ទៅមុខ​រត់គេចខ្លួន​បាត់ស្រមោល កាលពី​វេលា​ម៉ោង​១០ និង ៣០ នាទី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​បុរស​ដែល​ស្លាប់​មានឈ្មោះ ភឹ​ន...

ហោរាសាស្ត្រ ប្រចាំថ្ងៃ​សុក្រ ទី​០១ ខែមករា ឆ្នាំ​២០២១

​ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឆ្លង​ចូលឆ្នាំ​២០២១​ហើយ ហេតុនេះ​លោកអ្នក​ត្រូវ​ចាប់ផ្តើម​ជាមួយ​ជីវិត​ថ្មី​ដែល​ល្អប្រសើរ​ជាង​ឆ្នាំកន្លងមក​។​ត្រូវមាន​ភាព​ឧស្សាហ៍​ព្យាយាម អត់ធ្មត់​ការងារ​និង​ពិសេស​ប្រើ​បញ្ញា​ជា​អាវុធ​,​ប្រយុទ្ធ​ជាមួយ​ការងារ​ទើប​ភាពជោគជ័យ​នៅ​មិន​ឆ្ងាយ​ពី​លោកអ្នក​ឡើយ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ចំ​ថ្ងៃ​ឆ្លង​ចូលឆ្នាំ​សាកល​ទី​១​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យ​ងាយ​ទទួលរង​ប៉ះទង្គិច​បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រ​ទាំ​ប្រទើស​មិន​ស្ទើរ​ឡើយ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​សាំ​ញាំ​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​រៀងៗ​ខ្លួន​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​គឺជា​ថ្ងៃទី​១​នៃ​ឆ្នាំ​២០២១ ដែលជា​ឆ្នាំ​សាកលលោក​អ្នកមាន​សិរី​មង្គល​គួរសម ហេតុនេះ​ទោះ​ទៅ​ទីណា​មានតែ​សេចក្តី​រីករាយ​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​មានការ​លូតលាស់​ជា​សន្សឹមៗ​ឥតមាន​អ្វី​ជា​ឧបសគ្គ​រារាំង​នាំ​សៅហ្មង​ច្រើន​ឡើយ​។​បើ​លោកអ្នក​មិនទាន់មាន​ការងារ​សម្រាប់​ចិញ្ចឹមជីវិត​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕ ​ឆ្នាំខាល​ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឆ្លង​ឆ្នាំ​ថ្មី​ជា​ឆ្នាំ​សាកល ហេតុនេះ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​នៅក្នុង​ផ្នត់គំនិត​ថ្មី ធ្វើ​អ្វីៗ​ដែល​ជឿនលឿន​ជាង​នេះ ចេះ​បើ​ចិត្ត​ឱ្យ​ទូលាយ​មិនត្រូវ​ខ្វាយខ្វល់​នឹង​រឿង​រាវ​ដែល​កន្លងមក​ផុត​នោះឡើយ​។​លោកអ្នក​ត្រូវ​ទម្លាក់​បញ្ហា​មិនល្អ​ចោល...

Xiaomi បញ្ជាក់ថា ស្មា​ត​ហ្វូន​ស៊េរី​ថ្លៃ​របស់​ខ្លួន​នឹង​ពុំ​មាន​ឆ្នាំង​សាក​ភ្ជាប់​មក​ជាមួយ​ទេ

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Android មួយទៀត​ហើយ​នឹង​ដក​ឆ្នាំង​សាក​ចេញពី​ប្រអប់​លក់រាយ​របស់ខ្លួន​។​ ​លោក ឡី ជុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Xiaomi បាន​បញ្ជាក់​នៅក្នុង​ផុស​របស់​គាត់​នៅលើ Weibo ថា​ទូរស័ព្ទ...

ក្រុមហ៊ុន Century 21 Zillion Holding សម្រេចបេសកកម្មទ្រង់ទ្រាយធំរបស់ខ្លួនឆ្នាំ ២០២០

ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានបញ្ជាក់ពីការទទួលបានចំណែកទីផ្សារកាន់តែធំនៅឆ្នាំនេះស្របពេលសម្រេចបេសកកម្មជាយុទ្ធសាស្រ្តនាឆ្នាំ២០២០នេះដោយជោគជ័យទាក់ទងនឹងការជ្រើសរើសនិងបណ្តុះបណ្តាលអ្នកឯកទេសដីធ្លីប្រចាំតំបន់ ៣៨០០ នាក់នៅទូទាំងប្រទេស (១៤ ខណ្ឌ និង ២៤ ខេត្ត)។ យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមឡើងដើម្បីផ្តល់ឱកាសការងារកាន់តែប្រសើរដល់អ្នកស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យ...

ស្លាក​សញ្ញា​ថ្មី​«”​និមិត្តរូប​បក្សី​សួគ៌​” របស់​អេស៊ីលីដា ពោរពេញ​ដោយ​អត្ថន័យ​

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ អេស៊ីលីដា ភីអិលស៊ី នា​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០ បាន ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​និមិត្តសញ្ញា​ថ្មី​របស់ខ្លួន​គឺ​«”​និមិត្តរូប​បក្សី​សួគ៌​”​។​ហេតុអ្វី​បាន ជា​ធនាគារ​ដ៏​ធំ​មួយ​នេះ ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី​ហើយ​វា​មាន​អត្ថន័យ​យ៉ាងណាដែរ​? ​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែងឱ្យដឹងថា​៖...

ពងត្រី , ពងទឹក , ពងបង្កួយ , ពងបែក , ពងមាន់​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​ពងត្រី​ ​នាមសព្ទ​ ( ព​. ប្រ​. ) ឈ្មោះ​ក្បាច់រចនា​មួយបែប មាន​ភាព​មូលៗ រាយ​ដង្ហែ​គ្នា​ជា​ខ្សែ​ ​ក្បាច់​ពងត្រី...