Day: February 3, 2021

មានសិប្បកម្មស្តុកឈើធំមួយកន្លែងក្បែរស្នាក់ការអាវុធហត្ថស្រុកសៀមប៉ាង

ដោយ:សុខុម/ស្ទឹងត្រែង:នៅក្បែរស្នាក់ការកងរាជអាវុអហត្ថស្រុកសៀមប៉ាងមានសិប្បកម្មស្តុកឈើធំមួយកន្លែងដាក់ឈើជាច្រើនម៉ែត្រគូប។ ប្រភពរាយការណ៍បានប្រាប់ឲដឹងថាមានទីតាំងសិប្បកម្មជ្រៀកឈើប្រណីតនិងធ្វើគ្រឿងសង្ហារឹមពាក់កណ្តាលសម្រេចរួចដឹកចេញខួបប្រាំងវស្សាគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ទេ។សិប្បកម្មស្តុកឈើនោះគឺមិនឆ្ងាយពីស្នាក់ការកងរាជអាវុធហត្ថស្រុកសៀមប៉ាងដោយគ្រាន់តែឆ្លងអូរតែបន្តិចដល់ហើយស្ថិតនៅភូមិបានមួងឃុំសេកុងស្រុកសៀមប៉ាង។ ប្រភពបានឲដឹងបន្តទៀតថាម្ចាស់សិប្បកម្មបានរត់ការគ្រប់អស់ហើយនៅក្នុងស្រុកសៀមប៉ាងទើបគ្មានអ្នកបង្រ្កាប។បើសិនមិនបានរត់ការទេនោះគ្រាន់តែឮសម្លេងម៉ាស៊ីនភ្លាមមានអ្នកទៅដល់ភ្លែត៕សរន

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហើយ​ពិសេស​ការបើកបរ​ឱ្យ​ប្រយ័ត្ន​ទទួលរង​ការប៉ះទង្គិច​បន្តិចបន្តួច​ណាមួយ​កើតឡើង​។​ក្រៅពីនេះ​លោកអ្នក​ក៏​តែង​កើត​ការមិនសប្បាយចិត្ត​បញ្ហា​ជុំវិញខ្លួន​ដែល​បើ​មិនចេះ​ទប់ទល់​ទេ​បញ្ហា​តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​ម្នាក់ឯង​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​អ្នក​កើត​ឆ្នាំ​គោ​ដួង​រាសី​មិនទាន់​ល្អប្រសើរ​ទេ​ពោលគឺ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​នាំឱ្យ​កើត​បញ្ហា​រអាក់រអួល និង​មានរឿង​រាវ​មិនល្អ​យាយី​ច្រើន​។​ក្រៅពីនេះ​លោកអ្នក​ត្រូវ​ចំណាយ​ប្រាក់កាស​ច្រើន ហើយ​ដែល​ត្រូវ​ប្រឈម​បញ្ហា​រឿង​ប្រាក់កាស​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​បើទោះបី​ឃើញ​អ្នកដទៃ​គេ​រក​អ្វីមួយ​បាន​កុំ​ជ្រួលជ្រើម​ចង់​ធ្វើតាម​មិនសូវ​សម​ដូច​ប្រកប​ទេ​មានតែ​ការបាត់បង់​ថែម​ប៉ុណ្ណោះ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕ ​ឆ្នាំខាល​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ខ្លា​ផ្តល់​ផល​ល្អ​ក្នុង​ការចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​ល្អ​នាពេល​ក្រោយ​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕ ​ឆ្នាំថោះ​...

បុរសម្នាក់ស្លាប់ដោយសារខ្សែភ្លើងឆក់ពេលតភ្លើងបណ្តើរបញ្ឆេះម៉ាស៊ីនភ្លើងបណ្តើរ

ដោយ:ទេពកង្រី/កំពង់ឆ្នាំង: បុរសម្នាក់បានស្លាប់ដោយសារខ្សែភ្លើងឆក់ពេលកំពង់តខ្សែរភ្លើងបណ្តើរបញ្ឆេះម៉ាស៊ីនភ្លើងបណ្តើរ កាលពីល្ងាចថ្ងៃទី២កុម្ភ: ២០២១ នៅចំណុចស្នាក់ការសង្កាត់រដ្ឋបាលជលផលឆ្នុងទ្រូ ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះឈ្មោះ លេនសារុន អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគ្គី...

អាqជ្ញាធរជាតិអប្សរា ពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន២៤សំណើ

ដោយ:បាយ័ន/សៀមរាប: ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរចំនួន២៤សំណើ។ការចុះពិនិត្យដើម្បីនិងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈម្សិលមិញ។នេះបើតាមប្រភពអាជ្ញាធរជាតិអប្សរា។ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការចុះពិនិត្យសំណើរសុំជួសជុលរបសើប្រជាពលរដ្ឋនៅក្នុងឧទ្យានអង្គរ មានចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន។ ក្រុមការងារបានបន្តថា គោលដៅទី១ ក្រុមការងារប្រចាំស្រុកអង្គរធំ បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិ...

រដ្ឋមន្ត្រីធនធានទឹកចុះមើលការតម្លើងស្ថានីយឧតុនិយមស្វ័យប្រវត្តិថ្មី

ដោយៈប.ខុន/ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនៅរសៀលថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២១បានអញ្ជើញពិនិត្យស្ថានីយឧតុនិយមស្វ័យប្រវត្តិថ្មី(Automatic Weather Station) មួយកន្លែងនៅទីស្តីការ ក្រសួង ធន ធាន ទឹកនិងឧតុនិយម(ក្បាលថ្នល់) ជា ស្ថានីយមួយនៅក្នុងចំណោម២៧ស្ថានីយដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋ កូរ៉េត្រូវតម្លើងនៅក្នុង១១រាជធានី-ខេត្ត ។ នៅក្នុងឱកាសខាងលើ  លោកលឹម    គានហោ...