Day: February 12, 2021

វិទ្យាស្ថាន​ចំនួន​ពីរ សហការ​លើកកម្ពស់​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​

​ដោយ​: ពៅ​និមល/ភ្នំពេញ​: វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ដើម្បី​លើកកម្ពស់ និង​ជម្រុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែលជា​វិស័យ​ស្នូល​ក្នុង​និន្នាការ​នៃ បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤.០​។​ ​នៅក្នុង​ពិធី​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១១...

​អ្វី​ជា អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​សម្រាប់​កុមារ​?

​ដោយៈ​សុផល​/​ភ្នំពេញ​: តើ​សកម្មភាព​ផ្លូវភេទ​អ្វីខ្លះ​ដែល​ត្រូវបាន​ចាត់​ចូល​ជា​ប្រភេទ​គ្រោះថ្នាក់​?​។​ទាក់ទង​នឹង​សំណួរ​នេះ​អង្គការ​ជំហាន​ដំបូង កម្ពុជា​ដែល​ធ្វើការ​ទាក់ទង​នឹង​ការរំលោភបំពាន​លើ​កុមារ​និង​ជួយ​ដល់​កុមារ​បានបង្ហាញ​និង​ពន្យល់​លើ​អាកប្បកិរិយា​មួយចំនួន​។​ ​អង្គការ​ជំហាន​ដំបូង​កម្ពុជា​បាន​នឹង​កំពុងធ្វើការ​លើ​កុមារ​ដែលមាន​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​ចំនួន​៩២​ករណី​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ​នៅក្នុង​ប្រទេស​កម្ពុជា​។​បន្ទាប់ពី​ស្វែងយល់​យ៉ាង​ស៊ីជម្រៅ​នូវ​អ្វីដែល​បាន​លាក់បាំង​នៅ​ពីក្រោយ​គោល​គំនិត​នៃ​ពាក្យ​ថា អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ និង​ពីអ្វី​ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់ធ្វើ​អន្តរាគមន៍​ប្រកបដោយ​ភាព​ជោគ ជ័យ​ជាមួយ​កុមារ​ដែល​រង​ផលប៉ះពាល់​មក អង្គការ​នេះ​បានបង្ហាញ​ដោយ​សង្ខេប​ខ្លីៗ​ពី​របៀប​ដែល​បញ្ហា​នេះ​អាច​ត្រូវបាន​ទប់ស្កាត់​បន្ថែមទៀត​នៅ​កម្រិត​សហគមន៍​។​ ​ការយល់ដឹង​ពី​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​ ​គោល​គំនិត​នៃ​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់ នៅតែ​ជា​រឿង​ស្រពិចស្រពិល​សម្រាប់​យើងទាំងអស់គ្នា​ភាគច្រើន បូក​រួមទាំង​អ្នកផ្តល់​សេវា​ជំនាញ​អាជីព​ផងដែរ​។ អ្នកផ្តល់​សេវា​ភាគច្រើន​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​របស់​យើង បាន​អះអាងថា ពួកគេ​ក៏​មិនមាន​ការយល់ដឹង​ទេ​ទាក់ទង​នឹង​អាកប្បកិរិយា​ផ្លូវភេទ​បែប​គ្រោះថ្នាក់​នេះ...

ការរំលោភបំពាន​លើ​កុមារ មិន​កើតមាន​ចំពោះតែ​កុមារី តែ​វា​កើត​ឡើងលើ​កុមារា​ផងដែរ​

ការរំលោភបំពាន​លើ​កុមារ មិន​កើតមាន​ចំពោះតែ​កុមារី តែ​វា​កើត​ឡើងលើ​កុមារា​ផងដែរ​

ការរំលោភបំពាន​លើ​កុមារ មិន​កើតមាន​ចំពោះតែ​កុមារី តែ​វា​កើត​ឡើងលើ​កុមារា​ផងដែរ​

​ដោយៈ​សុផល​/ភ្នំពេញ: ​ប្រសិនបើ​យើង​សួរ​មនុស្ស​មួយចំនួន​ពី​ការគិត​របស់​ពួកគេ ទាក់ទង​នឹង​ការរំលោភបំពាន​ផ្លូវភេទ​កុមារ​និង​ជនរងគ្រោះ ចម្លើយ​ស្វ័យប្រវត្តិ​គឺ​ប្រាកដជា ជនរងគ្រោះ​ដោយ​ការរំលោភបំពាន​គឺជា​កុមារី​។ ​អង្គការ​មួយចំនួន​ដែល​ធ្វើការ​វិស័យ​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​នៅ​ប្រទេស​កម្ពុជា ផ្តោតលើ​ភាព​ងាយ​រងគ្រោះ​របស់​កុមារី​ជា​អាទិភាព​មុនគេ​។​នេះ មិនមែន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​នៅ​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​នៅ​ពីក្រោយ​ធាតុពិត​ទាំងនេះ យើង​នៅតែ​មិនទាន់​ដឹង​ពី​តួលេខ​និង​ភាពជាក់ស្តែង​នៃ​ការរំលោភបំពាន​ផ្លូវភេទ​កុមារា​នៅឡើយ​ទេ​។​ ​យោងតាម​អង្គការ​ជំហាន​ដំបូង បានឱ្យដឹងថា​៖​ផ្អែក​តាម​តថភាព​ជាក់ស្តែង គេ​ស​ង្គេ​ត​ឃើញថា កុមារា​ទទួលរង​ការរំលោភបំពាន​ផ្លូវភេទ​ដូច​កុមារី​ដែរ...

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​នាពេលនេះ​ជិត​ដល់​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់​ហើយ លោកអ្នក​គប្បី​ផ្តល់​សេចក្តីស្រឡាញ់​ដល់​ឪពុកម្តាយ និង​ញាតិ​បងប្អូន​ឱ្យបាន​ច្រើន នោះ​ក្តី​សុភមង្គល​និង​ក្តី​ចម្រើន​លូតលាស់​ក៏មាន​ភាពល្អប្រសើរ​តាម​នោះដែរ​។​ដោយឡែក​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​ចូរ​ប្រយ័ត្ន​ការឈប់​សម្រាក​ក្លាយជា​បញ្ហាលំបាក​នៅ​គ្រា​ខាងមុខ​។​ក្រៅពីនេះ​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខតែ​ម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មិន​ជួប​ការលំបាក​ដូច​មុន​ទេ ពោលគឺ​អាចមាន​ហូរ​ចូល​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​ទោះបីយ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​នាំ​ការលក់ដូរ​នៅ​មិន​សុខ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចៀសវាង​ការប្រមាថ​ឬ​មើលផ្លូវ​អាក្រក់​ដល់​គ្នា​ព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​សុខកាយ​សប្បាយ​ចិត្ត​បន្តិច​វិញ ហើយ​មានការ​ជួបជុំ​យ៉ាង​សប្បាយរីករាយ​ទៀតផង​។​ការប្រកប​ការងារ​មាន​ឡើង​មាន​ចុះ​តែ​យ៉ាងណា​ក៏​ពុំមាន​បញ្ហា​អ្វី​ចូលមក​បង្ក​ផល​លំបាក​ច្រើន​ដែរ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន ដូចនេះ​បើ​មិនចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​បញ្ហា​ជម្លោះ​ពិតជា​កើតមានឡើង​ពុំខាន​៕ ​ឆ្នាំខាល​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់នៅ​លោកអ្នក​មិនត្រូវ​មានចិត្ត​មានៈ​ឬ​ចង់យក​ឈ្នះ​ចាញ់​ជាមួយ​អ្នកដទៃ​ច្រើន​ឡើយ នាំ​តែ​ជះ​ផល​អាក្រក់​រស់នៅ​មិន​សុខដុម​ប៉ុណ្ណោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ...